បោក?

266 39 19
                                    

     ពន្លឺព្រះអាទិត្យចាប់ផ្តើមរះពីទីទាបមកកាន់ទៅខ្ពស់ដោយនាំមកនូវពន្លឺដ៏ត្រចេះត្រចង់មកបំភ្លឺដែនពសុធានាំឲ្យមនុស្សគ្រប់គ្នាក្រោនក្រោកពីដំណេកតែខុសអីតែជីមីន និងយ៉ុនហ្គី នៅផ្ទុំនៅលើគ្រែនៅឡើយចំណែកឯសម្លៀកបំពាក់ដែលនៅជាប់ព្រះកាយពួកទ្រង់វិញរប៉ាត់រប៉ាយពេញដំណាក់តែម្តងតើនេះមានរឿងអីកើតឡើងទៅ?
  «សឺត យ៉ុន អួយ»ជីមីន រះបម្រាស់ព្រះកាយតែក៏មានការឈឺពើកៗនៅល្វែងខាងក្រោមរបស់ទ្រង់ពីព្រោះមានរបស់កំពុងតែមានជីវិតបានសម្ងំនៅក្នុងព្រះកាយទ្រង់តាំងពីយប់មិញមកម្ល៉េះ
  «ជុប អូនមានអីមែនទេ?»សាច់ខ្នង.សរលោងក៏ត្រូវបានយ៉ុនហ្គី ថើបដោយក្តីស្រលាញ់
  «របស់ របស់បងដកចេញទៅ អ្ហឹស វាទើសទាល់ណាស់»ជីមីន មានបន្ទូលដោយខាំអណ្តាតខ្លួនឯងតិចៗដើម្បីឲ្យមានភាពក្លាហានមានបន្ទូលទៅកាន់ យ៉ុនហ្គី
  «អត់ទេបែបនេះហើយកក់ក្តៅហើយផ្ទុំស្រួលទៀត»យ៉ុនហ្គី នៅតែរឹងទទឹងមិនព្រមសណ្តាប់តាមជីមីន ទាល់តែសោះ
  «បើបងមិនដកទេពីថ្ងៃស្អែកទៅពួកយើងផ្ទុំបំបែកបន្ទប់គ្នាចុះ»ជីមីន មានបន្ទូលគម្រាមយ៉ុនហ្គី តែបើយ៉ុនហ្គី នៅតែមិនដកទៀតនោះទ្រង់ដឹងតែត្រូវមួយខ្សឺតកណ្តាលព្រះភក្ត្រជាពុំខាននោះទេ
  «បងដកក៏បានណាកុំខ្ញាល់នឹងបងអី»យ៉ុនហ្គី មានបន្ទូលដោយបន្លំថើបសាច់ខ្នងរបស់ជីមីន ថើរៗសឹមដករបស់មានជីវិតចេញពីជីមីន ថ្នមៗនិងមានបម្រុងប្រយ័ត្នហើយបើសិនជាមិនប្រយ័ត្នទេតែហានិភ័យមានហានិភ័យហើយ>_<
  «ដកហើយក៏លែងអូនផងកុំឱបអូនទៀត»ស្តាប់រាជបន្ទូលក៏ដឹងថាទ្រង់ខ្ញាល់ខ្លាំងប៉ុណ្ណាហើយតើនេះមានរឿងអីកើតឡើងទៀតហើយ?បានជាទ្រង់ខ្ញាល់ទាំងព្រឹកបែបនេះ?តើទ្រង់ប្រឈួនបែមនេះ?
