ពេលណាទើបលោកឈប់រំខានខ្ញុំ?

439 62 20
                                        

  ជីមីន យកដៃខាងឆ្វេងទប់ក្បាលខ្លួនឯងដោយមានអារម្មណ៍ថាឈឺនិងវិលៗតិច ប្រាំឆ្នាំមកនេះជីមីន ចេះតែឃើញបុរសម្នាក់នោះរហូតហើយជីមីន ពិតជាចង់ជួបបុរសម្នាក់នោះឲ្យបានម្តងហើយសួរថាគេជាអ្នកណា?ហើយពួកគេធ្លាប់ស្គាល់គ្នាពីមុនមកឬអត់?ហើយពួកគេជាអីនិងគ្នាដែរ?ហើយចង់សួរមួយសំណួតទៀតថាហត់អត់ដែលតែងតែបងអុកឡុកពេញខួរក្បាលនិងនៅក្នុងសុបិន្តខ្លួនស្ទើរតែរាល់យប់ហ្នឹង
  «អឹស ទៀតហើយពេលណាទើបលោកឈប់រំខានខ្ញុំ?»ជីមីន និយាយតិចៗល្មមឮតែម្នាក់ឯងនឹងបានហូបមីដែលនៅក្នុងចានបន្តរហូតទាល់តែអស់
  «អរគូណហ្យុង ហើយសម្រាប់ថ្ងៃនេះហើយនេះជាទឹកចិត្តបន្តិចបន្តួចរបស់ខ្ញុំ»ជីមីន ឱនក្បាលគោរពទៅកាន់ថេវ៉ុក នៅពីមុខហាងពេលបានបិទហាងមីរួចរាល់នឹងបានហុចប្រាក់មួយចំណែកនៃការលក់មីហុចមកឲ្យ ថេវ៉ុក
  «មិនបាច់ទេបងជួយអូនដោយស្មោះបងមិនចង់បានប្រាក់កម្រៃអីទេ»ថេវ៉ុក បាននិយាយនឹងបានចាប់ដៃជីមីន  អង្អែលតិចៗឯយ៉ុនហ្គីល វិញសម្លក់ថេវ៉ុក ឡើងថ្លែតែថេវ៉ុក មានទៅចាប់អារម្មណ៍និងក្រែសែភ្នែក្មេងតូចដែលសម្លក់មកខ្លួនឯណាគឺថេវ៉ុក ចាប់អារម្មណ៍តែមកលើជីមីន តែប៉ុណ្ណោះ (កាលពីប៉ុន្មានឆ្នាំមុន"ឯង"ដល់ឥលូវសុទ្ធតែ"អូន">_<)
  «អត់ទេហ្យុង ទទួលយកទៅបើហ្យុង មិនទទួលយកខ្ញុំមានអារម្មណ៍ថារអៀសចិត្តណាស់»ជីមីន នៅតែហុចប្រាក់នោះឲ្យថេវ៉ុក ឯយ៉ុនហ្គីល វិញនៅសម្លក់ថេវ៉ុក នៅហ្នឹងដោយសារតែមាតើនិយាយទេតែដៃវិញចាប់ដៃជីមីន  តោងឡើងស្អិត
  «រអៀសចិត្តអីបងអត់ទទួលទេអូនទុកវិញទៅ»ថេវ៉ុក បានរិញប្រាក់នោះឲ្យជីមីន ឯជីមីន ក៏រុញប្រាក់នោះឲ្យថេវ៉ុក វិញ
  «សឺត ចាត់ទុកថាបងយកវាចំពោះការចំណាយកម្លាំងរបស់បងទៅចុះ»ថេវ៉ុក ក៏បានលោមកថ់បថ្ពាល់ជីមីន មួយខ្សឺតនឹងបានដើរចេញទៅបាត់ទាំងយកដៃអង្អែលបបូរមាត់ខ្លួនឯងតិចៗញញឹមបិទមាត់មិនជិតប៉ុន្មានឆ្នាំនេះពេលនេះបានថើបថ្ពាល់ជីមីន បានមួយខ្សឺតហើយលោកអើយ!!!
