បន្ទាប់ពីស្អំពងមាន់ឲ្យយ៉ុនហ្គី ហើយជីមីន ក៏យកដំបងយក្សមកស្រុះទឹកក្តៅបន្ទាប់មកជីមីន ក៏ចាប់ផ្តើមស្រង់វាយកមកដាក់និងក ែញ្រ្ចង
«លោកបង្កាត់ភ្លើងហើយយកអង្ករយកទៅលាងផង»ជីមីន ប្រាប់ទៅយ៉ុនហ្គី ទាំងដែរខ្លួនជាប់ហាន់សាច់ជ្រូក
«បាទ ដឹងហើយម៉ែប្រពន្ធ»យ៉ុនហ្គី ចាប់ផ្តើមយកអុសតូចមកផ្គុំចូលគ្នាដើម្បីបង្កាត់ភ្លើង
«អ្នកណាប្រពន្ធលោក?មាត់ហ្នឹងចង់ត្រូវថែមមែនទេ?»ថ្ពាល់របស់ជីមីន ចាប់ផ្តើមមានកម្តៅតិចៗពេលបានឮសម្តីរបស់យ៉ុនហ្គី បែបនេះ
«គឺឯងហ្នឹងហើយនៅទីនេះមានតែយើងពីរនាក់ទេ»យ៉ុនហ្គី ញញឹមឡើងខិលទៅកាន់ជីមីន ហើយនៅឈ្លៀតញាក់ចិញ្វើមដាក់ជីមីន ទៀត
«បានហើយទៅលាងអង្ករដាំបាយទៅគេលាងមិនមែនយកទៅចាក់ចោលទេយកអង្គរមកញីនិងដៃហើយសម្រិតទឹកចេញទុកអង្ករលោកត្រូវធ្វើបែបនេះពីរដងបន្ទាប់មកក៏ដាក់ទឹកក្នុងហ្នឹងម្តងទៀតតែអត់ចាក់វាចោលទេទឹកទីបី»ជីមីន រៀបរាប់ពីរបៀបលាងអង្ករយ៉ាងល្អិតខ្លាចថាយ៉ុនហ្គី និងចាក់អង្ករចោលចំណែកឯយ៉ុនហ្គី ក៏មិនមាត់ក៏យកអង្ករតាមដែរជីមីន ប្រាប់គឺមិនតិចពេកមិនច្រើនពេកគឺល្មមហូបគ្នាបីនាក់
«គ្រាន់តែលាងអង្ករសោះស្មានតែយើងល្ងង់មែនទេ ស្រួលសឹងងាប់ហើយ»យ៉ុនហ្គី រអ៊ូបណ្តើរយកមេដៃនិងចង្អុលដៃមកលាងអង្ករបណ្តើរ (គាត់ច្បិចអង្ករ) បន្ទាប់ពីធ្វើតាមជីមីន ប្រាប់ហើយយ៉ុនហ្គី ក៏ដើរមកចង្ក្រានបាយវិញដោយមានឆ្នាំបាយនិងដៃចំណែកអង្ករមិនសូវជា-សប៉ុន្មានទេ
«ដាក់លើចង្ក្រានហើយមើលភ្លើងទៅខ្ញុំទៅបេះឪឡឹកនៅលើភ្នំហើយពេលបាយពុះលោកត្រូវសម្រិតទឹកវាចោលឲ្យអស់ឡើយដកភ្លើងចេញហើយយកបាយទៅដាក់នៅលើចង្រ្កានម្តងទៀតតើយល់ទេ?»ជីមីន រៀបរាប់យ៉ាងវែងអន្លាយឯយ៉ុនហ្គី ក៏ឈរស្តាប់ដោយយកចិត្តទុកដាក់
«យល់ហើយ»យ៉ុនហ្គី ញញឹមខិលទៅកាន់ជីមីន និងឆ្លៀតញាក់ចិញ្ចើមដាក់ជីមីន ទៀតចំណែកឯជីមីន មិនមាត់ក៏ដើរទៅបាត់
«ហុើយចាំមើលថ្ងៃណាមួយយើងនិងបឺតមាត់ឯងឲ្យស្លេកម្តង»យ៉ុនហ្គី អង្គុយរុញភ្លើងនិងយកដៃមកច្រត់នៅនិងថ្ពាល់ស្រម៉ៃឃើញបបូរមាត់ដែររីកស្ទីកពណ៌ផ្កាឈូស្រាលរបស់ជីមីន បានប្រហែលជិតមួយសន្ទុះបាយក៏បានពុះ