  «ម៉េចក៏មួយរយ:នេះអូនប្លែកម្ល៉េះ?មីន អូនអស់ចិត្តពីបងហើយតើមែនទេ?»យ៉ុនហ្គី មានបន្ទូលទាំងទម្លាក់សម្លេងតាមការស្តាប់ក៏ដឹងថាទន់អន់ចិត្តដែរ
  «ហើយបងកើតអីហ្នឹង?ម៉េចក៏មកអន់ចិត្តអន់ថ្លើមបែបនេះ?អូនមិនមែនអស់ចិត្តពីបងអីទេតែមកពីបងហ្នឹងហើយចូលចិត្តធ្វើអូនខ្ញាល់តែរហូត»ជីមីន ក៏បង្វែរព្រះកាយមករកយ៉ុនហ្គី សឹមរាដៃមកអង្អែលព្រះភក្ត្រយ៉ុនហ្គី ថ្នមៗដោយការលួងលោម
  «មកពីអូនហ្នឹងហើយតិចខ្ញាល់ៗបងឯណាចេះលួងនោះមានតែចេះធ្វើឲ្យអូនខ្ញាល់ថែម»យ៉ុនហ្គី មានបន្ទូលពេបមាត់ដូចជាកូនក្មេងហើយថ្ងៃនេះទ្រង់កើតអីហ្នឹង?បានជាធ្វើបែបនេះទៅវិញ?ទ្រង់រាល់ដងមិនមែនអញ្ចឹងទេ
  «ជុប កុំធ្វើព្រះភក្ត្របែបហ្នឹងមើសទ្រង់ធំហើយណាមិនមែននៅតូចទៀតទេ»បបូរមាត់របស់យ៉ុនហ្គី ត្រូវបានជីមីន ថើបឯសាច់ថ្ពាល់របស់យ៉ុនហ្គី ត្រូវបានយ៉ុនហ្គី ចាប់លេងតិចៗ
  «ផាំង ផង មាតា ផាំង បិតាបើកទ្វារ ផាំង ផាំង ផាំង ម៉េចក៏ពួកទ្រង់ផ្ទុះស្ពឹកបែបនេះ?បើកទ្វារ ផាំង ផាំង បិតាមាតា ផាំង ផាំង»បុត្រាតូចយ៉ុនហ្គីល ចាប់ផ្តើមស្រែកឮៗពីខាងក្រៅគោះទ្វារខ្លាំងស្ទើរតែរហូតត្រចៀកទ្វារធ្លាយចូលមកខាងក្នុងទៅហើយ
  «យ៉ុន គិតយ៉ាងម៉េចទៅ?អូនក្រោកអត់រួចទេ»ជីមីន និងយ៉ុនហ្គី នាំគ្នាឆោឡោរចាប់អីមិនត្រូវកាន់អីមិនជាប់ទេពេលនេះ
  «អូនផ្ទុំដណ្តប់ភួយឲ្យជិតទៅ»យ៉ុនហ្គី ចាប់ផ្តើមញាប់ដៃញាប់ជើងរើសសម្លៀកបំពាក់កាយពីយប់មិញមកស្លៀកពាក់ឲ្យបានត្រឹមត្រូវហើយក៏មិនភ្លេចរើសសម្លៀកបំពាក់របស់ជីមីន មកដាក់ក្នុងកន្ត្រកសម្រាប់ដាក់សម្លៀកបំពាក់ប្រឡាក់ដែរ
  «ក្រាក ម៉េចក៏បុត្រស្រែកខ្លាំងបែបនេះ?»យ៉ុនហ្គី បន្ទន់ជង្គង់ឲ្យស្មើនឹងកម្ពស់របស់យ៉ុនហ្គីល សឹមមានបន្ទូលមកសួរទៅកាន់ យ៉ុនហ្គីល
  «បុត្រស្រែកមកពីបិតានិងមាតាផ្ទុំស្ពឹកមុនក្រោកមកបើកទ្វារឲ្យបុត្រ»យ៉ុនហ្គីល មានបន្ទូលទាំងបញ្ចេញគ្រាប់ធ្មេញតូចៗដែលមានតម្រឹមស្មើគ្មាឡើង.សស្ញាញមកកាន់ព្រះបិតា
  «បិតាឯណាមាតាហ៎?»ដោយមានបន្ទូលជាមួយនិងយ៉ុនហ្គី យូរដែរហើយតែក៏មានឮសម្លេងរបស់ជីមីន សោះ
  «បុត្រមិនអាចចូលបានទេពេលនេះមាតាកំពុងតែយកម្ចាស់ប្អូនមកឲ្យបុត្រហើយអហ្ចឹងបុត្រចូលមកអត់កើតទេ»ជំហានដែលហៀបនឹងបោះទៅខាងក្នុងបន្តទៅហើយតែក៏ត្រូវដកថយចេញមកវិញយ៉ាងរហ័ស
