ព្រឹកថ្ងៃថ្មីក៏បានឈានចូលមកដល់ដូចជាសព្វដងពន្លឺព្រះអាទិត្យតែងតែបញ្ចេញបន្លឺមកបំភ្លឺភពផែនដីមនុស្សម្នាគ្រាប់រូបក៏ក្រោកឡើងពីដំណេកនឹងចាប់ផ្តើមប្រកបការងាររៀងៗខ្លួន
«អរុណសួស្តីលោកម្ចាស់ អ៊ុនវូ»លោកអុីស៊ុក ញញឹមឡើងពព្រាយមកកាន់អ៊ុនវូ នឹងត្រដាកដៃឲ្យអ៊ុនវូ អង្គុយរួមតុហូបអាហារពេលព្រឹកជាមួយនឹងលោកឯអ៊ុនវូ វិញក៏មិនបានមាត់តបនឹងលោកអុីស៊ុក ទេគ្រាន់តែញញឹមនឹងងក់ក្បាលបន្តិច
«លោកម្ចាស់អ៊ុនវូ មកដល់ទីនេះមានការអីដែេ?»លោកអុីស៊ុក សួរទីកាន់អ៊ុនវូ ដោយក្រេបទឹកតែក្តៅឧនៗតិចៗ
«ខ្ញុំគ្រាន់តែមកចង់លំហែកាយមួយរយ:ប៉ុណ្ណោះណាមួយនៅក្នុងរាជវាំងពិតជាគួរឲ្យធុញខ្លាំងណាស់»អ៊ុនវូ និយាយទាំងលើកទឹកតែមកហូបតិចៗដោយភ្ជាប់ជាមួយស្នាមញញឹមចុងមាត់
«អរ នៅក៏សម្បូរកន្លែងដើរលេងនៅទីនេះច្រើនណាស់ដែរបើលោកម្ចាស់មិនយល់ទាស់ទេខ្ញុំអាចឲ្យកូនប្រុសខ្ញុំជូនលោកម្ចាស់ដើរលេងនៅទីនេះបាន»លោកអុីស៊ុក និយាយទាំងញញឹមនឹងបាននិយាយណែនាំពីកូនប្រុសទោលតែម្នាក់គត់របស់គាត់
«នេះគឺជាកូនប្រុសទោលរបស់ខ្ញុំ វ៉ាង យ៉ុងជី»លោកអុីស៊ុក និយាយណែនាំកូនប្រុសតែម្នាក់គត់របស់គាត់ឲ្យអ៊ុនវូ ស្គាល់
«នេះ នេះជាមនុស្សប្រុសមែនទេហេតុអីក៏គេស្រស់ស្អាតយ៉ាងនេះ?គេជាកូនទេវតាមែនទេ?គេស្អាត ស្អាតខ្លាំងណាស់គ្មានកន្លែងទាស់ទាល់តែសោះ»អ៊ុនវូ សម្លឹងមកមើលយ៉ុងជី ឡើងភ្លឹកនឹងឧទាណនៅក្នុងចិត្តម្នាក់ឯងសម្លឹងមកមើលរូបសម្រស់ដ៏ល្អឯកអ្នកដែរនៅចំពោះមុខខ្លួននឹងញោចស្នាមញញឹមឡើងដោយមិនដឹងខ្លួន
«លោកម្ចាស់ លោកម្ចាស់ អ៊ុនវូ»ដោយឃើញអ៊ុនវូ ភ្នែកសម្លឹងឡើងនឹងបែបនេះលោកអុីស៊ុក ក៏ហៅឈ្មោះអ៊ុនវូ តិចៗ
«បា បាទ ព្រម ព្រម ព្រម»អ៊ុនវូ ឆ្លើយឡើងញាប់មាត់ឯភ្នែកនៅសម្លឹងមកមើលយ៉ុងជី ដែលត្រូវជាកូនរបស់លោកអុីស៊ុក ដដែល
«ខ្ញុំវ៉ាង យ៉ុងជី សូមគោរពលោកម្ចាស់»យ៉ុងជី ក៏ក្រោកឈរឡើងនឹងបន្ទន់ខ្លួនគោរពទៅកាន់ អ៊ុនវូ
«បាទ បាទ មិនអីទេហៅខ្ញុំថាអ៊ុនវូ ធម្មតាទៅបានហើយ»អ៊ុនវូ ក៏ក្រោកពីកៅអីនឹងជួយយកដៃទៅចាប់ដៃយ៉ុងជី លើកឡើងនឹងឲ្យយ៉ុងជី អង្គុយធម្មតាវិញ
