យ៉ុនហ្គី ក៏បានដើរមកតូបដែលគេកាប់សាច់ជ្រូកលក់តាមដែលជីមីន បានប្រាប់ហើយយ៉ុនហ្គី ក៏បាននិយាយប្រាប់អ្នកលក់សាច់ជ្រូកថាជីមីន ឲ្យមកយកសាច់ជ្រូកយ៉ុនហ្គី ក៏បានឲ្យប្រាក់ទៅអ្នកលក់សាច់ជ្រូកទៅតាមទម្ងន់សាច់ជ្រូកនិងគ្រឿងក្នុងជ្រូកបន្តិចបន្ទួចតាមដែលជីមីន បានឲ្យយ៉ុនហ្គី ប្រាប់ទៅអ្នកលក់យ៉ុនហ្គី ដើរមករកជីមីន និងយ៉ុនហ្គីល ទាំងញញឹមតែមិនបានប៉ុន្មានផងស្នាមញញឹមក៏រលុបបាត់ពីផ្ទៃមុខពេលវិញបានឃើញវត្តមានថេវ៉ុក នៅទីនោះដែរ
«មីន បងមកវិញហើយ»យ៉ុនហ្គី ដាក់សាច់ជ្រូកនៅក្នុងកញ្ច្រែងដោយមានយ៉ុនហ្គីល ដើរតាមពីក្រោយ
«នៅទីនេះគ្មាននរណាឈ្មោះមីន នោះទេ»ថេវ៉ុក និយាយទាំងញញឹមក្នុងន័យចម្អកឲ្យ យ៉ុនហ្គី
«បើគ្មានខ្ញុំក៏មិនហៅដែរ»យ៉ុនហ្គី និយាយដោយទឹកមុខធម្មតាឯក្រសែភ្នែកវិញសម្លឹងមកមើលភ្នែករបស់ថេវ៉ុក មិនដាក់ភ្នែក
«អរ ចុះគេនៅឯណា?សុំស្គាល់ម្នាក់ឈ្មោះមីន តិចមើល»ដោយឃើញអ្នកទាំងពីរនិយាយដូចជាមិនត្រូវគ្នាជីមីន ក៏ដើេចូលមក
«មានរឿងអីមែនមានជានិយាយឮៗបែបនេះ?»ជីមីន បានដើរមករកពួកគេទាំងពីរ
«មីន នៅទីនេះហើយ»យ៉ុនហ្គី ក៏និយាយទាំងសម្លឹងមកមើលភ្នែកជីមីន ដោយបានបង្ហាញថាជីមីន គឺជាមីន ហ្នឹងហើយ
«ម៉េចក៏មើលមកខ្ញុំនូវក្នុងក្រសែភ្នែកបែបនេះ?»ជីមីន ក៏ធ្វើភ្នែកសម្លឹងមកពួកគេទាំងពីនាក់ភ្លឹសៗ
«គឺគ្មានអីនោះទេបងគ្រាន់តែមានរឿងនិយាយតិចតួចតែប៉ុណ្ណោះ»យ៉ុនហ្គី ញញឹមមកកាន់ជីមីន ហើយក៏ក្រសោបចង្កេះជីមីន ជាប់មកផ្អឹមនឹងរាងកាយរបស់ខ្លួនចំណែកថេវ៉ុក វិញឃើញហើយឡើងក្តៅឆេវស្ទើរតែចេញផ្សែងមកតាមត្រចៀកទៅហើយ
«ធ្វើអីបងហ្នឹងលែងទៅខ្មាស់គេ»ជីមីន និយាយទាំងអឹមអៀននឹងយ៉ុនហ្គី ធ្វើឲ្យថេវ៉ុក អត់ឆ្ងល់នឹងអ្នកទាំងពីរមិនបានស្គាល់មិនបានប៉ុន្មានថ្ងៃផងមកហៅគ្នាបងអូនអីណា