  «នេះគាត់ថើបខ្ញុំមែនទេ?»ជីមីន យកដៃមកប៉ះថ្ពាល់កន្លែងដែលថេវ៉ុក បានថើបខ្លួនទាំងញញឹមហើយមុខវិញឡើងញញឹមបិទមាត់មិនជិតសង្ស័យតែជីមីន កំពុងតែអៀនថេវ៉ុក ហើយ
  «ម៉ែ ម៉ែ»យ៉ុនហ្គីល ក៏បានទាញជាយអាវជីមីន តិចឲ្យជីមីន មកផ្តោតអារម្មណ៍លើខ្លួនមិនមែនឲ្យផ្តោតអារម្មណ៍ទៅលើថ្ពាល់កន្លែងដែលថេវ៉ុក បានថើបនោះទេ
  «អរ អរ តោះយើងទៅលេងលោកតាលោកយាយ»ជីមីន ក៏បានទាញស្មារតីមកវិញនិងបានដេកដៃយ៉ុនហ្គីល ទៅហាងលក់នំមួយកន្លែងនៅខាងស្តាំងហាងរបស់ខ្លួននឹងបានទិញនំមួយចំនួនសម្រាប់ហូបខ្លួនឯងផងនិងសម្រាប់សែនផង
  «យ៉ុនហ្គីល ចង់យកនំហ្នឹងទៅរៀន»យ៉ុនហ្គីល និយាយទាំងហូបនំពេញមាត់និយាយង៉ុលៗដោយសារតែនំហ្នឹងឆ្ងាញ់ណាស់ហើយរសជាតិវាវិញមិនសូវជាផ្អែមខ្លាំងនោះទេគឺផ្អែមម៉ាល្មមហូប
  «អឹម តោះឥលូវយើងស្រូតៗទៅនឹងឆាប់ដល់កន្លែងលោកតាលោកយាយនឹងអាលប្រញាប់ទៅផ្ទះវិញមេឃជិតបាក់ងងឹតហើយ»ជីមីន និយាយទាំងដៃម្ខាងយូរនំឯដៃម្ខាងទៀតកាន់ដៃ យ៉ុនហ្គីល អ្នកទាំងពីរចេះតែដើររហូតជិតកន្លះគីឡូម៉ែត្រទើបបានមកដល់ថ្នូរលោកអ៊ុំព្យូរ និងប្រពន្ធលោកអ៊ុំព្យូរ ដែលនៅជិតគ្នា
  «លោកតា លោកយាយយ៉ុនហ្គីល មកលេងលោកតា លោកយាយហើយ»យ៉ុនហ្គីល បានលុតជង្គង់ក្រាបក្បាលនឹងដីគោរពទៅកាន់លោកតា លោកយាយរបស់ខ្លួន
  «ពុកម៉ែ ស្អែកនេះយ៉ុនហ្គីល នឹងចូលរៀនហើយហើយពុកម៉ែមិនបាច់បារម្ភពីកូននិងយ៉ុនហ្គីល ទេពួកយើងរស់នៅបានសុខហើយពុកម៉ែនៅឋានសួគ៌ឲ្យបានស្ងប់សុខចោះហើយឥលូវនេះតូបមីរបស់កូនក៏បានពង្រីកធំជាងមុនបន្តិចដែល»ជីមីន បានរៀបចំនំដាក់ចាននិងបានអុជធូបឲ្យយ៉ុនហ្គីល និងខ្លួនសម្រាប់ដុតបួងសួងនិយាយទៅកាន់ឪពុកម្តាយចិញ្ចឹមរបស់ខ្លួនបន្ទាប់ពីដុតធូបនិយាយលេងជាមួយនិងពុកម៉ែ រួចហើយយ៉ុនហ្គីល និងជីមីន ក៏បានត្រឡប់មកផ្ទះនៅលើភ្នំវិញនឹងបានចម្អិនអាហារពេលល្ងាចសម្រាប់ហូបពីរនាក់ឯយ៉ុនហ្គីល វិញមិនមែនជាក្មេងរើសចំណីអាហារទេនោះអីក៏យ៉ុនហ្គីល ហូបដែរឲ្យតែជីមីន ជាអ្នកធ្វើ(ហើយនិយាយអញ្ចឹងអ្នកទាំងអស់គ្នាចេះហូបស្ងោរម្រះ ញុាំស្តៅ សម្លកកូរបង់ផ្កាល្ហុងឬបង់ប្រម៉ាត់ដីពេលជិតលើចុះដែរអត់ ហើយនៅសម្លននោងមួយមុខទៀត?បើអត់ចេះហូបហ្នឹងហើយគេហៅថារើសចំណីនោះ>_<)
