យើងហាមឯងមិនឈ្នះទេ

495 65 4
                                    

   ជីមីន បានដើរមកដល់ណាក់របស់ យ៉ុនហ្គី
«ព្រះអង្គទូលបង្គំមកដល់ហើយក្រោមទូល»ពួកភីលាងនាំគ្នាឱនក្បាលនឹងនិយាយទៅប្រាប់យ៉ុនហ្គី ធ្វើឲ្យជីមីន ធ្វើភ្នែកឡេឡង់
«នាំគេមក»យ៉ុនហ្គី ក៏បានឆ្លើយបីម៉ាត់ទៅកាន់ពួកនាង
«ក្រាបថ្វាយបង្គំព្រះអង្គរាជទានទោសឲទូលបង្គំផងដែរទូបង្គំមិនស្គាល់ខ្ពស់មិនស្គាល់ទាប»ពួកភីលាងនាំជីមីន ចីលមករួចពួកនាងក៏ត្រលប់ទៅវិញឯជីមីន កាលដែរឮពួកនាងហៅយ៉ុនហ្គី ថាព្រះអង្គទៅហើយគេក៏អាចកាត់ន័យបានថាយ៉ុនហ្គី ជាព្រះបុត្រយ៉ុនហ្គី ដែរគេធ្លាប់តែឮឈ្មោះនោះតែឥលូវជាយ៉ុនហ្គី ដែរខ្លួនបានស្គាល់នេះសោះហើយពេលនេះយ៉ុនហ្គី ពេលនេះគេមិនមែនជាព្រះបុ្រតាទៀតទេតែគេជាស្តេចដែរគ្របគ្រងប្រទេសកូរ៉េបន្តពីស្តេចមីន
«ធ្វើដូចជាកាលមុនទៅមិនបាច់គោរពយើងនោះទេ»យ៉ុនហ្គី ដើរចូលមកលើកជីមីន ឲ្យក្រោកឡើងមកវិញ
«ចង់ដើរលេងដែរទេយើងជូនទៅ»យ៉ុនហ្គី និយាយទាំងដៃជាប់កាន់ដៃ ជីមីន
«        »ចំណែកជីមីន មិនបានមាត់ទេស្ងាត់ឡើងឈឹងតែម្តង
«មិចក៏មិនមាត់ឯង-គហើយមែនទេ?ឬក៏ឯងខ្លាចយើង?»យ៉ុនហ្គី ហាក់មិនស្រួលនៅក្នុងចិត្តទាល់តែសោះពេលដែរជីមីន មិននិយាយរកខ្លួនដូច្នេះ
«មិនមែនបែបនោះទេ ក្រាបទូល»ជីមីន បេះដៃយ៉ុនហ្គី ចេញពីដៃខ្លួនឱនគំនាបនឹងរក្សាគម្លាតពី យ៉ុនហ្គី
«ឯងកុំបែបនេះបានទេយើងមិនទម្លាប់ទេ»យ៉ុនហ្គី ក៏ចូលខ្លួនមកឱបជីមីន ឡើងណែន
«សឺត ក្លិនខ្លួនឯងក្រអូបណាស់មានដឹងទេ?»យ៉ុនហ្គី ជ្រប់មុខនឹងកញ្ចឹង-ករបស់ជីមីន នឹងបិទភ្នែកហិតក្លិនខ្លួនដែរក្រអូបស្រាបរបស់ជីមីន និយាយដោយសម្លេងស្អកៗ
«ចង់ដើរមើលផ្កានៅទីនេះទេ?»យ៉ុនហ្គី ក៏ប្រលែងជីមីន ពីការឱបចំណែកជីមីន មិនមាត់គ្រាន់តែងក់ក្បាលហើយយ៉ុនហ្គី ក៏ដឹងដៃជីមីន ទៅសួរច្បារដែរមានផ្កាជាច្រើនប្រភេទសុទ្ធតែស្អាតៗ