«ខ្ញុំនិងជីមីន ពួកយើងស្រលាញ់គ្នាហើយអញ្ចឹងអ្នកខ្លះដែលមានបំណងមកចង់តោងទាមរបស់គេអីក៏ដកចិត្តដកកាយទៅ»យ៉ុនហ្គី និយាយទាំងញញឹមពេបមាត់បន្តិចឯក្រសែភ្នែកក៏សម្លឹងមកមើល ថេវ៉ុក
«ផាំង អ្នកណាជា ជីមីន?»ថេវ៉ុក គោះតុមួយទំហឹងទាំងខឹងដែលយ៉ុនហ្គី ថ្លើមធំហ៊ានលូកថ្លើមរបស់ខ្លួននៅក្នុងមុខបែបនេះ
«ហ្យុង សម្រួលអារម្មណ៍សិនទៅខ្ញុំមិនមែនព្យូរ កាងហុីលនោះទេខ្ញុំគឺជាផាក ជីមីនខ្ញុំមានគ្រោះថ្នាក់កាលពីប្រាំពីរឆ្នាំមុខដោយធ្លាក់មកពីលើភ្នំដោយសារតែការធ្វើដំណើរផ្លូវឆ្ងាយពេលយប់ដោយសារពួកចោរព្រៃស្ទើរតែសម្លាប់ខ្ញុំឲ្យបាត់បង់ជីវិតទៅហើយតែអាចថាជីវិតខ្ញុំថ្លៃទើបបានគុណលោកពុកបានជួយមើលថែរព្យាបាលហើយនៅទទួលខ្ញុំជាកូនទៀតមិនត្រឹមតែប៉ុណ្ណោះគាត់នៅជួយមើលថែស្រលាញ់ខ្ញុំនិងកូនហ្គីល ដូចជាសាច់ឈាមបង្កើតយ៉ាងអញ្ចឹង»ជីមីន ចាប់ដៃថេវ៉ុក ជាប់ដើម្បីឲ្យថេវ៉ុក បានរម្ងាប់អារម្មណ៍នឹងបាននិយាយពីដើមចមរបស់ខ្លួនឲ្យថេវ៉ុក បានស្តាប់
«បើអូនជាផាក ជីមីនវាយ៉ាងម៉េចបើអូនជាព្យូរ កាងហុីលវាយ៉ាងម៉េច?»ថេវ៉ុក សួរទៅជីមីន ទាំងចងចិញ្ចើមលាយឡំនិងការខឹងសម្បារ
«នៅក្នុងពេលនេះខ្ញុំជាផាក ជីមីនជាមនុស្សប្រុសដែលស្រលាញ់មនុស្សប្រុសដែលមានភេទដូចគ្នាហើយខ្ញុំក៏នឹងធ្វើតាមបេះដូងរបស់ខ្ញុំទទួលយកគាត់សារជាថ្មីម្តងទៀតខ្ញុំនឹងសងប៉ះប៉ូវរបួសបេះដូងរបស់ខ្ញុំកាលពីប្រាំពីរឆ្នាំមុនឲ្យវាដូចដើមឡើងវិញមិនថាមានរឿងអីកើតឡើង-តទៅមុខទៀតក៏ដោយ»ជីមីន និយាយទាំងញញឹមទោះបីជាដឹងថាការស្រលាញ់ភេទដូចគ្នាមានការរើសអើងក៏ដោយជីមីន មិនខ្លាចនោះទេនូវក្នុងការបង្ហាញអំពីក្តីស្រលាញ់មួយនេះទៅកាន់មនុស្សគ្រប់គ្នាទោះបីជាដឹងថានឹងមានផលវិបាកក៏ដោយបើធៀបនឹងរយ:ពេលជិតដប់ឆ្នាំដែលខ្លួនបានបានបែកមិនបានជួបមុខសូម្បីតែម្តងមិនបានសម្បីតែចងចាំថាខ្លួនឯងគឺជានរណា?យ៉ុនហ្គី គឺជានរណា?
