ភាគទី៖៩៥

44 3 1
                                        

ក្រោយដាក់ទូរស័ព្ទចុះ វីននីក៏ម្នីម្នាចាកចេញ ទៅកាន់មន្ទីរពេទ្យដែលថេយ៉ុងប្រាប់មុននេះ ។ នាងខំតែគិតថា កាលដែលលោកប៉ាម៉ាក់គេឡើងមកវើនី គឺគ្រាន់តែមករកគេនិងអេរ៉ាន ប៉ុន្តែការពិតវាបែរជាផ្ទុយស្រឡះពីការគិតរបស់នាង ។ មនុស្សរស់នៅទីក្រុងជាមួយគ្នាសោះ គេមានរឿងដល់ថ្នាក់ចូលមន្ទីរពេទ្យ នាងបែរជាមិនដឹង ។

តឹង!
ទ្វារជណ្ដើរយន្តបានបើក ក្រោយមកដល់ជាន់ក្រោម វីននីឈានជើងប្រុងនឹងចេញពីប្រអប់ជណ្ដើរយន្ត តែក៏វ៉ាក់អើគ្នាជាមួយនឹងនាយសង្ហាម្នាក់ ដែលនាងក៏ធ្លាប់បានដឹងនិងស្គាល់ថាគេជានរណា ។

«វីននី?/បងជីន?» អ្នកទាំងពីរស្រឡាំងកាំងមើលមុខគ្នា ។ ថានាងទៅភ្ញាក់ផ្អើលពេលឃើញគេ ប៉ុន្តែស៊ុកជីនឯណោះក៏ភ្ញាក់ផ្អើលនឹងបានឃើញនាងជាងនាងទ្វេដង ។ អាចថាវាជាលើកទី១សម្រាប់ពួកគេក៏ថាបានក្នុងការមកជួបមុខគ្នាផ្ទាល់ៗអ៊ីចឹង ព្រោះថារាល់ដង វីននីស្គាល់គេតាមតែក្នុងទូរស័ព្ទថេយ៉ុង ចំណែកគេក៏ស្គាល់នាងតាមតែក្នុងរូបថតក្នុងបន្ទប់ប្អូនប្រុស ។

....

នៅតាមផ្លូវត្រឡប់មកមន្ទីរពេទ្យ...
ជ្រុលជានាងក៏ចង់ទៅមន្ទីរពេទ្យដែរ ទើបស៊ុកជីនបបួលវីននីជិះទៅជាមួយគ្នាតែម្ដង ក្រោយពេលដែលនាយឡើងទៅងូតទឹកប្ដូរសម្លៀកបំពាក់រួច ។

«មិននឹកស្មានសោះថាពួកយើងបានជួបគ្នាក្នុងស្ថានភាពបែបនេះ» ព្រោះមិនចង់ឲ្យបរិយាកាសក្នុងឡានស្ងប់ស្ងាត់ ស៊ុកជីនក៏នាំនាងនិយាយគ្នាពីនេះពីនោះ ម្យ៉ងក៏មិនចង់ឲ្យវីននីមានអារម្មណ៍ Uncomfortable ដូចគ្នា ។

«មែនហើយ!» វីននីតបទាំងនៅអឹមអៀនបន្តិច ព្រោះជាលើកទី១ដែលបានជួបគ្នា ។ នាងដូចជាមិនខ្លួនមិនត្រូវទេ ។

«និយាយអ៊ីចឹង! វីននីដឹងបានយ៉ាងម៉េចថាប្រុសថេយ៍ចូលមន្ទីរពេទ្យ?»
«គេជាអ្នកប្រាប់ខ្ញុំ»
«???» ស៊ុកជីនលោតសញ្ញាសួរពេញក្បាល ។ បើវីននី គេជាអ្នកខលប្រាប់ ចុះអេរ៉ាន? ក្រែងអេរ៉ានក៏នៅវើនីនេះដែរមិនអ៊ីចឹង? តើគេមានខលប្រាប់អេរ៉ានដែរទេ? អេរ៉ានដឹងទេថាគេចូលមន្ទីរពេទ្យ? តាំងពីគេងើបពីសន្លប់ នាយរវល់តែបារម្ភពីគេ ឡើងភ្លេចសួរនាំរឿងនេះឲ្យឈឹង ។

ចាញ់ស្នេហ៍ភរិយាសម្អប់Où les histoires vivent. Découvrez maintenant