ការពិតត្រូវបានលាតត្រដាង

470 59 16
                                    

ងាកមកចាប់អារម្មណ៍ខាងផ្ទះជីមីន យើងឯណេះវិញក៏កំពុងតែនាំគ្នាមកងូតទឹកនាពេលល្ងាចដោយសារតែថ្ងៃជិតលិចទៅហើយដោយមានទាំងយ៉ុនហ្គី ជីមីននិង យ៉ុនហ្គីល
«ហ្គីល ដោះខោអេវចេញសិនកូន»យ៉ុនហ្គីល បានមកជិតជីមីន ដើម្បីឲ្យជីមីន ដោះខោអាវឲ្យ
«យ៉េ ប្រូង»យ៉ុនហ្គីល គ្រាន់តែជីមីន ដោះខោអាវរួចហើយភ្លាមក៏លោតចូលមកក្នុងទឹកភ្លែតមិននៅចាំយូរនោះទេ(ទឹកហ្នឹងមានជម្រៅរាក់ទេជាទឹកដែរនៅជិតចម្ការដំណាំរបស់ ជីមីន)
«ឃើញទឹកមិនបានមែនកូននេះ»ជីមីន សម្លឹងមកមើលកូនប្រុសកំពូលក្បាលខូចកំពុងតែកញ្ជ្រោកទឹកទាំងសប្បាយ
«អូនងូតទឹកដែរអត់?»យ៉ុនហ្គី នៅពេលនេះគ្មានអីបិទបាំងល្វែងខាងលើនោះធ្វើឲ្យជីមីន ងាកមុខចេញយ៉ាងលឿនពេលបានឃើញក្បាលពោះមានសាច់ដុំកង់ៗរបស់យ៉ុនហ្គី នៅនឹងមុខបែបនេះអ្នកណាមិនអៀនទេលោកអើយ
«ងូត»ជីមីន ឆ្លើយទាំងងាកមុខទៅមើលអីផ្សេងធ្វើមិនដឹង
«ងូតម៉េចក៏ដោះអាវឬក៏ឲ្យបងជួយដោះឲ្យដែរអត់?»យ៉ុនហ្គី ទាញចង្កេះជីមីន មកផ្អឹបនឹងល្វែងខាងលើរបស់ខ្លួនឡើងដូចជាគេចងអ្នកទាំងពីរផ្អឹបចូលគ្នា
«បងនៅមើលអីចេញទៅគ្មានអ្នកណាហ៊ានដោះនៅមុខបងទេ»ជីមីន ព្យាយាមរើចេញពីការឱបរបស់យ៉ុនហ្គី ទាំងអៀនដល់កម្រិតចង់តែរត់ទៅណាឲ្យឆ្ងាយស្រែកឲ្យខ្លាំងៗឲ្យបាត់អៀនទេ
«បងឃើញអស់ហើយរាងកាយរបស់អូនកន្លែងណាក៏ធ្លាប់ឃើញដែរបានទាំងស្ទាប បានទាំងអង្អែល បានទាំងបឺតជញ្ជក់ អូនថាមើលបងនិយាយហ្នឹង តើពិតដែរទេ?បងថាអូនប្រហែលជាមិនមានការចងចាំវាបានទាំងអស់នោះទេអញ្ចឹងចាំយប់ហ្នឹងបងរំឮកឲ្យអូនបានចងចាំវាឡើងវិញ ប្រាំពីរឆ្នាំហើយអូនប្រហែលជាភ្លេចវាអស់ហើយមើលទៅ»យ៉ុនហ្គី កាន់តែនិយាយកាន់តែអៀនធ្វើខ្លួនមិនត្រូវទេពេលហ្នឹង
«ឡប់ រោគចិត្តបំផុត»ជីមីន ពេបមាត់បន្តិចដោយសារតែក្រៅពីពាក្យហ្នឹងគ្មានពាក្យអីត្រូវនិយាយ-តទៀតទេបើពាក្យសម្តីដែលយ៉ុនហ្គី និយាយធ្វើឲ្យខ្លួនគាំងយោបល់សឹងអីហើយ