«អួយ ក្តៅ សឺត ចង្រៃយ៍»យ៉ុនហ្គី យកដៃមកចាប់ឆ្នាំដែរកំពុងតែក្តៅធ្វើឲ្យដៃនាយឡើងក្រហមព្រោះតែរលាក
«អរ កន្ទបយកកន្ទប់មកចាប់»យ៉ុនហ្គី ស្រាប់តែនិងឃើញដល់កន្ទបដោយសារតែជីមីន ពេលលើឆ្នាំងតែងតែយកកន្ទប់មកលើក
«ធ្វើមិចទៀតទៅ?បើយកយកដៃមកខ្ទប់វានិងរលាក»យ៉ុនហ្គី ឈរអេះអុញពេលដែរលើកឆ្នាំបាយចុះមកក្រោម
«អរ វែក វែក វែកសម្ល»យ៉ុនហ្គី យកវែកសម្លមកសម្រិតទឹកចេញបន្ទាប់មកក៏លើឆ្នាំបាយមកដាក់លើចង្ក្រានវិញចំណែកឯជីមីន វិញក៏ត្រឡប់មកវិញជាមួយនិងឪឡឹកមួយផ្លែធំ
«ឪឡឹកធំយ៉ាងនេះហូវមិចនិងអស់ទៅ?»យ៉ុនហ្គី លាន់មាត់ពេលដែរជីមីន ឱបផ្លែឡឹកដែរធំមិនស្ទើរដើរមក
«ហូបវាពីរដងទៅអស់ហើយ ណេះយកទៅត្រាំទឹកទៅ»ជីមីន ហុចឪឡឹកទៅឲ្យយ៉ុនហ្គី យកទៅត្រាំទឹកដើម្បីឲ្យវាស្រួយផ្អែមឆ្ងាញ់ចំណែកឯជីមីន វិញក៏ដាក់ខ្ទះចាប់ផ្តើមឆាដំបងយក្សម្តងពីព្រោះបាយឆ្អិនហើយចំណាយពេលមួយសន្ទុះធំអាហារដែរបានចម្អិនក៏បានរួចរាល់ពួកគេក៏លើមកបន្ទប់លោកស្រីផាក ហើយក៏មានទឹកថ្នាំមួយចានផងដែរជីមីន ចាប់ផ្តើមហូបអាហារពេើដែរបញ្ចុកលោកស្រីផាក រួច
«បងមាន់ចៀនហ្នឹងហូបកើតឬអត់?»ជីមីន សន្លឹងមកមើលពងមាន់ចៀន១យដែរបែកវ៉ល់ជាដុំៗដែរខ្លួនបានបណ្តោយឲ្យយ៉ុនហ្គី ចៀន
«សាកភ្លក់ទៅមើលធានាថាឯងនិងជាប់ចិត្តជាមិនខាន»ជីមីន មិនមាត់ក៏យកវាមកហូប
«អួក ខិ ខិ ខិលោកដាល់ស្អីមិចក៏ប្រៃយ៉ាងនេះ»ជីមីន ក្អកចង់ធ្លាក់សួចពេលបានហូបពងមាន់ដែរយ៉ុនហ្គី ចៀន
«គឺដាក់អំបិលហ្នឹងហើយ»អាហារពេលល្ងាចដែរសែនយ៉ាប់យឺុនក៏បានបញ្ចប់
«លោកយកសម្លៀកបំពាករបស់ខ្ញុំមកផងខ្ញុំទៅយកឪឡឹកសម្រាប់ហូប»និយាយរួចជីមីន ក៏ដើរទៅយកឪឡឹកបាត់ចំណែកឯយ៉ុនហ្គី ក៏ដើរទៅយកសម្លៀបបំពាក់សម្រាប់ផ្លាស់របស់ខ្លួននិង ជីមីន
«លោកធ្វើអី?មិចក៏មកឱបច្ញុំមិចក៏មិនងូតទឹកមុនទៅទៅ អាយ លែង លែង លែងខ្ញុំ»យ៉ុនហ្គី ដើរមកឱបជីមីន ពីខាងក្រោយបន្ទាប់មកក៏បីជីមីន ចុះទឹកជាមួយគ្នា
