អេរ៉ានក្រពុលមុខនឹងគេសឹងស្លាប់ ប៉ុន្តែគេវិញ មិនខ្ចីឈឺក្បាលវិលមុខ ស្អិតទ្រូងស្អីទាំងអស់ សំខាន់ឲ្យតែបានធ្វើអីដែលខ្លួនឯងចង់ធ្វើ ចង់នាងប្រើសម្ដីបែបម៉េចដាក់ក៏មិនជ្រាបចូលខួរ នាងទាល់គំនិតហើយ ។
“កុំជ្រួញចិញ្ចើមច្រើនពេកមើល៍! ប្រយ័ត្នចាស់មុនអាយុទៅ” គេមិនត្រឹមនិយាយតែមាត់ នៅយកម្រាមដៃមកដាក់លើថ្ងាស ឈ្លីពន្លាកន្លែងដែលជ្រួញចេញពីគ្នា ។
ផាច់!
អេរ៉ានវាយដៃគេលាន់សូរផ្លាច់ បំណងឲ្យគេដកដៃចេញពីថ្ងាសរបស់ខ្លួន ។ មុខនាង សម្រស់នាង នាងចេះគិតគូរហើយ មិនចាំបាច់ឲ្យគេមករវីរវល់ទេ ។
“ទោះចាស់មុនអាយុក៏ជារឿងខ្ញុំ លោកខ្វល់ម៉េះ?”
“ប្ដីមិនគួរខ្វល់ទេហ៎?”
“....”នាងក្ដាប់មាត់ សម្លក់គេថ្លែ ។ មាត់ហ្នឹងទះឲ្យបែកល្អទេ ក្រែងលោអាចឈប់ប្រើពាក្យប្ដីហ្នឹងចំពោះនាងទៀត?
“តែបែបហ្នឹងក៏ល្អម្យ៉ាងដែរ ព្រោះខ្ញុំមិនចាំបាច់ព្រួយបារម្ភខ្លាចគេមកញ៉ែនាង ដណ្ដើមនាងចេញពីខ្ញុំ”
“ឡប់សតិ” គ្រាន់តែជេរគេរួច នាងក៏វាសដៃគេសារជាថ្មី ហើយបន្តដើរទៅមុខទៀត ខណៈគេក៏គ្រវីក្បាលសើចតិចៗ ព្រោះបានញ៉ោះនាងឲ្យខឹង ។
......
ពួកគេចំណាយពេលជិត២ម៉ោង ទម្រាំតែទិញរបស់របរគ្រប់ ។ ចំណែកឯរបស់របរដែលទិញបាន គឺថេយ៉ុងជាអ្នកសុំកាន់ទាំងអស់ គេកាន់វាដើរតាមនាងទាំងមិនតម្អូញតម្អែ មិនរអ៊ូរទាំសូម្បីមួយម៉ាត់ ។
រ៉ឹង!រ៉ឹង!...
ខណៈថេយ៉ុងងាកមុខមករកនាងតូចខ្វាច់ កាលបើដើរសុខៗ ទូរស័ព្ទរបស់នាងស្រាប់តែរោទ៍ឡើង ។ អេរ៉ានយកទូរស័ព្ទមកមើល ពេលឃើញថាជាលេខអ្នកផ្ទះ នាងក៏បង្វិលអេក្រង់ចុះក្រោម ហើយបែរទៅរកថេយ៉ុង ៖
“លោកនៅទីនេះសិនហើយ ខ្ញុំទៅនិយាយទូរស័ព្ទបន្ដិច”
“និយាយនៅត្រង់នេះមិនបាន?”
“មិនបាន” តបតែប៉ុណ្ណឹង អេរ៉ានក៏ដើរទៅរៀងឆ្ងាយពីគេបន្ដិច ទើបចុចទទួលទូរស័ព្ទ៖
«ហាឡូបងប្រុស!» ឮតែសព្វនាមដែលនាងហៅទៅខ្សែម្ខាងទៀត ក៏អាចស្មានដឹងហើយថាអ្នកខលមកនោះជានរណា ។
(បងមកដល់វើនីហើយ) ប្រយោគរបស់គេធ្វើឲ្យអេរ៉ានភ្ញាក់ផ្អើលមិនស្ទើរ ។
ВЫ ЧИТАЕТЕ
ចាញ់ស្នេហ៍ភរិយាសម្អប់
Любовные романыព្រោះតែការជ្រុលជ្រួសមួយពេល ទើបបណ្ដាលឲ្យពួកគេដើរមកដល់ទីទាល់ច្រក ចង់ថយក្រោយក៏លែងបាន មានតែដំណោះស្រាយតែមួយផ្លូវប៉ុណ្ណោះនោះគឺ៖ "ខ្ញុំសុខចិត្តទទួលខុសត្រូវលើនាងដោយការរៀបការ ប៉ុន្តែនាងកុំសង្ឃឹមថា ទទួលបានការស្រលាញ់ពីខ្ញុំនោះ" "ខ្ញុំដឹងរួចហើយ ថាលោកគ្មានថ្ងៃស្...
