កាលបើបានរករាជបុត្រតូចឃើញហើយក្នុងរាជវាំងក៏វិលមករកសភាពធម្មតាវិញ
«បិតានាំបុត្រទៅណាហ្នឹង?»ក្រោយពីបានស្រង់ព្រះកាយនិងសោយក្រយ៉ារូចហើយយ៉ុនហ្គីល ក៏ត្រូវព្រះបិតានាំមកកាន់ដំណាក់មួយដែលមានទេសភាពនិងខ្យល់អាកាសល្ហើុយៗដោយមានលោកគ្រូបង្រៀនម្នាក់កំពុងតែអង្គុយនៅរងចាំបង្រៀនព្រះបុត្រតូចយើងហ្នឹងឯង
«បិតានាំបុត្រមករៀន»យ៉ុនហ្គី ក៏បានបន្ទន់ជង្គង់ឲ្យស្មើនឹងកម្ពស់រាជបុត្រាតូចសឹមមានបន្ទូលមកកាន់ទ្រង់
«ចុះឯណាអ្នកឯផ្សេងទៀត?បិតា!!!!!»យ៉ុនហ្គីល រេព្រះនេត្រទតមើលសិស្សឯទៀតតែអត់មានឃើញសូម្បីតែម្នាក់សោះឡើងស្ងាត់ឲ្យឈឹងអត់ដូចជាកាលទ្រង់នៅរៀននៅឯសាលានៅឯភូមិសោះ
«គឺគ្មាននោះទេបុត្រតូ្រវរៀនតែអង្គឯងតែប៉ុណ្ណោះគ្មានអ្នកដទៃទៀតទេ»យ៉ុនហ្គី ក៏មានរាជបន្ទូលឲ្យយ៉ុនហ្គីល បានជ្រាប
«ចឹងហ្គីល អត់ហៀនទេ អត់ហៀនទេ នៅនេះឡើងស្ងាត់ហ្គីល ខ្លាចខ្មោចលង»យ៉ុនហ្គីល ចាប់ផ្តើមរលីងរលោងពេលបានជ្រាបថាទ្រង់ត្រូវរៀនជាមួយនឹងលោកគ្រូបង្រៀនតែម្នាក់ជាមួយនិងទ្រង់តែអង្គឯងដូច្នេះ
«ហ្គីល ស្តាប់តាមបិតាណាបុត្រត្រូវតែចូលរៀនណាមិនមែនមកព្រះកន្សែងននាលដីបែបនេះនោះទេ»យ៉ុនហ្គី បានលើកយ៉ុនហ្គីល ឡើងហើយក៏បាននាំយ៉ុនហ្គីល មកជួបលោកគ្រូ
«អត់ទេអត់គ្នាបុត្រអត់ហៀនទេ ស្ងាត់ហើយហៀនតែម្នាក់ឯងទៀត»យ៉ុនហ្គីល ក៏ចាប់ផ្តើមព្រះកន្សែងម្តងទៀតហើយក៏បានរត់ចេញទៅបាត់
«ហ្គីល ឈប់ស្តាប់តាមបិតាណាបុត្រត្រូវតែចូលរៀនជាដាច់ខាត»យ៉ុនហ្គី ក៏បានរត់តាមយ៉ុនហ្គីល រហូតទាល់តែចាប់បាន
«ហឹ្អឹក ហុឺ ហឹ្អឹក ហឹ្អឹក ហឹ្អឹក ហ្អឹក ហុឺ មាតាជួយបុត្រផងមាតាជួយផងបុត្រអត់ចង់ទៅហៀនទេ»យ៉ុនហ្គីល ចាប់ផ្តើមរមូរមួលគេចចេញពីការចាប់ឱបរបស់ យ៉ុនហ្គី
