ភាគទី៖៨៩

100 9 0
                                        

នៅលើបណ្ដោយផ្លូវ...
ត្បិតថាពេលនេះជាពេលយប់ តែតាមផ្លូវក៏នៅមានរថយន្តបើកបរទៅមកខ្វាត់ខ្វែងហូរហែរ ។

ក្រឡេកមកមើលនាយសង្ហាថេយ៉ុងឯណេះ ឡានរបស់គេក៏កំពុងតែធ្វើបំផ្លាស់ទីយ៉ាងលឿននៅលើផ្លូវ គោលដៅទៅទីណាក៏មិនទាន់ដឹង ខណៈសាមីខ្លួនដែលបញ្ជាចង្កូតឯណោះ បើកបរទាំងសភាពស្រវឹងស្រឿងៗ ។ គេបើកបរទាំងស្រវឹង តែគេធ្វើហីៗ ហាក់មិនខ្វល់ គិតសុវត្ថិភាពខ្លួនឯងទាល់តែសោះ ។

ទូត!
(អាឡូ! ប្រុសថេយ៍...) សំឡេងឮចេញពីក្នុងទូរស័ព្ទដៃថេយ៉ុងក្រោយពីមានការចុចទទួលពីខ្សែម្ខាង ។
“អាឡូអ្នកម៉ាក់!” សំឡេងគេស្រាប់តែញ័រថែមទាំងនិយាយងុលៗ ធ្វើឲ្យអ្នកនៅខ្សែម្ខាងទៀត ទោះមិនបាននៅជិតគ្នា ក៏អាចស្ដាប់ដឹងថាគេកំពុងតែមិនស្រួល ។
(តើមានរឿងអី? ហេតុអីបានខលមកម៉ាក់ទាំងយប់?)
“ម៉ាក់! ខ្ញុំសូមទោស” ពាក្យដំបូងដែលឮចេញពីមាត់របស់គេនោះគឺ 'សូមទោស' ។ គេនិយាយវាទៅកាន់លោកស្រីយ៉ុងហ៊ីទាំងញ័រមាត់តិចៗ ។ នេះមិនទាន់ទាំងបានប្រាប់មូលហេតុដល់គាត់ផង គេឆួលច្រមុះរកកលទឹកភ្នែកទៅហើយ ស្របពេលបំពង់កក៏អួលណែនពិបាកសូម្បីតែលេបទឹកមាត់ ។
(កើតអីហ្ហាសប្រុសថេយ៍? កូននៅទីនោះមានរឿងអីកើតឡើងមែន?) លោកស្រីយ៉ុងហ៊ីឯណោះភ័យបារម្ភកូនមិនស្ទើរ ។ ស្ងាត់ៗក៏ទាក់ទងទៅគាត់ទាំងយប់ ថែមទាំងនិយាយស្ដីប្លែកៗ វាធ្វើឲ្យចិត្តគាត់មិនស្ងប់ ។
“សូមទោសម៉ាក់! ខ្ញុំ-ខ្ញុំអសមត្ថភាព...មិនអាចនាំនាងត្រឡប់ទៅវិញបានទេ...ហ៊ឹកៗ!”លើកនេះគេធ្លោយសំឡេងយំតែម្ដង ពោលសូមទោសគាត់ដដែលៗម្ដងហើយម្ដងទៀត ទឹកភ្នែកគេក៏ស្រាប់តែស្រក់ចុះ មិនថាខំទប់យ៉ាងណាក៏មិនជាប់ ។

“នាងលែងត្រូវការខ្ញុំហើយម៉ាក់”
(ប្រុសថេយ៍...) គាត់នឹកខ្លោចចិត្ត អាណិតគេពន់ពេក ហើយក៏ស្មានមិនដល់ថាកូនប្រសាគាត់ ចិត្តដាច់ដល់ថ្នាក់នេះ ។ ប៉ុន្តែរឿងគ្រប់យ៉ាងបើចង់បន្ទោសនាងក៏មិនបានដែរ ។

(ណ្ហើយចុះ!!! បើនេះជាការសម្រេចចិត្តរបស់នាង ពួកយើងកុំបង្ខំនាងអី...មិនអីទេ! កូនកុំពិបាកចិត្តពេកអីណា! យ៉ាងហោចកូនក៏នៅមានប៉ាមានម៉ាក់នៅត្រូវការកូនដែរ) ដោយសារដឹងច្បាស់ថាពេលនេះផ្លូវចិត្តកូនមិនល្អ ទើបលោកស្រីព្យាយាមនិយាយលួងលោម ទោះមិនដឹងជួយសម្រាលទុក្ខគេបានកម្រិតណា តែគាត់ក៏ព្យាយាម ។

ចាញ់ស្នេហ៍ភរិយាសម្អប់Onde histórias criam vida. Descubra agora