នៅក្នុងបន្ទប់មានភាពស្ងប់ស្ងាត់យ៉ុនហ្គី ក៏មិនបានមានបន្ទូលអីទៀតទេទ្រង់ក៏បានបើកទូរខោអាវរបស់ជីមីន ដែរមានសម្លៀកបំពាក់របស់ជីមីន បត់ទុកយ៉ាងស្អាត
«ឯងទៅបានសុខហើយនៅតែយើងទេដែររស់នៅក្នុងវិបវិប្បដិសារីតែម្នាក់ឯង»ស្នាមញញឹមដោយក្តីទុក្ខសោកបានញោចញញឹមឡើងដោយព្រះភ័ក្ត្រខ្សោះខ្សោយ
«សឺត ក្លិនវានៅតែក្រអូបដដែលក្រអូបដូចជាក្លិនខ្លួនរបស់ឯងអញ្ចឹង»យ៉ុនហ្គី ក៏បានចាប់អាវរបស់ជីមីន លើកឡើងនឹងបានយកវាមកហិត
«ក្រឹប»ទ្វារបន្ទប់របស់ជីមីន ត្រូវបានបិទយ៉ុនហ្គី ក៏បានយាងចេញពីបន្ទប់នោះបាត់ទៅ
បើយើងងាកមកមើលជីមីន ឯណេះវិញក៏បានដឹងខ្លួនវិញហើយដោយមានថេវ៉ុក យ៉ុនហ្គីល លោកអ៊ុំព្យូរនិងប្រពន្ធលោកអ៊ុំព្យូរ នៅអង្គុយចាំមើល
«សឺត អឹម»ជីមីន ទប់ក្បាលខ្លួនឯងទាំងឈឺមួយជំហាងក្បាលខ្ទោកៗ(ប្រកាំង)ឯខួរក្បាលវិញក៏ចាប់ផ្តើមវិញនាំឲ្យមានការធីងធោងទាំងដែរជីមីន កំពុងតែអង្គុយផ្អែកនិងក្បាលគ្រែ
«កើតអីអត់កូន?»ប្រពន្ធលោកអ៊ុំព្យូរ ក៏បានចាប់ដៃជីមីន តិចៗ
«កូនអីទេម៉ែ»ជីមីន ក៏បានញញឹមទៅកាន់ប្រពន្ធ លោកអ៊ុំព្យូរ
«ហា ហា»ឯយ៉ុនហ្គីល វិញគ្រាន់តែឃើញជីមីន ភ្ញាក់ពីសន្លប់ក៏បានកញ្ឆល់មករកជីមីន ថេវ៉ុកក៏បានយកយ៉ុនហ្គីល មកដាក់លើភ្លៅ ជីមីន
«សឺត ឃ្លានអត់កូន?»ជីមីន ក៏បានថើបថ្ពាល់យ៉ុនហ្គីល មួយខ្សឹតនឹងបានច្បិចថ្ពាល់យ៉ុនហ្គីល តិចៗ
«ហា ហា»យ៉ុនហ្គីល បានត្រឹមតែបញ្ចេញសម្លេងហាៗឯដៃវិញឡើងច្រង៉េងច្រង៉ាងទាញអាវជីមីន ឲ្យចំហឃើញទ្រូងបន្តិចឯថេវ៉ុក វិញសម្លឹងមើលឡើងភ្លឹក
«ប្រុសអីសាច់-សខ្ចីម៉ដ្ឋជាងមនុស្សស្រីទៅទៀត»ថេវ៉ុក និយាយតិចៗល្មមឮតែម្នាក់ឯងតែប៉ុណ្ណោះឯជីមីន វិញមិនបានចាប់អារម្មណ៍នោះទេរវល់តែប្រឡែងលេងជាមួយនិង យ៉ុនហ្គីល
«ហិ ហិ កេកកាឡេក កេក កេក ហិ»ជីមីន បានចាក់កាឡេកចង្កេះនឹង-កយ៉ុនហ្គីល តិចៗឯយ៉ុនហ្គីល វិញសើចឡើងលិបភ្នែកចេញធ្មេញឡើងហៀរទឹកមាត់