«ឥឡូវអញ្ចេះល្អទេ?បុត្រត្រូវតែទៅរៀនបិតានិងបញ្ជូនបុត្រទៅសាលារៀនដែលមានសិស្សៗជាច្រើនមិនមែនមានតែបុត្រតែអង្គឯងទៀតនោះទេ»បានសណ្តាប់ហេតុផលដ៏សមស្របនេះហើយរាជបុត្រតូចមិនបង្អង់យូរទេក៏យល់ព្រមភ្លាមតែម្តងហើយសាលាដែលយ៉ុនហ្គី ហៀបនឹងបញ្ជូនយ៉ុនហ្គីល ឲ្យទៅរៀននោះគឺជាសាលាដែលមានសុទ្ធតែកូនមន្ត្រីធំៗនៅក្នុងប្រទេសមកចូលរៀនហើយសាលារៀននោះគឺគ្មានសេនាចាំការពារនោះទេតែបើទ្រង់បញ្ជូនយ៉ុនហ្គីល ឲ្យទៅរៀននៅទីនោះគឺទ្រង់នឹងចាត់តាំងសេនាដែលមានថ្វីដៃល្អទៅយាមការពារយ៉ុនហ្គីល ចំនួនប្រាំនាក់ដើម្បីធានាសុវត្ថិភាព
«បើបែបនេះបុត្រយល់ព្រម»យ៉ុនហ្គី ក៏បានពរយ៉ុនហ្គីល មកកន្លែងរទេះសេះសឹមចាត់តាំងសេនាប្រាំនាក់ឲ្យតាមការពារយ៉ុនហ្គីល នៅឯសាលា
«បិតាមិនបានជូនបុត្រទៅទេពីព្រោះបិតាជិតដល់ពេលទៅសាវនាការហើយតែចាំពេលបុត្រចុះពីរៀនបិតានិងមាតានឹងយាងទៅទទួលបុត្រត្រូវខំរៀនណា សឺត ចេញដំណេីរទៅ»ថ្ពាល់ដែលទន់ដូចជាម្សៅនំត្រូវបានថើបមួយខ្សឺតដោយក្តីស្រលាញសឹមមានបន្ទូលបញ្ជាឲ្យរទេះសេះចេញដំណើរ
«យ៉ុន អូនភ័យណាស់»ជីមីន មានបន្អូលទាំងមានកង្វល់ក្នុងព្រះទ័យពីព្រោះទ្រង់មិនហ៊ានប្រឈមព្រះភក្ត្រជាមួយមន្ត្រីទាំងនោះនោះទេ
«អូនភ័យខ្លាចនឹងរឿងអីទៅ?គ្មានរឿងអីកើតឡើងទាំងអស់ដរាបណាអូនមានបងនៅក្បែរគ្មានរឿងអីកើតឡើងចំពោះអូនឡើយ»យ៉ុនហ្គី បានញញឹមផ្អែមមកកាន់អគ្គមហេសីសឹមយាងចូលមកក្នុងសាវនាការឡើងមកគង់នៅលើរាជបាល័ង្គដែលមានកម្ពស់ពីម៉ែត្រង់ផុតពីដីហើយក៏មានរាជបាល័ង្គសម្រាប់ជីមីន ដែលត្រូវជារាជអគ្គមហេសីផងដែរដែលនៅជិតរាជបាល័ង្គរបស់ យ៉ុនហ្គី
«ថ្ងៃនេះមានរឿងអីដែរឬអត់?»យ៉ុនហ្គី គង់នៅលើរាជបាល័ង្គចោទសួរទៅកាន់មន្ត្រីថ្នាក់ខ្ពស់និងមន្ត្រីថ្នាក់ទាបជាច្រើនអ្នកដែលមានវត្តមាននៅក្នុងសាវនាការ
«គឺមានព្រះអង្គ»លោកមន្ត្រីយ៉េង ជុងលីដែលជាមន្ត្រីគ្រប់គ្រង់ផ្នែកច្បាប់បាននិយាយឡើងហើយក៏បានមកលុតជង្គង់នៅលើកម្រាព្រំពណ៌ក្រហម
«លោកឆាប់និយាយមក»យ៉ុនហ្គី ក៏បានរាជបន្ទូលតបទៅកានលោកមន្ត្រីជុងលី វិញ