«ត្រឹមតែប៉ុន្មានថ្ងៃវាក៏ពង្វក់អូនឡើងឆ្កួតទៅហើយមែនទេ?អូនចង់បានគេអូនខ្លាំងណាស់មែន?អូនចង់ឲ្យមានគេរើសអើងណាស់មែន?យ៉ាងម៉េចរស់នៅរាល់ថ្ងៃហ្នឹងវាមិនសុខតើមែនទេ?មានបងជួយការងារមានបងជាកម្លាំងចិត្តមានបងនៅក្បែរហើយមិនគ្រប់គ្រាន់?ចង់ណាស់មែនទេអាទទួលយកស្នេហាខុសធម្មជាតិ?ចង់ឲ្យគេហៅអូនឯងថាជាមនុស្សឆ្កួត?អូនមានគិតដល់លោកពូអ្នកមីងខ្លះទេ?អូនកុំគិតថាពួកគាត់បានស្លាប់ហើយអូនចង់ធ្វើអីក៏ធ្វើបានតាមចិត្តនោះ?គិតខ្លះផងទៅគិតដល់កេរ្តិ៍ឈ្មោះរបស់ពួកគាត់ផងពួកគាត់បានស្លាប់បាត់ហើយឲ្យពួកគាត់ស្លាប់ដោយស្លាប់ចិត្តទៅកុំឲ្យពួកគាត់ស្ពាយកេរ្តិ៍ឈ្មោះមិនល្អជាប់ខ្លួនពួកគាត់អីកុំឲ្យពួកគាត់ខូចកេរ្តិ៍ឈ្មោះដោយសារតែមានកូនស្រលាញ់ភេទដូចគ្នាអី»ថេវ៉ុក ចាប់ស្មាជីមីន អង្រួនខ្លាំងៗពេលបានឮជីមីន និយាយបែបនេះខ្លួនខំនៅក្បែរឡើងជិតដប់ឆ្នាំជីមីន បែរជាមើលមិនឃើញខ្លួនបែរជាមកមើលឃើញយ៉ុនហ្គី ដែលទើបនឹងមកមិនបានប៉ុន្មានថ្ងៃផងអាចថាថេវ៉ុក និយាយបែបនេះក៏និយាយថាឲ្យខ្លួនឯងខ្លះដែរដោយសារតែថេវ៉ុក ក៏មានចិត្តស្រលាញ់ជីមីន ដែលជាមនុស្សប្រុសដែលមានភេទដូចជាខ្លួនដែរ
«ហឹក ហឹក ហ្យុងនិយាយមើលងាយខ្ញុំដល់ថ្នាក់នេះផងហេ?ថេវ៉ុក ហ្យុងដែលខ្ញុំចាត់ទុកជាបងប្រុសដ៏ល្អរបស់ខ្ញុំបែរជានិយាយមើលងាយមើលថោកត្មេះដៀលខ្ញុំដល់ថ្នាក់នេះ?ហឹក ហុឺ ហុឺ ខុសមែនទេដែរខ្ញុំស្រលាញ់ភេទដូចគ្នាហ្នឹង?ហុឺ ខុសដែរមែនគ្រាន់តែធ្វើតាមបេះដូងខ្លួនឯង?ខ្ញុំខុសដែរមិនបានផ្គាប់ចិត្តគ្រប់គ្នាមកស្រលាញ់អ្នកដែលមានភេទដូចខ្ញុំហ្នឹង?ហុឺ ហុឺ ហុឺ ហឹក ហឹក ហុឺ ខ្ញុំសួរថាខ្ញុំខុសមែនទេគ្រាន់តែចងើបំពេញក្តីសុខឲ្យខ្លួនឯងគ្រាន់តែចង់ឲ្យខ្លួនឯងមានភាពរីករាយជាមួយនឹងក្តីស្រលាញ់មួយនេះអ្នកដែលសហថលាញ់ភេទគ្នាពួកគេទៅបានធ្វើស្អីមែនបានជាអ្នកស្រលាញ់ភេទដូចគ្នាសុទ្ធតែជាមនុស្សឆ្កួត?»ទឹកភ្នែកជីមីន ហូរមកបណ្តាក់គ្នាមិនដាច់ធ្វើឲ្យជីមីន ខឹងឡើងញ័រខ្លួនហើយក៏បានស្រែកដាក់ថេវ៉ុក ខ្លាំងៗឲ្យសមតាមកំហឹងរបស់ខ្លួនមាននៅពេលនេះ