«ផ្កានេះស្អាតណាស់ ហិ ហិទូលបង្គំអាចប៉ះវាបានដែរទេ?»ជីមីន សើចតិចពេលដែរមានឃើញផ្កាកុលាបពណ៌ផ្កាឈូកស្រាលវាស្អាតណាស់ទើបសុំអនុញ្ញាត្តពីយ៉ុនហ្គី ដើម្បីបានប៉ះវា
«វាស្អាតចាញ់ឯងទេ សឺត»យ៉ុនហ្គី ក្រសោបស្មារបស់ជីមីនមនឹងលោមុខមកថើបថ្ងាសជីមីន ចំណែកឯជីមីន វិញអៀនចង់ងាប់ទៅហើយមានភ្នែកជាច្រើនគូរកំពុងតែមើលមកខ្លួនតែយ៉ុនហ្គី បែរជាមកថើបខ្លួនដូច្នេះសេនានៅទីនោះក៏នាំគ្នាធ្វើជាងាកម់លអីផ្សេងធ្វើដូចមិនបានឃើញអីទាំងអស់
«ទូលបង្គំអាចសុំចូលផ្ទះបាយដើម្បីធ្វើម្ហូបឲ្យម៉ែទូលបង្គំហូបបានដែរទេក្រាបទូល?»ជីមីន ខិតខ្លួនចេញពីយ៉ុនហ្គី បន្តិចនឹងសុំយ៉ុនហ្គី ចូលផ្ទះបាយ
«មិចបាច់ធ្វើនាំតែហត់ទេមានភីលាងធ្វើហើយឯងមិនបាច់នាំខ្លួនរកកន្លែងពិបាកទេ»យ៉ុនហ្គី និយាយរួចក៏ចូលខ្លួនមកក្រសោបស្មាជីមីន ម្តងទៀត
«ទូលបង្គំមិនគិតថាវាលំបាកទេគ្រាន់តែធ្វើម្ហូប»ជីមីន និយាយទាំងខ្លួនប្រាណនៅក្នុងរង្វង់ដៃ យ៉ុនហ្គីហើយក៏អៀនមិនស្ទើរដែរ-ដែរយ៉ុនហ្គី មកឱបខ្លួនកណ្តាលវាបែបនេះក៏មិនមែននៅតែពីរនាក់ដែរ
«ក៏បានយើងហាមឯងមិនឈ្នះទេ»យ៉ុនហ្គី ទាញជីមីន ចេញពីការឱបនឹងយកចង្អុលដៃមកលេងចុងច្រមុះជីមីន ថើរយ៉ុនហ្គី ក៏បាននាំជីមីន មកផ្ទះបាយដែរមានភីលាងជាច្រើនកំពុងតែមមាញញឹកក្នុងកាចម្អិនក្រយោសម្រាប់ខ្សែរាជវង្ស
«មានអីឲ្យខ្ញុំជួយដែរទេ?»ជីមីន ដើរចូលមកក្នុងផ្ទះបាយជាមួយនឹងយ៉ុនហ្គី នឹងមានសេនាមិនក្រោមដប់នាក់ទេដែរដើេរតាមយ៉ុនហ្គី នឹងជីមីន តែអត់មានអ៊ុនវូ ទេពួកភីលាងនាំគ្នាឱនក្បារគោរពយ៉ុនហ្គី ក៏ម្នាក់ៗភ័យអស់ហើយពេលដែរយ៉ុនហ្គី មកដល់កន្លែងចម្អិនម្ហូបអាហារដូច្នេះជាធម្មតាខ្សែរាជវង្សមិនដែរយាងមកដល់កន្លែងនេះទេ
«អត់ អត់ទេអ្នកប្រុសកុំធ្វើអីប្រយ័ត្នប្រឡាក់សម្លៀកបំពាក់អ្នកប្រុសទៅ»ពួកភីលាងនាំគ្នាឃាត់ជីមីន ពេលដែរជីមីន កាន់កាំបិត
«ឲ្យគេធ្វើទៅគេចង់ធ្វើអីធ្វើទៅកុំឃាត់គេឲ្យសោះ»យ៉ុនហ្គី ដែរនៅអង្គុយនៅក្នុងតុនៅក្នុងផ្ទះបាយនិយាយសម្តីត្រជាក់ស្រេបនឹងរាបស្មើបំផុតទៅកាន់ពួកនាង