«គឺជាការរៀបអភិសេករបស់ទ្រង់ ក្រាបទូលទ្រង់កំពុងតែបង្ខូចកេរ្តិ៍ឈ្មោះមាតុភូមិយើងហើយក្រាបទូល តាំងតែពីបុរាណកាលមកក្សត្រទាំងអស់មិនអាចរៀបអភិសេកជាមួយនឹងអ្នកដែលមានភេទដូចគ្នាបានទេពីព្រោះវានាំមកនូវគ្រោះទុរភិក្សគ្រោះចង្រៃនាំឲ្យប្រទេសជាតិមានការវិនាសហិនហោចហើយគ្រប់រឿងរ៉ាវទាំងអស់របស់អង្គក្សត្រនីមួយឬក៏ព្រឹត្តិការណ៍សំខាន់នានាតែងតែត្រូវបានកត់ត្រាទុកជានិច្ចដោយអ្នកកត់ត្រាប្រវត្តិសាស្រ្តដូច្នេះហើយទូលបង្គុំចង់ស្នើសុំឲ្យទ្រង់មានព្រះតម្រិះសារជាថ្មីចំពោះការរៀបអភិសេកនេះម្តងទៀតក្រាប ទូលបើលេចឮដំណឹកនេះចេញទៅប្រទេសជិតខាងឬដល់ប្រជានុរាសាស្ត្រវាគ្មានផងល្អនោះទេហើយទូលបង្គគិតថាមកពីទ្រង់មិនទាន់យល់ថាអ្វីទៅស្នេហា?ទើបធ្វើឲ្យទ្រង់ភ្លើតភ្លើនជាមួយនឹងអារម្មណ៍បែបនេះមក»យ៉ុនហ្គី ចាប់ផ្តើមក្រោធកាន់តែខ្លាំងលើសដើមជាមួយនឹងពាក្យសម្តីមើលងាយពីក្តីស្រលាញ់របស់ទ្រង់នុងជីមីន បែបនេះរីឯជីមីន វិញមិនបានមានរាជបន្ទូលអីទាំងអស់គឺទ្រង់បានត្រឹមតែសា្តប់ពាក្យសម្តីតេះដៀលប្រមាថមាក់ងាយនឹងការរៀបអភិសេករបស់ទ្រង់ដែលទើបតែរៀបចំហើយថ្មីៗបែបនេះតែមន្ត្រីម្នាក់នោះក៏និយាយមានចំណុចខ្លះក៏ត្រឹមត្រូវបន្តិចដែរតែធ្វើយ៉ាងម៉េចទៅបើនេះគឺជាធម្មជាតិវាមិនមែនជារឿងខុសធម្មជាតិនៃបេះដូងនោះទេ
«សេនាចាប់មន្ត្រីជុងលី យកទៅដាក់គុកងងឹតរងចាំយើងទៅដោះស្រាយ»យ៉ុនហ្គី បានបញ្ជាសេនាដែលយាមការពារនីខាងមុខដំណាក់សាវនាការឲ្យមកចាន់លោកមន្ត្រីជុងលី យកទៅដាក់ក្នុងគុកងងឹតដែលជាគុកដែលគ្មានពន្លឺចេញចូលទោះជាពេលយប់ឬក៏ពេលថ្ងៃក៏មិនអាចដឹងដែរ
«យ៉ុន!!!!បងចង់ធ្វើអីគាត់?»ជីមីន សួរទៅកាន់ព្រះស្វាមុីទ្រង់ទាំងចម្ងល់និងមានភ័យខ្លាចពីព្រោះកាលពីមុនទ្រង់បានជ្រាបមកថាអ្នកដែលបានជាប់ឃុំក្នុងគុកងងឹតគឺគ្មានសង្ឃឹមថានឹងរួចជីវុតបានចេញមកខាងក្រៅគុកវិញទេ
«គ្មានអីទេបងគ្រាន់តែចង់ស្អីប្រដៅគេឲ្យចេះស្គាល់ខ្ពស់ស្គាល់ទាបកុំឲ្យគេមិនស័ក្តិសមជាមួយនឹងមុខដំណែងមួយនេះ(ផ្នែកច្បាប់)»យ៉ុនហ្គី សម្លឹងមកមើលព្រះនេត្រដ៏បរិសុទ្ធរបស់ជីមីន ដោយបង្កត់ដោយក្តីហ្មួលហ្មងនៅក្នុងព្រះទ័យ