«បងឡប់ បងរោគចិត្តតែជាមួយអូននោះទេ»យ៉ុនហ្គី ឱននិយាយសម្លេងខ្សាវៗជិតត្រចៀកជីមីន ហើយនៅបៀមទងត្រចៀករបស់ជីមីន ទៀត
«លែងទៅប្រុសរោគចិត្តនេះ»យ៉ុនហ្គី ក៏បានប្រលែងជីមីន ជីមីនក៏ដោះអាវខ្លួនឯងចេញនៅសល់តែខោសម្រាប់បិទបាំងល្វែងខាងក្រោមនោះទេ
«ក្អឹក»យ៉ុនហ្គី ញញឹមចុងមាត់សម្លឹងមកមើលជីមីន ទាំងលេបអឹកមាត់ផ្សើមបំពង់-កសម្លឹងមកមើលជីមីន មិនដាក់ភ្នែកគ្រាន់តែស្មានក៏ដឹងដែរថាការសម្លឹងមកមើលជីមីន នេះមិនមែននៅក្នុងបំណងមិនល្អដែរ
«ពូយ៉ុន ពូយ៉ុន ពូយ៉ុន ពូយ៉ុន»យ៉ុនហ្គីល បានស្រែកហៅយ៉ុនហ្គី ពីក្នុងទឹកតែយ៉ុនហ្គី នៅសម្លឹងមើលជីមីន នៅហ្នឹងមិនដាក់ភ្នែកសោះ
«ហាស់ ហឹម មានការអីមែន ហ្គីល?»យ៉ុនហ្គី ក៏ឆ្លើយទៅយ៉ុនហ្គីល វិញហើយក៏បានចុះទឹកមកជិត យ៉ុនហ្គីល
«នេះនែ»យ៉ុនហ្គីល ក៏បានបាចទឹកដាក់ យ៉ុនហ្គី
«ម៉េចក៏បាចដាក់ពូចឹង?»យ៉ុនហ្គី សើចបន្តិចហើយក៏បានបាចទឹកដាក់យ៉ុនហ្គីល វិញ
«អួយ ពូយ៉ុន»យ៉ុនហ្គីល ស្រែកពេលទឹកបានចូលភ្នែក
«មើស ពូមើលតិចមើល អត់អីទេតិចទៀតលែងអីហើយ»យ៉ុនហ្គី ក៏បានលើកយ៉ុនហ្គីល មកឲ្យអង្គុយនៅលើភ្លៅរបស់ខ្លួនហើយក៏បានមើលភ្នែកយ៉ុនហ្គីល ដែលយ៉ុនហ្គីល បានញី
«នេះនែ នេះ នេះ»យ៉ុនហ្គីល ក៏បានសើចឡើងវិញហើយក៏បានបាចទឹកដាក់យ៉ុនហ្គី ទៀត
«នេះចង់បាចដាក់ពូមែនទេ?នេះនែក នេះនែក»យ៉ុនហ្គី បានបាចទឹកដាក់យ៉ុនហ្គីល តែយ៉ុនហ្គីល ឆ្លាតរត់មកពួនក្រោយខ្នង ជីមីន
«យ៉ុន អូនអត់លេងទេ»ជីមីន យកដៃរបស់ខ្លួនមកបាំងមុខ
«បងមានបានលេងជាមួយអូនឯណា?បងលេងជាមួយយ៉ុនហ្គីល តើស»យ៉ុនហ្គី ញញឹមផ្គើនជីមីន ហើយក៏បានបាចទឹកដាក់ ជីមីន
«នេះនែ ប្រាប់ហើយថាអត់លេងទេ ហឹស ហឹស»ជីមីន ដោយឃើញយ៉ុនហ្គី ចង់ផ្គើនខ្លួនក៏បានបាចដាក់យ៉ុនហ្គី វិញឯយ៉ុនហ្គីល វិញបានអញ្ចឹងក៏បានព្រួតដៃជាមួយយ៉ុនហ្គី បាចទឹកដាក់ ជីមីន