«លោកម្ចាស់អញ្ជើញពិសារទៅទាន់ម្ហូបនៅក្តៅៗ»ដោយឃើញអ៊ុនវូ សម្លឹងមើលមុខកូនប្រុសខ្លួននឹងដៃនៅតែកាន់ដៃកូនខ្លួនយូរប"បនេះលោកអុីស៊ុក ក៏និយាយកាត់បង្អាក់បរិយាកាសស្ងប់ស្ងាត់ឯអ៊ុនវូ ក៏បានសម្លឹងមកមើលដៃខ្លួនដែរនៅកាន់ដៃកូនកម្លោះរបស់លោកអុីស៊ុក នៅឡើយក៏ព្រមព្រលែងនឹងបានញញឹមអឹមអៀនសម្លឹងមកមើលមុខយ៉ុងជី បន្តិចនឹងបានយកដៃមកអង្អែល-កខ្លួនឯងតិចៗតាមរបៀបមនុស្សមានខ្លួន
«ម្ហូបនេះឆ្ងាញ់ណាស់»គ្រាន់តែចាប់ម្ហូបដែរនៅលើតុមកហូបអ៊ុនវូ ក៏លាន់មាត់សរសើរពីរសជាតិរបស់វា
«ម្ហូបទាំងអស់នេះគឺយ៉ុងជី ជាអ្នកធ្វើទាំងអស់»លោកអុីស៊ុក ក៏ញញឹមហើយនឹងបានលើកសរសើរពីកូនប្រុសរបស់ខ្លួន
«កូនលោកម្ចាស់ស្អាតក៏ស្អាតចំណែកឯរឿងធ្វើម្ហូបក៏ឆ្ងាញ់»អ៊ុនវូ និយាយទាំងញញឹមរាយមន្តស្នេហ៍ឯភ្នែកក៏សម្លឹងមកមើល យ៉ុងជី
«ខ្ញុំមិនដល់ថ្នាក់ហ្នឹងពេកទេលោកម្ចាស់ពន្លើសហើយ»យ៉ុងជី ញញឹមអឹមអៀនៗពេលដែរឮអ៊ុនវូ និយាយសរសើរខ្លួនមិនដាច់ពីមាត់បែបនេះ
អាហារពេលព្រឹកក៏ត្រូវបានបញ្ចប់ក៏ដល់ពេលដែរយ៉ុងជី ជូនអ៊ុនវូ ដើរលេងវិញម្តង
«មិនបាច់យកសេះមកទៀតទេជិះសេះខ្ញុំទៅបានហើយ»អ៊ុនវូ ក៏និយាយទៅកាន់អ្នកបម្រើដែរធ្វើការនៅភូមិគ្រឹះរបស់លោកអុីស៊ុក ឲ្យយកសេះទៅទុកវិញឯអ៊ុនវូ ក៏បានកាន់សេះឲ្យនៅឲ្យស្ងៀមដើម្បីឲ្យយ៉ុងជី ឡើងលើខ្នងសេះមុនឯខ្លួនក៏ឡើងមកតាមក្រោយ
«សឺត»អ៊ុនវូ ក៏ឡើងមកអង្គុយលើខ្នងសេះពីខាងក្រោយយ៉ុងជី នឹងបានបិទភ្នែកសម្ងំហិតក្លិនខ្លួនដ៏ក្រអូបរបស់ យ៉ុងជី
«មិនឆ្ងាយពីទីនេះទេប្រហែលប្រាំបួនរយម៉ែត្រពីទីនេះមានភ្នំមួយទេសភាពនៅលើភ្នំគឺស្អាតខ្លាំងណា-»នៅចុងប្រហោគយ៉ុងជី ក៏បែរមុខងាកមកនិយាយនៅខាងក្រោយធ្វើឲ្យមុខខ្លួននឹងមុខអ៊ុនវូ ក៏នៅជិតគ្នាបំផុតស្ទើរតែច្រមុះប៉ះច្រមុះទៅហើយ-ហើយចុងប្រយោគយ៉ុងជី ក៏មិនបាននិយាយចប់ដែរនៅភ្លឹកសម្លឹងមើលមុខសង្ហាររបស់អ៊ុនវូ នៅហ្នឹងឯអ៊ុនវូ ក៏ដូចគ្នា
