បន្ទាប់ពីជញ្ជូនអាហារនិងថ្នាំមកអស់ហើយជីមីន ក៏ចាប់ផ្តើមបញ្ចុកលោកស្រីផាក មុនសិនទើបខ្លួននិងយ៉ុនហ្គី ហូបតាមក្រោយ
«មីន អ្នកកម្លោះខាងណេះជាអ្នកណាដែរ?»លោកស្រីផាក សួរទៅជីមីន ដោយសម្លេងខ្សាវៗដោយហេតុថាឆ្ងល់ដែរយ៉ុនហ្គី នៅអង្គុយមើលលោកស្រីមួយសន្ទុះមកហើយ
«គេជាអ្នកស្រុកឆ្ងាយជំពាក់ប្រាក់ថ្លៃមីគ្មានលុយសងគេក៏និងមកជួយលើកមីកូនដើម្បីសងថ្លៃមីដែរគេជំពាក់»ជីមីន ហុចចានថ្នាំមកឲ្យយ៉ុនហ្គី យកមកទុកនៅលើតុនិងទម្រេតឲ្យលោកស្រីផាកសម្រាន្តឲ្យបានស្រួលបួលតាមតាមមើលពួកប្រើបដូចប្តីប្រពន្ធមួយគូរយ៉ាងអញ្ចឹងប្តីចិតឪឡឹកប្រពន្ធស្លពេលដល់ម៉ោងហូបបាយប្តីកាន់ចានយកមកតាមហើយពេលប្រពន្ធបញ្ចុកថ្នាំម្តាយនាយក៏អង្គុយមើលនិងចាំយកចានថ្នាំមកទុកបន្ទាប់មកជីមីន ក៏មកអង្គុយនៅតុដែរមានយ៉ុនហ្គី អង្គុយនៅពីមុខជីមីន ចាប់ផ្តើមដួសបាយសម្លមកដាក់ក្នុងចានឯយ៉ុនហ្គី អង្គុយនៅស្ងៀមនាយតែងតែចង់រស់នៅក្នុងជីវភាពសាមញ្ញនិងស្ងប់ស្ងាត់ដាំបន្លែយកទៅលក់នៅផ្សារដល់ពេលល្ងាចឡើងហូបបាយជុំគ្នាយ៉ាងរីករាយ
«យ៉ុនហ្គី ក៏មិចក៏លោកមិនហូប»ដោយឃើញយ៉ុនហ្គី អង្គុយភ្លឹកយូរពេកជីមីន ក៏ហៅនាយតិចៗធ្វើឲ្យនាយមានស្មារតីមកវិញ
«សោយយើងសោយ អរហូប ហូបយើងហូចអម្បាញ់មិញនេះយើងនិយាយច្រឡំដោយសារតែអានសៀវភៅពីច្បាប់ទម្លាប់នៅក្នុងរាជវាំងច្រើនពេកទើបរៀងធ្លាប់»ដោយភ្លេចខ្លួនយ៉ុនហ្គី ក៏ច្រឡំប្រើពាក្យរាជស័ព្ទចេញមកតែនាយក៏កែប្រែពាក្យយ៉ាងលឿន
«ហូបទៅនិងអាលបានទៅងូតទឹក»ជីមីន ចាប់ផ្តើមូបបាយចំណែកឯយ៉ុនហ្គី វិញបន្ទាប់ពីបានភ្លក់ស្ងោរឆៃថាវរបស់ជីមីន ហើយក៏បិទភ្នែកនិយាយម្នាក់ឯងឯណាណុះឆ្កុយ
«ស្លឆ្ងាញ់បែបនេះបើយើងជាប្តីឯងច្បាស់ណាស់ថាយើងនិងក្លាយជាជ្រូកជាមិនខាន»យ៉ុនហ្គី និយាយម្នាក់ងតិចៗតែបានឮដល់ ជីមីន
«ខ្ញុំយកប្រពន្ធមិនមែនយកប្តីទេ»មាត់ខុសពីចិត្តទាំងដែរការពិតខ្លួនមិនបានស្រលាញ់មនុស្សស្រីផងហ្នឹង
