លម្អៀង

361 46 8
                                    

  យ៉ុនហ្គីល កំពុងស្ថិតនៅក្នុងបន្ទប់ដែលមានភីលាងស្រីៗពីរនាក់ហើយក៏មានយ៉ុនហ្គី ផងដែរនៅក្នុងបន្ទប់នោះជាមួយនិងបាននិយាយលួងលោមឲ្យយ៉ុនហ្គីល ដេករហូតទាល់តែលក់
«ពួកនាងមើលថែគេផងបើគេយំយប់ត្រូវមកហៅយើង»មុននឹងយាងមកដំណាក់វិញយ៉ុនហ្គី ក៏មានបន្ទូលផ្តែផ្តាំទៅនាងៗភីលាង!ឲ្យមើលថែរយ៉ុនហ្គីល ឲ្យបានល្អនៅពេលយប់ផងដែរ
«ក្រាកទូល ព្រះអង្គ»ពួកនាងក៏បានញញឹមនិងបានគោរពមកកាន់ យ៉ុនហ្គី
«ល្អយើងទៅហើយ»យ៉ុនហ្គី ក៏បានយាងមកបន្ទប់របស់ទ្រង់វិញ
«យ៉ុនហ្គីល នៅឯណា?»ពេលចេញពីបន្ទប់មានគ្នាពីរនាក់ដល់ពេលត្រឡប់មកវិញមានតែម្នាក់ឯងជីមីន អត់មិន១សុខពីព្រោះក្នុងបន្ទប់មានតែជីមីន និងទ្រង់តែប៉ុណ្ណោះទេ
«ម៉េចក៏បងបំបែកបន្ទប់កូន»ដូចដែលអ្នកទាំងអស់គ្នាបានដឹងហើយថានៅតែគ្នាពីរនាក់គឺជីមីន និយាយជាយ៉ុនហ្គី ធម្មតា
«កូនចង់បានប្អូនទើបចង់បំបែកបន្ទប់បែបនេះ»យ៉ុនហ្គី បានឡើងមកទ្រោបពីលើជីមីន និងមានបន្ទូលដូចជាមនុស្សខិលខូចដែរចង់បានប្អូនស្អីគេ?ហើយយ៉ុនហ្គីល នៅក្មេងយ៉ាងនេះម៉េចនឹងអាចឲ្យយ៉ុនហ្គីល ដេកតែម្នាក់ឯងបានទៅ?
«មិនមែនម្នាក់ឯងទេគឺមានភីលាងពីរនាក់នៅចាំមើល»យ៉ុនហ្គី ក៏មានបន្ទូលឲ្យជីមីន បានយល់
«អត់ទេអូនមិនទុកចិត្តទេចុះពីលើអូនទៅអូនទៅយកកូនមកវិញ»ចាប់តាំងពីថ្ងៃដែលថេវ៉ុក បានបំពានខ្លួនធ្វើឲ្យជីមីន បានដឹងថាមនុស្សគ្រប់គ្នាមិនមែនសុទ្ធតែល្អគ្រប់គ្នានោះទេធ្វើឲ្យជីមីន បាត់បងជំនឿចិត្តទៅលើអ្នកណាទាំងអស់សូម្បីតែយ៉ុនហ្គី ពីព្រោះកាលពីល្ងាចមិញយ៉ុនហ្គី ក៏វានបោកប្រាស់ខ្លួនដែរ
«បងមិនចុះទេនៅពីរនាក់អញ្ចឹងហើយកក់ក្តៅ»យ៉ុនហ្គី នៅតែផ្គើនតែត្រូវទទួលបានការាម្លក់ពីជីមីន មិនដាក់ភ្នែកក្នុងន័យដាក់គំនាប
