ខ្ញុំអត់ដឹងទេ

401 56 14
                                    

  រាងកាយសន្លប់ស្តូកស្តឹងពាក់កណ្តាលរស់ពាក់កណ្តាលស្លាប់តែក៏នៅមានដង្ហើមដកបន្តហើយក៏អាចមានសង្ឃឹមខ្លះៗដែរដោយសារតែទទួលបានការជួយសង្គ្រោះទាន់ហើយកាលពីម្សិលមិញនេះជីមីន បានហូរឈាមស្ទើរតែអស់ពីខ្លួនទៅហើយហូរតាំងពីឈាមនៅរាវរហូតទាល់តែកក
  «គេដូចជាគ្មានសង្ឃឹមទាល់តែសោះ»លោកអ៊ុំព្យូរ នឹងប្រព ន្ធលោកអ៊ុំបានត្រឡប់មកវិញជាមួយនិងទឹកក្តៅហើយនិងថ្នាំសម្រាប់បិតរបួសឲ្យជីមីន ផងដែរ
  «បំពង់-កនេះស្ទើរតែដាច់»ប្រពន្ធលោកអ៊ុំព្យូរ លាន់មាត់និយាយឡើងពេលដែរប្រពន្ធលោកអ៊ុំព្យូរ បានដោះអាវជីមីន ចេញក៏បានឃើញបំពង់-កដែរមានរបួសតែក៏មិនបានដល់បំពង់ខ្យល់ដែរគឺគ្រាន់តែឃើញបំពង់ខ្យល់តែប៉ុណ្ណោះ(ឧបមាថាជាបំពង់-កមាន់គឺវាបែបហ្នឹងតែក៏មិនបានដាច់ដែរគឺគ្រាន់តែមានរបួសស្បែកខាងក្រៅតែប៉ុណ្ណោះ)
  «នៅមានដៃទៀត ពុទ្ធោ!!!»ប្រពន្ធលោកអ៊ុំព្យូរ ដោះអាវជីមីន ថ្នមៗទាំងមានសេចក្តីសង្វេកនិងជីមីន ជាខ្លាំងបន្ទាប់មកប្រពន្ធលោកអ៊ុំព្យូរ ក៏បានយកក្រណាត់មកជ្រលក់ទឹកក្តៅបន្ទាប់មកទៀតក៏បានពូតទឹកឲ្យអស់ហើយក៏បានយកជូតរបួសជីមីន ថ្នមៗទឹកក្តៅអ៊ុនៗបានជូតឈាមដែរហូរចេញមកឡើងកកចេញស្អាតអស់ដោយការយកចិត្តទុកដាក់បន្ទាប់ពីជូតទឹកក្តៅអ៊ុនៗនិងរបួសហើយក៏លោកអ៊ុំព្យូរ ក៏យកថ្នាំដែរលោកអ៊ុំបុករួចមកបិតកន្លែងរបួសឲ្យជីមីន បន្ទាប់មកក៏យកក្រណាត់មកចងដើម្បីឲ្យថ្នាំជាប់មុខរបួស សេនាប្រហែលមួយពាន់នាក់បានធ្វើដំណើរមកកន្លែងកើតហេតុកាលពីម្សិលមិញដើម្បីមករកជីមីន ដោយមានយ៉ុនហ្គី នឹងអ៊ុវូន ជាអ្នកដឹកនាំ
  «ឆាប់បំបែកគ្នាទៅរកមើលជុំវិញនេះទៅហើយនៅខាងក្រោមទៀត»អ៊ុនវូ និយាយទាំងមុឺងម៉ាត់ទៅកាន់សេនាទាំងនោះបន្ទាប់ពីបានទទួលបញ្ជាហើយសេនាទាំងនោះក៏បាននាំគ្នារកមើលនៅជុំវិញទីនោះហើយក៏មានអ្នកចុះមកខាងក្រោមភ្នំផងដែរ
  «ពួកយើងមិនបានឃើញអ្វីក្រៅពីឈាមនោះទេ»ចំណាយពេលប្រហែលមួយសន្ទុះសេនាទាំងនោះក៏បានប្រទះនិងឈាមដែរជីមីន បានសន្លប់នៅកន្លែងដែរលោកអ៊ុំព្យូរ បានជួយសង្គ្រោះ ជីមីន
