នៅក្នុងរាជវាំងភីលាងជាច្រើនកំពុងមមាញឹកនឹងកិច្ចការងារតាមមុខងាររបស់ខ្លួនឯជីមីន វិញកំពុងតែមមាញឹកនឹងមើលបន្លែត្រីសាច់នៅក្នុងចង្ក្រានបាយចំណែកឯមុខវិញក៏មិនសូវជាស្រស់បោះប៉ុន្មានទេដោយសារតែទើបតែនឹងដឹងពិធីរៀបអភិសេគរវាងព្រះនាងហ្វុងអុី ហើយនឹង យ៉ុនហ្គី
«ជីមីន ឯងមិនសូវស្រួលខ្លួនមែនបានភ្លឹកៗបែបហ្នឹង?»ភីលាងដែរធ្វើការនៅក្នុងចង្ក្រានបាយនោះក៏សួរទៅជីមីន ដោយក្តីព្រួយបារម្ភ
«អត់ទេបងខ្ញុំអត់មានអីទេ»ជីមីន ញញឹមទាំងខ្សោះបន្ទាប់មកក៏យកសាច់យកមកហាច់
«ឆ្វាច់ សឺត»ដោយហាន់មិនប្រយ័ត្នជីមីន ក៏បានមុតចង្អុលដៃ
«ជីមីន ឯងយ៉ាងមិចហើយ?»ភីលាងដែរសួរជីមីន អម្បាញ់មិញនេះក៏សួរទៅជីមីន ម្តងទៀតដោយក្តីបារម្ភ
«ខ្ញុំអត់អីទេ»ជីមីន គេមិនបានទៅឈឺចាប់ដោយសារតែមុខរបួសនេះទេតែបែរជាឈរញញឹមធម្មតាដូចគ្មានអីកើតឡើង
«មើលឈាមហូរមិនឈប់នៅថាមិនអីទៀតឯងនេះឯងជូនជីមីន ទៅរុំរបួសទៅ»ភីលាងម្នាក់នោះក៏បានហៅភីលាងម្នាក់ទៀតដែរជាមិត្តខ្លួនឲ្យជូនជីមីន ទៅរុំរបួសចេញឯជីមីន ដោយមិនចង់និយាយច្រើនក៏ដើរទៅតាមភីលាងម្នាក់នោះ
«ហឹក ហឹក ហុឺ ឈឺណាស់ ហឹក ហុឺ»ជីមីន ក៏បានយំយកៗតែម្តងពេលដែរមកដល់ដំណាក់រាជពេទ្យតែដែរនៅចង្ក្រានបាយគ្មានប្រតិកម្មអីបន្តិចសោះ
«ឯងឈឺមែនទេជីមីន នេះមិនទាន់ដាក់ថ្នាំលាបឯណា?»ភីលាងម្នាក់នោះក៏ឆ្ងល់នឹងបានសួរទៅ ជីមីន«ហឹក ហុឺ ខ្ញុំឈឺណាស់បងស្រី ហឹក ហុឺវាឈឺខ្លាំងណាស់ ហុឺ ហុឺ ឌឹប ឌឹប ឌឹប»ជីមីន ស្រែកយំខ្លាំងទាំងយកដៃមកគក់ទ្រូងខ្លួនឯងឌឹបៗបើតាមដែរសង្កេតជីមីន ដូចជាមិនមែនឈឺមុខរបួសទេតែអាចនឹងឈឺអីផ្សេងច្រើនជាង
«ជីមីន ជីមីន ដឹងខ្លួនឡើង ជីមីន»យំសុខៗជីមីន ស្រាប់តែសន្លប់ដោយចុងច្រមុះនឹងថ្ពាល់ឡើងក្រហមនឹងមានទឹកភ្នែកឡើងដាបថ្ពាល់បន្តិចក្រោយមករាជពេទ្យក៏បានមកពិនិត្យមើល ជីមីន
YOU ARE READING
វណ្ណៈស្នេហ៍(ចប់)
Storie d'amore-តើស្នេហារបស់ពួកគេអាចទៅរួចដែរឬទេបើសិនជាពួកគេមានភេទដូចគ្នាហើយមានឋាន:ខុសគ្នាទៀតនោះ? -ស្នេហាដែរកើតចេញពីការស្រលាញ់ភេទដូចគ្នាវាមិនមែនជាស្នេហានោះទេប៉ុន្តែវាគ្រាន់តែជាអារម្មណ៍ -តើពួកគេនឹងត្រូវប្រឈមមុខជាមួយនឹងបញ្ហាអ្វីខ្លះបើសិនជាពួកគេស្រលាញ់មនុស្សដែលមានភេទដ...