«ហូបនោះសាច់ហូបឲ្យច្រើនទៅមើលទៅឯងដូចជាស្គមខ្លាំងណាស់»យ៉ុនហ្គី កកូរចានសម្លរាវរកសាច់ជ្រូកដូវមកឲ្យ ជីមីន
«ខ្ញុំមិនសូវជាចូលចិត្តសាច់ទេលោកហូបទៅ»ជីមីន ដួសសាច់ជ្រូកពីក្នុងចានខ្លួនដាក់ទៅក្នុងចានយ៉ុនហ្គី បើតាមមើលទៅពួកគេប្រៀបដូចជាប្តីប្រពន្ធថ្មីថ្មោរដែរទើបនិងរៀបការស្រលាញ់គ្នាស្ទើរលេបសល់សាច់មួយដំុដើម្បីគ្នាឲ្យគ្នាទៅវិញទៅមក
«ហុឺយ ឆ្អែតហើយ»ចំណាយពេលប្រហែលជិតមួយសន្ទុះពួកគេក៏បានហូបបាយហើយជីមីន ប្រមូលចានយកទៅលាងឯយ៉ុនហ្គី ក៏ជួយកាន់ចាន់ដៃម្ខាងឯដៃម្ខាងទៀតក៏យកមកអង្អែលពោះដែរធំខុសពីធម្មតាធ្វើឲ្យនាយហល់ដើរមិនចង់រួចជាធម្មតានាយមិនដែរហូបអីដល់ហល់អញ្ចឹងទេ
«កុំទាន់អាលដេកទៅងូតទឹកសិនទៅបើលោកមិនងូតទឹកចេញទេខ្ញុំមិនឲ្យដេកលើគ្រែជាមួយខ្ញុំទេ»បន្ទាប់ពីលាងចានរួចហើយយ៉ុនហ្គី ក៏ដើរតាមជីមីន ចូលមកក្នុងបន្ទប់ដេកមកដល់ភ្លាមនាយក៏ឡើងដេកនៅលើគ្រែដែររឹងដូចដុំថ្មព្រោះគ្មានអីក្រាលពីក្រោមមិនដូចជាគ្រែដែរនាយដេករាល់ថ្ងៃមានសាច់ក្រណាត់ល្អទន់ៗមកក្រាលពីក្រោមនោះទេ
«ក៏បានហើយគ្មានបន្ទប់ងូតទឹកផងចឹងត្រូវទៅងូតនៅឯណា?»យ៉ុនហ្គី ក្រោកពីលើគ្រែទាំងទឹកមុខធុញទ្រាន់នាយពិតជាអស់កម្លាំងខហលាំងណាស់ទន់ដៃទន់ជើងអស់ហើយដោយសារតែមិនធ្លាប់ធ្វើការងារ
«ទៅងូតទឹកនៅលើភ្នំហ្នឹងហើយឆាប់យកសម្លៀកបំពាក់សម្លាប់យកមកផ្លាស់មក»ជីមីន អុចចង្ក្រៀងដៃពីរសម្រាប់ខ្លួនមួយនិងយ៉ុនហ្គី មួយ (ចង្ក្រៀងហ្នឹងវាមានរាងមូលដូចប៉េតប៉ោងក៏មាននិងមានរាងជុងដូវជាប្រអប់និងមានដងដូចគ្នាសម្រាប់ដាក់ទានកុំឲ្យរលត់ពេលដើរ) បន្ទាប់មកពួកគេទាំងពីរក៏ឡើងមកលើភ្នំដែរនៅជិតផ្ទះរបស់ជីមីន ដែរមានទឹកហូរចេញមកពីថ្មមានអន្លុងប្រហែលកន្លះម៉ែត្រជិតដល់មួយម៉ែត្រទឹកថ្លាឈ្លេងត្រជាក់ឡើងស្រេប
«មិចក៏មិនដោះអាវងូតទឹក?»យ៉ុនហ្គី ដាក់ចង្កៀងផ្ទាល់និងដីនុងចាប់ផ្តើមដោះអាវខ្លួនចេញនិងទុកផ្លាកបញ្ជាដែរសម្គាល់ពីអត្តសញ្ញាណរបស់នាយតែជីមីន មិនបានស្គាល់នោះទេ