«សឺត សឺត សឺត កូនកែ អត់ធ្មេញ»ជីមីន បានលើកយ៉ុនហ្គីល មកដាក់នៅលើទ្រូងធ្វើឱ្យថេវ៉ុក លែងបានលួចមើលទ្រូងជីមីន ទៀតបាត់>_<
«ហូប បបរសិនទៅកូន»ប្រពន្ធលោកអ៊ុំព្យូរ ក៏បានលើកបបរពីរចានចូលមកក្នុងបន្ទប់និងមានមួយចានសម្រាប់ យ៉ុនហ្គីល
«ទៅលោកយាយទៅកាន់»ជីមីន ក៏បានចុះពីលើគ្រែបន្ទាប់ពីអង្គុយឲ្យបានបាត់វិញមុខបានបន្តិចនឹងបានលើកយ៉ុនហ្គីល ទៅឲ្យប្រពន្ធ លោកអ៊ុំព្យូរ
«បងថេវ៉ុក បងនៅតែម្នាក់ឯងមែនទេ?»ដោយឃើញផ្ទះថេវ៉ុក ស្ហាត់អត់មានអ្នកណាក្រៅពីអ្នកផ្សេងដែរនៅក្នុងបន្ទប់ជីមីន ក៏បានសួរ
«បងនៅតែម្នាក់ឯងទេពុកម៉ែរបស់បងគាត់ស្លាប់អស់ហើយ-ហើយបងក៏នៅកម្លោះដែរដោយសារតែរកអ្នកត្រូវចិត្តមិនឃើញទើបចង់នៅព្រៅតែឥលូវប្រហែលជារកឃើញហើយ»ថេវ៉ុក ក៏បានឆ្លើយទៅកាន់ជីមីន ទាំងញញឹមដោយក្រសែភ្នែកម្នធម្មតាទៅកាន់ជីមីន ហើយថេវ៉ុក ក៏មិនមែនញញេមធម្មតាដែរគឺញញឹមចុងមាត់ទៀត
«បើមានក៏ប្រញាប់ចែចង់គេទៅបងតែទុកនៅយូរប្រយ័ត្នគេយកបាត់»ជីមីន ក៏បានបន្ទឿនថេវ៉ុក ឲ្យមានសកម្មភាពទៅកាន់អ្នកដែរខ្លួនចាប់អារម្មណ៍ទាំងដែរមិនបានដឹងថាថេវ៉ុក ចង់សម្តៅលើខ្លួនទាល់តែសោះក៏ដោយសារតែជីមីន ក៏ដូចជាមនុស្សថ្មីដែរមិនបានស្គាល់បរិបទខាងក្រៅថាយ៉ាងមិចទេហើយជីមីន ក៏រិតតែមិនដឹងថាមនុស្សនៅសង្គមខាងក្រៅមានបំណងយ៉ាងណាចំពោះខ្លួននោះទេ
ពេលវេលាពិតជាដើរលឿនខ្លាំងណាស់ប្រៀបដូចជាព្យុះស៊ូណាមិពេលនេះយ៉ុនហ្គីល មានអាយុប្រាំឆ្នាំហើយ(ប្រឡោមលោកជាពិភពបោកប្រាស់🙁😂)ជីមីន ក៏បានបើកហាងមីមួយកន្លែងនៅក្នុងផ្សារហើយតំបន់ភូមិរបស់ជីមីន រស់នៅហ្នឹងក៏មានមនុស្សមកលេងនិងរស់នៅច្រើនកុះករដែរចំណែកឯមុខរបបរបស់ជីមីន វិញរីកចម្រើនខ្លាំងណាស់ដែរប្តូរពីតូបតូចមួយនៅតាមផ្លូវក្លាយជាហាងមួយដែរមានទំហំតូចល្មមដែរមានដប់ប្រាំតុចំណែកឯភ្ញៀវវិញចូលមិនដាច់ដោយមានជីមីន និងថេវ៉ុកជាអ្នកលើកមីជាមួយនិងរូបសម្រស់ដែរស្រស់ស្អាតនិងរសជាតិទឹកស៊ុបស្រោបលើសរសៃរមីដែរស្វិតនិងទន់ធ្វើឲ្យហាងមីរបស់ជីមីន ជាហាងមីដែរល្បីប្រចាំតំបន់ភ្ញៀវដែរមកពីឆ្ងាយកម្រនិងមានភ្ញៀវរំលងហាងមីរបស់ជីមីន ណាស់ដោយសារតែឮតែគេនិយាយថាហាងជីមីន ថាមីរសជាតិឆ្ងាញ់ក៏ចូលមកសាកហូបក៏ហើយញាមហូបបានមួយចានហើយក៏ចង់ហូបមួយចានទៀត