«ហិ ហិ បាចដាក់ម៉ែឲ្យខ្លាំង»យ៉ុនហ្គីល សើចកាច់-ឲ្យកខិះចំណែកឯដៃវិញក្បង់ទឹកមកបាចដាក់ ជីមីន
«នេះព្រួតដៃគ្នាផង?»ជីមីន មិនបាននៅស្ងៀមមួយកន្លែងទៀតនោះទេក៏ចាប់ផ្តើមងើបរត់
«តាម»យ៉ុនហ្គី និងយ៉ុនហ្គីល ក៏នាំគ្នារត់បាចទឹកតាមជីមីន តែដោយសារតែរត់នៅក្នុងទឹកពេលរត់រៀងតឹងអញ្ចឹងជីមីន ក៏ត្រូវយ៉ុនហ្គី និងយ៉ុនហ្គីល ស្ទាក់ជាប់គ្មានផ្លូវរត់ទៀតទេ
«ឈប់លេងហើយ ឈប់បាចទៅងូតទឹកឲ្យវឹបៗទៅអាលទៅផ្ទះ»ដោយឃើញមុខជីមីន និយាយទាំងទឹកមុខស្មើធេងយ៉ុនហ្គី ក៏សុីញ៉ូភ្នែកយ៉ុនហ្គីល ឲ្យឈប់បាចដោយសារតែទឹកមុខរបស់ជីមីន ដូចមិនសូវស្រួលសោះ
«ហ្គីល មកនេះពុកដុសខ្លួនឲ្យ» ជីមីន បក់ដៃហៅឲ្យយ៉ុនហ្គីល មក
«បាទ»យ៉ុនហ្គីល ឈរឲ្យជីមីន ដុសខ្លួនឲ្យរហូតទាល់តែរួចរាល់
«ជុប ចាំបងដុសខ្នងឲ្យអូនម្តង»យ៉ុនហ្គី ថើបសាច់ស្នារបស់ជីមីន មួយខ្សឺតហើយក៏បានដុសខ្នងឲ្យជីមីន យ៉ុនហ្គីហើយក៏បានបន្លំស្ទាបអង្អែលចុងស្រួចរបស់ជីមីន ផងដែរ
«សាច់អូនស-ម៉ដ្ឋបើសិនជាបានបឺតជញ្ជក់មិនដឹងថាល្អប៉ុណ្ណាទេ»យ៉ុនហ្គី ឱនមកនិយាយតិចៗក្បែរត្រចៀកជីមីន ធ្វើឲ្យអ្នកដែលបានស្តាប់ឮឡើងភ័យខ្លួន
«តែអូនកុំភ័យអីបងមិនធ្វើអីអូននោះទេ»យ៉ុនហ្គី ក៏បាននិយាយបន្តប្រយោគរបស់ខ្លួនដើម្បីកុំឲ្យជីមីន បារម្ភអី
«ឈប់ ឈប់ដុសទៅ»ជីមីន គ្រវាសដៃយ៉ុនហ្គី ហើយក៏បានឡើងមកលើគោករកអាវពាក់វិញមនុស្សដូចជាយ៉ុនហ្គី នេះនៅជិអត់ល្អទេចំណែកឯយ៉ុនហ្គី និងយ៉ុនហ្គីល វិញក៏ឡើងពីទឹកក្រោយជីមីន ដែរ
«ហ្គីល ចង់ហូបស្ត្របឺរី»មុននឹងទៅផ្ទះយ៉ុនហ្គីល ក៏បានទារចង់ហូបផ្លែស្រ្តបឺរី
«បងនាំយ៉ុនហ្គីល ទៅបេះផ្លែស្រ្តបឺរីទៅហើយកុំភ្លេចបេះឪឡឹកមួយផ្លែមកផង»ដោយនៅម៉ូវជាមួយយ៉ុនហ្គី និងយ៉ុនហ្គីល ជីមីនមិនចង់ទៅជាមួយនឹងអ្នកទាំងពីរទេ
«តោះយើងទៅពីរនាក់»យ៉ុនហ្គី នាំយ៉ុនហ្គីល ទៅរងផ្លែស្រ្តបឺរីឯជីមីន វិញនៅឈរចាំនៅមួយកន្លែង
