ព្រះអាទិត្យនៃថ្ងៃថ្មីចាប់ផ្ដើមរះឡើងសារថ្មី បញ្ចេញពន្លឺពណ៌មាសចិញ្ចាចសាចពេញផ្ទៃផែនដី ដាស់អស់មនុស្សគ្រប់គ្នាឲ្យភ្ញាក់ពីដំណេកដ៏សុខស្រួល មកបំពេញតួនាទីនាថ្ងៃបន្ត ។ មិនខុសអីនឹងស្រីតូចឡានីដែរ ត្រូវងើបលឿនរាល់ព្រឹក ធ្វើកិច្ចការផ្ទះផ្សេងៗនិងចម្អិនអាហារពេលព្រឹកជូនចៅហ្វាយ ។
ប៉ុន្តែថ្ងៃនេះហាក់ចម្លែក ត្បិតនាងមិនឃើញសូម្បីតែស្រមោលថេយ៉ុង ដើរមកមើលនៅផ្ទះបាយក៏មិនឃើញ មិនអស់ចិត្ត ក៏ឆ្លៀតទៅមើលនៅខាងក្រៅ ក៏មិនឃើញថេយ៉ុងទៀត អ្វីដែលចម្លែក គឺឡានក៏បាត់ទៅដែរ ។
“ឬមួយគាត់មិនបានត្រឡប់មកវិញទេកាលពីម្សិលមិញ?”នាងជ្រួញចិញ្ចើមឈរអេះក្បាលខ្វោកៗ រអ៊ូង៉ូវៗម្នាក់ឯង ។ កាលពីម្សិលមិញ ពេលចាកចេញទៅ ថេយ៉ុងខឹងខ្លាំងណាស់ តែតាមចរិតគេ គឺមិនគួរណាមិនត្រឡប់មកផ្ទះវិញនោះទេ ។
“អាហ្ហឹម! ទៅឈរជ្រួញចិញ្ចើមអីត្រង់នោះ?”ដានីលគ្រហេមនៅបំពង់ក ដាច់ចិត្តសួរនាំអ្នកដែលឈរចងចិញ្ចើម គិតសញ្ជឹងដល់ណាណីហើយក៏មិនដឹង ដល់ថ្នាក់មិនដឹងសំឡេងបើកទ្វាររបស់គេ ។
“អូ៎លោកគ្រូពេទ្យ! ភ្ញាក់លឿនណាស់ណ៎...”នាងភ្ញាក់បន្ដិច ពេលឮសំឡេងគេ ។
“នាងមិនទាន់ឆ្លើយសំណួរខ្ញុំទេ”គេបន្តប្រយោគដោយដើរមកដាក់បង្គុយនៅសាឡុង ។ ឡានីបង្វែរខ្លួនហើយដើរមកឈរចំពោះមុខគេ ។
“គឺគ្មានអ្វីធំដុំទេ! ខ្ញុំគ្រាន់តែឆ្ងល់ ម្ដេចព្រឹកនេះមិនឃើញអ្នកប្រុសថេយ៍អ៊ីចឹង? តែប៉ុណ្ណឹងឯង”
“នេះនាងចេះទៅចាប់អារម្មណ៍ខ្វល់ពីអាម្សៀនោះតាំងអង្កាល់?”ឲ្យនាងមកមើលថែ បម្រើប្អូនស្រីគេ តែនាងបែរជាខ្វល់ខ្វាយពីអាម្សៀនោះទៅវិញ ឬក៏ត្រូវអាម្សៀនោះល្បួងបានហើយ?
ឡានីអោនឈ្ងោកមុខចុះ ខណៈដើមទ្រូងឈឺខ្ទោកៗ ដូចមានគេយកកាំបិតមកចាក់ ក្រោយឮសម្ដីដ៏មុតស្រួចរបស់ដានីល ។
“កុំប្រាប់ណាថានាងជ្រោមជ្រែងអាម្សៀនោះ?”
“.....”
“នេះនាងត្រូវអាម្សៀនោះទាញចិត្តបានហើយ?”
“.....”
“នាងជាអ្នកនៅក្បែរខ្លួនអេរ៉ានរហូតមក ក៏ឃើញហើយថាអាម្សៀនោះធ្វើបាបចិត្តអេរ៉ានខ្លាំងប៉ុណ្ណា ទម្រាំអេរ៉ានកាត់ចិត្តបានដូចពេលនេះ វាមិនងាយទេ នាងធ្វើបែបនេះ តើនាងចង់ឃើញអេរ៉ានធ្លាក់ក្នុងអន្លង់ទុក្ខវេទនាចិត្តម្ដងទៀតមែន?”
VOCÊ ESTÁ LENDO
ចាញ់ស្នេហ៍ភរិយាសម្អប់
Romanceព្រោះតែការជ្រុលជ្រួសមួយពេល ទើបបណ្ដាលឲ្យពួកគេដើរមកដល់ទីទាល់ច្រក ចង់ថយក្រោយក៏លែងបាន មានតែដំណោះស្រាយតែមួយផ្លូវប៉ុណ្ណោះនោះគឺ៖ "ខ្ញុំសុខចិត្តទទួលខុសត្រូវលើនាងដោយការរៀបការ ប៉ុន្តែនាងកុំសង្ឃឹមថា ទទួលបានការស្រលាញ់ពីខ្ញុំនោះ" "ខ្ញុំដឹងរួចហើយ ថាលោកគ្មានថ្ងៃស្...