«ក៏បានអូនមិនអាចដើរបានទេចាំងបងទៅយកកូនចុះ»ដោយមិនចង់ឥ្យជីមីន ខឹងយ៉ុនហ្គី ក៏បានចុះពីលើជីមីន ហើយក៏បានយាងមកបីយ៉ុនហ្គី មកបន្ទប់របស់ខ្លួនដោយដាក់យ៉ុនហ្គីល ឲ្យដេកគន្លាតជញ្ជាំងខ្លាចថាយ៉ុនហ្គីល នឹងធ្លាក់ពីលើគ្រែដោយមានទ្រង់នៅចន្លោះកណ្តាល់ផ្ទុំឱប ជីមីន
«លែងទៅកុំមកឱនអូនថប់ដង្ហើមណាស់»ជីមីន ក៏បានរើកុំឲ្យយ៉ុនហ្គី បានឱបខ្លួន
«អរ បងឱបតិចតួចអត់បាន.ហ៎?បានតែដូចកាលពីល្ងាចមិញហើយមើលទៅទើបបាន»សម្លេងខ្សឹបខ្សាវដាក់គ្នាតិចៗក្នុងស្បៃរាត្រីដែលគ្របដណ្តប់ដោយហ្វូងតារាជាច្រើនដូងនាផ្ទៃអាកាសដោយមានព្រះចន្ទជំនួសព្រះអាទិត្យ
«អ្ហឹស លែងទៅកុំមកឱបគេ»យ៉ុនហ្គី បានលែងមែនតែក៏មិនប្រាកដថាជៅមីន រួចខ្លួនដែរគឺយ៉ុនហ្គី បានទាញអាវជីមីន ឲ្យចំហ.ទ្រូងទៅវិញទេ
«បងសុំមឹមតិចមឹមហើយបងលែងធ្វើអីអូនហើយ»ជីមីន ក៏បានងក់ក្បាលយល់ព្រមបើមិនចឹងទេសង្ស័យតែវែងឆ្ងាយបែកអូរហូរស្ទឹងជាមិនខាន
«យ៉ុនហ្គីល មិនដែលដូចបងទេ»ពិតមែនយ៉ុនហ្គីល មិនដែលសុំខ្លួនមឹមអញ្ចឹងទេតែយ៉ុនហ្គី នេះខ្លាំងជាងយ៉ុនហ្គីល មកុំខ្លូនមឹមអីណា
«ជីប តិចៗប្រយ័ត្នកូនឮ»ជីមីន ខំប្រឹងទប់សម្លេងរបស់ខ្លួនទាំងស្រើបស្រាលស្ទើរតែទប់មិនចង់ជាប់
«អឹម ជីប ជីប»យ៉ុនហ្គី បានបឺតជញ្ជក់សាច់ទ្រូងរបស់ជីមីន តិចៗពីព្រោះនៅក្នុងបន្ទប់នេះមិនមែនមានពីរនាក់ទេ
«បានហើយអូនងងុយណាស់»ដោយស្រើបស្រាលខ្លាំងពេកជីមីន ក៏បានបញ្ឈប់យ៉ុនហ្គី កុំឲ្យបន្តទៀត
«ជុប ស្រលាញ់អូនជាងគេ»បបូរមានស្ទីកត្រូវបានថើបដើម្បីបញ្ជាក់ពីក្តីស្រលាញ់ទាំងដែលនៅក្នុងបន្ទប់ហ្នឹងមានគ្នាបីនាក់តែយ៉ុនហ្គី ថើបតែជីមីន ហើយក៏ឱបតែជីមីន ចំណែកឯយ៉ុនហ្គីល វិញនៅគន្លាតជញ្ជាំងឯណោះហើយក៏គ្មានការចង្អៀតដែរពីព្រោះគ្រែនេះមានទាំងក្រណាត់សាច់ល្អញាត់ចូលគ្នាហើយមានទំហំធំ(ក្រណាត់ហ្នឹងគេញាត់មកក្រាលនៅលើគ្រែហើយមានមិនក្រាស់ពេលហើយក៏មិនស្តើងពេកទេគឺល្មពីព្រោះវាមានកម្រាស់តែប្រាំពីរ ប្រាំបីសង់ទីម៉ែត្រតែប៉ុណ្ណោះ)