  «អញ្ចឹងបុត្រទៅរកអូនយីហ្វាង វិញហើយបិតា»យ៉ុនហ្គីល រត់ទៅរកម្ចាស់ប្អូនយីហ្វាង ទាំងព្រះភក្ត្ររីកឲ្យដោយគ្រាប់ជីត្រូវទឹកមិនខុសតែម្តង
  «យ៉ុន អូនក្រោកអត់រួចទេ»បន្ទាប់ពីយ៉ុនហ្គីល យាងទៅបាត់យ៉ុនហ្គី ក៏មកមើលជីមីន វិញម្តង
  «ជុប សុំទោសណាអូនសម្លាញ់»បបូរមាត់មានសាច់ពើកៗត្រូវបានថើបនិងទាញជញ្ជក់ថ្នមៗដោយ យ៉ុនហ្គី
  «ចំមែនហើយបុត្រនេះរឡិករឡក់ដូចអូនមិនខុសសោះ»បបូរមាត់ទាំងពីរត្រូវាបានផ្តាច់ចេញពីគ្នាសឹមមានបន្ទូលទាំងហួសព្រះទ័យចំពោះកំពូលបុត្ររបស់ពួកទ្រង់
  «បីអូនទៅស្រង់ព្រះកាយបន្តិចវាស្អុះស្អាប់ហើយមានក្លិនមិនល្អទៀត»យ៉ុនហ្គី ក៏បានបើកទូដាក់សម្លៀកបំពាក់យកសម្លៀកបំណាក់ថ្មីមូយឈុតសម្រាប់ជីមីន និងបានជួយស្លៀកពាក់ឲ្យជីមីន កាលបើបានរួចរាល់ហើយទ្រង់ក៏យាងមកដំណាក់ស្រង់ព្រះកាយដោយមានបីជីមីន មកជាមួយផងដែរ
  «អូនគ្រាន់បើខ្លះដែរទេ?»យ៉ុនហ្គី បានជួយដោះសម្លៀកបំពាក់របស់ជីមីន ចេញវិញទើបបីជីមីន មកដាក់នៅក្នុងអាងដែលមានទឹកក្តៅលាយនិងទឹកត្រជាក់បង្កើតឲ្យមានសីតុណ្ហភាពក្តៅអ៊ុនៗដើម្បីជួយកាត់បន្ថយការឈឺចាប់នៃល្វែងខាងក្រោម
  «អឹម គឺគ្រាន់បើជាងមុន»ជីមីន មានបន្ទូលទាំងបិទព្រះនេត្រដោយខ្នងទ្រង់មកពិតនឹងមាត់អាងដោយមានយ៉ុនហ្គី ជួយច្របាច់ស្មាឲ្យទ្រង់នៅពីខាងមុខតិចៗ
  «អូនទ្រាំបន្តិចទៅដើម្បីបុត្រយើង»យ៉ុនហ្គី មានបន្ទូលទាំងសើចចុងមាត់ពីព្រោះទ្រង់នេះណាបានចំណេញលើចំណេញហើយ
  «មកពីបងទេដឹង?បានជាបុត្រចង់បានម្ចាស់ប្អូនបែបនេះ»ខ្សែព្រះនេត្រទតមកកាន់យ៉ុនហ្គី មិនដាក់តាមរបៀបតាមចាប់កំហុស យ៉ុនហ្គី
  «ហួយ!!!!ទៀតហើយបងរហូត»យ៉ុនហ្គី មានបន្ទូលទាំងឱនមកជិតជីមីន ដែលធ្វើឲ្យថ្ងាសពួកទ្រង់បានប៉ះគ្នា
  «បើមិនមកពីបងឲ្យមកពីអ្នកណា?»ជីមីន ក៏ទាញយ៉ុនហ្គី កុំឲ្យថ្ងាសពួកទ្រង់នៅជិតគ្នាទេ
  «តែយ៉ាងណាអូនក៏មិនអវត្តមានបានដែរនៅក្នុងសាវនាការនោះដែរបើអូនយាងទៅមិនបានបងក៏ជាអ្នកបីអូន»យ៉ុនហ្គី បានបន្ទូលទាំងលោព្រះភក្ត្រមកជិតជីមីន ម្តងទៀត
  «ឆឹស!ឈប់មានបន្ទូលជាមួយបងហើយអត់ប្រយោជន៍»ជីមីន ចាន់ផ្តើមក្រឡេបក្រឡាប់ព្រះនេត្រចុះឡើងៗ
  «បងអត់ប្រយោជន៍?តែក៏ត្រូវអូនបោកយកបុត្រមកប្រើហ្នឹងមែន?បើបងអត់ប្រយោជន៍អូនស្មានតែមានយ៉ុនហ្គីល ដល់ឥលូវនេះដែរទេ?អូនដឹងដែរអត់ថាបងហត់ប៉ុណ្ណាពេលដែលត្រូវអូនបោកប្រាស់យកភាពបរិសុទ្ធបែបនេះ»ស្តាប់ទៅមិនដឹងថាជាអ្នកណាទេដែលត្រូវគេបោកប្រាស់នោះ?