«បងនឹងសម្លាប់គាត់តើត្រូវទេ?»ជីមីន សួរបន្តទៅកាន់ព្រះសា្វមុីទ្រង់ទ្រង់មិនចង់ឲ្យយ៉ុនហ្គី សម្លាប់អ្នកដែលមិនដឹងអីដោយសារសេចក្តីស្រលាញ់របស់ពួកទ្រង់នោះទេទ្រង់មិនឲចង់ឲ្យស្នេហារបស់ពួកទ្រង់ត្រូវមជ្ឈដ្ឋានជុំវិញខ្លួនទទួលស្គាល់ទទួលយកដោយការបំភ័យឬការបង្ខិតបង្ខំនោះទេតែទ្រង់នឹងធ្វើឲ្យពួកគេទទួលយកស្នេហារបស់ពួកទ្រង់ដោយការពេញចិត្តនៃចិត្ត
«អត់ទេបងសន្យាថានឹងអត់ធ្វើអីគេនោះទេបងគ្រាន់តែចង់ឲ្យស្គាល់ខ្សៃតីបួន ដប់ខ្សែតែប៉ុណ្ណោះ»ទ្រង់អាចទតឃើញខ្សែព្រះនេត្រដោយក្តីអង្វរ.ករបស់ព្រះមហេសីទ្រង់
«មានរឿងអិទៀតដែរទេ?បើគ្មានទេបំបែកគ្នាទៅ»យ៉ុនហ្គី ក៏បានយាងចុះពីរាជបាល័ង្គជាមួយនិងជីមីន ចេញពីដំណាក់សាវនាការហើយក៏បានជូនជីមីន មករាជដំណាក់ដែលជាក្រឡាបន្ទុំវិញតែជីមីន ក៏ប្រកែកដោយសុំយ៉ុនហ្គី យាងមកដំណាក់ចម្អិនក្រយ៉ាវិញ
«ក្រាក ហឹស ឯងនេះប្រហែសជាធ្វើជាមន្ត្រីរស់ឡើងស្រួលពេកដល់ថ្នាក់ឡើងចាងជាមួយយើងហើយតែមិនអីទេយើងមិនចង់ឲ្យឯងស្គាល់ឋាននរកទាំងវ័យក្មេងបែបនេះនោះទេយល់ដល់ឯងជាមន្ត្រីល្អស្មោះត្រង់ជាមួយយើងយើងឲ្យឯងរស់បន្តទៅទៀតចុះ.អរតែឯងកុំទានអាវអរ.ណាយើងមិនឲ្យឯងចេញពីគុកងងឹងនេះវិញទាំងរាងកាយនៅស្អាតបាតបែបនេះនោះទេនាំឲ្យខូចឈ្មោះគុកងងឹតអស់ហើយសេនាចាប់អាវអាវវាហើយយកដុំភ្លើងមកឲ្យយើង»សេនាពីរនាក់បានចាប់ដោះអាវរបស់មន្ត្រីជុងលី អស់ហើយក៏បានទៅយកដុំភ្លើងដែលមានទម្រង់ជារូបភ្លើងដែលកប់ជាមួយនិងធ្យូងដែលមានរងើកក្រហមរងាលមុនខុសពីពណ៌នៃដុំភ្លើងនោះទេ(ដុំភ្លើងហ្នឹងគឺគេយកដែកវែងស្រដៀងនឹងវែកឆាឬវែកសម្លតែវារាងវែងជាហ្នឹងទៅទៀតដោយដងវាមានរាងមូលទំហំតូចប៉ុនកូនដៃមានប្រវែងប្រហែលកន្លះម៉ែត្រដោយដងខាងចុងរបស់វាមានរុំក្រណាស់យ៉ាងក្រាស់ល្មមអាចចាប់កាន់បានស្រួលដៃពីព្រោះបើមិនទ្រាប់ក្រណាត់ទេអាចរលាកដោយសារតែដែកនិងរងើកភ្លើងងាយចម្លងកម្តៅពីគ្នាបានយ៉ាងងាយ)