«ម៉ែម៉េចក៏អត់ទៅចឹងពូ យ៉ុន?»យ៉ុនហ្គីល ងើយមុខមកសួរ យ៉ុនហ្គី
«ពូអត់ដឹងទេ»យ៉ុនហ្គី ឆ្លើយទាំងញញឹមអង្អែលក្បាលយ៉ុនហ្គីល តិចៗ
«គាត់អត់់ក៏អត់ទៅ»យ៉ុនហ្គី ក៏បានទៅបេះផ្លែឪឡឹកមួយផ្លែដែលមានទម្ងន់កន្លះគីឡូជិតមួយគីឡូ
«តោះទៅផ្ទះ»បន្ទាប់ពីបានបេះផ្លែឈើដែលចង់បានរួចហើយអ្នកទាំងពីរក៏បានដើរមករកជីមីន ហើយអ្នកទាំងបីក៏នាំគ្នាមកផ្ទះ
«ចាំបងជូតសក់ឲ្យ»បន្ទាប់ពីជូតខ្លួនឲ្យយ៉ុនហ្គីល និងស្លៀកពាក់ឲ្យយ៉ុនហ្គីល ជីមីនក៏បានផ្លាស់សម្លៀកបំពាក់ដែលសើមជាប់ខ្លួនចេញឯយ៉ុនហ្គី កីផ្លាស់ចេញហើយដូចគ្នា(នៅក្នុងផ្ទះបស់ជីមីន មានតែបន្ទប់មួយនិងចង្ក្រានបាយមួយទេគឺអត់មានបន្ទប់សម្រាប់ផ្លាស់សម្លៀកបំពាក់ទេតែមានរបាំងដែលអាចបង់អាចបើកចេញបើកចូលបានវាស្រដៀងនឹងតង់សម្រាប់យកទៅបោះជម្រុមដែរតែវាគ្មានអីបិតខាងលើទេតែវាអាចបិតបាំងរាងកាយបានហើយមានវាលំនឹងដោយសារតែឈើដែលដេរជាប់ជាមួយក្រណាត់មានជើងបីៗហើយយមានសរសរទម្រប្រាំ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងស្គាល់វាទៅចុះដោយសារតែរបាំងហ្នឹងតែងតែមាននៅក្នុងបន្ទប់នៅក្នុងរឿងកូរ៉េសម័យបុរាណ)
«ប៉ុន្មានឆ្នាំមកនេះបងវក់តែនឹងការងារឡើងចង់ឆ្កួតអស់ហើយ បើបងចេញមក្រៅរាជវាំងតាំងពីរយូរប្រហែលជាបានជួបអូនតាំងពីយូរដូចគ្នា»យ៉ុនហ្គី និយាយទាំងរក្សាស្នាមញញឹមជាប់មុខទាំងជូតសក់ឲ្យជីមីន ថ្នមៗ
«វក់និងការងារអញ្ចឹងបានក្នុងខ្លួនចេះតែគិតរឿងដែលមិនល្អ»ជីមីន បាននិយាយបេះបួយឲ្យយ៉ុនហ្គី តែគិតឬថាយ៉ុនហ្គី នឹងខឹងនឹង?គ្មានផ្លូវនោះទេទោះជីមីន និយាយអីក៏យ៉ុនហ្គី មិនខ្វល់ដែរសំខាន់នៅក្នុងពេលនេះជីមីន នៅក្បែរខ្លួនគឺបានណាស់ទៅហើយ
«សឺត ប៉ុន្មានឆ្នាំនេះអូនមានអ្នកក្នុងចិត្តហើយនៅ?ហើយមាននឹកបងដែរអត់»ឮសំណួរនេះបបូរមាត់របស់ជីមីន ក៏ញោចស្នាមញញឹមឡើង
