@មន្ទីរពេទ្យ...
ក្នុងបន្ទប់...
ស្ថិតក្នុងបន្ទប់ដែលមានសភាពស្ងប់ស្ងាត់ ក្រឡេកទៅមើលជ្រុងម្ខាងក្បែរបង្អួចកញ្ចក់នៃមន្ទីរពេទ្យ ក៏ឃើញរាងក្រាស់ម្នាក់ក្នុងឈុតអ្នកជម្ងឺកំពុងអង្គុយធ្មឹងមួយកន្លែងលើរទេះរុញដូចមនុស្សគ្មានព្រលឹងវិញ្ញាណក្នុងខ្លួន សម្លឹងមើលទៅផ្ទៃមេឃខាងក្រៅបង្អួចទាំងមុខក្រៀម មិនស្រស់បស់ ។
តាំងពីដឹងខ្លួនពីសន្លប់មកដល់ឥឡូវ មនុស្សដែលស្ថិតក្នុងខួរក្បាលគេគឺជានាង មនុស្សតែម្នាក់ដែលគេចង់ជួបមុខខ្លាំងបំផុតក្នុងស្ថានភាពបែបនេះ ប៉ុន្តែវាមិនអាចកើតឡើងស្រាប់ទៅហើយ ។
ជីវិតគេពេលនេះ រស់នៅទាំងគ្មានន័យអ្វីទាំងអស់ ខណៈដែលមនុស្សស្រីជាទីស្រឡាញ់ក៏លែងត្រូវការ ហើយឥឡូវមកត្រូវធ្លាក់ខ្លួនឈឺ ដើរមិនបាន បានត្រឹមអង្គុយលើរទេះរុញបែបនេះ ហ៊ឹស!!! តើនេះឬជាអ្វីដែលទេវតាកំពុងដាក់ទោសគេ? បើជ្រុលជាដាក់ទោសបែបនេះដដែល ម្ដេចមិនយកជីវិតគេទៅតែម្ដងទៅ?
តក់!
ទឹកភ្នែកមួយដំណក់ហូរស្រក់កាត់ផែនថ្ពាល់ ស្របពេលម្រាមដៃក្ដាប់យ៉ាងណែននិងវាយដំលើភ្លៅខ្លួនឯងខ្លាំងៗ តែទោះវាយយូរប៉ុណ្ណា ប្រើកម្លាំងដៃខ្លាំងប៉ុណ្ណា ក៏នៅតែគ្មានបានអ្វីមកវិញ កន្លែងវាយមិនបានឈឺ ឈឺតែដើមទ្រូង ឈឺចាប់ខ្ទោកៗ ស្ទើរដាច់ខ្យល់ ។
“ហ៊ឹក...”ថេយ៉ុងអោនឈ្ងោកមុខយកដៃខ្ទប់ដើមទ្រូង បញ្ចេញសំឡេងយំខ្សឹកខ្សួលដោយភាពឈឺផ្សារ ។ ពេលនេះគេក៏ចាប់ផ្ដើមស្អប់ខ្លួនឯងដែរហើយ ស្អប់ខ្លួនឯងដែលប្រែជាទន់ជ្រាយ ស្អីបន្ដិចក៏តែងយកទឹកភ្នែកដាក់មុខ មិនសមជាកូនប្រុសសូម្បីតែបន្ដិច ។
ក្រាក!
ស្នូរសំឡេងនៃសំឡេងទ្វារកំពុងរបើក បានកាត់ផ្ដាច់ភាពសោកសៅក្នុងបន្ទប់ ថេយ៉ុងងើបមុខឡើង ប្រញាប់លើកដៃជូតវាសទឹកភ្នែកចេញពីថ្ពាល់យ៉ាងស្អាត សម្រួលអារម្មណ៍ធ្វើខ្លួនឲ្យដូចធម្មតា ព្រោះមិនចង់ឲ្យអ្នកដែលចូលមកនោះឃើញសភាពយ៉ាប់យ៉ឺនរបស់ខ្លួន ។
គេងាកមករកទ្វារ ក្រោយសម្រួលអារម្មណ៍បាន ក៏ឃើញថាអ្នកដែលចូលមក ការពិតជាបងប្រុសរបស់ខ្លួនសោះ ។ ស៊ុកជីនសន្សឹមៗចូលមកខាងក្នុង ដោយក្នុងដៃមានកាន់របស់ញ៉ាំខ្លះមកជាមួយដែរ ។
ESTÁS LEYENDO
ចាញ់ស្នេហ៍ភរិយាសម្អប់
Romanceព្រោះតែការជ្រុលជ្រួសមួយពេល ទើបបណ្ដាលឲ្យពួកគេដើរមកដល់ទីទាល់ច្រក ចង់ថយក្រោយក៏លែងបាន មានតែដំណោះស្រាយតែមួយផ្លូវប៉ុណ្ណោះនោះគឺ៖ "ខ្ញុំសុខចិត្តទទួលខុសត្រូវលើនាងដោយការរៀបការ ប៉ុន្តែនាងកុំសង្ឃឹមថា ទទួលបានការស្រលាញ់ពីខ្ញុំនោះ" "ខ្ញុំដឹងរួចហើយ ថាលោកគ្មានថ្ងៃស្...