  «ក៏ជាបុត្ររបស់ពួកយើងមិនមែនតែរបស់អីនទេបងកុំតែខុសបែបពេក»ជីមីន មានបន្ទូលទាំងសមហលឹងមកមើលល្វែងខាងលើរបស់យ៉ុនហ្គី សឹមលូកដៃមកមួលសាច់ទ្រូងរបស់ យ៉ុនហ្គី
  «បងឈឺ អួយ លែងទៅមីន បងឈឺ»យ៉ុនហ្គី ចាប់ដើមដៃជីមីន ជាប់សឹមមានបន្ទូលទទូចអង្វរមកកាន់ ជីមីន
  «លើកក្រោយមុនពេលមានបន្ទូលអីចេញមកក៏ចេះប្រយ័ត្នផងជាមួយអូន»ជីមីន ក៏បានប្រលែងដៃពីសាច់ទ្រូងរបស់យ៉ុនហ្គី វិញ
  បន្ទាប់ពីស្រង់ព្រះកាយរួចហើយជីមីន ក៏យាងមកដំណាក់ចម្អិនក្រយ៉ាតាមទម្លាប់របស់ទ្រង់ដោយថ្ងៃនេះគឺទ្រង់បានអាំងសាច់ជ្រូកប្រឡាក់ស្រស់(សាច់ប្រណាក់ហើយទុកមួយសន្ទុះឲ្យវាចូលគ្រឿងចូលក្នុងសាច់ទើបយកវាមកអាំងមិនមែនយកទៅហាលថ្ងៃទៀតនោះទេ)មានស្ងោរពងទាប្រៃ បបរសាច់ត្រីនិងមានចំហុយក្តាមសេះមួយមុខទៀតផងដែរ
  «ដល់ពេលសោយក្រយ៉ាហើយ»ជីមីន យាងដោយដំណើរមួយៗដូចជាមនុស្សថ្លោះជើងអញ្ចឹង
  «មានក្តាមទៀតហ្គីល ចង់បកឲ្យយីហ្វាង សោយដែរតែហ្គីល អត់ចេះបកទេ»យ៉ុនហ្គីល ចាប់ក្តាមមួយមកដាក់ក្នុងចានដោយទតមកកាន់យីហ្វាង និងក្តាមនៅក្នុងចានឆ្លះគ្នា
  «ចាំងម្ចាស់មីងបកឲ្យសោយ»ព្រះមហេសីហ្វុងអុី បានយកក្តាមមួយមកបកនិងបានបេះសាច់ក្តាមចេញពីសំបកក្តាមបានទម្ងន់ប្រហែលជាជិតកន្លះចានជងតូច(បេះសាច់ក្តាមហ្នឹងគឺសម្តៅយកការបកយកសាច់ក្តាមនុងសម្បកក្តាមចេញពីគ្នាគឺមិនមែនជាការដែលយើងបកតែស្នូកវានិងបេះព្រុយវាប៉ណ្ណោះនោះទេ)
  «ហ្វាង ហាមាត់បងបញ្ចុក»យ៉ុនហ្គីល ក៏បានយកសាច់ក្តាមមកផ្លុំឲ្យវាត្រជាក់ជាងមុនទើបបញ្ចុកឲ្យយីហ្វាង សោយ
  «ឆ្ងាញ់អត់?ម៉េចក៏ធ្វើមុខចឹង?»យីហ្វាង ចាប់ផ្តើមសោយសាច់ក្តាមទាំងបួញបបូរមាត់តិចៗ(យ៉ុនហ្គីល គឺនៅក្មេងអញ្ចឹងទ្រង់អាចប្រើពាក្យរាជស័ព្ទលាយជាមួយនិងពាក្យសាមញ្ញបានពីព្រោះទ្រង់មិនទាន់ទម្លាប់និងការរស់នៅឬការនិយាយស្តីនៅក្នុងរាជវាំងប៉ុន្មានទេទ្រង់អាចប្រើរាជស័ព្ទចំពោះពាក្យណាដែលទ្រង់ធ្លាប់បានសណ្តាប់ឮតែប៉ុណ្ណោះ)
  «ហឹស ហឹស ហ្គីលសោយដែរទៅ»ព្រះមហេសីហ្វុងអុី ទតមកម្ចាស់ក្មួយយ៉ុនហ្គីល ទាំងញញឹមស្រស់បើបែបនេះទ្រង់គួរតែយាងមកលេងនៅទីនេះឲ្យញឹកញាប់បន្តិចហើយ
  «ម្ចាស់មីងម៉េចក៏អត់ដួសបបរឲ្យយីហ្វាង អញ្ចឹង?»យ៉ុនហ្គីល ក៏បានងើយព្រះភក្ត្រមកកាន់ព្រះមហេសីហុងអុី ដែលកំពុងតែបកសម្បកក្តាមដដែល
