ព្រឹកថ្មីក៏បានឈានចូលមកដល់អ៊ុនវូ ក៏បានដាក់ខ្សែបង្កប់តាមភូមិស្រុកដើម្បីស្វះស្វែងរកយ៉ុនហ្គី ដោយសម្ងាត់ហើយខ្លួនក៏តាមរកដូចគ្នាបើក្រឡេកមកមើលហាងរបស់ជីមីន វិញគឺដូចសព្វថងមានភ្ញៀវចូលហើយច្រើមកុះករ
«លោកលើកប្រយ័ត្នផងប្រយ័ត្នរលាក»ជីមីន និយាយប្រាប់ទៅយ៉ុនហ្គី ទាំងដែរខ្លួនជាប់ដៃដួសទឹកស៊ុបដាក់ចានផងដែរ
«ដឹងហើយ អូនសម្លាញ់»និយាយរួចយ៉ុនហ្គី ក៏លើកចានមីទៅបាត់បើក្រឡេកមកមើលអ៊ុនវូ ឯណេះវិញក៏បានមកស់ភូមិដែរយ៉ុនហ្គី កំពុងតែនៅនេះហើយ
«ហុើយ មិនដឹងថាទ្រង់យាងទៅណាទេតាមតកពីរថ្ងៃនៅតែមិនឃើញទៀត»អ៊ុនវូ ដើរបណ្តើរអ៊ូរបណ្តើររហូតទាល់តែដល់ហាងមីមួយកន្លែងដែរមានមនុស្សអ៊ូរអរច្រើនហើយ
«មនុស្សច្រើនយ៉ាងនេះឬ?ហាងនោះលក់អីមែនទេ?»អ៊ុនវូ សួរខ្លួនឯងបន្ទាប់មកនាយក៏ដើរទៅមើល
«ជាហាងលក់មី តើសតែយើងក៏ឃ្លានដែរ អ្នកបម្រើដាក់មីមួយមម»អ៊ុនវូ ចូលអង្គុយនៅតុដែរនៅខាងក្រៅហាងនិងមិនបានចាប់អារម្មណ៍ថាយ៉ុនហ្គី លើកមីនៅក្បែរខ្លួនទេហើយណាមួយមនុស្សក៏មានច្រើនទៀត
«មីរបស់លោក»យ៉ុនហ្គី ដាក់មីនៅនិងតុបន្ទាប់មកក៏ដើរទៅវិញតែត្រូវអ៊ុនវូ ហៅឲ្យឈប់
«ឈប់សិន ព្រះរាជប អឹម»យ៉ុនហ្គី ក៏ងាកមកតាមសម្តីអ៊ុនវូ ក៏បន្ទាប់ក៏យកដៃខ្ទប់មាត់អ៊ុនវូ ចរញមកក្រៅហាង
«បើឯងស្រែកយើងនិងកាត់អណ្តាតឯងចោលធ្វើធម្មតាទៅ»យ៉ុនហ្គី មិនទាន់ប្រលែងមាត់អុ៊នវូ ទេនាយនៅឆ្លៀតគម្រៀមអ៊ុនវូ ទៀត
«អឹម អឹម»អ៊ុនវូ គ្រហឹមនៅក្នុងបំពង-កនិងងក់ក្បាល
«មករកយើងមានការស្អី?»យ៉ុនហ្គី ក៏ព្រមប្រលែងមាត់អ៊ុនវូ និងបោះសម្តីត្រគោះបោះបោកទៅកាន់នាយថែមទៀតផង
«ទូលបង្គំមករកទ្រង់ដើម្បីឲ្យទៅព្រះរាជវាំងវិញ»អ៊ុនវូ ឱនមុខចុះនិងនិយាយតិចៗ
«យើងមិនទៅ យើងមិនចង់ទៅទេឯងត្រឡប់ទៅវិញទៅ»និយាយរួចយ៉ុនហ្គី ក៏ដើរចូលទៅក្នុងហាងបាត់ចំណែកឯអ៊ុនវូ ក៏ដើរតាមយ៉ុនហ្្គី ផងដែរ
«មកធ្វើស្អីទៀតហើយ?»យ៉ុនហ្គី ងាកមកមើលមុខអ៊ុនវូ ដែរដើរចូលមកក្នុងហាងតាមក្រោយនាយ
«មកហូបមី»និយាយរួចអ៊ុនវូ ក៏ដើរចូលមកក្នុងតុដែេមានមីដែរយ៉ុនហ្គី ដែេទើបតែនិងលើកមកឲ្យខ្លួនចំណែកឯយ៉ុនហ្គី វិញក៏ដើរទៅកន្លែងជីមីន និងលើកមីបន្តទៀត