«សឹត តោះយើងទៅ»ឆ្លៀតពេលយ៉ុងជី ភ្លឹកអ៊ុនវូ ក៏លោមកឆ្មក់ស្នាមថើបលើថ្ពាល់របស់យ៉ុងជី មួយខ្សឺតនឹងបានបង្អោរសេះទៅមុខធ្វើមិនដឹងឯយ៉ុងជី វិញបានត្រឹមតែមុខក្រហមឡោះងុាំងនឹងបានយកដៃមកខ្ទប់ថ្ពាល់កន្លែងដែរអ៊ុនវូ បានថើបខ្លួនអម្បាញ់មីញឯខ្លួនវិញក៏រឹកមិនកម្រើកដូចជារូបចម្លាក់ចឹងចំណែកឯសេះក៏ឆ្ពោះដំណើរទៅមុខមិនឈប់ធ្វើឲ្យអ្នកទាំងពីរលោតពីលើសេះតិចៗចំណែកអ៊ុនវូ ក៏រំកិលដើមទ្រូងរបស់ខ្លួនមកពិតនឹងខ្នងរបស់យ៉ុងជី ចំណែកឯទឹកមុខវិញមិនបាច់និយាយទេញញឹមឡើងកំហូចភ្លេចអស់នូវភារកិច្ចដែរខ្លួនត្រូវបំពេញនៅទីនេះចំណាយពេលប្រហែលពេលជិតម្ភនាទីអ្នកទាំងពីរក៏បានមកដល់គោលដៅអ៊ុនវូ ក៏ចុះពីលើសេះមុននឹងបានចាប់ខ្សែបញ្ជាសេះកាន់ឲ្យវានៅនឹង-នឹងបានហុចដៃឲ្យយ៉ុងជី ចុះមក
«អគុណ»យ៉ុងជី ក៏ញញឹមផ្អែមនឹងនិយាយពាក្យអគុណទៅកាន់ យ៉ុងជី
«នៅលើភ្នំនេះក៏មានចម្ការខ្ញុំនៅទីនេះដែរ»យ៉ុងជី និយាយទាំងញញឹមនឹងបានដើរនាំផ្លូវអ៊ុនវូ ទៅមុន
«ឯងដាំអីដែរ?»អ៊ុនវូ ក៏សួរទៅកាន់យ៉ុងជី ទាំងញញឹមសម្លឹងមកមើលទេសភាពនៅជុំវិញខ្លួនជាមួយនឹងខ្យល់បក់មកផើយៗសម្លេងសត្វចាបឮសូរតែចឹងៗ
«ខ្ញុំដាំឪឡឹក»យ៉ុងជី និយាយទាំងងាកមុនមកខាងក្រោយភ្ជាប់ដោយសា្នមញញឹមនិយាយទៅកាន់ អ៊ុនវូ
«ព្រុះ»ដោយរវល់តែញញឹមរាយមន្តស្នេហ៍ដាក់អ៊ុនវូ យ៉ុងជីក៏មិនបានឱនមកក្រោមធ្វើឲ្យយ៉ុងជី ទាក់ជើងនឹងវិល្ល៍ដួលរកតែអ៊ុនវូ ចាប់មិនទាន់
«អួយ សឺតក្រហមណាស់»យ៉ុងជី ក៏ពេបមាង់ចង់រកយំសម្លឹងមកមើលខ្នងជើងខ្លួនដែរដាច់រលាត់ចេញឈាមមករឹមៗនឹងនៅមានតឹកសន្សើមពេលព្រឹកនៅមិនទាន់ស្ងួតផងនោះធ្វើឲ្យយ៉ុងជី ផ្សាក្រហាយជាខ្លាំង
«យ៉ាងមិចហើយ?ហ្វូ ហ្វូ ហ្វូ»អ៊ុនវូ ក៏ស្ទុះមកមើលជើងយ៉ុងជី នឹងបានលាត់សាច់ក្រឡាត់នឹងផ្លុំខ្យល់ដង្ហើមទៅកាន់មុខរបួសរបស់ យ៉ុងជី
បើសិនជាអាចសូមអ្នកទាំងអស់គ្នាផ្តលើមតិចំពោះសាចើរឿងនៅក្នុងភាគនេះផង
Keo keo_theary
YOU ARE READING
វណ្ណៈស្នេហ៍(ចប់)
Storie d'amore-តើស្នេហារបស់ពួកគេអាចទៅរួចដែរឬទេបើសិនជាពួកគេមានភេទដូចគ្នាហើយមានឋាន:ខុសគ្នាទៀតនោះ? -ស្នេហាដែរកើតចេញពីការស្រលាញ់ភេទដូចគ្នាវាមិនមែនជាស្នេហានោះទេប៉ុន្តែវាគ្រាន់តែជាអារម្មណ៍ -តើពួកគេនឹងត្រូវប្រឈមមុខជាមួយនឹងបញ្ហាអ្វីខ្លះបើសិនជាពួកគេស្រលាញ់មនុស្សដែលមានភេទដ...
