ស្នាមខ្វាច

549 72 0
                                    

   មួយសន្ទុះក្រោយមកបរបរដែរជីមីន ប្រាប់ឲ្យយ៉ុនហ្គី ដាំក៏បានឆ្អិនចំណែកឯអ៊ុនវូ ក៏បានមកដល់ដូចគ្នា
«អូហូយ ខ្ញុំស្រវាំងភ្នែកទេដឹងនេះ?»អ៊ុនវូ ដើរចូលមកក្នុងចង្ក្រានបាយក៏បានឃើញយ៉ុនហ្គី កំពុងតែដិតភ្លើងនឹងយកកន្ទបយកលើឆ្នាំបរបរ
«ឯងមកហើយហេ អញ្ចឹងលើកបរបរនេះទៅបន្ទប់នោះទៅ»យ៉ុនហ្គី ហុចកន្ទបទៅឲ្យអ៊ុនវូ នឹងនិយាយប្រាប់បន្ទប់ទៅឲ្យអ៊ុនវូ ដឹង
«បាទ»អ៊ុនវូ ក៏ឆ្លើយអូសសម្លេងឡើងវែងតែម្តង
«ឈប់សិនហើយចាំយកចាននេះទៅទៀតផងហើយនៅចានទៀត»យ៉ុនហ្គី យកចានដាក់ទឹកត្រីស្ករ-ប៊ីចេង-ហើយនឹងច្របាច់ក្រូចឆ្មាហើយមួយចានទៀតជាចានទឹកថ្នាំសម្រាប់លោកស្រីផាក(ខ្ញុំឮគេនិយាយថាជនជាតិកូរ៉េគេអត់ហូបប៊ីចេងទេហើយប្រហែលនៅសម័យបុរាណក៏គ្មានប៊ីចេងទេបើខុសឆ្គងត្រង់ណាឲ្យខ្ញុំសុំទោសផង) ហើយទឹកត្រីក្រូចឆ្មានេះក៏ជីមីន ប្រាប់ពីរបៀបធ្វើទៅយ៉ុនហ្គី ដែរ
«នៅឈរដល់ណាទៀតឆាប់បីខ្ញុំទៅ»ជីមីន អង្គុយសម្លក់យ៉ុនហ្គី ដែរឈរធ្មឹងៗអត់គិតបីខ្លួនឲ្យទៅហូបបរបរអីសោះ
«ដឹងហើយ អេន សឺត ថ្ពាល់ឯងទន់ៗដូចនឹងប៉ាវអញ្ចឹងហើយអានោះក៏ទន់ដែររមូលឡើងស្រួលដៃ»យ៉ុនហ្គី លោមុខមកថើបថ្ពាល់ជីមីន នឹងនិយាយពាក្យសម្តីបែបប្រយោលធ្វើឲ្យជីមីន ខ្ទប់មុខនឹងទ្រងរបស់យ៉ុនហ្គី កុំឲ្យ  យ៉ុនហ្គីដឹងថាខ្លួនឯងអៀន
«ធ្វើជាអៀនស្អីបើមែន»យ៉ុនហ្គី ក៏និយាយញោះជីមីន ហើយក៏ដាក់ជីមីន នៅលើតុថ្នមៗ
«ជីមីន ឯងកើតអីមែនទេ?»គ្រាន់តែយ៉ុនហ្គី ដាក់ជីមីន នៅលើតិអង្គុយមិនទាន់ក្តៅគូថផងអ៊ុនវូ ក៏ចាប់ផ្តើមសួរទៅហើយ
«ខ្ញុំឈឺក្រលានខ្ញុំហូបចំណីខុសបានជាវាឈឺ»ជីមីន សើចញឹមៗទាំងមិនសមទៅកាន់ អ៊ុនវូ
«អឹប អ៊ុំស្រីហូបរបរបសិនទៅ»អ៊ុនវូ ដួសបរបរមកផ្លុំឲ្យត្រជាក់នឹងយកមកបញ្ចុកលោកស្រីផាក ជាមួយនឹងពងមាន់ហើយជ្រលក់ទឹកត្រីក្រូចឆ្មាតិចៗបន្ទាប់ពីបញ្ចុបរបលោកស្រីផាក រួចហើយយ៉ុនហ្គី ក៏យកទឹកថ្នាំមកបញ្ចុកលោកស្រីផាក វិញម្តងចំណែកឯជីមីន វិញអង្គុយមើលយ៉ុនហ្គី បញ្ចុកលោកស្រីផាក ទាំងញញឹមខ្ជឹប
«អង្គុយមើលស្អីបកពងមាន់ទៅ»យ៉ុនហ្គី ចូលមកអង្គុយនឹងតុក្បែរជីមីន នឹងប្រាប់ឲ្យអ៊ុនវូ បកពងមាន់ដាក់ក្នុងចានទឹកត្រីក្រូចឆ្មា
«បាទ»អ៊ុនវូ ក៏ប្រញាប់បកពងមាន់ខ្លាចថានឹងត្រូវយ៉ុនហ្គី វាមួយដៃកណ្តាលក្បាលទាំងព្រឹក
ចំណែកឯយ៉ុនហ្គី ក៏យកចានបរបររបស់ជីមីន មកកូរផ្លុំៗដើម្បីឲ្យវាត្រជាក់ស្រួលហូប
«ណេះត្រជាល់ហើយ»យ៉ុនហ្គី រុញចានបរបរដែរខ្លួនផ្លុំរួចរុញទៅឲ្យ ជីមីន
«ឆាប់នាំគ្នាហូបទៅ»ជីមីន ឈោងដៃទៅដួសទឹកត្រីដែរមានពងមាន់ដែរអ៊ុនវូ បកហើយតែវាឈោងមិនដល់
«ដៃខ្លីទៅដួសស្អីបាន»យ៉ុនហ្គី ទាញចានទឹកត្រីយកមកជិត ជីមីន
«ខ្លីក៏ដោយវែងក៏ដោយក៏នៅតែជាដៃប្រើកើតដូចគ្នា»ជីមីន ឆ្លើយឌឺទៅកាន់យ៉ុនហ្គី នឹងសម្លេងមើល-កដៃយ៉ុនហ្គី ដែរមានស្នាមខ្វាចឡើងក្រហមដោយសារតែជីមីន កាលពីយប់មិញ

    សុំអាំងប៉ាវបើបានព្រឹកដឹងតែបាន1ភាគទៀតហើយ🤧
បើសិនជាអាចសូមជួយផ្តល់មតិចំពោះសាច់រឿងផង
Keo_theary

វណ្ណៈស្នេហ៍(ចប់)Where stories live. Discover now