ភាគទី៖៩៧

97 8 2
                                        

«បងប្រុសបានជួបនរណា?» នាងអន្ទះអន្ទែង ស្ទើរអង្គុយមិនជាប់ ។ បើជាគេមែន ហេតុអីបានជាគេទៅនៅឯមន្ទីរពេទ្យវិញ?
«ថេយ៉ុងមែនទេ?» អេរ៉ានបន្តសួរដោយការចង់ដឹង ។
«មិនមែនទេ! តែជាបងប្រុសរបស់គេ»
«បងជីន?»
«ហ្ហឹម» ដានីលគ្រហឹមនៅបំពង់ក និងងក់ក្បាលតិចៗតប ។

«ហេតុអីគាត់នៅទីនេះ?» នាងកាន់តែមានចម្ងល់ទៀតហើយ ។ នាងមើលទៅដានីលម្ដងទៀត ព្រោះចង់ដឹងរឿងលម្អិត ថាហេតុអីសុខៗស៊ុកជីនឡើងមកវើនី?
«គេមកទីនេះ...ដោយសារពេលនេះ ថេយ៉ុងកំពុងសម្រាកនៅមន្ទីរពេទ្យ»

«បង-បងនិយាយថាម៉េច?» គ្រាន់តែឮភ្លាម អេរ៉ានញ័របបូរមាត់ ដល់ថ្នាក់និយាយរដាក់រដុប ភ្នែកដែលបើកក្រឡោតធំៗចាប់ផ្ដើមរលីងរលោង ខណៈម្រាមដៃញ័រទទ្រើក ញ័រអស់ទាំងខ្លួនប្រាណ ។

«រយៈពេលដែលគេបាត់ទៅ មិនបានមកទីនេះ គឺគេកំពុងសម្រាកព្យាបាលខ្លួននៅមន្ទីរពេទ្យ...បងក៏បានដឹងមកទៀតថា ពេលនេះ ជើងទាំងពីររបស់គេ មិនអាចដើរបានទេ»

តក់! ទឹកភ្នែកនាងស្រក់ចុះមួយដំណក់ៗ ស្របពេលដែលដើមទ្រូងឈឺខ្ទោកៗដូចគេចាប់ហែកទ្រូងជាចម្រៀក ។ នាងខាំមាត់ខ្លួនឯងស្ទើរបែកឈាម ខឹងបន្ទោសខ្លួនឯង គេបាត់ទៅ នាងមិនត្រឹមតែមិនបារម្ភ នៅលួចខឹងស្អប់គេដែលចាកចេញមិនប្រាប់ទៀត ។ មនុស្សគួរឲ្យស្អប់បំផុត មិនមែនគេទេ តែគឺជានាង... នាងគួរឲ្យស្អប់ជាងគេ ។

«ហ្ហឹកៗ! បងប្រុស...ខ្ញុំចង់-ចង់ទៅរកគេឥឡូវនេះ...» នាងយំអន្ដើតអន្តក ទឹកភ្នែកហូររហាមដាបថ្ពាល់ នាងលូកចាប់ដៃបងប្រុស អង្រួនខ្លាំងៗអង្វរកបងប្រុសឲ្យនាំទៅរកគេភ្លាមៗ ។ ដានីលឃើញសភាពប្អូន នាយលើសពីអាណិត នាយអាចស្មានដឹងថានាងមានអារម្មណ៍ខូចចិត្តប៉ុណ្ណា កាលបើបានដឹងដំណឹងនេះ តែក៏មិននឹកស្មានដល់ វាប៉ះពាល់អារម្មណ៍នាងខ្លាំងយ៉ាងនេះ ។

......

@មន្ទីរពេទ្យ

ស្ថិតក្នុងបរិវេណនៃទីធ្លាមន្ទីរពេទ្យ ក៏មានសួនសម្រាប់អ្នកជម្ងឺមកអង្គុយលេងលំហែខួរក្បាល ។ នៅទីនោះ មានអ្នកជម្ងឺខ្លះ មានសមាជិកគ្រួសារមកអង្គុយកំដរ អ្នកជម្ងឺខ្លះទៀតដែលមិនមានសមាជិកគ្រួសារនៅជាមួយ ក៏មានគ្រូពេទ្យតាមមកមើលថែ ។ ចំណែកនាយសង្ហាថេយ៉ុងឯណេះ ក៏មានអ្នកនៅជាមួយជាគ្នាដែរ ហើយម្នាក់នោះ គឺជាវីននីហ្នឹងឯង ។

Vous avez atteint le dernier des chapitres publiés.

⏰ Dernière mise à jour : Nov 26 ⏰

Ajoutez cette histoire à votre Bibliothèque pour être informé des nouveaux chapitres !

ចាញ់ស្នេហ៍ភរិយាសម្អប់Où les histoires vivent. Découvrez maintenant