«លែងទៅថប់ណាស់ហើយចង្អៀតទៀតបងខិតទៅនោះបណនតិចទៅ»ជីមីន នៅតែមិនទម្លាប់ពេលមានអ្នកមកដេកឱបខ្លួនតាល់យប់ជាប់ៗគ្នាបែបនេះជីមីន មិនទាន់ទម្លាប់ទេ
«អត់ទេបែបហ្នឹងហើយខ្លាចទើស ហ្គីល»យ៉ុនហ្គី មានបន្ទូលទាំងកិហកពីព្រោះចង់ផ្ទុំឱបជីមីន ហើយទោះបីជាយ៉ុនហ្គីល ដេកកន្អែកថៃកន្ធែងជើងទៀតក៏មិន ទើសដែរ(ជីមីន នៅមាត់គ្រែយ៉ុនហ្គី នៅកណ្តាលចំណែកឯយ៉ុនហ្គីល នៅជាប់ជញ្ជាំង)
«គ្មានទើសអីទេបងខិតទៅបន្តិចទៅ»មិនមែនជីមីន មិនចង់ឲ្យយ៉ុនហ្គី ឱបនោះទេដោសារតែខ្លួនស្ទើរតែជិតធ្លាក់ពីលើគ្រែទៅហើយ
«បងខិចហើយ.ហើយចុះគួរពន្លត់ទៀនឬអត់?»មុននឹងផ្ទុំយ៉ុនហ្គីក៏បានសួរទៅជីមីន ខ្លាចថាជីមីន មិនទម្លាប់ជាមួយនឹងភ្លើងទៀនដែលភ្លឺនៅក្នុងបន្ទប់នេះទេ
«ពន្លត់ទៅចាំងភ្នែកណាស់»យ៉ុនហ្គី ក៏បានពន្លត់ភ្លើងទៀនអស់ហើយក៏បានឡើងមកលើគ្រែវិញចូលក្នុងភួយឱបគ្នាជាមួយជីមីន ធ្វើមិនដឹងតែទ្រង់ក៏មិនភ្លេចដណ្តប់ភួយត្រឹមទ្រូងឲ្យយ៉ុនហ្គីល ដែរ
  ព្រះសូរិយាបញ្ចេញពន្លឺពណ៌មាសដែលបានលិចឥ្យរះមកម្តងទៀតសន្សឹមៗបញ្ចេញព្រះអាទិត្យដ៏មូលក្រឡង់បញ្ចេញកម្តៅតិចៗមកលើផ្ទៃផែនដី
«ហឹម»ជីមីន គ្រហឹមក្នុងបំពង់.កនឹងបានរើបម្រះតិចៗក្រោមការឱបរបស់ យ៉ុនហ្គី
«យ៉ុន លែងអូន»ដៃជីមីន ត្រូវយ៉ុនហ្គី ឱបជាប់ដូចជាចងទៅហើយបែបនេះជីមីន រើមិនរូចទេ
«មិនបាច់ក្រោកទេមេឃនៅងងឹតនៅឡើងទេ»យ៉ុនហ្គី មិនបានលែងជីមីន នោះទេផ្ទុយទៅវិញទ្រង់បែរជាមកឈ្ងុលឈ្ងុបនឹងដើមទ្រូងរបស់ជីមីន ទៅវិញ
«អ្ហឹស បងធ្វើអី?»អណ្តាតឥតឆ្អឹងលិតគ្រលាស់យ៉ាងរស់រវើកនឹងសាច់ទ្រូងរបស់ជីមីន ជារង្វង់ចុុះឡើងៗធ្វើឲ្យជីមីន ខាំអណ្តាតខ្លួនឯងដើម្បីទប់សម្លេងស្ទើរតែបែបឈាម
«ជីប ជីប ហឹម»សាច់ទ្រូងដែលមានសាច់តិចៗនិងទន់ៗធ្វើឲ្យយ៉ុនហ្គី បឺតជញ្ជក់វាយ៉ាងជក់ចិត្តនិងមិនបានខ្វល់នឹងសំណួរដែរជីមីន បានសួរសូម្បីតែបន្តិច
«បានហើយឈប់ទៅប្រយ័ត្នតែអូនខឹងបងទៅ»អាមិនមែនលែងហើយនៅមកបំពានរាងកាយទេទាំងព្រឹកទៀតតើអ្នកណាមិនខឹងទៅ?