  «អញ្ចឹងហ្គីល ជួយដួសមួយវែកឲ្យយីហ្វាង បានដែរអត់?»ឯយ៉ុនហ្គីល វិញក៏បានឡើងជាន់នៅលើតុដួសបបរមួយវែកឲ្យវាត្រជាក់សម្រាប់យីហ្វាង សោយ
  «ហ្វូ ហ្វូ បងផ្លុំឲ្យត្រជាក់ឲ្យ»យ៉ុនហ្គីល បានកូុរបបរគ្រឿងត្រីចុះឡើងៗនិងផ្លុំវាតិចៗឲ្យវាឆាប់ត្រជាក់បើទុកឲ្យវាត្រជាក់ដោយឯកឯងវាយូរ
  «មិនបាច់ផ្លុំទេទុកឲ្យម្ចាស់មីងវិញហ្គីល ដោយក្រយ៉ាទៅ»ព្រះមហេសីហ្វុងអុី ក៏បានទាញចានបបរមកជិតទ្រង់និងបានចាប់សាច់ក្តាមមួយចំននួនមកដាល់ក្នុងចានឲ្យយ៉ុនហ្គីល សោយ
  «យីហ្វាង ឆាប់ធំណាចាំពេលយីហ្វាង ចាំបងនាំទៅកញ្រ្ជោកទឹកសមុទ្រជាមួយបង»យ៉ុនហ្គីល បានអង្អែលសក់យីហ្វាង ថ្នមៗទើបទ្រង់ចាប់ផ្តើមសោយក្រយ៉ារហូតទាល់តែឆ្អែតទើបរៀបចំព្រះកាយមកសាលាវិញម្តង
  «ជុប ជុប ជុប ជុប ហ្គីលទៅសាលាហើយមាតាមិតា យីហ្វាង ម្ចាស់មីង»ថ្ពាល់ជីមីន យ៉ុនហ្គី យីហ្វាង ព្រះមហេសីហ្វុងអុី ត្រូវបានយ៉ុនហ្គីល ថើបមួយខ្សឺតដើម្បីលាទៅសាលា
  «មើលថែគេផង»មុនពេលរទេះសេះចេញដំណើរយ៉ុនហ្គី ក៏មានបន្ទូលទៅអ្នកតាមការពារ យ៉ុនហ្គីល
  «ក្រាបទូលព្រះអង្គ»អ្នកការពារយ៉ុនហ្គីល រួមទាំងអ្នកបបរទេះសេះទៀតគឺសរុបមានគ្នាជិតដប់នាក់ក៏បានឱនក្បាលលត់ជង្គងផ្ទាល់នឹងដីទទួលរាជបញ្ជារបស់ យ៉ុនហ្គី
  «ខំរៀណាកុំ»យ៉ុនហ្គី បានអង្អែលថ្ពាល់យ៉ុនហ្គីល ថ្នមៗទើបលើយ៉ុនហ្គីល មកដាក់ក្នុងរទេះសេះ
  «ហ្គីល ទៅសាលាហើយ»យ៉ុនហ្គីល ក៏បានអើតមកតាមបង្អួចរទេះសេះបក់ដៃលាទៅកាន់អ្នករាល់គ្នា.ដែលមានវាំងននសម្រាប់បិទបាំងកុំឲ្យឃើញដល់ខាងក្នុង
  «ហ្គីល ទៅមែនទែនហើយ»រទេះសេះចាប់ផ្តើមធ្វើដំណើរសន្សឹុមទៅខាងមុខរីឯយ៉ុនហ្គីល វិញក៏បានចូលមកគង់នៅក្នុងរទេះសេះឲ្យបានត្រឹមត្រូវវិញ
  «ហប »រទេះសេះបានឈប់យ៉ុនហ្គីល ក៏យាងចុះមកពីរទេះសេះចូលមក្នុងថ្នាក់ដែលមានសេនាបី.បួនអ្នកយាមការពារពីខាងក្រៅថ្នាក់
  «អាបងយ៉ុនហ្គីល តាសេរអានេះហើយនៅ»មុខតូចច្រមិចចាប់ផ្តើមញោចស្នាមញញឹមចេញមកពេលបងប្រុសចិត្តល្អយ៉ុនហ្គីល ដែលជាមិត្តរួមថ្នាក់របស់ខ្លួនបានមកដល់អង្គុយនឹងតុ
«បងសេរហើយៗចុះអាអូនវិញ»ដោយឃើញសៀវភៅសរសេររបស់ណាមវ៉ុន មានអ្នកអក្សរតែមួយសន្លឹកយ៉ុនហ្គីល ក៏សួរទៅនាងល្អិតណាមវ៉ុន យើងវិញ
«អូនតាសេរហើយៗដែរនេះអាបងមើលទៅ»ណាមវ៉ុន ក៏បានបើកសន្លឹកសៀវភៅបន្តឲ្យយ៉ុនហ្គីល បានឃើញ
«អរ ចុះអាអូនមាមប្អូនដែរអត់?»ដោយចង់ស្គាល់គ្នាឥ្យកាន់តែជិតស្និតយ៉ុនហ្គីល ក៏បានសួរទៅណាមវ៉ុន មានប្អូនដែរឬអត់?