«ឲ្យប្រាក់មកហើយកុំយករឿងនេះទៅប្រាប់អ្នកណាឲ្យសោះត្រឡប់ទៅវិញហើយបិទមាត់ឲ្យជិតទៅ»យ៉ុនហ្គី ដើរមកតុដែរអ៊ុនវូ អង្គុយនិងឱនមកខ្សឹបក្បែរត្រចៀក អ៊ុនវូហើយណាមួយហាងក៏ជិតបិទដែេហើយនៅក្នុងហាងមានតែជីមីន និងយ៉ុនហ្គី និងអ៊ុនវូ តែប៉ុណ្ណោះ
«មិចក៏ទ្រង់មកធ្វើការបែបនេះ?ហើយម្នាក់ស្រីនោះជាអ្នកណា?នាងស្អាតខ្លាំងណាស់»អ៊ុនវូ ក៏បានចាប់អារម្មណ៍និងជីមីន ដែរកំពុងតែលាងចាននៅចង្ក្រាន
«កុំចេះដឹងច្រើនឆាប់ត្រឡប់ទៅវិញភ្លាមបើចង់រស់បន្តចេញទៅ»យ៉ុនហ្គី ឱនមលខ្សឹបក្បែរត្រចៀកអ៊ុនវូ ម្តងទៀតជាហេតុធ្វើឲ្យជីមីន មានការសង្ស័យចំណែកឯអ៊ុនវូ ក៏ចេញទៅបាត់
«គេជាអ្នកណាលោកស្គាល់គេមែនទេ?»ជីមីន សួរទៅយ៉ុនហ្គី ពេលដែរនាយយកចានដែរប្រឡាក់ៗយកមកឲ្យខ្លួនលាង
«អត់ ទេយើងមិនដែរស្គាល់ទេ»យ៉ុនហ្គី រៀងអាក់សម្តីបន្តិចពេលដែរជីមីន សួរបែបនេះមកកាន់ខ្លួនបន្ទាប់ពីរៀបចំហាងរួចរាល់ហើយពួកគេក៏ត្រឡប់មកផ្ទះវិញទាំងមានអ៊ុនវូ តាមជាប់នៅពីខាងក្រោយពួកគេតែពួកគេមិនបានដឹងនោះទេ
«ថ្ងៃនេះបានម្ហូបអី?យើងអត់ឃើញឯងទិញអីយកមកសោះហើយជីជ្រក់នេះកាន់យកមកធ្វើអី?»យ៉ុនហ្គី សួរពេលដែរឃើញជីមីន កាន់ជីជ្រក់
«ស្ងោរមាន់សម្រាប់លាលោក»និយាយរួចជីមីន ក៏ចុះពីលលសេះបាត់
«ហើងមិនទៅយើងគ្មានផ្ទះទេ»យ៉ុនហ្គី ដើរមកនិយាយ-តវ៉ាពេលដែរជីមីន ចង់ឲ្យខ្លួនត្រឡប់ទៅផ្ទះម្តងទៀត
«យើងប្រាប់ហើយថាយើងគ្មានផ្ទះទេឯងចង់ដេញយើងមែនទេ?»យ៉ុនហ្គី ចាប់ផ្តើមច្រឡោតពេលដែរឮជីមីន និយាយពាក្យបែបនេះ
«គេម្នាក់នោះប្រាកដជស្គាល់លោកហើយគេមកតាមរកលោកទៅផ្ទះវិញហើយ»ជីមីន ចាប់ផ្តើមនិយាយរៀបរាប់តាមដែរខ្លួនបានសង្កេតឃើញយ៉ុនហ្គី និយាយជាមួយនិងអ៊ុនវូ ធ្វើឲ្យខ្លួនសង្ស័យ
«គេគ្រាន់តែជាភ្ញៀវធម្មតាយើងគ្រាន់តែទៅនិយាយជាមួយនិងអ៊ុនវូ ឲ្យគេត្រឡប់ទៅវិញតែប៉ុណ្ណោះ»យ៉ុនហ្គី និយាយទាំងដែរភ្លេចគិតក៏និយាយឈ្មោះអ៊ុនវូ ប្រាប់ទៅជីមីន