«ជីប ជីប អរុណសួស្តី»បបូរមាត់ក្លែបក្រូចនិងទន់ៗត្រូវបានបឺតជញ្ជក់តិចៗហើយនិងខាំទាញវាតិចៗ
«លែងអូនទៅ»មុខរបស់ជីមីន ចាប់ផ្តើមក្រម៉េក្រមោះូវហើយជីមីន ក៏មិនបាននិយាយពាក្យអរុណសួស្តីទៅកាន់យ៉ុនហ្គី វិញដែរ
«តោះទៅងូតទឹក»យ៉ុនហ្គី ភ្ញោចស្នាមញញឹមឡើងមកទាំងមិនបានខ្វល់ថាជីមីន កំពុងតែខឹងនឹងទ្រង់នោះទេ
«បងនៅមើលកូនទៅអូនទៅខាងក្រៅហើយ»ដោយខ្លាចថាពេលយ៉ុនហ្គីល ភ្ញាក់មកយំពីព្រប្លែកកន្លែងហើយគ្មាមនុស្សនៅក្នុងបន្ទប់ជាមួយទៀត
«ជុប ថើបបងវិញមិញអូនមិនទាន់និយាយពាក្យអរុណសួស្តីមកកាន់បងទេ»យ៉ុនហ្គី បានទាញបង្វែររាងកាយរបស់ជីមីន មកកទល់នឹងព្រះភក្ត្រទ្រង់សឹមលោមកថើបសាច់ថ្ពាល់មានសាច់ទន់ៗរបស់ជីមីន មួយខ្សឺត
«ជុប អរុណសួស្តី»បន្ទាប់ពីថើបថ្ពាល់យ៉ុនហ្គី មួយខ្សឺតនិងនិយាយពាក្យអរុណសួស្តីទៅកាន់យ៉ុនហ្គី រួចហើយជីមីន ក៏បានបានចេញពីបន្ទប់ឡើងខ្នើតគ្មានខ្វល់ពីអីទៀតទេហើយជីមីន ចេញមកក្រៅនេះគ្មានចេញទៅណាក្រៅពីចេញពីដំណាក់ចម្អិនព្រះក្រយ៉ានោះទេ
«បងស្រីមានស្ពៃបូគោដែរអត់?ហើយស្លឹកគូឆាយ ផ្លែសារី ផ្លែប៉ម ហើយនិងម្ទេសហុយទៀត?បងស្រីអាចជួយយកឲ្យខ្ញុំបន្តិចបានអត់?»ជីមីន បានសួរទៅចុងភៅនិងភីលាងប៉ុន្មាននាក់ដែលនៅក្នុងនោះ
«ចា គឺមាន»ពួកនាងក៏និយាយឡើងព្រមគ្នាបគ្ជាក់ថាមានសព្វគ្រប់(ចុងភៅនៅក្នុងហ្នឹងក៏មានចុងភៅជាមនុស្សប្រុសដែរ)
«បើអញ្ចឹងពួកបងជួយយកស្ពៃបូកគោឲ្យខ្ញុំដប់មើមមកហើយផ្លែសារីប្រាំផ្លែនិងផ្លែប៉មប្រាំផ្លែមកហើយស្លឹកគូឆាតប្រាំ ប្រាំមួយក្តាប់មក»ជីមីន ក៏បាននិយាយទាំងស្នាមញញឹមទៅកាន់ពូកនាងទោះបីជានៅក្នុងរាជវាំងក្តីជីមីន ចង់នៅស្ងៀមៗតែមួយកន្លែងក៏បានដែរតែជីមីន មិនទម្លាប់ទេពីព្រោះជីមីន ជាមនុស្សដែលធ្លាប់តែរវល់ហើយមកឲ្យនៅស្ងៀមជីមីន នៅម្នសុខទេ
«ចា»ភីលាងបី បួនអ្នកក៏បានមកបន្ទប់ដាក់ទាំងគ្រភងទេសត្រីសាច់និងបន្លែដែលមានគ្រប់ប្រភេទ
