បុរសមិនស្គាល់មុខ

405 55 8
                                    

«ហូបបរបសិនទៅក៏និងអាលបានសម្រាក-តទៅទៀតចៅហ្គីល ទុកឲ្យម៉ែជាអ្នកមើលចុះ»ប្រពន្ធលោកអ៊ុំព្យូរ និយាយទាំងស្នាមញឹមផ្អែមទៅកាន់ ជីមីន
«កូនមិនទាលើគ្មានទេម៉ែចូលចង់នៅមើលកូនហ្គីល ច្រើនជាង»ជីមីន ក៏និយាយទាំងស្នាមញញឹមក្រសែភ្នែកបរិសុទ្ធនិងរីករាយកំពុងតែសម្លឹងមកមើលយ៉ុនហ្គីល ដែរកំពុងតែខ្វៃដៃខ្វៃជើងសើចហ៊ារទឹកមាត់ឲ្យកក្លាក់ចេញតែអញ្ចាញគ្មានធ្មេញសូម្បីតែមួយគ្រាប់>_<
«អឹម ចឹងក៏ចឹងទៅ»ប្រពន្ធលោកអ៊ុំព្យូរ ក៏នៅតែរក្សាស្នាមញញឹមនឹងបានអង្អែលក្បាលជីមីន ថ្នម
«នៅទីបំផុតកូនក៏បានឃើញពិភពលោកដ៏ស្រស់ស្អាតមួយនេះ»ជីមីន ញញឹមជាប់មាត់មិនឈប់ពេលដែរវានឃើញមុខកូនប្រុសបណ្តូលចិត្ត
«ម៉ែជួយយកចិញ្ចៀននេះពាក់ឲ្យយ៉ុនហ្គី បន្តិចបានទេ?»ជីមីន បានដោះចិញ្ចៀនមួយវង់ពណ៌ខៀវស្រាលដែរធ្វើពីថ្លើមថ្មពីដៃដែលជាចិញ្ចៀនដែរយ៉ុនហ្គី បានទិញឲ្យខ្លួនកាលពីមុនទាន់បាត់ការចងចាំនៅពេលដែរទ្រង់បានជូនព្រះមហេសីហ្វុងអុី មកក្រសានៅផ្សារកាលពីលើកមុន
«អឹម ចាំបន្តិច»ប្រពន្ធលោកអ៊ុំព្យូរ ក៏បានដើរចេញពីក្រៅបន្ទប់បន្តិចក្រោយមកគាត់ក៏បានវិញជាមួយនិងខ្សែសីម៉ាពណ៌ក្រហមដែរមានទំហំប៉ុនកូនដៃតូចមួយបន្ទាប់មកក៏យកចិញ្ចៀននោះមកចងជាមួយនិងចិញ្ចៀនដើម្បីឲ្យវាជាប់និងមិនរូតចុះរូតឡើងបន្ទាប់មកទៀតក៏ក៏បានលើយ៉ុនហ្គីល ដាក់លើភ្លៅហើយបានចងខ្សែសីម៉ាពណ៌ក្រហមនោះមកចង-កយ៉ុនហ្គីល ម៉ាល្មមសម្រាប់-កកូនក្មេងចំណែកឯជីមីន វិញសម្លឹងមកមើលមុខយ៉ុនហ្គីល និងចិញ្ចៀនដែរនៅជាប់-កយ៉ុនហ្គីល ឆ្លាស់គ្នាក៏មានអារម្មណ៍ថាមានអ្នកឲ្យចិញ្ចៀននេះមកខ្លួនតែជីមីន មិនបានចាំនោះទេដោយសារតែមានភាពស្រពិចស្រពិលគ្រាន់តែបានដឹងផែនខ្នងបុរសម្នាក់នោះតែប៉ុណ្ណោះ
បើយើងក្រឡេកមកមើលនៅឯព្រះរាជវាំងឯណេះវិញសម្លេងស្រែករបស់ព្រះមហេសីហ្វុងអុី បានបន្លឺឡើងឮខ្ទរខ្ទារពេញព្រះរាជវាំង
«បុត្រមាតាកុំរត់លឿនពេកបុត្រប្រយ័ត្នដួល»ព្រះមហេសីហ្វុងអុី រត់ឆ្លេឆ្លាធ្វើដៃដូចជាចាប់អ្វីមួយដោយសារតែទ្រង់មានព្រះទ័យរវើរវាយឯសៀវអុីង វិញបានត្រឹមតែរត់តាមក្រោយព្រះមហេសីហ្វុងអុី
