អត់ឆ្អិនដឹងតែរឿងហើយ

330 48 8
                                    

   ព្រះសូរិយាចាប់ផ្តើមរះមកខាងលើផ្ទៃអាកាសសន្សឹមៗនាំមកនូវព្រឹកព្រលឹមថ្ងៃថ្មីជាមួយនឹងពន្លឺពណ៌មាសដ៏ស្រស់ស្អាតបំភ្លឺភពផែនដី
   «អឹម ហុឺ»ដើមទ្រូងហាប់មាំត្រូវបានជីមីន ឈ្ងប់មុខមិនដកឯអ្នកដែលត្រូវគេឈ្ងុលឈ្ងប់ដើមទ្រូងវិញបានរឹតដៃបន្តឹងការឱបឲ្យខ្លាំងជាមុនរាងកាយអ្នកទាំងពីរស្អិតជាប់គ្នាស្ទើរតែរលាយក្លាយទៅជារាងកាយតែមួយទៅហើយចំណែកឯអាល្អិតយ៉ុនហ្គីល វិញមិនដឹងថាត្រូវយកចេញពីភួយនៅថ្មើរម៉ាននោះទេដោយយ៉ុនហ្គីល ដេកនៅជិតអ្នកទាំងពីរដោយមានភួយមួយសម្រាប់ដណ្តប់ហើយក្នុងចំណោមយ៉ុនហ្គី ហើយនិងជីមីន គឺយើងអាចបានម៉ៃយ៉ាងច្បាស់ថាប្រាកដជាយ៉ុនហ្គី ជាអ្នកលើកយ៉ុនហ្គីល ចេញពីភួយហើយ
   «ជីប ជីប សឺត»ថ្ពាល់ប៉ោងរបស់ជីមីន ត្រូវយ៉ុនហ្គី ថើបហើយនៅបឺតជញ្ជក់ឡើងយូរទៀតធ្វើឲ្យស្នាមក្រហមតិចៗ
   «ហឹម កុំថើបមើស»មនុស្សកំពុងតែដេកស្រួយផងមកមានអ្នករំខានតើអ្នកណាមិនខឹងទៅ?
   «បងមានបានធ្វើអីអូនឯណា?»យ៉ុនហ្គី ច្រត់ដៃនឹងក្បាលហើយក៏សម្លឹងមកមើលផ្ទៃមុខស្រស់ស្អាតដែលដេកផ្អៀងធ្វើឲ្យថ្ពាល់ឡើងហៀរមកខាងដែលបានដេកផ្អៀង
   «នៅថាមិនធ្វើអីទៀតមករំខានដំណេកអូនហើយ»ទោះបីជាមានការរំខានបន្តិចមែនតែជីមីន មិនខ្ចីបើកភ្នែកនោះទេគឺនៅសម្ងំដេកដដែល
   «ជុប ភ្លឺហើយប្រពន្ធសម្លាញ់»ថកពាល់របស់ជីមីន ត្រូវទទួលការថើបមួយខ្សឺតទៀតស្របជាមួយនឹងប្រយោគ"ប្រពន្ធសម្លាញ់"ទៀតនោះធ្វើឲ្យជីមីន បើកភ្នែកឡើងស្វាងចេះ
   «អ្នកណាប្រពន្ធបងទៅ?»ជីមីន សួរទៅយ៉ុនហ្គី ទាំងញញឹមអៀនប្រៀន
   «គឺអូនហ្នឹងហើយ»មិនត្រឹមតែនិយាយទេយ៉ុនហ្គី នៅទាញថ្ពាល់ជីមីន លេងតិចៗទៀត
   «មិនទាន់រៀបការផងមកហៅគេប្រពន្ធមិនចេះខ្មាស់មាត់ ឆឹសលែងអូនទៅអូនក្រោកហើយ»យ៉ុនហ្គី ត្រូវទទួលការស្លប់ពីជីមីន ដោយសារតែនិយាយទៅមិនត្រូវចិត្តរបស់ ជីមីន
   «មិនលែងបើមិនថើបមាត់បង»យ៉ុនហ្គី បួញមាត់បិទភ្នែកទាំងញញឹមសង្ឃឹមថាជីមីន នឹងថើបខ្លួន
   «ហាំ អួយ អួយ មីនបងឈឺណា»ជីមីន មិនបានថើបបបូរមាត់របស់យ៉ុនហ្គី ទេគឺខាំបបូរមាត់យ៉ុនហ្គី តែម្តង
   «ឈឺឲ្យរៀងកុំឲ្យលើកក្រោយនិយាយស្តីមិនចេះគិតទៀត»យ៉ុនហ្គី បានលែងជីមីន ចេញពីការឱបហើយនឹងបានក្រោកអង្គុយតាម ជីមីន