«បងអាចជួយបុកអំបិលឲ្យខ្ញុំមួយចានគោមបានទេ?»ជីមីន និយាយស្រមពេលដែលខ្លូនកំពុងតែហាន់ស្ពៃបូកគោមួយជាបួន ចម្រៀកធំៗនៃស្ពៃបូកគោទាំងដប់គល់
«មិនបាច់ទេចាំខ្ញុំយកវាទៅលាងចុះ អរបងស្រីខ្ញុំភ្លេចឲ្យឈឹងមកអាចទៅជួយយកបង្គារក្រៀមឲ្យខ្ញុំមួយចានជងតូចបានទេ?ហើយពាងតូចមួយផង»មុននឹងយកស្ពៃទៅលាងជីមីន ក៏បានងាកមកនិយាយជាមួយភីលាងម្នាក់ដែលនៅទំនេរ
«ចា បាន»នាងក៏ញញឹមមកជីមីន វិញហើយក៏បានទៅរកអ្វីដែលជីមីន បានប្រាប់ឲ្យខ្លួនយក
«បងស្រីបងអាចជួយត្រាំអង្ករដំណើបហើយកុនវាឲ្យខ្ញុំមួយចានគោបនេះបានទេ?»រាល់ការបញ្ជារបស់ជីមីន គឹវាភ្ជាប់មកជាមួយសំណួរពីព្រោះជីមីន ក៏មានអារម្មណ៍ថារអើសខ្លួនបន្តិចដែរដែលមកបញ្ជាពួកនាងបែបនេះទាំងដែកខ្លួនគ្មានឋាន:អ្វីទាំងអស់ក្នុងរាជវាំងនេះតែជីមីន ក៏បាននិយាយបញ្ជាទៅកាន់ពួកនាងទាំងភាពទន់ភ្លន់និងការគោរព
«ចា បាន»នាងក៏បានញញឹមទាំងគោរពមកកាន់ជីមីន ហើយក៏បានធ្វើអ្វីដែលជីមីន បានប្រាប់
«អំបិលហ្នឹងមិនបាច់ម៉ដ្ឋពេកក៏បានដែរបងស្រី»ជីមីន ក៏បានបារអំបិលដែលបុកហើយបានកន្លះចានមកលាបលើស្ពៃបូកគោនៅក្នុងកន្ធុនមកមួយស្រទាប់ៗហើយក៏បន្តលាបរហូតទាល់តែអស់សែសិបចម្អៀកនោះហើយក៏ទុកវានៅក្នុងកន្ធុនប្រហែសមួយសន្ធុះធំឲ្យជាទន់ហើយនិងចេញទឹកអំបិលឆ្លៀតពេលនោះជីមីន ក៏បានហាន់ស្លឹកគូឆាយ ហាន់ផ្លែសារីជាចំណិតតូចៗនិងផ្លែបប៉មជាចំណិតតូចដើម្បីពេលបុកពួកវាទាំងពីរចូលគ្នាទៅម៉ដ្ឋល្អ
«អរ ខ្ញុំភ្លេចខ្ទឹម.សបងជួយបុកវាជាមួយប៉ុម សារីផង»គ្រឿងគីមឈី បើភ្លេចខ្ទឹម.សម្តេចនឹងកើតទៅនេះសំណាងហើយជីមីន ចេះនឹកឃើញ
«ចា»បន្ទាប់ពីបុកគ្រឿងទាំងអស់នេះរួចហើយជីមីន ក៏បានយកម្សៅអង្ករដំណើបដែលកិនលាយជាមួយនិងទឹកបុិកៗមកដាក់ដាំនៅលើឆ្នាំឲ្យវាពោះឆ្អិនល្អហើយជីមីន ក៏មិនភ្លេចថែមទឹកបន្ថែមទៀតដែរដើម្បីឲ្យពេលបានឆ្អិនទៅចាប់ល្អបន្ទាប់ពីបបរអង្ករដំណើរឆ្អិនហើយជីមីន ក៏បានដាក់គ្រឿងដែលបានបុកចូលហើយក៏កូរតិចៗហើយក៏បានលើកវាមកចាក់ក្នុងកន្ធុនហើយក៏បានដាក់ម្ទេសហុយចូល(ម្ទេចហាលថ្ងៃស្ងួតហើយយកវាមកបុកវាដូចជាម្ទេសដែលនេះលក់នៅផ្សារអញ្ចឹង)ហើយក៏បានដាក់អំបិល ទឹកត្រី ស្ករ.