«ត្រូវខ្ញុំជាមនុស្សឆ្កួតហើយឥលូវ ហ្យុងចេញឲ្យឆ្ងាយពីមនុស្សឆ្កួតដូចជាខ្ញុំទៅមនុស្សដូចជាខ្ញុំនៅជិតមិនយូរមុនល្អទេទៅឆាប់ចេញទៅ ហ្យុងចេញឲ្យឆ្ងាយទៅពីថ្ងៃនេះទៅកុំឲ្យអាឆ្កួតម្នាក់នេះបានឃើញមុខ ហ្យុងទៀតឲ្យសោះហើយចាប់ពីថ្ងៃហ្នឹងទៅអាឆ្កួតជីមីន ម្នាក់នេះគ្មានបងប្រុសឈ្មោះថេវ៉ុក ទៀតទេ»ជីមីន រុញថេវ៉ុក ចេញពីហាងទាំងទឹកភ្នែកឯទ្រូងខាងឆ្វេងចុកខ្ទោកៗគ្មានអីឈឺចាប់ជាងមនុស្សដែលយើងមានការរំពឹងទុកខ្ពស់ខុសឆ្ងាយពីការគិតរបស់ខ្លួននោះទេ
«ហុើយ ចង្រៃយ៍»ថេវ៉ុក ទាត់ខ្យល់ទាំងខឹងនឹងខ្លួនឯងជាខ្លាំងថេវ៉ុក បានដើរមកផ្ទះវិញព្រោះបើទៅនិយាយជាមួយជីមីន ពេលនេះក៏ជីមីន មិនស្តាប់ខ្លួនដែរដោយសារតែពាក្យសម្តីដែលខ្លួនបាននិយាយដូចជាជ្រុសពេកហើយ
«អត់អីទេបាត់យំទៅណាកុំយំមើលខ្មាស់កូន»យ៉ុនហ្គី ចូលមកឱបជីមីន និងនិយាយលួងលោមកុំឲ្យជីមីន គិតច្រើនអី
«ហឹក ហុឺ ហុឺ ពាក្យសម្តីដែលគាត់បាននិយាយដូចជាហួសហេតុពេកហើយ យ៉ុន អូន អូន ហឹក ហឹក ទទួលយកមិនបានទេបងប្រុសម្នាក់ដែលអូនគិតថាជាមនុស្សតែម្នាក់ដែលគាំទ្រអូនបែរជាខុសពីការរំពឹងទុករបស់អូនទៅវិញ»ជីមីន យំបណ្តើររៀបរាប់ឲ្យយ៉ុនហ្គី ស្តាប់បណ្តើរឲ្យបានធូរចិត្តខ្លះឯយ៉ុនហ្គីល វិញនៅអង្គុយនឹងតុសម្លឹងមកមើលអ្នកទាំងពីរទាំងមិនដឹងអីទាំងអស់តែដឹងត្រឹមថាជីមីន កំពុងតែយំ
«ជុប អត់អីទេណាអូនមានបងហើយបងនឹងនៅក្បែរអូនរហូតបងនឹងនៅគាំទ្រអូនរហូតមិនថាស្ថិតក្ន្ងកាល:ទេស:ណាក៏ដោយ»យ៉ុនហ្គី ថើបថ្ងាសជីមីន មួយខ្សឺតនឹងបានអង្អែលក្បាលជីមីន តិចៗទាំងញញឹមបើសិនអាចសូមអ្នកទាំ់ងអស់គ្នាជួយផ្តល់មតិយោបល់របស់អ្នកទាំងអស់គ្នាចំពោះសាច់រឿងនិងផ្តល់មតិយោបល់ចំពោះចំណុចណាដែលបានខ្វះខាតចំពោះសាច់រឿងនៅក្នុងភាគនេះផងដើម្បីឲ្យខ្ញុំមានភាពងាយស្រួលនូវក្នុងការកែសម្រួលវា ☃︎☄︎
Keo_theary ☘︎
YOU ARE READING
វណ្ណៈស្នេហ៍(ចប់)
Romantik-តើស្នេហារបស់ពួកគេអាចទៅរួចដែរឬទេបើសិនជាពួកគេមានភេទដូចគ្នាហើយមានឋាន:ខុសគ្នាទៀតនោះ? -ស្នេហាដែរកើតចេញពីការស្រលាញ់ភេទដូចគ្នាវាមិនមែនជាស្នេហានោះទេប៉ុន្តែវាគ្រាន់តែជាអារម្មណ៍ -តើពួកគេនឹងត្រូវប្រឈមមុខជាមួយនឹងបញ្ហាអ្វីខ្លះបើសិនជាពួកគេស្រលាញ់មនុស្សដែលមានភេទដ...