  «ហូបឲ្យច្រើនទៅកូនបានស្អែកមានកម្លាំងរៀន»ជីមីន  បានចាប់ម្ហូបដាក់ចានឲ្យយ៉ុនហ្គីល ឲ្យយ៉ុនហ្គីល ហូបឲ្យច្រើនៗ
  «បាទ កូននឹងខំប្រឹងរៀន»ជីមីន ស្ញេញទាំងមានបាយនៅពេញមាត់ឯថ្ពាល់វិញឡើងប៉ោងៗតែម្តង
  «ហូបឲ្យលឿនៗទៅកូននឹងឆាប់បានសម្រាក»ជីមីន ញញឹមនឹងអង្អែលក្បាលយ៉ុនហ្គីល ថ្នមៗទាំងមានសេចក្តីសុខទោះបីជាផ្ទះខ្លួននៅដាច់ពីគេមែនតែជីមីន មិនដែលមានអារម្មណ៍ថាស្ងាត់ឬក៏គួរឲ្យខ្លាចអីទេព្រោះមានយ៉ុនហ្គីល នៅបានជាគ្នាពីរនាក់ បន្ទាប់ពីបានហូបបាយនិងងូតទឹករួចហើយអ្នកទាំងពីរក៏បានមកអង្គុយនៅគ្រែនៅមុខផ្ទះ
  «ម៉ែ យ៉ុនហ្គីលចង់ហូបស្ត្របឺរី»បន្ទាប់ពីហូបបាយបានរៀងស្រកពោះបន្តិចយ៉ុនហ្គីល ក៏បានបើកភ្នែកឡង់ៗសម្លឹងមកមើលជីមីន ដែរនៅអង្គុយជិតខ្លួន
  «ជិតងងឹតហើយនិងកូនពុកថាចាំហូបនៅព្រឹកស្អែកទៅ»ជីមីន ក៏បាននិយាយដោយមានស្នាមញញឹមទៅកាន់ យ៉ុនហ្គីល
  «អត់ទេយ៉ុនហ្គីល ចង់ហូបយប់ហ្នឹងពេលយប់យ៉ុនហ្គីល បានអីហូបទៅ?»យ៉ុនហ្គីល ក៏បានពេបភាពរលីងរលោងកល់ទឹកភ្នែកចង់យំ
  «អ្ហា អ្ហា ក៏បានដែរហើយកូនត្រូវចាំថាកូនប្រុសគេមិនងាយយំទេ»ជីមីន ក៏បានក្រោកពីលើគ្រែនឹងបាននិយាយណែនាំឲ្យកូនប្រុសយលើតែយ៉ុនហ្គីល មានទៅយល់ឯណាទៅចង់យំគឺយំហើយនៅទប់ធ្វើអីទៀត
  «បាទ ហ្គីលអត់យំទេ»យ៉ុនហ្គីល ក៏បានពេបមាត់នឹងបានកាន់ជាយអាវជីមីន ដើរតាមជីមីន ចូលចង្ក្រានបាយហើយក៏យកកន្ត្រៃនិងកន្រ្តដើរទៅចម្ការដាំដំណាំដែលមានចម្ងាយតែសាមសិបម៉ែត្រតែប៉ុណ្ណោះពីផ្ទះ
  «ហាំ»មកដល់ចម្ការស្ត្របឺរីជីមីន គ្មានបានយកកន្ត្រៃកាត់ទងស្រ្តបបឺរីអីទេបើយ៉ុនហ្គីល លេងមកដល់ខាំយកៗទាំងអន្តង់ហើយកាលកំណើតយ៉ុនហ្គីល ហ្នឹងជីមីន គាត់ហូបផ្លែស្ត្របឺរីដូចជាហូបបាយអញ្ចឹងហើយដល់ពេលយ៉ុនហ្គីល កើតវិញយ៉ុនហ្គីល គឺដូចជានៅក្នុងពោះណាស់អត់ហូបបាយក៏បានដែរឲ្យតែបានហូបផ្លែស្ត្របបឺរី
  «កុំហូបអញ្ចឹងកូនប្រយ័ត្នស្លាក់អន្តង់»ជីមីន និយាយហាមទៅយ៉ុនហ្គីល ដែលកំពុងតែឱនងើបៗហូបស្រ្តបបឺរីឡើងពេញៗមាត់
  «បានកូនឈប់ហើយ»យ៉ុនហ្គីល ក៏បានយកដៃទាញផ្លែយកមកហូបវិញឯក្មេងដូចជាយ៉ុនហ្គីល មានទៅចេះថ្នមដៃឯណាលេងទាញកន្រ្តាក់ទាំងទងទាំងអន្តង់និងផ្លែស្រ្តបបឺរីមួយទំហំឡើងចង់រលើងគល់មកទៅហើយដោយសារតែដីនៅលើភ្នំវាផុសល្អអញ្ចឹងវាឆាប់និងរលើងគល់ណាស់បើសិនជាបេះមិនប្រយ័ត្ន
