មួយសន្ទុះក្រោយអាហារពេលព្រឹកក៏ត្រូវបានបញ្ចប់យ៉ុនហ្គី ក៏បានប្រាប់ឲ្យអ៊ុនវូ ទៅទិញរទេះសេះមកដើម្បីទៅរាជវាំងវិញ
«អាការ:របស់អ៊ុំស្រីកាន់តែទ្រោតទ្រោមទៅហើយបងនឹងនាំគាត់ទៅរកគ្រូពេទ្យដែរពូកែដើម្បីព្យាបាលគាត់»យ៉ុនហ្គី យកចានមកលាងដោយមានជីមីន ជាអហនកអង្គុយមើល
«ខ្ញុំគ្មានប្រាក់យកគាត់ទៅពេទ្យទេ»ជីមីន ទម្លាក់ទឹកមុខចុះគេមិនចង់ឲ្យលោកស្រីផាក នៅតែបន្តបែបនេះទេ
«បងនឹងយកទៅគាត់ទៅព្យាបាលបងនឹងចេញប្រាក់ចំពោះជំងឺរបស់គាត់ឯងមិនបាច់បារម្ភទេហើយបងក៏នឹងយកឯងទៅជាមួយផងដែរ»យ៉ុនហ្គី លើកចានស្រង់ទឹកនឹងញញឹមផ្អែមទៅ ជីមីន
«ខ្ញុំគ្មានអីសងលោកវិញទេ»ជីមីន ញញឹមទឹងទឹកមុខស្ងួត
«ឯងមិនបានជំពាក់បងទេតោះពួកយើងឆាប់រៀបចំឥវ៉ាន់ទៅ»យ៉ុនហ្គី ញញឹមផ្អែមទៅកាន់ជីមីន នឹងលើកចានដើរទៅផ្ទះវិញ
«ផ្លូវទៅកន្លែងព្យាបាលនោះឆ្ងាយទេ»ជីមីន សួរទៅកាន់យ៉ុនហ្គី ដែរនៅអង្គុយក្នុងរទេះជាមួយខ្លួននឹងលោកស្រីផាក
«ជិះរទេះសេះចឹងប្រហែលជាបួនម៉ោងដល់ហើយបើជិះសេះតែពីម៉ោងទេ»យ៉ុនហ្គី និយាយទៅកាន់ជីមីន ដែេកំពុងតែសម្លឹងមើលទេសភាពស្រុកភូមិខ្លួនតាមបង្អួចរទេះសេះ ចំណាយរយះពេលប្រហែលជាបួនម៉ោងពួកគេក៏បានមកដល់រាជវាំង
«ទីនេះជាកន្លែងណាមិចក៏ធំយ៉ាងនេះ?»ជីមីន ចុះពីលើរទេះសេះនឹងសម្លឹងមើលនៅជំុវិញខ្លួនដែរមានសេនាជាច្រើនដើរចុះដើរឡើងមានភីលាងជាច្រើននាក់កំពុងធ្វើកិច្ចការងារតាមទួនាទីរបស់ខ្លួន
«ទីនេះជារាជវាំ»និយាយរួចយ៉ុនហ្គី ក៏ចូលទៅក្នុងរទេះជួយគ្រាហ៍លោកស្រីផាក ឲ្យចុះពីរទេះសេះ
«មកទីនេះធ្វើអី?លោកមិចក៏ចូលមកក្នុងរាជវាំងទាំងគ្មានការកោះហៅឬក៏គ្មានការអនុញ្ញាត្តបែបនេះលោកចង់ជាប់គុកមែនទេ?»ជីមីន ឆ្លេឆ្លាភ័យបើកភ្នែកធំៗដោយសារតែធ្លាប់ឮគេនិយាយថាបើចូលមកក្នុងរាជវាំងទាំងគ្មានការអនុញ្ញាត្តបែបនេះនឹងមានទោស
«បើជាប់គុកមែនឯងមិនមែនមកឈរនៅក្នុងនេះទេគេចាប់ឯងតាំងពីឯងនៅក្លោងទ្វារបាត់ទៅហើយ»យ៉ុនហ្គី ញញឹមបែបហួសចិត្តទៅកាន់ជីមីន នឹងគ្រាហ៍លោកស្រីផាក ទៅដំណាក់រាជពេទ្យ
«នៅឈរហ្នឹងធ្វើអីដើរតាមមោជិតវង្វេងទៅ»ឮបែបនេះជីមីន ក៏ដើរតាមយ៉ុនហ្គី ខ្លាចថានឹងវង្វេងផ្លូវ
«ខ្ញុំអាចចេញចូលទីនេះបានទេចឹង?»ជីមីន ដើរចេញពីដំណាក់រាជពេទ្យវិញជាមួយនឹង យ៉ុនហ្គី