«ជុ ជុ នេះឬលោកមន្ត្រីគ្រប់គ្រងផ្នែកច្បាប់"យ៉េង ជុងលី"ដែលល្បីថាជាមន្ត្រីដែលមានយុត្តិធម៌មានសច្ច:ធម៌តែធាតុពិតគ្រាន់តែជាកូនឆ្កែអនាថាដែលធ្លាក់ទឹកមួយក្បាលរៀនអស់សៀវភៅឡើងរាប់សិបក្បាលតែការនិយាយស្អីមិនស្មើនឹងអ្នកមិនចេះអក្សរផងលោកនិយាយក្តែងៗថាយើងមិនយល់ពីស្នេហា?មិនទាន់ស្គាល់ថាស្តេចក្តីស្រលាញ់ជាអ្វី?ឥលូវអញ្ចេះចុះយើងដោះលែងលោកឲ្យមានសេរីភាពដោយគ្មានរបួសស្នាមអីទាំងអស់តែយើងនឹងយកប្រពន្ធកូននិងសមាជិកនៅក្នុងគ្រួសាររបស់លោកទាំងអស់មកឲ្យទទួកទណ្ឌកម្មនេះជំនួយលោកវិញតើលោកគិតយ៉ាងម៉េចដែរ?»ដុំភ្លើងក្តៅដាបដោយពណ៌ក្រហមបញ្ចេញកម្តៅភាយៗមកលើផ្ទៃមុខរបស់លោកមន្ត្រី ជុងលី
«អត់ ទេអត់ទេព្រះអង្គអត់ទេទ្រង់អាចធ្វើវាមកលើទូលបង្គំបានវាមិអីនោះទេ អ្ហា អ្ហា អ្ហឺស អ្ហា ក្តៅណាស់»មន្ត្រីជុងលី គ្រវីក្បាលឲ្យតតាត់ព្យាយាមបដិសេធនឹងជម្រើសដែលយ៉ុនហ្គី បានឲ្យមកកាន់ខ្លួនខ្លួនសុខចិត្តទទួលទារុណ្ឌកម្មដោយដាក់ដែកក្តៅនៅលើរាងកាយកីប្រសើរជាងឲ្យសមាជិកគ្រួសារដែលខ្លួនស្រលាញ់មកទទួលទោសនេះជំនួសខ្លួនដែរ(ពេលយ៉ុនហ្គីចូលមកគឺមានអុជទានដើម្បីបំភ្លឺនៅក្នុងគុក)
«ម៉េចក៏លោកស្រែកខ្លាំងបែបនេះ?វាក្តៅខ្លាំងណាស់មែនទេសុំទោសយើងធ្វើឲ្យលោករលាកខ្លួនហើយសេនាយកទឹកអំបិលនិងខ្សែតីមកឲ្យយើង»សេនាពីរនាក់ក៏បានរត់ឡើងញាប់ជើងមកយកខ្សែតីនិងទឹកអំបិលមកឲ្យយ៉ុនហ្គី តាមបញ្ជា
«ឆ្វាប់ អ្ហា ឆ្វាប់ ឆ្វាប់ ខ្សែតីនេះវាមិនរលាកនោះទេ ឆ្វាប់ ឆ្វាប់ ឆ្វាប់ ឆ្វាប់ យើងមិនសម្លាប់លោក ឆ្វាប់ ឆ្វាប់ តែយើងនឹងធ្វើឲ្យលោកវេទនារហូតទាល់តែលោកបានសោកស្តាយចំពោះទង្វើលរបស់លោក ឆ្វាប់ ឆ្វាប់នេះលោកចង់ផ្គើនជាមួយយើងមែនទេ?បានជាទប់សម្លេងមិនស្រែកបែបនេះ?ឆ្វាប់ ឆ្វាប់ អ្ហា អ្ហា សឺត អ្ហា ល្អស្រែកទៅ ឆ្វាប់ ស្រែកឲ្យខ្លាំងៗទៅយើងចូលចិត្តសម្លេងនៃការស្រែករបស់លោកណាស់ ឆ្វាប់ អ្ហា អ្ហា»សម្លេងខ្សែតីប្រណាំងគ្នាជាមួយនឹងសម្រែកនៃការឈឺចាប់របស់លោកមន្ត្រី ជុងលី