«គឺជាមានយូរហើយម្នាក់ហ្នឹងក៏នៅជិតៗហ្នឹងដែរតែបងប្រហែលជាបានស្គាល់ហើយ»ឮបែបនេះយ៉ុនហ្គី ឡើងអត់ញញឹមមិនបាននោះទេបើើមិនមែនជាខ្លួនទៀតគឺចប់ហើយបើនៅក្នុងបន្ទប់ហ្នឹងមានតែមនុស្សបីនាក់ហ្នឹង
«អូនបានរស់នៅមកដល់សព្វថ្ងៃក៏ដោយសារតែពុកនិងម៉ែ ពួកគាត់បានជួយមើលអូនកាលពីឆ្នាំនោះ ហើយកាលយ៉ុនហ្គីល កើតគឺត្រូវវះពោះអូនទើបអាចកើតបានដោយសារតែការវះកាត់បែបនេះគឺវាមានគ្រោះថ្នាក់ខ្លាំងណាស់តែដោយសារតែពុកជាគ្រូពេទ្យដ៏ខ្លាំងពូកែហើយមានជំនាញរាប់ឆ្នាំទើបអូនមិនបានកើតអីតែអូនក៏ត្រូវនៅដេកស្ងៀមតែមួយកន្លែងឡើងជិតមួយខែឯយ៉ុនហ្គីល ក៏ត្រូវម៉ែជាអ្នកមើលថែរនិងបញ្ចុកបបរហើយគាត់ក៏ត្រូវមើលថែរអូនដូចគ្នាទម្រាំតែហូតជេសចេញទម្រាំតែអូនរឹងដៃរឹងជើងគឺរយះពេលជិតបួនខែពួកគាត់ពិតជាមានគុណធំធេងខ្លាំងណាស់សម្រាប់អូន»បានឮជីមីន និយាយបែបនេះធ្វើឲ្យយ៉ុនហ្គី មានអារម្មណ៍ថាភយ័ៗឡើងបុកពោះ
«អញ្ចឹងអូនចង់មានន័យថាអូន អូនអាចពរពោះបានមែនទេ?អញ្ចឹងយ៉ុនហ្គីល យ៉ុនហ្គីល យ៉ុនហ្គីលជាកូនរបស់ពួកយើង តើមែនដែរទេ?បើគិតទៅយ៉ុនហ្គីល ប្រហែលជាមានអាយុប្រាំឆ្នាំជិតប្រាំមួយឆ្នាំហើយមែនអត់»ជីមីន មិនបានឆ្លើយនោះទេគ្រាន់តែងក់ក្បាលឲ្យយ៉ុនហ្គី បានដឹងនូវចម្លើយគិតៗតែប្រាំពីរឆ្នាំសោះយ៉ុនហ្គី ក៏មានដំណក់ឈាមមួយដំណក់ដោយមិនបានដឹងខ្លួនហើយយ៉ុនហ្គី នៅពេលនេះហេងជាន់លើហេងហើយ
«អួនជាមនុស្សប្រុសម៉េចក៏អាចពរពោះបាន?»យ៉ុនហ្គី ក៏បានបង្វែរខ្លួនជីមីន ឲ្យមកទល់មុខខ្លួន
«ពុកជាគ្រូពេទ្យ ពុកបានប្រាប់អូនថាមនុស្សប្រុសអាចពរពោះបានតែកម្រមានខ្លាំងណាស់តែនៅក្នុងចំណោមនោះក៏មានអូនដូចគ្នា ហើយពុកក៏បានបង្រៀនវិជ្ជាពេទ្យខ្លះៗមកកាន់អូនដែរ ហើយនៅមានទៀតកាលអូនមានកូនហ្គីល ចូលចិត្តតែហូបតែស្រ្តបឺរីទើបអូនដាំវាទុកសម្រាប់ហូបតែម្តងទៅដល់ពេលកូនហ្គីល ធំក៏កូនហ្គីល នៅតែចូលចិត្តផ្លែស្ត្របឺរីដែរ»ជីមីន អង្អែលថ្ពាល់យ៉ុនហ្គីល តិចៗពេលយ៉ុនហ្គីល បានមកអង្គុយនៅលើភ្លៅខ្លួន