«ឥលូវលោកទៅចាប់មាន់នៅក្នុងទ្រុងមកហើយយកវាមកអារ-កខ្ញុំទៅដាំទឹកហើយ»និយាយរួចជីមីន ក៏ដើរទៅចង្រ្កានបាយបាត់ចំណែកឯយ៉ុនហ្គី ក៏ដើរមកទ្រុងមាន់រួចក៏ចាបយកមេមាន់ដែរកំពុងក្របពងយកមក
«ចាប់បានហើយ»យ៉ុនហ្គី ដើរមកចង្ក្រានបាយនិងលើកមាន់ដែេខ្លួនបានចាប់នោះទៅឲ្យជីមីន មើល
«មិចលោកចាប់មាន់ពងយកមកចឹង?តែហ្ហើយចុះមិនអីទេឥលូវទៅយកពងវាមកទៀតមក»ជីមីន មិនបានខឹងនិងយ៉ុនហ្គី ទេបែរជាឲ្យនាយទៅយកពងមាន់មកថែមទៀតផងមួយសន្ទុះក្រោយទឹកក៏បានពុះ
«នេះកាំបិតយកទៅអារ-កមាន់ហើយនេះចានទុកត្រងឈាមវាទៀតហើយកុំឲ្យកម្ពប់ឲ្យសោះ»ជីមីន យកមាន់ទៅចងជើងនិងហុចកាំបិតនិងចានសម្រាប់ត្រងឈាមមាន់
«យកឈាមមកធ្វើអី?»យ៉ុនហ្គី កាន់មាន់និងកាំបិតនៅក្នុងដៃតែមិនទាន់ទៅណាទេ
«យកមកហូបហ្នឹងហើយល្ងង់មែន ឆាប់ទៅ-ទៅ»ជីមីន បញ្ឈរភ្នែកឡើងរួចក៏ដេញឲ្យយ៉ុនហ្គី អារ-កមាន់
«ហូបឈាមមើលតែធ្មប់ឬជីមីន ជាធ្មប់ទៅ»យ៉ុនហ្គី ចាប់-កមាន់លើកឡើងធ្វលឲ្យវាឡើងទន់-កជិតងាប់
«ហើយអារ-កមាន់ល្មិចទៅបានអត់កម្ពប់ឈាម?»យ៉ុនហ្គី នៅតែកាន់-កមាន់និងលើវាឡើងបន្ទាប់មកនាយក៏យកជើងជាន់-កវា
«គឹប»ក-មាន់បានដាច់ចេញពីក្បាលឯយ៉ុនហ្គី ក៏យកចានមកត្រងឈាមមាន់និងមានមមិះមាន់ជាន់និងចានផងដែរ
«រួចហើយ»យ៉ុនហ្គី យកមាន់មកចង្ក្រានបាយនិងលើកវាទៅបង្ហាញ ជីមីន
«ហិ ហិ ហិ មើលមុខលោកចុះសុទ្ធតែឈាម ហិ ហិឆាប់ទៅលាងមុខចេញទៅ»យ៉ុនហ្គី ក៏ទៅលាងមុខចេញឯជីមីន ក៏យកមាន់មកស្រុះទឹកដើម្បីបោច
«យ៉ុនហ្គី ហាន់ស្លឹកខ្ទឹមហើយនិងក្រូចឆ្មាផង»ពេលដែរស្ងោរមាន់ជិតផុយ
«ដឹងហើយ»យ៉ុនហ្គី ក៏យកស្លឹកខ្លឹមមកហាន់ឡើងម៉ដ្ឋដូចចិញ្រ្ចាំ
«ងាប់ ងាប់ហើយខ្ញុំឲ្យលោកហាន់មិនមែនចិញ្រ្ចាំទេ»ជីមីន យកដៃមកទះថ្ងាសខ្លួនឯងគេពិតជាហួសចិត្តនិងយ៉ុនហ្គី ជាខ្លាំងគ្រាន់តែហាន់ស្លឹកខ្ទឹមសោះក៏អត់ចេះដែរនាយហាន់ឡើងម៉ដ្ឋស្លុង
«យើងធ្វើស្អីក៏ខុសធ្វើអីក៏ត្រូវឯងស្តីឲ្យកុំធ្វើខ្លួនដូចជាព្រះបិតាយើងពេក»យ៉ុនហ្គី និយាយត-មាត់ទៅជីមីន ទាំងធ្លោយចេញពាក្យរាជស័ព្ទមកជាមួយផងដែរ
