នៅក្នុងសម័យបុរាណត្រូវបានគេរើសអើងនិងស្អប់ខ្ពើមមនុស្សដែរស្រលាញ់ភេទដូចគ្នាពួកគេតែងតែគិតថាការស្រលាញ់ភេទដូចគ្នាគឺមិនអាចបង្ករកំណើតបានទេហើយស្នេហាដែរកើតចេញពីការស្រលាញ់ភេទដូចគ្នាគ្រាន់តែជាអារម្មណ៍យុវវ័យដែរចង់ដឹងចង់ស្គាល់ចង់សាកល្បងតែប៉ុណ្ណោះ
ផាក ជីមីនអាយុដប់ប្រាំបួនឆ្នាំភេទប្រុសជាកូនកសិករធ្វើចម្ការនឹងលក់មីដើម្បីចិញ្ចឹមក្រពះនិងម្តាយដែរដេកឈឺនៅនិងផ្ទះចំណែកឪពុករបស់គេបានស្លាប់បាត់បង់ជីវិតតាំងពីគេអាយុដប់ឆ្នាំមកម្លេះហាងមីរបស់ជីមីន ទោះបីតូចក៏ពិតមែនតែមានភ្ញៀវចូលមិនដាច់នោះទេភ្ញៀវដែរបានមកហូបមីនៅហាងរបស់ជីមីន តែតែសរសើរពីរសជាតិទឹកស៊ុបដែរមិនដឹងថាដាក់គ្រឿស្អីខ្លះទេបានហូបហើយជាប់ចិត្តនិងសរសើរមិនដាច់ពីមានអញ្ចឹងនោះ
«ហឹម មីក៏ឆ្ងាញ់ចំណែកឯអ្នកលក់ក៏ស្អាតបើលោកមិនប្រាប់ខ្ញុំស្មានតែគេជាមនុស្សស្រីទៅហើយ»បុរសម្នាក់ដែរជាអ្នកស្រុកឆ្ងាយធ្វើដំណើរកាត់ហាងមីរបស់ជីមីន ក៏បានចូលមកហូបនិងបានសរសើរពីរសជាតិទឹកស៊ុបដែរធ្វើដោយជីមីន ផ្ទាល់និងបានឲ្យប្រាក់ថ្លៃមីលើសទៀតផង
«ជីមីន ហាដាក់មីឲ្យអ៊ុំពីរចាន»លោកយាយម្នាក់ដែរជាអ្នកនៅក្នុងភូមិរបស់ជីមីន ចូលមកអង្គុយនៅក្នុងតុជាមួយនិងចៅប្រុសរបស់គាត់
«មីរបស់លោកយាយបានហើយចំណែកឯប្រាក់ខ្ញុំយកតែមួយចានទេចំណែកឯមួយចានទៀតមិនគិតថ្លៃទេ»ជីមីន ទទួលយកប្រាក់ដែរលោកយាយម្នាក់នោះឲ្យនិងយកប្រាក់ថ្លៃមីមួយចានតែប៉ុណ្ណោះទោះបីជាជីវភាពរបស់ជីមីន មិនសូវធូរធារមែនតែគេចិត្តល្អណាស់
#កាត់
មីន យ៉ុនហ្គីបុត្រាទោលនៅក្នុងប្រទេសកូរ៉េមានព្រះជន្មម្ភៃពីរវស្សាហើយទ្រង់ក៏ជិតនិងឡើងគ្រងរាជផងដែរនៅប្រាំមួយខែខាងមុខនេះ
«ព្រះរាជបុត្រាព្រះអង្គចង់ជួបទ្រង់ក្រាបទូ»អ៊ុនវូ ដែរត្រូវជាមនុស្សជំនិតរបស់យ៉ុនហ្គី ឱនគំនាបនិងនិយាយប្រាប់ទៅ យ៉ុនហ្គីចំណែកឯ យ៉ុនហ្គីមិនមាត់ក៏ដើរទៅតាម អ៊ុនវូ
«ក្រាបថ្វាយបង្គំព្រះបិតា»យ៉ុនហ្គី មកដល់រាជដំណាក់របស់ព្រះបិតាខ្លួនយ៉ុនហ្គី ក៏គោរពឱនគំនាបទៅកាន់ស្តេចមីន
«នៅតែកន្លះវស្សាទៀតបុត្រត្រូវឡើងគ្រងរាជហើយ ហើយបិតានិងស្តេចហ្វុងក៏មានរាជបំណងផ្សុំផ្គុំបុត្រនិងព្រះនាងរបស់ស្តេចហ្វុនដែរ»ស្តេចមីន មានព្រះរាជបន្ទូលទាំងទឹកមុខស្មើនិងនិយាយយ៉ាងប្រាដកប្រជាយ៉ាងខ្លាំង
«បិតាតែបុត្រមិនទាន់គិតអំពីរឿងនេះទេ»ចិញ្ចើមរបស់យ៉ុនហ្គី ចាប់ផ្តើមជ្រួញចូលគ្នាពេលឮព្រះបិតាខ្លួនមានបន្ទូលបែបនេះ
«ទោះយ៉ាងណាបុត្រក៏មិនអាចប្រកែកបានដែរទ្រង់ឡើងគ្រងរាជត្រូវតែមានព្រះមហេសី»ស្តេចមីន ស្រែកគំហគទៅយ៉ុនហ្គី ទ្រង់មានព្រះរាជបន្ទូលអំពីរឿងនេះជាច្រើនលើកច្រើនសារមកហើយតែយ៉ុនហ្គី តែងតែបដិសេធនិងព្រះរាជបំណងទ្រង់និងតែងតែមានលេសដោះសាររហូតបើសិនជាអាចសូមជួយផ្តល់មតិចំពោះសាច់រឿងផង
Keo_theary
YOU ARE READING
វណ្ណៈស្នេហ៍(ចប់)
Romance-តើស្នេហារបស់ពួកគេអាចទៅរួចដែរឬទេបើសិនជាពួកគេមានភេទដូចគ្នាហើយមានឋាន:ខុសគ្នាទៀតនោះ? -ស្នេហាដែរកើតចេញពីការស្រលាញ់ភេទដូចគ្នាវាមិនមែនជាស្នេហានោះទេប៉ុន្តែវាគ្រាន់តែជាអារម្មណ៍ -តើពួកគេនឹងត្រូវប្រឈមមុខជាមួយនឹងបញ្ហាអ្វីខ្លះបើសិនជាពួកគេស្រលាញ់មនុស្សដែលមានភេទដ...