«អូនអត់មានទេចុះអាបងមានប្អូនមែនទេ?»គ្រាន់តែឮថាប្អូនភ្លាមណាមវ៉ុន ក៏សប្បាយចិត្តភ្លែតពីព្រោះនាងក៏ចង់បានប្អូនដែរ
«បងអត់ទាន់មានទេតែបិតាអាបងប្រាប់បងថាបងជិតមានប្អូនលេងហើយ»រីឯយ៉ុនហ្គីល វិញក៏មានបន្ទូលទាំងញញឹមព្រោះមិនយូរមិនឆាប់ទ្រង់ដឹងតែមានម្ចាស់ប្អូនមកលេងជាមួយហើយ
«លោកឃូមកហើយអាបង»ណាមវ៉ុន បើកភ្នែកធំពេលបានឃើញលោកគ្រូបង្រៀនដើរចូលមកក្នុងថ្នាក់
«កិច្ចការផ្ទះដែលលោកគ្រូបានដាក់ឲ្យប្អូនៗបានធ្វើដែរទេ?»លោកគ្រូអង្គុុយនឹងតុសឹមសួរទៅកាន់កូនសិស្សតូចៗដែលអហនកខ្លះមានអាយុប្រាំឆ្នាំ ប្រាំមួយឆ្នាំដែលមាននៅក្នុងថ្នាក់
«ធើហើយៗលោកឃូ»កូនសិស្សនៅក្នុងថ្នាក់ក៏ស្រែកប្រាប់ទៅលោកគ្រូវិញបង្កើតឲ្យមានសម្លេងឡើងខ្ទរពេញថ្នាក់
«បើអញ្ចឹងគឺត្រូវយកកិច្ចការផ្ទះឲ្យលោកគ្រែកែ»ចំណែកកូនសិស្សតូចៗយើងឯណេះវិញក៏នាំគ្នាំរត់ប្រជ្រៀតគ្នាយកកិច្ចការផ្ទះមកដាល់នៅលើតុឲ្យលោកគ្រូកែ
«ឥឡូវប្អូននៅអង្គុយឲ្យស្ងៀមទៅចាំលោកគ្រូកែហើយចាំពួកយើងរៀនបន្ត»កូនសិស្សទាំងអស់នៅក្នុងថ្នាក់ក៏បានអង្គុយស្ងៀមមែនតែដៃវិញអយ់ស្ងៀមទេគឺរវីរវាមចាក់កាឡេយគ្នាទៅវិញទៅមកឡើងនៅក្នុងថ្នាក់មានតែសម្លេងសើចក្អើកក្អាយរបស់សិស្សយើងហ្នឹងឯង

  រួសរាន់ឡើងៗ!!!!ឱកាសទទួលបានរង្វាន់មានកំណត់ឲ្យតែពីភាគនេះទៅអ្នករាល់អស់គ្នាផ្តល់មតិចំពោះសាច់រឿងជាបន្តបន្ទាប់គ្មានការអាក់ខានអ្នករាល់អស់គ្នានឹងទទួលបានរង្វាន់នៅពេលរឿងនេះបានចប់វាអាចនឹងនៅក្នុងឆ្នាំក្រោយឬក៏ឆ្នាំក្រោយមួយទៀត🥳🔨
  Keo_theary 🎑🦔

វណ្ណៈស្នេហ៍(ចប់)Where stories live. Discover now