«ព្រះបិតា?លោកជាព្រះរាជបិត្រមែនទេ?»ជីមីន កាន់តែមានការសង្ស័យជាមួយនិងយ៉ុនហ្គី កាន់តែខ្លាំងខ្លាចថានាយគឺជាព្រះរាជបុត្រយ៉ុនហ្គី ទេហើយឈ្មោះនិងត្រកូលនាយគឺដូចព្រះរាជបុត្រខ្លាំងណាស់បើនិយាយពីរឿងការងារវិញរឡាក់រឡើកមិនចេះស្អីសោះឡើយ
«ប្រាប់ហើយតើស ថាយើងអានសៀវភៅដែរទាក់ទងនិងរាជវាំងនិងរៀននិយាយពាក្យរាជស័ព្ទដោយសារតែឪពុករបស់យើងចង់ឲ្យយើងចូលធ្វើជាមន្រ្តីនៅក្នុងរាជវាំទើបហើងមិនចង់ធ្វើហើយក៏រត់ចេញពីផ្ទះទៅហើយស្អែកយើងក៏ព្រមទៅវិញក៏បានបើឯងដេញយើងទៅហើយ»យ៉ុនហ្គី ប្រញាប់បកស្រាយនិងព្រងត្រឡប់ទៅរាជវាំងវិញផងដែរនៅព្រឹកស្អែក
«បើលោកទៅវិញគឺល្អហើយ ហើយបើលោកមានពេលទំនេរមកលេងខ្ញុំផងបើអត់ក៏អត់អីដែរ»ជីមីន ញញឹមស្ងួតទៅកាន់យ៉ុនហ្គី បន្ទាប់មកក៏យកស្លឹកខ្ទឹមដែរយ៉ុនហ្គី ដែរបានហាន់ដូចចិញ្រ្ចាំមកដាក់នៅក្នុងចានបន្ទាប់មកក៏យកក្រូចមកហាន់ជាចំណិតៗប្រហែលមួយសន្ទុះធំក្រោយមកបាយក៏បានឆ្អិនហើយក៏តែងតែមានទឹកថ្នាំសម្រាបើលោកស្រីផាក ផងដែរ
«អ៊ុំផ្ញើរឯងជួយមើលថែរជីមីន ផងពេលដែរអ៊ុំស្លាប់ទៅ ខិ ខិ ខិ»លោកស្រីផាក និយាយផ្តាំផ្ញើរទៅយ៉ុនហ្្គី លោកស្រីអាចគិតថាពួកគេប្រហែលជាមានអ្វីដែរលើសពីមិត្តហើយបើម្នាក់ៗនៅជិតគ្នាសើចស្ទើរតែគ្រប់ពេលបែបនេះនោះ
«ម៉ែមិចក៏ម៉ែនិយាយបែបនេះ?ម៉ែមិនអាចទៅណាចោលកូនបានទេ ហឹក ហឹក ហុឺ ហឹក ហុឺ ហុឺ»ជីមីន ស្រាប់តែច្រាលទឹកភ្នែកចេញមកពេលដែរឮលោកស្រីផាក មានប្រសាសបែបនេះ
«ម៉ែមិនអាច ខិ ខិ រស់ជាមួយកូនបានរហូតទេ ខិ ខិ ខិ»លោកស្រីផាក ខំប្រឹងមានប្រសាសទាំងក្អកជាប់តហូតចំណែកឯជីមីន ក៏ដាក់តម្រេតខ្លួនឲ្យលោកស្រីផាក សម្រាក
«ហូបទៅ»ជីមីន ចូលអង្គុយនៅក្នុងកៅអីដោយមានយ៉ុនហ្គី ដួសបាយចាំជាស្រេច
«នេះហូបអានេះទៅ»យ៉ុនហ្គី យកចង្កឹះមកចាប់ជើងមាន់ដាក់ក្នុងចានរបស់ ជីមីន
«អត់ទេលោកហូបទៅដើម្បីមានកម្លាំងធ្វើដំណើរទៅវិញ»ជីមីន ញញឹមស្ងួតទៅយ៉ុនហ្គី ទាំងទឹកភ្នែកដាមជាប់ថ្ពាល់មិនទាន់ស្ងួតរួចក៏ចាប់ភ្លៅមាន់ទៅដាក់ចានយ៉ុនហ្គី វិញ
«ឯងហូបមួយយើងហូបមួយទៅ»យ៉ុនហ្គី ក៏ចាប់យកភ្លៅមាន់មកដាក់ចានជីមីន មួយចំហៀងឯមួយចំហៀងទៀតក៏យកមកដាក់ចានខ្លួន