«អ្ហា យើងថាប៉ុណ្ណឹងបានហើយយើងមិនចង់ធ្វើបាបលោកទេតែថាមុននឹងត្រឡប់ទៅផ្ទះវិញយើងគួរតែសម្អាតរាងកាយលោកឲ្យស្អាតវិញចុះកំុឲ្យមានគេនិយាយថាលោកត្រឡប់ទៅផ្ទះវិញទាំងមានក្លិនចម្អាប»យ៉ុនហ្គី ក៏បានសម្លឹងចុងមាត់មកាន់លោកមន្ត្រីជុងលី សឹមលើកធុងទឹកអំបិលមកជះលើរាងកាយរបស់លោកមន្ត្រី ជុងលី
«អ្ហា ផ្សាណាស់ អ្ហា»ដៃនិងជើងរបស់លោកមន្ត្រីជុងលី ត្រូវជាប់ច្រវ៉ាក់ដោយការចងបញ្ឈរលោកមិនអាចធ្វើអ្វីបានក្រៅពីបញ្ចេញសម្រែកទាំងការផ្សានិងក្រហាយជាមួយនិងមុខរបួសថ្មីៗបានប៉ះជាមួយនឹងទឹកអំបិល
«អ្ហា បានហើយយើងទុកឱកាសឲ្យលោកបីខែសម្រាប់ព្យាបាលរបួសនិងពិចារណាចំពោះកំហុសរបស់លោកនៅក្នុងថ្ងៃនេះទៅចុះសេនាជួនលោកមន្ត្រីជុងលី នៅផ្ទះវិញ»មានបន្ទូលផ្តែផ្តាំហើយទ្រង់ក៏បានយាងចេញពីខាងក្រៅគុកងងឹតបាត់ទៅ
«អាអូនវ៉ុន ចេះសេរអានោះអត់?»យ៉ុនហ្គីល ចង្អុលទៅគំនូសនៃអក្សរដែលបានសរសេបំបែកចេញពីគ្នាមានបួន ប្រាំដំណាក់កាលទើបចេញជាអក្សរមួយតួ(ដូចជាការបង្រៀនឲ្យសរសេរអក្សរ ក.ខ.គ.ឃ.ងរបស់ខ្មែរយើងដែរតែដើម្បីចេញជាមួយអក្សរគឺត្រូវការការសរសេរជាគំនូសច្រើនតង់)
«អូនអត់ចេះទេលោកឃូអាបងនេះអត់ចេះសេរអានោះតេ»ណាមវ៉ុន បានក្រោកឈរហើយហើយក៏ស្រែកហៅលោកគ្រូបន្ទុកថ្នាក់ឲ្យមកបង្រៀនពីរបៀបសរសេរហើយយ៉ុនហ្គីល និងណាមវ៉ុន គឺរៀនថ្នាក់ទីមត្តេយ្យទេ
«ហ្គីល អត់ចេះកន្លែងនោះមែនទេ?នេះចាំមើលលោកគ្រូសរសេរណាគឹគេសរសេរបែបនេះណា»លោកគ្រូក៏បានបានសរសេរកន្លែងយ៉ុនហ្គីល អត់ចេះបង្រៀនមកកាន់យ៉ុនហ្គីល ម្តងទៀត
«ហ្គីល យល់ហើយលោកគ្រូ»យ៉ុនហ្គីល ក៏បានសរសេរទៅតាមអ្វីដែលលោកគ្រូបានបង្រៀនហើយតួអក្សរនីមួយៗគឺត្រូវរៀនសរសេរចំនួនប្រាំពីរថ្ងៃឬក៏មួយសប្តាហ៍ដើម្បីឲ្យកូនសិស្សចងចាំតួអក្សរនីមួយៗដល់ពេលចូលថ្នាក់ទីមួយទៅមានភាពងាយស្រួលក្នុងការសរសេរអក្សរនិងររបៀបនៃការកាន់ជក់សរសេរ
