បីថ្ងៃទៀត

473 60 7
                                        

«ឆាប់នាំព្រះនាងទៅបន្ទប់សម្រាកទៅ»យ៉ុនហ្គី យាងចុះពីលើរទេះសេះនឹងមានបន្ទូលទៅកាន់ភីលាស្រីពីរ បីនាក់ដែរឈរនៅជិតខ្លួន
«ក្រាបទូលព្រះអង្គ»ពួកនាងៗភីលាងពីរ បីនាក់នោះក៏គោរពទៅកាន់ យ៉ុនហ្គី
«ព្រះនាងសូមយាងមកជាមួយនឹងទូលបង្គំខាងណេះ»ពួកនាងក៏គោរពឱនគំនាបទៅកាន់ព្រះនាងបន្តិចបន្ទាប់មកក៏ដើរនាំមុខព្រះនាងទៅមុន
«ឯងចង់ទៅណាដែរ?»ពេលដែរជីមីន រៀបនឹងដើរចេញពីខ្លួនយ៉ុនហ្គី ក៏មានបន្ទូលទៅកាន់ ជីមីន
«ក្រាលទូលព្រះអង្គទូលបង្គំចង់ទៅមើលម៉ែរបស់ទូលបង្គំ»ជីមីន ឱនគំនាបបន្តិចបន្ទាប់មកក៏និយាយទៅកាន់ យ៉ុនហ្គី
«យើងទៅជាមួយឯងដែរ តោះនៅឈរធ្មឹងនៅហ្នឹងធ្វើអីទៀត»យ៉ុនហ្គី ក៏ងាកមុខមកនិយាយជាមួយនឹងជីមីន ដោយឃើញជីមីន ឈរធ្មឹងក៏ទាញដៃជីមីន ទៅជាមួយតែម្តង
«ម៉ែ»យ៉ុនហ្គី ក៏បានព្រលែងដៃ ជីមីន ជីមីនក៏មកអង្គុយជិតគ្រែក្បែរលោកស្រីផាក ដែរសម្រាកនៅលើគ្រែ
«ម្សិលមិញកូនបាត់ទៅណា?»លោកស្រីផាក ញញឹមតិចៗទាំងបបូរមាត់ស្លេកបុឹមទៅកាន់ ជីមីន
«កូនមានការតិចតួចទើបមិនបានមកមើលម៉ែឲ្យកូនសុំទោសផងម៉ែ»ជីមីន និយាយទាំងទឹកមុខញញឹមតិចៗទាំងមិនសូវសមគេខ្លាចថាលោកស្រីផាក នឹងខឹងខ្លួន
«កុំធ្វើមុខចឹងមើលកូនចំកួត ហឹស ហឹស ឯងមិនមែនក្មេងទៀតទេពេញកម្លោះហើយក៏ល្មមរកប្រពន្ធកូនអីដែរហើយកុំធ្វើងុិង៉ក់មើលតែកូនក្មេងពេក»លោកស្រីផាក ក៏ញញឹមនឹងនិយាយបែបលេងសើចទៅកាន់ ជីមីន
«ម៉ែ ហ៎ខ្ញុំមិនទាន់ចង់បានទេ»ជីមីន និយាយទៅកាន់លោកស្រីផាក វិញទាំងញញឹមរៀងអៀនៗ
«ម៉ែក៏គ្រាន់បើដែរហើយម៉ែគិតថាព្រឹកស្អែកយើងត្រឡប់ទៅផ្ទះវិញទៅម៉ែមិនចង់រំខានអ្នកកម្លោះខាងណេះយូរទេ»លោកស្រីផាក និយាយនឹងសម្លឹងមើលមុខយ៉ុនហ្គី ដែរឈរក្បែរជីមីន ហើយញញឹមទៅ យ៉ុនហ្គី
«អ៊ុំស្រីហេតុអីក៏បានអារម្មណ៍ថារំខាននោះអ៊ុំស្រីទើបតែមកផ្ទះខ្ញុំពីរ បីថ្ងៃសោះហេតុអីក៏អ៊ុំគិតបែបនេះកាលខ្ញុំនៅផ្ទះអ៊ុំស្រីយូរជាងហ្នឹងទៀតអ៊ុំស្រីមិនបានថាអីឲ្យខ្ញុំផងអញ្ចឹងអ៊ុំទុកទីនេះដូចជាផ្ទះរបស់អ៊ុំទៅកុំមានអារម្មណ៍ថាទើសទាល់អី»យ៉ុនហ្គី មានបន្ទូលទាំងញញឹមទៅកាន់លោកស្រីផាក
«មិនអីទេអ៊ុំក៏រៀងធូរដែរហើយមិនចង់រំខានក្មួយយូរទៀតទេប៉ុន្មានថ្ងៃនេះអ៊ុំអរគុណក្មួយណាស់ហើយ»បន្ទាប់ពីសួរសុខទុក្ខលោកស្រីផាក រួចហើយយ៉ុនហ្គី ក៏យាងមករាជដំណាក់របស់ស្តេចមីន តែគ្មានជីមីន តាមមកជាមួយទេដោយសារតែជីមីន នៅជាប់មើលថែរលោកស្រីផាក ទៅហើយ
«ក្រាបថ្វាយបង្គំព្រះបិតា»ចូលមកដល់រាជដំណាក់ស្តេចមីន យ៉ុនហ្គីក៏គោលទៅទៅកាន់បិតាទ្រង់
«សូមស្វាគមន៍មកកាន់ប្រទេសកូរ៉េបុត្រសន្សា»ស្តេចមីន ញញឹមបន្តិចបន្ទាប់មកក៏លើកពែងស្រាលើកយកមកសោយ
«ពិធីរៀបអភិសេករបស់ពួកបុត្រនឹងរៀបចំឡើងនៅបីថ្ងៃខាងមុខនេះហើយ»ស្តេចមីន មានបន្ទូលទាំងព្រះភ័ក្ត្រញញឹមឯព្រះនាងហ្វុងអុី ព្រះភ័ក្ត្រក៏ញញឹមដូចស្តេចមីន ដែរតែខុសអីតែយ៉ុនហ្គី ដែរមានព្រះភ័ក្ត្រឡើងស្មើរធេងហាក់ដូចជាមុនពេញចិត្តនឹងការរៀបអភិសេកមួយនេះយ៉ាងអញ្ចឹង

សូមជួយផ្តល់មតិនៅខាងក្រោមនេះផង អគុណ!!!!
Keo_theary

វណ្ណៈស្នេហ៍(ចប់)Where stories live. Discover now