កូនទៅរកម៉ែហើយ

418 57 23
                                    

  ប្រហែលជាមួយសន្ទុះក្រោយយ៉ុនហ្គី ហ្វុងអុី ហើយនឹង សៀវអុីងក៏បានត្រឡប់មកវិញឯអ៊ុនវូ គឺមិនបានទៅជាមួយនោះទេដោយសារតែយ៉ុនហ្គី បានឲ្យអ៊ុនវូ នៅជាគ្នាជាមួយនឹង ជីមីន
  «មេឃដូចជាជិតល្ងាចទៅហើយយើងប្រញ៉ាប់ចេញដំណើរទៅវិញទៅ»យ៉ុនហ្គី ត្រឡប់មកវិញជាមួយនិងដំណាប់កន្ទួតបីចង្កាក់និងបានហុចឲ្យអ៊ុនវូ មួយចង្កាក់ឯជីមីន គឺពីរចង្កាក់(ដំណាក់កន្ទួតនៅកូរ៉េធំៗណាស់វាមានទំហំបិុនផ្លែមានឯណោះ)
  «អគុណ»ជីមីន ក៏ទទួលយកដំណាប់កន្ទួតពីដៃយ៉ុនហ្គី ទាំងញញឹមទោះជាយ៉ាងណាយ៉ុនហ្គី មិនបានមិនខ្វល់ពីខ្លួននោះដែរ
  «យើងមានតែធ្វើដំណើរតាមផ្លូវកាត់ទេទើបវាឆាប់ដល់»និយាយរួចអ៊ុនវូ ក៏បានស្រាយសេះដឹកមកឲ្យយ៉ុនហ្គី និងបានស្រាយសេះដឹកមកឲ្យជីមីន និងបានទប់សេះឲ្យជីមីន បានឡើងលើខ្នងសេះបន្ទាប់មកក៏បានទប់សេះឲ្យសៀវអុីង ម្តងបន្ទាប់មកក៏ជាវេនខ្លួនអ៊ុនវូ បង្អោលសេះឲ្យធ្វើដំណើរល្មមគឺមកលឿនពេកហើយក៏មិនយឺតពេកនិងជាអ្នកនាំផ្លូវផងដែរដោយសារតែខ្លួនស្គាល់ផ្លូវ
  «ពួកវាចេញដំណើរហើយចាំទុកថាគោលដៅយើងគឺជាក្មេងប្រុសជិះសេះពណ៌ត្នោតនោះឯអ្នកផ្សេងគ្រាន់តែធ្វើឲ្យមានរបួសបន្តិចបន្តួតបានហើយតែចំណែកឯក្មេងនោះគឺត្រូវតែសម្លាប់ចោល»មេក្រុមដែរសៀវអុីង បានទៅនិយាយគ្នាកាលាបីមុនក៏បាននិយាយប្រាប់ទៅកូនចៅខ្លួនម្តងទៀតហើយពួកគេក៏បានលួចតាមយ៉ុនហ្គី ជីមីន សៀវអុីងនឹងអ៊ុនវូ តាំងពីព្រឹកមិញមកម្លេះហើយឥលូវក៏ពួកគេរកចាំឱកាសល្អក្នុងការសម្លាប់ជីមីន តែប៉ុណ្ណោះរងចាំតែមេឃឲ្យរៀងងងឹតជាហ្នឹងបន្តិចតែប៉ុណ្ណោះ
  «នេះមេឃក៏បាក់ងងឹតទៅហើយពួកយើងគួរតែស្រូតៗដំណើរបន្តិចទៅ»យ៉ុនហ្គី មានបន្ទូលទាំងបារម្ភដោយសារតែទីនេះកឺស្ងាត់ហើយនិងមានព្រៃក្រាស់ៗអាចលាក់ខ្លួនបានទ្រង់ខ្លាចថានិងមានរឿងមិនល្អមានអ្នកមានបំណងមិនល្អចាំធ្វើបាបហើយណាមួយទ្រង់ក៏បារម្ភនិងជីមីន ដែរគ្មានចេះក្បាច់គុណឬក៏គុណដាវអីទេហើយមានតែព្រះមហេសី ហ្វុងអុីហើយនឹងជីមីន តែប៉ុណ្ណោះដែរអត់ចេះការពារខ្លួនឯងហើយណាមួយការធ្វើដំណើរយប់ព្រលប់បែបនេះវាមានគ្រោះថ្នាក់ខ្លាំងណាស់មេឃងងឹតព្រលប់ៗសត្វកាចសាហាវក៏ចាប់ផ្តើមចេញរកចំណីទោះបីជាមេឃងងេតយ៉ាងណាក្តីវាក៏មានភ្នែកដែរខុសពីភ្នែកមនុស្សដែរអាចមើលឃើញបាននៅពេលងងឹតបាន
  «ឆ្វាច់ អ្ហា»សម្លេងស្រែករបស់ជីមីន បានធ្វើឲ្យអ្នកដែរជិះសេះនៅមុខៗងាកមកមើលក៏បានឃើញថាជីមីន បានធ្លាក់ពីលើសេះបាត់ទៅហើយ-ហើយដៃខាងឆ្វេងរបស់ជីមីន ក៏ត្រូវរបួសដែរ
