ភាគទី៖៩២

70 4 0
                                        

ម៉ោង៦ល្ងាច...

ពេលវេលាជិតកន្លងផុតទៅមួយថ្ងៃទៀតហើយ ប៉ុន្តែគ្រប់យ៉ាងគឺនៅតែដដែល អ្នកដែលទៅបាត់តាំងពីយប់ថ្ងៃនោះ ក៏បាត់ស្រមោលឈឹងរហូតមកដល់ឥឡូវ មិនឃើញត្រឡប់មកវិញ ធ្វើឲ្យអ្នកម្ខាងទៀតកើតអារម្មណ៍មួម៉ៅឆេវឆាវ លាយឡំការអាក់អន់ស្រពន់ចិត្ត ។ 

នាងក៏មិនយល់ថាហេតុអីត្រូវខឹងគេ? ក្រែងដូចអ្វីដែលនាងចង់បានហើយតើ! មិនអ៊ីចឹង?

(មនុស្សគួរឲ្យស្អប់) នាងឧទានក្នុងចិត្ត មុខក្រញីក្រញូវមិនរាប់ញាតិ ។ ដំបូងឡើយជាគេខ្លួនឯងដែលមកបង្ហាញខ្លួនចំពោះមុខនាង តាមរំខានធ្វើឲ្យជីវិតនាងរញ៉េរញ៉ៃលែងដូចមុន ចុងក្រោយក៏ចាកចេញទៅដោយមិនសូម្បីតែនិយាយពាក្យលាអីសោះ ។

មុះមុតណាស់ ហំហានណាស់ សុទ្ធតែមកសុំឱកាស ប៉ុន្តែគ្រាន់នាងមិនទាន់ផ្ដល់ចម្លើយឲ្យប៉ុណ្ណឹង បែរជាត្រឡប់ទៅវិញបាត់ស្រមោល ចិត្តអត់ធ្មត់បន្ដិចក៏គ្មាន ត្រង់គេធ្វើឲ្យនាងឈឺចាប់ នាងអត់ធ្មត់ទ្រាំឈឺដល់ទៅរាប់ខែ  ។

(បើទៅហើយកុំមកវិញឲ្យសោះ ប្រុសចង្រៃ!...) កាន់តែគិតពីគេ នាងកាន់តែគ្រប់គ្រងអារម្មណ៍ខ្លួនឯងមិនបាន ប៉ុន្តែបើឲ្យឈប់គិត រិតតែពិបាក គេរំខានខួរក្បាលនាងស្ទើរកើតឡប់សតិហើយ ។

ហ្វូ!...
អាកាសចាប់ផ្ដើមប្រែប្រួលទៅតាមពេល តាមកាលវេលា ខ្យល់ត្រជាក់ធ្លាក់រសៀកៗ បក់ផាត់រវ៉ិចៗ ហើរប៉ះនឹងស្បែកធ្វើឲ្យនាងត្រជាក់ ញ័រញាក់រាងកាយ ទោះលើខ្លួនមានអាវក្រៅពាក់មួយជាន់រួចទៅហើយ ក៏នៅតែមានអារម្មណ៍រងាដដែល ។ នាងអង្គុយកាន់តែយូរ យល់ថាកាន់តែរងាទៅៗ ទើបក្រោកចេញពីបង់ មានបំណងចូលទៅក្នុងផ្ទះវិញ តែពេលបែរខ្លួនទៅក៏ក្រឡេកឃើញបងប្រុសដើរមក ។

“បងប្រុស...”សំឡេងនាងឮខ្សាវៗ ធ្វើភ្នែកភ្លឹះៗដាក់អ្នកជាបង ។
“ទើបតែបានស្រួលខ្លួនបន្ដិច ក៏មកអង្គុយហាលខ្យល់ត្រជាក់ទៀតហើយ?”គេចងចិញ្ចើមចូលគ្នាដោយការមិនពេញចិត្ត តែក៏មិនភ្លេចយកកន្សែងដែលខ្លួនកាន់មកដណ្ដប់ឲ្យនាងពីលើខ្លួនបន្ថែម ។ អេរ៉ានឯណោះបានត្រឹមស្ងាត់មាត់ ងាកមុខចេញ បន្លប់ធ្វើមើលអ្វីផ្សេង ។
“តើឯងនៅចាំមើលផ្លូវគេត្រឡប់មកវិញមែន?”
“ខ្ញុំអត់ទេ...”នាងខំប្រឹងប្រកែកនឹងគេឡើងញាប់មាត់ ទាំងដែលខណៈពេលនាងអង្គុយម្នាក់ឯងមុនហ្នឹង គេឃើញនាងអើតកមើលទៅមុខផ្ទះរហូត ក្មេងមាត់ខុសពីចិត្ត ។
“អត់ទេ? តែចង់ដឹងអត់ថាឯងងាកមើលរបងផ្ទះប៉ុន្មានដង? គឺ២៤ដង”