  «ឈាម!!!ហើយចុះឯណាមនុស្ស?»គ្រាន់តែឮបែបនេះយ៉ុនហ្គី ក៏បានជម្រិតសួរទៅសេនាមនុស្ស
  «ប្រហែលជាសត្វព្រៃសុីបាត់ហើយ ឆ្វាប់»ចប់ប្រយោគភ្លាមសេនាម្នាក់នោះក៏បានស្លាប់ភ្លាមៗដោយផ្លែដាវមុតស្រួចរបស់យ៉ុនហ្គី ឆូតចំបំពង់-កធ្វើឲ្យសេនាដែរបានឃើញទិដ្ឋភាពនេះភ័យគ្រប់ៗគ្នាដោយសារតែយ៉ុនហ្គី ដៃឆៅពេកហើយ
  «បើមានអ្នកណានិយាយបែបនេះទៀតលទ្ធផលដូចជាម្នាក់នេះអញ្ចឹង»យ៉ុនហ្គី ស្រែកឡើងខ្លាំងៗទាំងព្រះភ័ក្ត្រឡើងក្រហមដោយសារតែទ្រង់ពិតជាក្រោធខ្លាំងណាស់នៅពេលដែរមានគេនិយាយបែបនេះទៅកាន់ជីមីន វាប្រៀបដូចជាការដាក់ទំនាយយ៉ាងអញ្ចឹង ឯពួកសេនាក៏នាំគ្នាស្ងាត់មាត់និងបានបំបែកគ្នាដើររកជីមីន បន្តទៀត
  «ហឹម»រាយកាយាសន្លប់ស្លូកស្តឹងត្រូវបានភ្ញាក់ឡើងនិងបានខំប្រឹងបើកភ្នែកទាំងធ្ងន់ភ្នែកជាខ្លាំងស្ទើរែបើកអស់រួចក៏ប្រឹងជំនះរហូតទាល់តែបើកភ្នែកបាននឹងបានយកដៃតូចៗខ្លីមកញីភ្នែកខ្លួនឯងតិចៗដើម្បីឲ្យស្លាងងងុយជីមីន ខំប្រឹងក្រោកអង្គុយទាំងយកដៃដែរមានរបួសមកទប់ក្បាលខ្លួនដឹងដោយសារតែខ្លួនមានអារម្មណ៍ថាធ្ងន់ក្បាលខ្លាំងណាស់កែវភ្នែកភ្លឺថ្លាសម្លឹងមកមើលបរិវេណនៅក្នុងបន្ទប់សម្លេងកូនចាបខ្យល់បក់មកល្វើយដាស់អារម្មណ៍សាមីុខ្លូនចាប់អារម្មណ៍ទៅនិងមាត់បង្អួចដែរមានខ្យល់បកមកល្ហើយៗល្វើយៗក្លិនក្រអូបពីផ្កាដែរនៅដាក់តាំងក្នុងថូនៅក្នុងបន្ទប់ធ្វើឥ្យជីមីន អង្គុយទាំងញញឹមបិតមាត់មិនជិត
  «ឯងដឹងខ្លួនហើយមែនទេ?»ប្រពន្ធលោកអ៊ុំព្យូរ សួរកាន់ជីមីន ទាំងញញឹមឯជីមីន វិញបានត្រឹនតែធ្វើមុខឆ្ងល់មិនយល់ថាគាត់ចង់និយាយពីអី?
  «សួរខ្ញុំមែន?»ជីមីន ក៏និយាយទាំងយកចង្អុលដៃមកចង្អុលមុខខ្លួនឯង
  «អឹម នៅទីនេះមានអ្នកណាទៀត?ក្រៅពីយើងនឹងឯងនោះ?»ប្រពន្ធលោកអ៊ុំព្យូរ ក៏ងក់ក្បាលទាំងញញឹម
  «ខ្ញុំទើបភ្ញាក់មុននេះបន្តិចនៅទីនេះខ្យល់អាកាសល្អណាស់គួរឥ្យចង់ដេក»ជីមីន ក៏បានឆ្លើយទៅកាន់ ប្រពន្ធលោកអ៊ុំព្យូរទាំងញញឹមឲ្យពព្រាយ
  «អរ និយាយចឹងឯងឈ្មោះអី?»ប្រពន្ធលោកអ៊ុំព្យូរ ក៏បានឡើងមកលើគ្រែអង្គុយជិត ជីមីន