  «ជីមីន!!!»យ៉ុនហ្គី ស្រែកឡើងភ្លាត់សម្លេងងាកមកខាងក្រោយក៏ឃើញមានមនុស្សសេះជិះសេះមកពីខាងក្រោយសេះជីមីន ប្រហែលជាបួន-ប្រាំសេះកំពុងតែបោលមកយ៉ាងលឿនឯមនុស្សសេះដែរជិះសេះមកកាប់ជីមីន នោះក៏ប្រញ៉ាប់ហក់ចុះពីសេះឯយ៉ុនហ្គី នឹងអ៊ុនវូ វិញក៏បោលសេះមករក ជីមីន
  «ឆ្វាច់»មួយដាវទៀតត្រូវដៃដែេមានរបួលដដែលតែរៀងមុតរាក់ជាស្នាមរបួសមុនក៏ដោយសារតែជីមីន ងើបហើយរត់
  «អាចង្រៃ»កាលបើបានឃើញជីមីន ត្រូវគេកាប់មួយដាវទៀតហើយយ៉ុនហ្គី កាន់តែក្រោធលើសដើមទ្រង់កីបានហក់ចុះពីលើខ្នងសេះដោយទុកឲ្យព្រះមហេសី ហ្វុងអុីនៅលើខ្នងសេះតែម្នាក់ឯង
  «ឆ្វាច់ ឆ្វាច់ អ្ហា»យ៉ុនហ្គី ដកដាវចេញពីស្រោមដាវដែរខានប្រើងរៀងយូរគួរសមដែរតែមុខរបស់វានៅតែ-សស្ញាចដដែលយកមកកាប់ពីរដងនៅលើកញ្ចឹង-កបុរសម្នាក់ដែរបានកាប់ជីមីន ឲ្យដាច់ធ្លាក់ដីឈាមសាចពេញដីឯព្រះមហេសី ហ្វុងអុីវិញឃើញហើយឡើងស្លុតព្រះទ័យជាខ្លាំង
  «តឺង តឺង»សម្លេងទង្គិចរវាងនឹងដាវបានបន្លឺឡើងជាបន្តបន្ទាប់រវាងយ៉ុនហ្គី នឹងអ៊ុនវូ កំពុងតែប្រយុទ្ធជាមួយនិងពួកក្រុមចោរឯសៀវអុីង ក៏បានចុះពីសេះនិងបាននាំព្រះមហេសី ហ្វុងអុីរត់ពួនបាត់ទៅហើយ
«អ្ហា ឆ្វាច់»សម្លេងរបស់ជីមីន បានបន្លឺឡើងម្តងទៀតនៅពេលដែរជីមីន ព្យាយាមរត់ចេញពីការដេញប្រម៉ាញ់របស់បុរសដែរជាមេចោរដែរធំជាងគេដេញមកតាមខ្លួនរហូតនិងបានឆូតមួយចំ-ករបស់ជីមីន ហើយវាក៏បានធ្វើឲ្យជីមីន រអិលផ្ងារក្រោយធ្លាកើមកតាមជម្រាលភ្នំចុះមកខាងក្រោយ
«កូនទៅរកម៉ែហើយ»ជីមីន ញោចស្នាមញញឹមតិចៗនឹងនិយាយនៅក្នុងចិត្តម្នាក់ឯងឯដៃក៏ក្តោកក្បាលពោះខ្លួនឯងជាប់វិនាទីបន្ទាប់ជីមីន កីបានបិទភ្នែកសន្សឹមៗនិងមានទឹកភ្នែកហូរមកផងដែរនៅពេលដែរជីមីន បានបិទភ្នែកជិតមុនពេលដែលនាំរាងកាយដែរគ្មានកម្លាំងកំហែងរមៀលចុះមកក្រោមភ្នំជារឿយៗ
«ក្តុក ជ្រុច»ដាវស-ស្ញាចនឹងមុតស្រួចបានផ្តាច់ក្បាលបុរសម្នាក់ធ្លាក់មកនិងដីដោយសា្នដៃយ៉ុនហ្គី និងម្នាក់ទៀតត្រូវបានមួយដាវចាក់ចាំទ្រូងខាងឆ្វេងចំបេះដូងស្លាប់ភ្លាមៗហើយនៅពេលនេះផងដែរគឺនៅតែបុរសម្នាក់ដែរជាមេគេនឹងបុរសម្នាក់ដែរជាកូនចៅរបស់ម្នាក់នោះតែប៉ុណ្ណោះ
«ដកថយ»នៅពេលដែរសម្លាប់ជីមីន បានសម្រាច់ហើយបុរសដែរជាមេគេក៏បានស្រែកប្រាប់កូនចៅឲ្យដកថយក៏ដោយសារតែមុនចង់ល្មើសនិងសន្យាដែរខ្លួនបានសន្យាជាមួយនិងសៀវអុីង នោះទេ
 
  បើសិនជាអាចសូមអ្នកទាំងអស់គ្នាជួយផ្តល់មតិចំពោះសាច់រឿងនៅក្នុងភាគនេះផង💓
Keo_theary

វណ្ណៈស្នេហ៍(ចប់)Where stories live. Discover now