«កុំរើងូតទឹកពីរនាក់ទើបលឿននិងឆាប់បានទៅផ្ទះ»យ៉ុនហ្គី បីជីមីន មកកណ្តាល់និងឱបជីមីន ពីខាងក្រោយឈ្ងន់មុននិងកញ្ចឹង-ជីមីន និងនៅឆ្លៀតបឺតជញ្ជក់-កញ្ចឹង-កជីមីន ទៀត
«អ្ហាស លែងខ្ញុំ»ជីមីន បញ្ចេញសម្លេងថ្ងូរចេញមកពេលដែរយ៉ុនហ្គី បឺតជញ្ចក់កាន់តែខ្លាំងទម្រាំតែងូតទឹករួចជីមីន ត្រូវយ៉ុនហ្គី បននលំស្ទៀបអង្អែលស្ទើរតែមួយតួខ្លួន
«ថ្ងៃនេះផ្កាយច្រើនណាស់»ជីមីន អង្គុយផ្អែកខ្នងនិងដើមឈើហូបឪឡឹកសម្លឹងទៅមើលផ្កាយដែរមានពេញមេឃនិងព្រះច័ន្ទដែររះខ្ពសត្រដែតបញ្ចេញពន្លឺមកភពផែនដី
«ផ្កាយស្អាតចាញ់ឯងទេ សឺត»និយាយចប់យ៉ុនហ្គី ក៏លោមុខមកថើបថ្ពាល់ជីមីន មួយខ្សឺត
«មិចក៏មកថើបខ្ញុំទៀតហើយ?មាយ់ហ្នឹងទុកហូបឪឡឹកទៅប្រសើរជាង»ជីមីន យកឪឡឹកមករុញចូលមាង់យ៉ុនហ្គី ស្ទើរដល់កន្លើតទៅហើយ
«ហាំ បើបែបនេះរាល់ថ្ងៃមិនដឹងថាល្អប៉ុណ្ណាទេ»យ៉ុនហ្គី និយាយបណ្ណើរសសៀរខ្លួនរហូតបានឱបជីមីន ចំណែកឯជីមីន ក៏មិនបានរើអីដែរគេពិតជាចង់ឲ្យយ៉ុនហ្គី ឱបខ្លួនបែបនេះរហូតណាស់ពួកគេបន្តអង្គុយមើលផ្កាយរហូតដល់ទន់ភ្នែកទើបយ៉ុនហ្គី ក៏អៀវជីមីន មកផ្ទះវិញចំណែកឯជីមីន ដេកលក់បាត់ហើយ
«សឺត យើងពិតជាចប់បែបនេះរាល់ថ្ងៃណាស់»យ៉ុនហ្គី ដាក់ជីមីន ថ្នមៗលើគ្រែខ្លាចក្រែងថាជីមីន និងភ្ញាក់បន្ទាប់មកនាយក៏ឡើងមកលើគ្រែទាញជីមីន មកឱបនិងលោកមុខថើបជីមីន មួយខ្សឺត(បញ្ជាក់ឆាបំដងយក្សហ្នឹងគឺគ្មានទេខ្ញុំគ្រាន់តែសរសេរដើម្បីឲ្យវាប្លែកតែប៉ុណ្ណោះហាមសាកល្បងបើមិចម៉ាខ្ញុំអត់ទទួលខុសត្រូវទេប្រាប់ឲ្យហើយដំដងយក្សយកមកធ្វើម្ហូបបានបានតែម្ហូបបាយឡុកបាយឡទេ)
បើសិនជាអាចសូមជួយផ្តល់មតិចំពោះសាច់រឿងផង
Keo_theary
YOU ARE READING
វណ្ណៈស្នេហ៍(ចប់)
Romance-តើស្នេហារបស់ពួកគេអាចទៅរួចដែរឬទេបើសិនជាពួកគេមានភេទដូចគ្នាហើយមានឋាន:ខុសគ្នាទៀតនោះ? -ស្នេហាដែរកើតចេញពីការស្រលាញ់ភេទដូចគ្នាវាមិនមែនជាស្នេហានោះទេប៉ុន្តែវាគ្រាន់តែជាអារម្មណ៍ -តើពួកគេនឹងត្រូវប្រឈមមុខជាមួយនឹងបញ្ហាអ្វីខ្លះបើសិនជាពួកគេស្រលាញ់មនុស្សដែលមានភេទដ...