  «ឈ្មោះខ្ញុំឬអត់មានទេខ្ញុំអត់ដឹងទេ»ជីមីន ក៏បានិយាយទាំងគ្រវីដៃចុះឡើងៗ
  «អរ អត់ក៏អត់ទៅនេះហូបបបរសិនទៅនិងបានមានកម្លាំង»ប្រពន្ធលោកអ៊ុំព្យូរ ក៏មិនបានសួរនាំអីជីមីន ទៀតដែរដោយសារតែជីមីន ទើបតែងើបពីឈឺបន្ទាប់ពីហូបបបរហើយប្រពន្ធលោកអ៊ុំព្យូរ ក៏បានដាក់ឲ្យជីមីន ដេកវិញវាប្រៀបដូចជាម្តាយដែរមើលថែកូនដែរឈឺអញ្ចឹង
  «គេយ៉ាងមិចទៅហើយ?»លោកអ៊ុំព្យូរ ចូលមកមើលជីមីន នៅក្នុងបន្ទប់បន្ទាប់ពីលោកអ៊ុំមកពីរកថ្នាំវិញក៏បានឃើញប្រពន្ធលោកអ៊ុំអង្គុយនៅនិងចុងគ្រែលោកអ៊ុំក៏បានសួរទៅប្រពន្ធលោកអ៊ុំ
  «គេភ្ញាក់ដឹងខ្លួនម្តងហើយតែពេលអូនសួរឈ្មោះទៅគេមិនចាំទាល់តែសោះគេថាអត់មានឈ្មោះហើយគេក៏មិនដឹងថាខ្លួនឯងឈ្មោះអីដែរ»គ្រាន់តែប្រពន្ធលោកអ៊ុំនិយាយអញ្ចឹងលោកអ៊ុំព្យូរ ក៏បានស្ទាបដៃជីមីន ដើម្បីស្ទង់ជីបចរ
  «គេលែងអីហើយតែគេដូចជាមានកូន!!!នេះវាម៉េចនិងអាចទៅរួចទៅមនុស្សប្រុសអាចពរពោះបាន?បងច្រឡំទេដឹង?តែថាបងធ្វើពេទ្យម្ភៃឆ្នាំជាងហើយម៉េចនិងអាចទៅរួចទៅ»លោកអ៊ុំព្យូរ និយាយប្រាប់ទៅកាន់ប្រពន្ធលោកអ៊ុំទាំងភ្ញាក់ផ្អើល តើនេះជីមីនមានកូនតើមែនទេ?លោកអ៊ុំព្យូរ ធ្វើជាគ្រូពេទ្យម្ភៃឆ្នាំជាងហើយ-ហើយលោកអ៊ុំក៏ជាគ្រូពេទ្យដ៏ពូកែប្រចាំតំបន់នេះម្នាក់ដែរ
  «បើគេមិនចាំបែបនេះគេមានតែបាត់បង់ការចងចាំហើយដោយសារតែគេមានរបួសធ្ងន់ធ្ងរខ្លាំងណាស់ប្រហែលជាធ្លាក់ពីទីខ្ពស់មកហើយប៉ះទង្គិចក្បាលហើយមើលទៅបើអញ្ចឹងមកគិតថាពួកយើងគួរតែឲ្យគេនៅផ្ទះយើងចុះហើយណាមួយពួកយើងក៏ចាស់ៗអស់ទៅហើយ-ហលយណាមួយបងក៏សង្ស័យថាគេមានកូនដែរអញ្ចឹងមិនអាចចុះពីលើភ្នំបានទេអញ្ចឹងបងចង់យកគេធហវើជាកូនអូនគិតយ៉ាងម៉េចដែរ?»ចំណែកឯប្រពន្ធលោកអ៊ុំព្យូរ ក៏មិនបានមាត់គឺគ្រាន់តែងក់ក្បាលបញ្ជាក់ការយល់ព្រម

   បើសិនអាចសូមអ្នកទាំងអស់គ្នាជួយផ្តល់មតិយោបល់អ្នកទាំងអស់គ្នាចំពោះសាច់រឿងនៅក្នុងភាគនេះផងដើម្បីឲ្យខ្ញុំបានដឹងពីចំណុចខ្លះខាតនិងចំណាប់អារម្មណ៍របស់អ្នកទាំងអស់គ្នាចំពោះសាច់រឿង⛈️💓
Keo_theary

 

 

វណ្ណៈស្នេហ៍(ចប់)Where stories live. Discover now