«ព្រះបុត្រាបានសង្គត់ហើយ ហុឺ ហុឺ ព្រះមហេសីឈប់ទៅ ហឹក ហឹក ហុឺ ឈប់ទៅ ព្រះមហេសី»សៀវអុីង ខំប្រឹងរត់រហូតទាល់តែចាប់ព្រះមហេសីហ្វុងអុី ជាប់ក៏បានឱបព្រះមហេសីហ្វុងអុី ឡើងណែនដៃ
«ហាំ សៀវអុីងនាងស្រីឆ្កួតនាងយកស្អីមកនិយាយ អរមាត់នេះមែនទេ? ផាច់ ផាច់ ផាច់»ព្រះមហេសីហ្វុងអុី ក៏បានខាំដៃសៀវអុីង ធ្វើឲ្យសៀវអុីង លែងទ្រង់បន្ទាប់មកទៀតទ្រង់ក៏បានទះសៀវអុីង ជាច្រើនដៃ
«ព្រះមហេសីទ្រង់ទទួយយកការពិតទៅថាព្រះបុត្រាបានសង្គត់ហើយ»សៀវអុីង ក៏និយាយលត់ជង្គង់នៅនិងដីទាំងទឹកភ្នែក
«ឆាប់បិទមាត់នាងភ្លាមនាងលែងចង់រស់ហើយមែនទេ?»ទិដ្ឋភាពដែរសេនាបានកបើបុត្រារបស់ទ្រង់បានលេចឡើងធ្វើឲ្យទ្រង់តាំងព្រះទ័យលែងបាន-តទៀត
«មិនពិត មិនពិតទេ ហុឺ ហុឺ មិនពិតគ្រប់គ្នាសុទ្ធតែជាមនុស្សបោកប្រាស់គ្រប់គ្នាសុទ្ធតែជាមនុស្សកុហក»ព្រះមហេសីហ្វុងអុី ចាប់ផ្តើមឆ្លេឆ្លាម្តងទៀត
«ហ្វុងអុី ព្រះបិតាមកលេងអូនណា»យ៉ុនហ្គី បានយាងចូលមកជិតព្រះមហេសីហ្វុអុី និងមានបន្ទូលដោយសម្លេងថ្នមៗខ្លាចថាព្រះមហេសីហ្វុងអុី និងភ័យ
«ព្រះបិតាអូនទ្រង់មកលេងទីនេះមែនទេ?»ព្រះមហេសីហ្វុងអុី ក៏បានញញឹមឡើងបន្ទាប់មកក៏បានយាងមករក យ៉ុនហ្គី
«បិតា!!!»ព្រះមហេសីហ្វុងអុី ក៏ញញឹមឡើងដោយសប្បាយព្រះទ័យនឹងបានមកឱបបិតាទ្រង់ឡើងជាប់ដោយសារតែនឹកពេក
«នេះបុត្រាបុត្រទ្រង់មានព្រះជន្មប្រាំវស្សាហើយ»ព្រះមហេសីហ្វុអុី ក៏បានមានបន្ទូលណែនាំប្រុសដែរទ្រង់បានបង្កើតឡើងឲ្យបិតាទ្រង់បានស្គាល់ឯបិតារបស់ទ្រង់វិញក៏បានមកទីនេះក៏ដោយសារតែដឹងថាបុត្រទ្រង់ទៅជាបែបនេះទ្រង់ក៏បានជ្រាបរួចទៅហើយតាមរាជសារដែរយ៉ុនហ្គី បានផ្ញើរឲ្យទ្រង់
«អឹម»ព្រះបិតារបស់ព្រះមហេសីហ្វុអុី បានត្រឹមតែព្រះកន្សែងនេះក៏មកពីទ្រង់ដែរដោយសារតែចង់ភ្ជាប់សាច់ឈាមជាមួយនិងគ្នាក៏បានរៀបចំពិធីរៀបអភិសេកដែរគ្មានការយល់ស្របពីបុត្រទាំងសងខាងក៏បានធ្វើឱ្យមានរឿងបែបនេះកើតឡើងហើយយ៉ុនហ្គី ក៏មិនបានស្រឡាញ់ព្រះមហសេីហ្វុងអុី ដែរកាលដែរព្រះមហេសីហ្វុងអុី មានគភ៌ក៏ព្រោះតែទ្រង់បានដាក់ម្សៅស្រវឹងឱ្យយ៉ុនហ្គី សោយទើបធ្វើឲ្យយ៉ុនហ្គី គ្រប់គ្រងស្មារតីទ្រង់មិនបានទើបឈានដល់ការប៉ះពាល់រាងកាយព្រះមហសេហ្វុងអុី