«អឹម»អាហារពេលល្ងាចមួយពេលនេះក៏ចាប់ផ្តើមមានភាពស្ងប់ស្ងាត់ជីមីន យកចានទៅលាងបន្ទាប់មកក៏បបួលយ៉ុនហ្គី ទៅងូតទឹក
«លោកក្រោកឡើងទៅងូតទឹកកុំខ្ជិលពេក»ជីមីន ដើរមកក្នុងបន្ទប់ដេកខ្លួននិងចូលមកហៅយ៉ុនហ្គី ដែរកំពុងតែសម្ងំដេក
«អាយ លែង លែងខ្ញុំ»ជីមីន ត្រូវយ៉ុនហ្គី ចាប់ទាញដៃធ្វើឱ្យជីមីនដួលមកលើទ្រូងខ្លួន
«សឺត យើងចង់ដេកឱបឯងថ្ងៃនេះមិនបាច់ងូតទឹកទេ»យ៉ុនហ្គី ចាប់ផ្តើមបើកភ្នែកនិងលោមុខមកថើបថ្ងាសជីមីន មួយខ្សឺត
«អត់ទេខ្ញុំមិនដេកទាំងអត់អញ្ចឹងទេស្អុយណាស់ អឹស លែងមើស លែង»ជីមីន ខំប្រឹងរើប្រាស់ពេលយ៉ុនហ្គី បណ្តឹងដៃឱបខ្លួន
«សឺត ក្រអូបណាស់អយ់ស្អុយទេ»យ៉ុនហ្គី បន្ធូរដៃឱបជីមីន បន្តិចបន្ទាប់មកក៏ខ្សឹបក្បែរត្រចៀកជីមីន និងបផមវាលេងទៀតផងចំណែកឯជីមីន វិញរឹងខ្លួនឡើងស្តូក
«អ្ហាស អ្ហឹស ដកដៃលោកចេញភ្លាម អ្ហឹស»យ៉ុនហ្គី ក៏បានប្រលែងជីមីន និងលូកដៃចូលប្រឡោះអាវជីមីន ចូលរមួលចុងស្រួចដែរមានសាច់ពើតៗនិងទន់ៗដែរខ្លួនបានប៉ះពាល់
«ទន់ណាស់ ហឹស»យ៉ុនហ្គី មិនបានស្តាប់ក៏រឹតតែផ្គើនរមួលវាលេងបន្តទៀត
«ឈប់ទៅ ហឹក ហឹក ហឹក»ជីមីន ចាប់ផ្តើមច្រាលទឹកភ្នែកចេញមកពេលដែរយ៉ុនហ្គី កំពុងតែព្យាយាមបំពានខ្លួនដូច្នេះ
«សឺត សុំទោស សុំទោស សុំទោស»យ៉ុនហ្គី ដកដៃចេញពីអាវជីមីន និងលោមុខមកថើបថ្ងាសជីមីន មួយខ្សឺតនឹងនិយាយពាក្យសុំទោសមិនដាច់ពីមាត់គេពិតជាចាញ់ទឹកភ្នែកជីមីន ណាស់គេមិនចង់ឲ្យជីមីន យំនោះទេយ៉ុនហ្គី ទាញជីមីន មកឱបនឹងយកភួយដណ្តប់និងថើបថ្ងាសជីមីន ជាច្រើនខ្សឺតនាយពិតជាមិនចង់ឃ្លាតឆ្ងាយពីជីមីន នោះទេបើសិនជាអាចសូមជួយផ្តល់មតិចំពោះសាច់រឿងផង
Keo_theary

YOU ARE READING
វណ្ណៈស្នេហ៍(ចប់)
Romansa-តើស្នេហារបស់ពួកគេអាចទៅរួចដែរឬទេបើសិនជាពួកគេមានភេទដូចគ្នាហើយមានឋាន:ខុសគ្នាទៀតនោះ? -ស្នេហាដែរកើតចេញពីការស្រលាញ់ភេទដូចគ្នាវាមិនមែនជាស្នេហានោះទេប៉ុន្តែវាគ្រាន់តែជាអារម្មណ៍ -តើពួកគេនឹងត្រូវប្រឈមមុខជាមួយនឹងបញ្ហាអ្វីខ្លះបើសិនជាពួកគេស្រលាញ់មនុស្សដែលមានភេទដ...