«ក្រាបទូល»ភីលាងដែរនៅក្នុងនោះក៏និយាយឡើងព្រមគ្នានឹងធ្វើការរៀងខ្លួនៗមានអ្នកខ្លះដាំបាយអ្នកខ្លះហាន់បន្លែឯខ្លះទៀតក៏ហាន់សាច់នាំគ្នាញាប់ដៃញាប់ជើងគ្រប់គ្នាចំណែកឯជីមីន នៅឈរដាក់គ្រឿងដោយមានភីលាងម្នាក់ជួយយកគ្រឿងដែរជីមីន បានប្រាប់មួយសន្ទុះធំម្ហូបដែរជីមីន ក៏បានឆ្អិន
«បងជួយយកចានមកដាក់បាយនឹងម្ហូបនេះឲ្យខ្ញុំផង»ជីមីន ញញឹមផ្អែមទៅកាន់ពួកនាងដោយញើសជោគថ្ងាសដោយសារតែឈរជិតភ្លើងយូរពេកមានចំហាយក្តៅភាយៗ
«រួចរាល់ហើយអ្នកប្រុស»ភីលាងម្នាក់នោះក៏បានដួសម្ហូបនឹងបាយដាក់ចាននឹងមានថាសទ្រពីក្រោមផងដែរ
«ពួកបងជួយជូនខ្ញុំទៅដំណាក់រាជពេទ្យបន្តិចបានទេ?»ពួកភីលាងក៏នាំគ្នាមើលមុខគ្នាហើនយ៉ុនហ្គី ក៏និយាយកាត់
«ជូនគេទៅហើយត្រូវជូនគេមកជួបវិញនៅកន្លែងនេះ»ចំណែកឯពួកភីលាងបី បួននាក់ក៏ជូនជីមីន ទៅដំណាក់រាជពេទ្យ
«ម៉ែបានធូរខ្លះដែរទេ?»ជីមីន ចូលមកក្នុងដំណាក់រាជពេទ្យក៏ឃើញលោកស្រីផាក ក៏ភ្ញាក់ល្មម
«ហឹម ម៉ែគ្រាន់បើជាមុនឆ្ងាយណាស់ពេទ្យនៅទីនេះសុទ្ធតែពូកែៗពួកគេមើលថែបានល្អណាស់»លោកស្រីផាក ញញឹមតិចៗនឹងអង្អែលក្បាលជីមីន ថើរៗ
«គាត់អាចទៅសម្រាកនៅបន្ទប់ដែរពួកភីលាងរៀបចំបានហើយ»លោកគ្រូពេទ្យចូលមកគោរពឱនគំនាបជាការគោរពចំពោះជីមីន នឹងរៀបរាប់ប្រាប់ទៅជីមីន ថាគាត់អាចចេញពីដំណាក់នេះទៅសម្រាកដំណាក់ផ្សេងបានហើយ ជីមីនញញឹមបន្តិចនឹងយកបាយមកបញ្ចុកលោកស្រីផាក បន្ទាប់ពីបញ្ចុកលោកស្រីផាក រួចហើយពួកភីលាដែរយ៉ុនហ្គី ឲ្យនៅចាំបម្រើលោកស្រីផាក ក៏គ្រាហ៍លោកស្រីផាក មកបន្ទប់លោកស្រីផាក ត្រូវសម្រាកនៅក្នុងបន្ទប់មានទំហំធំទូលាយមានការរៀបចំតុបតែយ៉ាងល្អប្រណិតបំផុតតុបតែសុទ្ធតែរបស់របរមានតម្លៃថ្លៃៗទាំងអស់

បើសិនជាអាចសូមជួយផ្តល់មតិចំពោះសាច់រឿងផង
Keo_theary

វណ្ណៈស្នេហ៍(ចប់)Where stories live. Discover now