គ្រាន់ឮសម្ដីគេ នាងឡើងគាំងមតិមួយខណៈ តបលែងចេញ ។ ថ្នាក់នាងជាម្ចាស់សាមីខ្លួន មិនទាំងចាំផងថាបានងាកមើលប៉ុន្មានដង តែគេវិញ មិនត្រឹមតែឃើញនឹងភ្នែក នៅឆ្លៀតរាប់ចំនួនឲ្យទៀត ។

“តើឯង...ពិតជានៅតែស្រឡាញ់អាម្សៀនោះមែនដែរទេ? ឆ្លើយនឹងបងតាមត្រង់មក...ឲ្យតែជាចម្លើយចេញពីមាត់របស់ឯង បងទទួលយកទាំងអស់”

ពេលនេះអ្វីដែលគេចង់ដឹងគឺចម្លើយចេញពីមាត់នាងតែម្យ៉ាងគត់ ហើយបើទោះចម្លើយរបស់នាងចេញមកបែបណា គេក៏នឹងព្រមទទួលយកវា ព្រោះនោះជាតម្រូវការរបស់នាង ។

តាំងពីប៉ះសម្ដីគ្នាជាមួយឡានីកាលពីព្រឹក គេគិតពីវាពេញមួយថ្ងៃហើយ ក៏យល់ថាអ្វីដែលឡានីនិយាយគឺមិនខុសទេ ។ គេមាននាមត្រឹមជាបងប្រុសប៉ុណ្ណោះ មិនគួរយល់តែចិត្តខ្លួនឯង ហើយឃាត់ឃាំងក្ដីសុខនាងឡើយ ។ ម្យ៉ាងទៀត រឿងនេះជារឿងរវាងនាងនិងអាម្សៀនោះ ដូច្នេះក៏គួរតែទុកឲ្យនាងជាអ្នកសម្រេចចិត្តលើវាដោយខ្លួនឯងទៅចុះ ។

“បើសិនខ្ញុំនិយាយទៅ បងប្រុសនឹងមិនខឹងខ្ញុំទេមែន?”
“អ្ហឹម!...”គេគ្រហឹមងក់ក្បាលតិចៗ ។
“តាមការពិត ខ្ញុំខ្លួនឯងក៏ស្រពិចស្រពិលមិនដឹងថាខ្លួនឯងស្រឡាញ់គេឬក៏អត់? ដឹងត្រឹមតែថា រយៈពេលដែលមានគេនៅក្បែរ គេធ្វើឲ្យខ្ញុំមានអារម្មណ៍ថាកក់ក្ដៅ និងសុវត្ថិភាព ។ កន្លងមក គេព្យាយាមសម្របតាមខ្ញុំគ្រប់យ៉ាង តាមបារម្ភ តាមយកចិត្តទុកដាក់ ទោះខ្ញុំប្រើសម្ដីគំរោះគំរើយ ក៏មិនឃើញគេបង្ហាញការខឹងចេញមក...”
“គេផ្លាស់ប្ដូរដល់ថ្នាក់ហ្នឹង?” ដានីលស្ទើរតែមិនជឿនឹងត្រចៀកខ្លួនឯង ។ មនុស្សចរិតពីរមួយហើយមាត់ឆ្កែដូចជាគេ ក៏អាចមានថ្ងៃនេះដែលណ៎...។

“បងប្រុស! បងថាយ៉ាងម៉េច បើខ្ញុំចង់ផ្ដល់ឱកាសឲ្យគេម្ដងទៀត?” បើពិបាកសម្រេចចិត្តខ្លួនឯង អ៊ីចឹងក៏មានតែសុំជំនួយពីបងប្រុស ។

“ក្រែងមុននេះបងនិយាយហើយតើ...ឲ្យតែជាការសម្រេចចិត្តរបស់ឯង បងនឹងស្របតាមទាំងអស់” គេញញិមយកដៃអង្អែលក្បាលនាងតិចៗ ។ លើកនេះគេព្រមស្របតាមនាង ប៉ុន្តែបើអាម្សៀហ៊ានតែធ្វើឲ្យនាងខូចចិត្តម្ដងទៀត លើកក្រោយកុំសង្ឃឹមថាអាចនៅសល់សាកសពទាំងមូល ។

“អរគុណបងប្រុស...” ពេលនេះ នាងហាក់ដូចជាធូរស្បើយចិត្តបានខ្លះ ព្រោះអស់កង្វល់ជាមួយបងប្រុសទៀត ។ តទៅនៅសល់តែរឿងរវាងនិងថេយ៉ុង តែក៏មិនដឹងថាគេនឹងត្រឡប់មកវិញពេលណា? គេត្រឡប់មកឬអត់ក៏មិនដឹង? ចំណែកលេខទាក់ទងក៏នាងគ្មាន ព្រោះតាំងតែប្ដូរលេខថ្មី នាងបាត់លេខគេហើយ ។

____

ចាញ់ស្នេហ៍ភរិយាសម្អប់Onde histórias criam vida. Descubra agora