«បិតាចង់នាំបុត្រទៅលេងនៅនរគយើងវិញ តើបុត្រគិតយ៉ាងណាដែរ?»មិនមែនទ្រង់ចង់នាំព្រះមហេសីហ្វុងអុី ទៅលេងនៅនរគចិននោះទេគឺទ្រង់នាំទ្រង់ទៅនៅនរគចិនវិញតែម្តងហើយរឿងដែរយ៉ុនហ្គី មិនបានស្រលាញ់បុត្រីទ្រង់នោះទេគឺទ្រង់បានជ្រាបហើយយ៉ុនហ្គី ស្រលាញ់ព្រះមហេសីហ្វុងអុី ដូចជាប្អូនស្រីទ្រង់តែប៉ុណ្ណោះក្តីស្រលាញ់នេះគ្រាន់តែជាក្តីស្រលាញ់រវាងបងនិងប្អូនដូចគ្នាសមាជិគគ្រួសារតែមិនមែនជាស្នេហារវាងបេះដូងនិងបេះដូង
«បុត្រទៅបុត្រមិននៅហ្នឹងទៀតទេតែបិតាត្រូវយកសៀវអុីង ទៅផងយកនាងទៅនរគយើងវិញហើយបុត្រនិងដាក់ទោសនាងដែរថាបុត្រាបុត្រសង្គត់»ព្រះមហេសីហ្វុងអុី ក៏ស្រាប់តែពេបមាត់ធ្វើព្រះភ័ក្ត្រក្រញ៉ូវដូចជាកូនក្មេង
«ល្អ ល្អ ខ្ញុំម្ចាស់ព្រមទទួលទោសគ្រប់យ៉ាង»ទឹកភ្នែករបស់សៀវអុីង រមៀលរហូរមកឥតដាច់ដោយសារតែនាងក៏មានចំណែកដែរធ្វើឲ្យព្រះមហេសីហ្វុងអុី ក្លាយទៅជាបែបនេះដែរ
«ហ្វុងអុីឲ្យបិតាសុំទោសផង»ស្តេចមីនាដែរត្រូវជាបិតារបស់យ៉ុនហ្គី ក៏ស្រាប់តែចង់លត់ជង្គង់សុំទោសព្រះមហេសីហ្វុងអុី តែក៏តហរូវបិតាព្រះមហេសីហ្វុងអុី ចាប់ឃាត់ទ្រង់ទាន់
«យើងក៏មានចំណែកខុសដូចគ្នាទ្រង់កុំមានព្រះទ័យថាទ្រង់ជាអ្នកខុសតែម្ខាងអី»ស្តេចហ្វុង ក៏ញញឹមផ្អែមទៅកាន់ស្តេចមីន ដោយក្រសែភ្នែកដឹងកំហុសហើយអាពាហ៍ពិពាហ៍ដែរមានគ្មានស្រលាញ់ពីកូនទាំងសងខាងដែរជាអាពាហ៍ពិពាហ៍ដែរកើតចេញពីការបង្ខំរបស់ឪពុកម្តាយវាងតែងតែមានការទាស់ទែងពាក្យសម្តីគ្នាគ្រួសារនោះគឺគ្មានសុភមង្គលនោះទេ បន្ទាប់ពីមានបន្ទូលសួរសុខទុក្ខគ្នាហើយស្តេចហ្វុង ក៏បានយាងទៅប្រទេសចិនវិញហើយពេលនេះយ៉ុនហ្គី ក៏មានលីវភាពម្តងទៀតដែរ

បើសិនអាចសូមអ្នកទាំងអស់គ្នាជួយផ្តល់មតិយោបល់អ្នកទាំងអស់គ្នាចំពោះសាច់រឿងនៅក្នុងភាគនេះផងដើម្បីឲ្យខ្ញុំបានដឹងពីចំណុចខ្លះខាតនិងចំណាប់អារម្មណ៍របស់អ្នកទាំងអស់គ្នាចំពោះសាច់រឿង⛈️💓
Keo_theary

វណ្ណៈស្នេហ៍(ចប់)Where stories live. Discover now