ស និងម្សៅម្ទេស មកលាយជាមួយល្បាយនៅក្នុងកន្ធុនហើយក៏បានយកស្ពៃបូកគោមកលាងជាមួយទឹកឲ្យជាជ្រះអំបោលនិងបាត់រសជាតិប្រៃទើបវាពីទឹកទុកឲ្យវាស្រស់ទឹកចេញទើបយកវាមកដាក់ក្នុងចានកន្ធុនលាបជាមួយល្បាយដែលបានលាយចូលគ្នាមកលាបជាមួយនិងស្ពៃបូកគោដែលបានត្រាំជាមួយអំបិលឲ្យវាទន់លាបវាម្តងមួយស្រទាប់ៗឲ្យវាចូលជាតិហើយក៏បានដាក់តម្រៀបវាញាត់ចូលពាក់នឹងបានចាក់ល្បាយដែលនៅសល់ជាប់នឹងកន្ធុនចូល
«បីថ្ងៃទៀតអាចហូបបានហើយ»ជីមីន និយាយឡើងទាំងញញឹមនឹងសម្លឹងមកមើលគីមឈីងមួយពាងតូចដែលខ្លួនបានធ្វើ(ពាកហ្នឹងគេហៅថាពាងស្ករក៏បានដែរ)
«ព្រឹកនេះខ្ញុំចង់ធ្វើបបរគ្រឿង»ជីមីន ក៏បាននិយាយទាំងញញឹមមកកាន់ភីលាងប៉ុន្មាននាក់នោះចំណែកឯពួកនាងក៏យល់សាច់ការមិនចាំបាច់ដល់ជីមីន ប្រើទេគឺពួកនាងបានទៅយកគ្រឿងគ្រៅធ្វើបបរមកឲ្យជីមីន តែម្តង
«ពួកបងប្រាកដជាហត់ណាស់ហើយពួកបងសម្រាកចុះទុកឲ្យខ្ញុំធ្វើតែម្នាក់ឯងបានហើយ»ភីលាងប៉ុន្មាននាក់នោះក៏ស្រាប់តែគ្រវីក្បាលបដិសេធពីព្រោះពួកនាងមាននាទីតាមបម្រើ ជីមីន
«នេះគឺជាបញ្ជា»ពេលដែលជីមីន និយាយបែបនេះទើបពួកនាងឈប់ហើយក៏បានឈរឡើងស្ងៀមរងចាំឲ្យជីមីន ប្រើខ្លួន ចំណាយពេលមួយសន្ទុះធំបបរគ្រឿងមាន់មួយឆ្នាំត្រូវបានចម្អិនឆ្អិនរួចរាល់ភីលាងប៉ុន្មាននាក់នោះក៏បានលើកបបរមកដំណាក់សោយក្រយ៉ាហើយក៏ដូចជារាល់ដងឲ្យតែបើកទ្វារបន្ទប់គឺដឹងតែមានយ៉ុនហ្គី និងយ៉ុនហ្គីល នៅក្នុងបន្ទប់ហ្នឹងរួចជាស្រេច
«នេះបបរគ្រឿងមាន់ផងឬ?អូនចង់ប៉ូវបងមែនទេ?»ចំហាចក្តៅភាយៗចេញពីសាច់ថ្ពាល់ម៉ដ្ឋរលោងពេលបានឮប្រយោគបង្កប់ន័យធ្វើឲ្យការចងចាំកាលពីល្ងាចមិញរឮកឡើងម្តងទៀត
«តែផ្តាស់មិនមែនបែបនោះទេ»ជីមីន និយាយទាំងដៃជាប់ដួសបបរគ្រឿង
«ហ្គីល យកពង យកពងអាធំៗ»ឲ្យតែបបរមាន់ភាគច្រើនគឺជីមីន តែងតែធ្វើមានណាដែលកំពុងពងហើយពេលបបរម្តងពងមាន់គឺដឹងតែរបស់យ៉ុនហ្គីល ដាច់មុខហើយ