«ឯងអាចចេញចូលទោះនេះបានគ្រប់ពេលតែឥលូវមកតាមយើងសិនមក»យ៉ុនហ្គី ទាញដៃជីមីន ដើរទៅដំណាក់ស្រង់ព្រះកាយនឹងបានប្រើឲ្យភីលាងមកតុបតែងខ្លួនឲ្យ ជីមីន
«យកគេទៅងូតទឹកនឹងតុងតែងខ្លួនឲ្យគេឲ្យបានល្អបំផុតហើយនឹងត្រូវតែផ្ចិតផ្ចង់បំផុតពេលរួចរាល់នាំគេមកដំណាក់យើង»យ៉ុនហ្គី និយាយទាំងទឹកមុខស្មើធេងធ្វើឲ្យពួកនាងៗភីលាងនាំគ្នាភ័យគ្រប់គ្នា
«ក្រាបទូលព្រះអង្គអ្នកប្រុសអញ្ជើញខាងនេះ»ពួកនាងឱនគំនាបនឹងបើកទ្វារត្រដាងដៃអញ្ជើញជីមីន ឲ្យចូលមកក្នុងបន្ទប់សម្រាប់ងូតទឹកដែរយ៉ុនហ្គី ធ្លាប់តែងូត
«ស្បែករបស់អ្នកប្រុសស្អាតណាស់-សឡើងខ្ចីតែម្តងពួកខ្ញុំស្រីៗនេះសុំចាញ់ហើយ»ជីមីន នៅក្នុងអាងទឹកដែរមានទ្រឹកត្រឹមទ្រូងពេលដែរជីមីន អង្គុយដោយមានផ្កាកុឡាបក្រហមពេញអាងនឹងមានភីលាងពីរ បីនាក់នៅក្រៅអាងនឹងដុសដៃដុសខ្នងឲ្យ ជីមីន
«មិនដល់ថ្នាក់ហ្នឹងទេពួកបងកុំចេះតែពន្លើសពេល ហិ ហិ»ជីមីន ថ្ពាល់ឡើងក្រហមអស់ហើយពេលដែរល្វែខាងលើរបស់ខ្លួនកំពុងតែននោគោលចំពោះមុខពួកនាងដូច្នេះ
«ហើយចុះ-កនឹងឆ្អឹងដងកាំបិតអ្នកប្រុសមិចក៏ក្រហមដុំៗបែបនេះ?»ពេលដែរជីមីន ក្រោកឈរពេលបានដុសខ្លួនរួចក៏ធ្វើឲ្យពួកនាងឃើញស្នាមក្រហមដុំៗដែរយ៉ុនហ្គី ជាអ្នកបង្កបែបនេះ
«មូសខាំហើយទេគ្មានអីទេពួកបងកុំខ្វល់អី?»ជីមីន ក៏ឆ្លើយទាំងងាកមុខទៅមើលអីផ្សេងនឹងអេះ-កខ្លួនឯងតិចៗ
«មូសឥលូវខាំស្នាមធំដងហើយ ហឹស ហឹស»ពួកនាងនាំគ្នាសើចពេលឮជីមីន និយាយថាមូសខាំទោះដឹងថាជីមីន កុហកក៏ដោយក៏ពួកនាងមិនបានដេញដោយអីដែរមានតែនាំគ្នាសើចតិចគិតថាស្នាមនៅលើខ្លួនជាអីផ្សេងដែរខាំបន្ទាប់ពីងូតទឹកឲ្យជីមីន រួចហើយពួកនាងក៏បានទៅដំណាក់កាត់ដេររើសយកសម្លៀកបំពាក់ដែរមានសាច់ក្រណាត់ល្អបំផុតយកស្លៀកពាក់ឲ្យជីមីន នឹងជីមីន ទៅដំណាក់របស់ យ៉ុនហ្គីសុំអាំងប៉ាវសុំតែមួយថ្ងៃហ្នឹងទៀតឈប់ហើយ
បើសិនជាអាចសូមជួយផ្តល់មតិចំពោះសាច់រឿងផង
Keo_theary

YOU ARE READING
វណ្ណៈស្នេហ៍(ចប់)
Romantizm-តើស្នេហារបស់ពួកគេអាចទៅរួចដែរឬទេបើសិនជាពួកគេមានភេទដូចគ្នាហើយមានឋាន:ខុសគ្នាទៀតនោះ? -ស្នេហាដែរកើតចេញពីការស្រលាញ់ភេទដូចគ្នាវាមិនមែនជាស្នេហានោះទេប៉ុន្តែវាគ្រាន់តែជាអារម្មណ៍ -តើពួកគេនឹងត្រូវប្រឈមមុខជាមួយនឹងបញ្ហាអ្វីខ្លះបើសិនជាពួកគេស្រលាញ់មនុស្សដែលមានភេទដ...