ភាគទី៖៨៧

121 6 0
                                        

“អ្នកប្រុសថេយ៍! ដៃរបស់អ្នកប្រុស...”ឮសម្ដីរបស់ឡានី ថេយ៉ុងយកដៃខ្លួនឯងមកមើល ក៏ឃើញថាមានក្រឡិតដាច់រហែកចេញឈាមរឹមៗតាមកន្លាក់ម្រាមដៃ ។

“ចាំខ្ញុំយកថ្នាំមកលាបរបួស-”
“មិនចាំបាច់ទេ”ថេយ៉ុងនិយាយឃាត់ដំណើររបស់ឡានី រួចក៏ស៊កដៃដែលមានរបួសនោះចូលក្នុងហោប៉ាវ និងដើរចេញទៅខាងក្រៅធ្វើព្រងើយ ។

“ខ្ញុំសុំទៅក្រៅមួយភ្លេត ល្ងាចបន្ដិចទើបមក”ថេយ៉ុងបញ្ឈប់ដំណើរ ក្រោយដើរមកដល់កន្លែងអេរ៉ានអង្គុយ គេឆ្លៀតងាកមកប្រាប់អេរ៉ានបន្ថែមថាខ្លួននឹងទៅខាងក្រៅ មិនចាំបាច់ឲ្យអេរ៉ានសួរនាំមុនឡើយ ។

“គ្មាននរណាចង់ដឹង មិនចាំបាច់ប្រាប់”ដានីលក៏លូកមាត់កាត់ ។
“ខ្ញុំប្រាប់អេរ៉ាន មិនបានប្រាប់លោកទេ”ថេយ៉ុងងាកមកសម្លក់មុខដានីលទាំងខាំថ្គាមទប់កំហឹង ។ បើតាមតែចិត្តមួម៉ៅ ចង់ហក់ទៅដាក់២-៣ដៃ ចេះលូកមាត់រឿងប្ដីប្រពន្ធគេសម្បើមណាស់ ។

“អេរ៉ានក៏មិនបានចង់ដឹង... មែនដែរទេ?”ដានីលងាកមកមើលមុខនាងតូចដែលអង្គុយស្ងៀមក្បែរនោះ គេលើកចិញ្ចើម សម្លឹងមុខនាងភ្លឹសៗ ហាក់កំពុងប្រាប់ឲ្យនាងឆ្លើយតបស្របតាមអ្វីដែលគេនិយាយមុននេះ ។

“មែនហើយ! ខ្ញុំក៏មិនចង់ដឹង”អេរ៉ានក៏ឆ្លើយចាក់បណ្ដោយតាមបងប្រុស ព្រោះនាងគិត ប្រហែលវិធីមួយនេះ អាចជាវិធីតែមួយដែលធ្វើឲ្យគេឆាប់ត្រឡប់ទៅវិញ លែងនៅរញ៉េរញ៉ៃនាងទៀត តែពេលឃើញគេធ្លាក់ទឹកមុខ ខ្លួនឯងបែរជាមិនស្រណុកចិត្ត ។

“មិនចង់ដឹងក៏មិនអី ខ្ញុំគ្រាន់តែចង់ប្រាប់” នាងជ្រើសឆ្លើយបែបហ្នឹងទៅហើយ តើគេអាចធ្វើអ្វីបានទៀត? ជម្រើសមានតែចាកចេញទាំងអាក់អន់ចិត្តហ្នឹងឯង ។ អេរ៉ានងាកតាមមើលដំណើរគេរហូតទាល់តែគេចេញផុត ទើបដកក្រសែភ្នែកមកវិញ ប៉ុន្តែពេលក្រឡេកប៉ះក្រសែភ្នែកអ្នកជាបងដែលសម្លឹង នាងក៏ងាកមុខចេញ គេចក្រសែភ្នែកនាយ ធ្វើជាមើលទៅអ្វីផ្សេងជំនួស ។ ដានីលសង្កេតឃើញនាងមានទឹកមុខមិនស្រស់ ហាក់បីដូចសម្ដីដែលនិយាយមុននេះជាសម្ដីខុសពីចិត្ត ប៉ុន្តែគេក៏ជ្រើសនៅស្ងៀមស្ងាត់ មិនសួរនាំអ្វីនាងទាំងអស់ ។

ចាញ់ស្នេហ៍ភរិយាសម្អប់Место, где живут истории. Откройте их для себя