«អាអូនម៉េចក៏អត់សេរចឹង»យ៉ុនហ្គីល ក៏បានសួរទៅណាមវ៉ុន ដែលអង្គុយតុជាមួយទ្រង់
«អូនអត់ចេះសេរអាហ្នឹងទេអាបងសេរឲ្យអូនតិចមើល»នាងល្អិតណាមវ៉ុន ក៏បានថុញសៀវភៅរបស់ខ្លួនមកឲ្យយ៉ុនហ្គីល សរសេរឲ្យហើយគំនូសនៃឆ្នូតនីមួយៗគឺលោកគ្រូឲ្យសរសេរមួយំនូសមួយសន្លឹកសៀវភៅ(សៀវភៅកូរ៉េនៅសម័យបុរាណមានទំហំប៉ុនសៀវភៅសរសេរដៃនៅបច្ចុប្បន្នយើងដែរគឺជាទំហំសៀវភៅដែលមានមួយរយហុកសិបទំព័រឬក៏ពីររយទំព័រយើងហ្នឹងឯងតែវាអត់មានក្រឡាទេហលយសៀវទៅហ្នឹងគេចងភ្ពាប់វាដោយប្រភេទខ្សែម្យ៉ាងដោយចងម្តងដប់សន្លឹកៗរហួតបានជិតមួយរយទំព័រទើបបានក្លាយជាសៀវភៅសរសេរមួយក្បាល)
«អឹម ចាំបងសេរឲ្យ»យ៉ុនហ្គីល ក៏បានសរសេរគំនូសនោះដោយផ្ចិតផ្ចង់រហូតទាល់តែសរសេរវាហើយ
«អគុណអាបង»ណាមវ៉ុន ក៏បានខាំធ្មេញញញឹមមកកាន់យ៉ុនហ្គីល ឡើងស្រស់ពេលមានេះអ្នកសរសេរឲ្យខ្លួនចឹងៗអី(ខ្ញុំសូមផ្តែផ្តាំដល់អ្នកទាំងអស់គ្នាមេឃភ្លៀងផ្លូវរអិលអញ្ចឹងដើរឲ្យស្រួលបួលពេលអ្នកទាំងទាំងអស់គ្នាដួលទៅគ្មានរាងកាលឬរាងស្តើងណាមកទ្ររាងកាយរបស់អ្នកទាំងអស់គ្នាដូចនៅក្នុងប្រឡោមលោកទេអញ្ចឹងប្រយ័ត្នប្រយ៉ែងប្រយ័ត្នរអិលដួលក្រឡកខួរដូចជាខ្ញុំ😆)
បើសិនជាអាចសូមអ្នកទាំងអស់គ្នាជួយផ្តល់មតិយោលបល់នៅខាងក្រោមនេះដើម្បីឲ្យខ្ញុំបានដឹងពីចំណាប់អារម្មណ៍របស់អ្នកទាំងអស់គ្នាចំពោះសាច់រឿងហើយបើសិនជាអាចសូមអ្នកទាំងអស់គ្នាជួយផ្យល់មតិក្នុងការកែតម្រូវផងចំពោះកន្លែងណាដែលមានចំណុចខ្វះខាត ⚡🔥
Keo_theary 🌱🌩

YOU ARE READING
វណ្ណៈស្នេហ៍(ចប់)
Romansa-តើស្នេហារបស់ពួកគេអាចទៅរួចដែរឬទេបើសិនជាពួកគេមានភេទដូចគ្នាហើយមានឋាន:ខុសគ្នាទៀតនោះ? -ស្នេហាដែរកើតចេញពីការស្រលាញ់ភេទដូចគ្នាវាមិនមែនជាស្នេហានោះទេប៉ុន្តែវាគ្រាន់តែជាអារម្មណ៍ -តើពួកគេនឹងត្រូវប្រឈមមុខជាមួយនឹងបញ្ហាអ្វីខ្លះបើសិនជាពួកគេស្រលាញ់មនុស្សដែលមានភេទដ...