«អត់ អត់ទេលោកងូតមុនទៅខ្ញុំងូតតាមក្រោយ»មាត់និយាយតែភ្នែករបស់ជីមីន ក៏ខំប្រឹងសម្លឹងមកមើលក្បាលពោះដែរមានសាចដុំទាំងកង់ៗតាមពន្លឺចង្កៀងភ្លឺព្រាលៗដោយសសរតែជីមីន ឈរឆ្ងាយពីយ៉ុនហ្គី ប្រហែលជាបួនម៉ែត្រ
«ងូតដំណាលគ្នាមកនិងអាលបានទៅផ្ទះវិញដំណាលគ្នាខ្ញុំប្រាប់ឯងឲ្យហើយ»យ៉ុនហ្គី ចុះកមកកណ្តាលអន្លុងដែររាងជ្រៅបន្តិចជ្រមូជក្បាលចូលទឹកធ្វើឲ្យនាយត្រជាក់ចង់រឹងថ្គាម
«លោកមិនបាច់ចាំក៏បានរាល់ដងខ្ញុំងូតទឹកតែម្នាក់ឯងដើរទៅផ្ទះវិញតែម្នាក់ឯងរហូតហ្នឹង»ជីមីន អង្គុយនៅក្រោមដើមឈើដែរនៅជិតនោះរងចាំយ៉ុនហ្គី ងូតទឹកហើយនិងអាលបានខ្លួនមូជម្តង
«បានកន្លែងណាផ្លាក់ខោអាវទៅ?»យ៉ុនហ្គី ឡើងមកលើគោកទឹកខ្លួនទទឹកជោកដើរមកទល់មុខជីមីន ធ្វើឲ្យជីមីន បានឃើញរាងកាយដែរមាំទាំរបស់យ៉ុនហ្គី យ៉ាងច្បាស់
«ទៅផ្លាស់នៅកន្លែងនោះទៅខ្ញុំមិនលួចមើលទេ»យ៉ុនហ្គី ក៏មិនមាត់នាយដើរទៅផ្លាស់ខោអាវបាត់ឯជីមីន បានបានចុះងូតទឹកដូចគ្នាបន្ទាប់ពីផ្លាស់សម្លៀកបំពាក់រួចហើយយ៉ុនហ្គី ក៏បានដើរមកវិញ
«រូបរាងឲ្យដូចមនុស្សស្រីនៅថាចង់បានប្រពន្ធទៀត»យ៉ុនហ្គី ឈរនៅកន្លែងដើមឈើដែរជាដើម្បីជីមីន បានអង្គុយចាំខ្លួននាយក៏អាចមើលឃើញស្មាដ៏តូចសក់ទម្លាក់ត្រឹមចង្កេះនាយអាចមើលឃើញបានដោយសារតែជីមីន ទុកចង្កៀងនៅលើដីក្បែរច្រាំងអន្លងហើយជីមីន ក៏នៅងូតនៅជិតចង្កៀនដូចគ្នាបើសិនជាអាចសូមជួយផ្តល់មតិចំពោះសាច់រឿងផង
Keo_theary

YOU ARE READING
វណ្ណៈស្នេហ៍(ចប់)
Romance-តើស្នេហារបស់ពួកគេអាចទៅរួចដែរឬទេបើសិនជាពួកគេមានភេទដូចគ្នាហើយមានឋាន:ខុសគ្នាទៀតនោះ? -ស្នេហាដែរកើតចេញពីការស្រលាញ់ភេទដូចគ្នាវាមិនមែនជាស្នេហានោះទេប៉ុន្តែវាគ្រាន់តែជាអារម្មណ៍ -តើពួកគេនឹងត្រូវប្រឈមមុខជាមួយនឹងបញ្ហាអ្វីខ្លះបើសិនជាពួកគេស្រលាញ់មនុស្សដែលមានភេទដ...