  «កុំទាញអញ្ចឹងកូនប្រយ័ត្នវារលើងគល់ងាប់អស់លែងបានហូបទៀត»លោកអើយមើលចុះយ៉ុនហ្គីល ហើយនិងយ៉ុនហ្គី នេះគ្មានខុសគ្នាអីបន្តិចម្នាក់ចិតឪឡឹកឡើងសាច់ជាប់សម្បកឪឡឹកឡើងចង់មួយផ្លែឯម្បាក់ទៀតលេងបេះផ្លែស្រ្តបឺរីឡើងចង់រលើងគល់>_<
  «បាទ យ៉ុនហ្គីលឈប់ហើយ»យ៉ុនហ្គីល បានអង្គុយនៅចង្អូរក្បាលនឹងបានលួចទាញវាទៀតតែជីមីន អយ់ឃើញទេដោយសារតែយ៉ុនហ្គីល នៅពីខាងក្រោយខ្នងជីមីន ឯជីមីន នៅកាត់ផ្លែស្រ្តបឺរីនៅពីខាងមុនហើយបើនិយាយពីផ្លែស្រ្តបឺរីដែលជីមីន ដាំវិញឡើងបុិនៗផ្លែក្រូចឆ្មាហើយក៏មានផ្លែខ្លះជូរឯផ្លែខ្លះក៏ផ្អែមអញ្ចឹងទៅ
  «តោះទៅផ្ទះវិញ ហ្គីល»បន្ទាប់ពីបេះផ្លៃស្រ្តបបឺរីបានមួយកន្ត្រកហើយយ៉ុនហ្គីល និងជីមីន ក៏បានមកផ្ទះវិញចំណែកឯកន្លែងដែលយ៉ុនហ្គីល អង្គុយហ្នឹងដើមស្រ្តបឺរីឡើងហើបៗចង់រលើងគលើអស់ហើយចំណែកឯផ្លែវិញនៅសល់តែផ្លែខ្ចីទេឯផ្លែស្រគាលៗយ៉ុនហ្គីល បេះហូបទាល់តែខ្ទិចគ្មានសល់ទេ
  «ឈូ ឈូ»សម្លេងចាក់ទឹកបានបន្លឺឡើងដោយមានដៃយ៉ុនហ្គីល នៅក្នុងកន្ធុនរួចជាស្រេចដៃតូចៗរបស់យ៉ុនហ្គីល បានត្រដុសចូលគ្នាតិចៗដើម្បីលាងដីចេញពីដៃនិងបានយកមកលាងផ្លែស្រ្តបឺរីដែលនៅក្នុងកន្ធុនឯជីមីន ក៌បានចូលផ្ទះបាយយកកញ្ចែងមកដាក់ផ្លែស្ត្របឺរីជីមីន លាងផ្លែស្ត្របបឺរីពីរទឹកទើបស្រង់ដាក់កញ្ចែងដាក់ឲ្យវាស្រស់ទឹកនឹងបានកាន់វាចូលមកក្នុងបន្ទប់
  «សឺត សុបិន្តល្អណាកូន»ជីមីន ថើបសក់យ៉ុនហ្គីល បន្តិចនឹងបាននិយាយពាក្យ"សុបិន្តល្អ"ទៅកាន់ យ៉ុនហ្គីល
  «សឺត សឺត សឺត»យ៉ុនហ្គីល បានថើបថ្ងាស ថ្ពាល់ខាងឆ្វេងនិងថ្ពាល់ខាងស្តាំរបស់ជីមីន ហើយក៏បានមកដេកនៅជិតជីមីន ហើយឱបជីមីន ឡើងណែនឯជីមន ក៌ឱបយ៉ុនហ្គីល វិញដូចគ្នា

  បើសិនជាអាចសូមអ្នកទាំងអស់គ្នាជួយផ្តល់មតិយោបល់របស់អ្នកទាំងអស់គ្នាចំពោះសាច់រឿងដើម្បីឲ្យខ្ញុំបានដឹងពីចំណាប់អារម្មណ៍របស់អ្នកទាំងអស់គ្នាចំពោះសាច់រឿងនិងចំណុចណាដែលខ្វះខាតនៅក្នុងភាគនេះផងខ្ញុំនឹងបានកែសម្រួលវា💓☄️
  Keo_theary
 

វណ្ណៈស្នេហ៍(ចប់)Where stories live. Discover now