{ឡើងជូរស្ញេញឯងថាផ្អែម}យ៉ុនហ្គី ស្រាប់តែនឹកឃើញដល់ពាក្យសម្តីដែលខ្លួនបាននិយាយទៅកាន់ជីមីន កាលពីប្រាំពីរឆ្នាំមុនក៏រឹតតែមានភាពជឿជាក់ថាយ៉ុនហ្គីល ជាកូនប្រុសរបស់ខ្លួន
«ហើយចុះព្រះមហេសីហ្វុងអុី ទ្រង់សុខសប្បាយដែរឬអត់?ទ្រង់មិនបានកើតអីមែនទេកាលនៅឆ្នាំនោះ?»គ្រាន់តែឮសំណួររបស់ជីមីន យ៉ុនហ្គីក៏ស្រាប់តែទម្លាក់ទឹកមុខចុះភ្លាមៗ
«ទ្រង់មិនបានកើតអីទេ ហើយពេលនេះពួកយើងក៏មិនត្រូវជាអ្វីនឹងគ្នាដែរ ទ្រង់បានត្រឡប់ទៅប្រទេសចិនវិញហើយ»យ៉ុនហ្គី ក៏បានឆ្លើយតបយ៉ាងក្បោះក្បាយឲ្យជីមីន បានយល់
«បងនឹងទ្រង់មានបញ្ហាអីជាមួយគ្នាបានទេហេតុអីក៏ទ្រង់ត្រឡប់ទៅប្រទេសចិនវិញ»ស្នាមញញឹមដែលនៅលើមុខរបស់ជីមីន ដែលបានញញឹមស្រាប់តែញញឹមស្រាប់តែប្រែជាញញឹមមិនសូវសមពេលបាន់បែបនេះឯទ្រូងខាងឆ្វេងក៏ចាប់ផ្តើមចុកខ្ទោកៗជីមីន មានអារម្មណ៍ថាខ្លួនដូចជាជនទីបីដែលបានជ្រៀតជ្រែកចំណងអាពាហ៍ពិពាហ៍រវាងអ្នកទាំងពីរ
«ពួកយើងបានចែកផ្លូវគ្នាហើយ បងស្រលាញ់ទ្រង់បានត្រឹមតែជាប្អូនស្រីមិនអាចជាស្នេហា»ឮការឆ្លើយតបរបស់យ៉ុនហ្គី បែបនេះជីមីន ស្រាប់តែធូរទ្រូងឡើងវិញ
«សឺត បងស្រលាញ់តែអូនម្នាក់ទេ»យ៉ុនហ្គី ឱនចង្កេះជីមីន ជាប់ទាំងញញឹមមានសេចក្តីសុខ
«បើបងអត់ស្រលាញ់ទ្រង់ម៉េចក៏បងរៀបអភិសេកជាមួយទ្រង់?»ជីមីន ក៏បានសួរពីមូលហេតុនៅក្រោយការរៀបអភិសេករវាងអ្នកទាំងពីរ
«ដោយសារតែប្រទេសជាតិទើបបងត្រូវលះបង់ដើម្បីចងសម្ព័ន្ធភាពរវាងប្រទេសទាំងពីរ»យ៉ុនហ្គី បាននិយាយពន្យល់ឲ្យជីមីន បានយល់កុំឲ្យមានការយល់ច្រលំទៀត(ប្រពៃណីប្រទេសចិន និងប្រទេសកូរ៉េ មានភាពស្រដៀងគ្នាហើយសូម្បីតែអក្សរក៏ស្រដៀងគ្នាដែរនៅសម័យបុរាណតែនៅក្នុងសម័យបច្ចុប្បន្នអក្សរកូរ៉េមានការកែប្រែវាក៏ដូចជាប្រទេសកម្ពុជាយើងផងដែរនាសម័យបុរាណសាសនានិងអក្សររបស់ប្រទេសឥណ្ឌាបានរីកដុះដាលមកប្រទេសកម្ពុជាដោយប្រទេសកម្ពុជាយើងបានប្រើប្រាស់អក្សរឥណ្ឌាតែសម័យកាលកាន់តែវិវត្តន៍ទៅមុនបុព្វបុរសខ្មែរយើងក៏បានកែប្រែអក្សរឥណ្ឌាឲ្យមានលក្ខណ:សម្គាល់ជាអក្សរខ្មែរពិតៗឯប្រទេសកូរ៉េបច្ចុប្បន្នក៏បានកែប្រែអក្សរចិនឲ្យមកជាអក្សរកូរ៉េដែលឲ្យមានលក្ខណ:សម្គាល់ជាអក្សរកូរ៉េតែមិនវានយលអក្សររបស់ប្រទេសចិនមកទាំងស្រុងនោះទេ បើខុសឆ្គងកន្លែងណាសូមអភ័យទោសផងបើសិនជាខ្ញុំនិយាយទៅមានកំហុសនៅត្រង់ចំណុចណានោះតែខ្ញុំគ្រាន់តែបានដឹងរឿងទាំងនេះមកពីគេដែរនោះទេ)
«ហ្គីល ពុកមានរឿងចង់ប្រាប់កូនពុកគឺឈ្មោះផាក ជីមីន ចំណែកឯម្នាក់នេះគឺជាពុករបស់កូនណា»យ៉ុនហ្គីល មិនមាត់គឹគ្រាន់តែងក់ក្បាលហើយសើចស្ញេញចេញធ្មេញដោយសារតែយ៉ុនហ្គីល មិនមែនជាក្មេងក្បាលរឹងនោះទេអញ្ចឹងជីមីន និយាយអីក៏ស្តាប់ដែរ
«អញ្ចឹងកូនត្រូវហៅពូយ៉ុន ថាពុកយ៉ុន ហើយហៅម៉ែថាម៉ែមីន មែន?»យ៉ុនហ្គីល និយាយទាំងងើយមុខមកសម្លឹងមើលមុខ ជីមីន
«បាទ គឺបែបហ្នឹងហើយ យប់នេះនៅក្នុងភូមិមានពិធីបុណ្យដែលគេប្រារព្ធឡើងមួយខែម្តងដោយសារតែថ្ងៃនេះជាថ្ងៃពេញបូរមីណ៍មានព្រះចន្ទរះមកស្អាតណាស់តែពួកយើងមិនបាច់ទៅទេនៅមើលនៅមុខផ្ទះទៅ»នៅក្នុងតំបនើតែជីមីន រស់នៅគឺមានពិធីបុណ្យនេះគេធ្វើមួយខែម្តងតែមានរយ:ពេលបីថ្ងៃដើម្បីរំសាយអារម្មណ៍និងជួបជុំគ្នានៅពេលយប់ដោយមានពិធីរាំរែកដើរទិញរបស់របរ ចំណីអាហារសម្រាប់ហូបហើយពិធីបុណ្យហ្នឹងប្រារព្ធតែនៅតំបន់ដែលជីមីន រស់នៅឯតំបន់ផ្សេងៗគេអត់មានធ្វើទេ(បុណ្យហ្នឹងដូចជាដើរលេងនៅវត្តពេលយប់អញ្ចឹង)

(សុបិន្តល្អណាអ្នកទាំងអស់គ្នា⍨⃝ᰔᩚ)
បើសិនជាអាចសូមអ្នកទាំងអស់គ្នាជួយផ្តល់មតិយោបលចំពោះកន្លែងណាដែលមានការខ្វះខាតនៅក្នុងសាច់រឿងផងដើម្បីឲ្យខ្ញុំបានដឹងពីចំណាប់អារម្មណ៍របស់អ្នកទាំងអស់គ្នាចំពោះសាច់រឿងនៅក្នុងភាគនេះផងដែរហើយវាក៏បានផ្តល់ភាពងាយស្រួលក្នុងការដែរខ្ញុំត្រូវកែតម្រូវវា ᥫ᭡
Keo_theary ☃︎

វណ្ណៈស្នេហ៍(ចប់)Where stories live. Discover now