«ម៉ែ»យ៉ុនហ្គីល បានទៅទិញដំណាប់កន្ទួតបីចង្កាក់យកមកហូបញ៉ុកឡើងពេញមាត់ធ្វើឲ្យមាត់យ៉ុនហ្គីុល ឡើងប៉ោងឃើញហើយគួរឲ្យចង់ចាប់ញិច
«ពុកប្រាប់ឯងប៉ុន្មានដងហើយថាកុំឲ្យហៅបែបនេះទៀត»ជីមីន ក៏បានញញឹមនឹងបានទទួលដំណាប់កន្ទួតពីដៃយ៉ុនហ្គីល នឹងបាននិយាយប្រាប់កូនប្រុសថាកុំឲ្យហៅខ្លួនថា"ម៉ែ"តែយ៉ុនហ្គីល ដូចជាអត់ស្តាប់សោះ
«ម៉ែជាម៉ែហ្នឹងហើយម៉េចក៏ម៉ែមិនឲ្យកូនហៅ»យ៉ុនហ្គីល ក៏បានបញមាត់បន្តិចនៅពេលដែលតរូចជីមីន ថាឲ្យអញ្ចឹងធ្វើមិចទៅបើជីមីន ស្អាតហើយសក់វែកហើយទន់ភ្លន់មើលតែមនុស្សស្រី(នៅប្រទេសកូរ៉សម័យបុរាណមនុស្សប្រុសនិងមនុស្ស្សរីមានសក់វែងដូចគ្នា)
«ម៉ែក៏ម៉ែទៅអញ្ចឹង»ជីមីន ក៏បានញញឹមនិងហួសចិត្តបន្តិចនៅពេលដែរខ្លួនក្លាយជាម៉ែគេបែបនេះទាំងដែលខ្លួនឯងគឺជាមនុស្សប្រុសសោះហើយមួុវិញទៀយ៉ុនហ្គីល ហៅខ្លួនថាម៉ែអញ្ចឹងក៏តហរូវដែរដោយសារតែយ៉ុនហ្គីល កើតពីពោះខ្លួនមកហ្នឹងគឺគ្រាន់តែខុសពីស្ត្រីទូទៅដែលកើតដោយធម្មតាគ្នាការវះកាត់ដូចជាខ្លួនបើសិនជាអាចសូមអ្នកទាំងអស់គ្នាជួយផ្តល់មតិចំពោះសាច់រឿងនៅក្នុងភាគនេះផងដើម្បីឲ្យខ្ញុំបានដឹងពីចំណុចខ្វះខាតនិងចំណាប់អារម្មណ៍របស់អ្នកទាំងអស់គ្នាចំពោះសាច់រឿងហើយបើមានកន្លែងណាខ្វះខាតខ្ញុំនឹងបានកែសម្រួលវា🐣⚡
Keo_theary

YOU ARE READING
វណ្ណៈស្នេហ៍(ចប់)
Romance-តើស្នេហារបស់ពួកគេអាចទៅរួចដែរឬទេបើសិនជាពួកគេមានភេទដូចគ្នាហើយមានឋាន:ខុសគ្នាទៀតនោះ? -ស្នេហាដែរកើតចេញពីការស្រលាញ់ភេទដូចគ្នាវាមិនមែនជាស្នេហានោះទេប៉ុន្តែវាគ្រាន់តែជាអារម្មណ៍ -តើពួកគេនឹងត្រូវប្រឈមមុខជាមួយនឹងបញ្ហាអ្វីខ្លះបើសិនជាពួកគេស្រលាញ់មនុស្សដែលមានភេទដ...