   «ទៅដាំបាយធ្វើម្ហូបទៅក្រែងបងថាថ្ងៃនេះត្រូវចេញដំណើរទៅរាជវាំងមែនទេ?»ជីមីន និយាយស្របនឹងដៃកំពុងបត់ភួយ
   «តែបងអត់ចេះទេ»យ៉ុនហ្គី ធ្វើមុខស្ញេញស្ញូញដោយសារតែខ្លួនអត់ចេះមែន
   «មិនចេះក៏រៀនធ្វើទៅបងរស់នៅរាល់ថ្ងៃស្រួលពេកហើយបើមិនរៀនធ្វើបងមិនចេះទេ»យ៉ា!!!គិតៗទៅផាក ជីមីននេះពិតជាប្រម៉ាថដុះស្លាបពិតមែនហ៊ានមកប្រើមីន យ៉ុនហ្គីជាក្សត្រប្រចាំប្រទេសកូរ៉េទាំងមិនខ្លាចរអាផង?
   «បង ឆាប់ទៅភ្លាមទៅបងឯងនៅធ្វើអីបើបងមិនធ្វើថ្ងៃហ្នឹងកុំសង្ឃឹមថាបានហូបបាយអូនពីរនាក់កូនទៅហូបអីនៅក្នុងភូមិក៏បានដែរគិតតែបងទៅគ្មានប្រាក់មួយកាក់ជាប់ខ្លួនទេ»យ៉ុនហ្គី និយាយមិនទាន់ចប់ផងជីមីន ក៏និយាយកាត់ទៅហើយដល់អញ្ចឹងពេកទៅយ៉ុនហ្គី ភ័យឡើងញ័រខ្លួនអស់ហើយពេលជីមីន និយាយដំឡើងសម្លេងមកកាន់ខ្លួនទឹកមុខឡើងរាបស្មើរគ្មានជាតិគ្មានជៅពីព្រោះជីមីន កាលពីមុខស្លូតដូចជាទន្សាយចំណែកឯជីមីន ក្នុងពេលឥលូវវិិញកាចឆ្នាស់ដល់.កគិតៗទៅមនុស្សម្នាក់ៗមិនមែននៅតែដដែលដូចកាលពីមុនទេពេលវេលាក៏បានកែប្រែមនុស្សឲ្យមានការផ្លាស់ប្តូរផងដែរ
   «អឹម បង បងទៅហើយ»គិតៗទៅណ?មីន យ៉ុនហ្គីសម្រាប់មនុស្សមុនញញើតដៃសម្លាប់ដោយគ្មានភាពភ័យខ្លាចបែរជាមកខ្លាចក្មេងប្រុសម្នាក់រូបរាងដូចជាមនុស្សស្រីដូចជាជីមីន នេះទៅវិញ
   «ធ្វើឲ្យឆ្អិនធ្វើឲ្យហើយសាច់ជ្រូកប្រឡាក់នៅលើអង្រែកដាក់ខ្ញាល់លើខ្ទះហើយដាក់សាច់ជ្រូកចៀនទៅ»ជីមីន បានប្រាប់ពីកន្លែងទុកសាច់ជ្រូកប្រឡាក់និងបានប្រាប់ពីរបៀបចៀនសាច់ជ្រូកឲ្យយ៉ុនហ្គី បានដឹង(នៅសម័យហ្នឹងគឺគ្មានប្រេងឆានោះទេគឺមានតែខ្ញាញ់ជ្រូកដែលគេយកមករំហៀវដែលអាចហៅឥ្យស្រួលស្តាប់ថាបំពងដោយគេយកសាច់ជ្រូកដែលមានជាប់សុទ្ធខ្ញាញ់ឬជាប់សាច់តិចៗមានទាំងស្បែកផងដែរបន្ទាប់ពីរំហៀវខ្ញាញ់ជ្រូកឲ្យឆ្អិនហើយគេក៏បានបែងចែកល្បាយទាំងពីរជាពីរចំណែកដោយដោយទឹកខ្ញាញ់ដែលបានមកពីរំហៀវដាល់ផ្សេងឯសាច់ដែលជាប់ស្បែកគេដាក់ផ្សេងទៀតហើយស្បែកហ្នឹងគេអាចយកមកហូបបានបើបានជ្រលក់ទឹកម្ជូរក្រសាំងឬស្វាយទៀតរឹតតែឆ្ងាញ់ ចាំខ្ញុំដាក់រូបនៅខាងក្រោមខ្លាចថាអ្នកទាំងអស់គ្នាអត់ស្គាល់😅)

វណ្ណៈស្នេហ៍(ចប់)Where stories live. Discover now