«យកសណ្តែកអត់?យកស្លឹកខ្ទឹមស្លឹកជីអត់?ចដាក់គ្រឿងអត់?»យ៉ុនហ្គីល ចតែគ្រវីក្បាលតាមរបៀបក្មេងជោរតែដល់ពេលសួរថាដាក់គ្រឿងអត់យ៉ុនហ្គីល   ក៏ងក់ក្បាល
«ផ្លុំផងប្រយ័ត្នរលាកមាត់»បបរមួយចានជងមានពងមាន់ទាំងចង្កោមជាប់គ្នាឡើងពេញចានពីព្រោះជីមីន បបរមាន់ពីហើយបបរសល់ប៉ុន្មានក្នុងឆ្នាំងគឺជីមីន  ចុងភៅនិងភីលាងៗចែកគ្នាហូប
«បបរអូនបបរដាក់អីបានឆ្ងាញ់យ៉ាងនេះ?អូនបបរដាក់បដូងមែទេ?»យ៉ុនហ្គី សោយបបរគ្រឿងមាន់ទាំងមានព្រះរាជបន្ទូលញ៉ែញ៉ងមកកាន់អ្នកបបរគ្រឿងមាន់នេះ
«មិនដឹងទេឈប់សួរទៅ»ជីមីន និយាយទាំងអៀនឯបបរនៅក្នុងចានវិញជីមីន ឆ្កឹះចុះឆ្កឹះឡើងឡើងវាវ៉ល់
«អូនអៀន?»ទោះបីជាជ្រាបថាជីមីន កំពុងតែអៀនក៏យ៉ុនហ្គី នៅតែសួរបញ្ជាក់
«ហឹស ហឹស ចំមែនហើយ»យ៉ុនហ្គី សើចដើម.កហើយក៏បន្តសោយបបររហូតទាល់តែអស់ទើបទ្រង់យាងមកដំណាក់ប្រជុំ
«សូមក្រាបថ្វាយបង្គំព្រះអង្គ សូមឲ្យព្រះអង្គមានព្រះជន្មយឺនយូរ មុឺនឆ្នាំ មុឺន មុឺនឆ្នាំ»មន្តី្រជាងច្រើនដែលមានចំនួនជិតហាសិបនាក់ដែលសុទ្ធតែជាមន្ត្រីដែលស្មោះត្រង់និងមានភាពអំណត់អត់ធ្មត់ជាមួយនិងតួនាទីរបស់ខ្លួន
«ពួកលោកឆាប់ក្រោកឡើងមក»មន្ត្រីជាច្រើននាក់ក៏បានក្រោកឡើងតាមបញ្ជារបស់ យ៉ុនហ្គី
«សង្ឃឹមថាថ្ងៃស្អែកពួកលោកនឹងមកបានគ្រប់គ្នា»មុននឹងបញ្ចប់ការប្រជុំយ៉ុនហ្គី ក៏មានបន្ទូលបញ្ជាក់ទៅកានមន្រ្តីក្រោមឱវាទម្តងទៀតទើបទ្រង់យាងចុះពីរាជបាល័ង្គយាងចេញមកខាងក្រៅដំណាក់បាត់ទើមនុស្សទាំងនោះចេញមកតាមក្រោយ

  បើសិនជាអាចសូមអ្នកទាំងអស់គ្នាជួយផ្តល់មតិចំពោះសាច់រឿងឬក៏ចំណាប់អារម្មណ៍របស់អ្នកទាំងអស់គ្នាកន្លមកចំពោះសាច់រឿងនេះនិងចំណុះណាដែលបានខ្វះខាតនានាដើម្បីឲ្យខ្ញុំបានដឹងផងដែរខ្ញុំរីករាយនឹងទទួលយកមតិយោបល់របស់អ្នកទាំងអស់គ្នានៅខាងក្រោមនេះ 🌻🔥
Keo_theary 🦕🌱

វណ្ណៈស្នេហ៍(ចប់)Where stories live. Discover now