ប្រយុទ្ធក្នុងសមរភូមិបែរជាមិនខ្លាចតែបែរជាខ្លាចអូន!!!

283 32 4
                                    

រទេះសេះបានឈប់ចតនៅពីខាងមុខភូមិគ្រឹះរបស់អ៊ុនវូ និងយ៉ុងជី អ្នកបម្រើដែលយាមកាមនៅខាងមុខផ្ទះក៏បានរត់មកបើកទ្វារឲ្យធំជាងមុនដើម្បីឲ្យរទេះសេះបានចូលមកខាងក្នុងតែម្តង
«អាបងហ្គីល!!!/អាអូនណាមវ៉ុន!!!»ក្មេងៗទាំងពីរនាក់គ្រាន់តែបានឃើញគ្នាភ្លាមស្រែកឡើងមិនប្រណីទេ
«អាអូនជាកូនលោកពូ វូមែន?»យ៉ុនហ្គីល និងណាមវ៉ុន ក៏បានរត់មករកគ្នាទើបបង្កើតការសួរនាំតាមក្រោយ
«ចា អាអូនជាកូនគាត់ចុះអាបងវិញជាក្មួយលោកពូយ៉ុន មែន?»ដោយឃើញថាយ៉ុនហ្គីល មកជាមួយយ៉ុនហ្គី ណាមវ៉ុនក៏ចេះតែស្មានថាយ៉ុនហ្គីល ជាក្មួយរបស់ យ៉ុនហ្គី
«មិនមែនជាក្មួយទេបងជាបុត្រគាត់»យ៉ុនហ្គីល ក៏វានពន្យល់ណាមវ៉ុន ឲ្យយល់តែគ្មានទេកាន់តែធ្វើឲ្យណាមវ៉ុន មានចម្ងល់កើនទ្វេរ
«បុត្រហ្នឹងអីគេ?»ណាមវ៉ុន ក៏បានសួរយ៉ុនហ្គីល បន្តពីព្រោះខ្លួនមិនយល់ថាពាក្យថា"បុត្រ"ហ្នឹងមានន័យថាម៉េចទេ?
«បុត្រហ្នឹងមានន័យថាកូនអញ្ចឹងអាបងជាកូនគាត់មិនមែនក្មួយទេ»យ៉ុនហ្គីល ក៏បានពន្យល់ឲ្យណាមវ៉ុន យល់បើណាមវ៉ុន មិនយល់ទៀតទ្រង់មិនដឹងថាពន្យល់ថាយ៉ាងម៉េចទៀតទេ
«អរ ចុះអាបងមកផ្ទះអាអូនធ្វើអី?»ណាមវ៉ុន ក៏បសនសួរនាំយ៉ុនហ្គីល បន្តស្របពេលដែលយ៉ុងជី និងអ៊ុនវូ ដើរមកពីខាងក្នុងផ្ទះល្មម
«មកបបួលទៅសមុទ្របានគ្នា»យ៉ុនហ្គីល ក៏មានបន្ទូលតបទៅណាមវ៉ុន វិញ
«សូមក្រាបថ្វាយបង្គំព្រអង្គនិងព្រះមហេសីទាំងពីរ»យ៉ុងជី និងអ៊ុនវូ ក៏បានបង្ហាញការគោរពមកកាន់យ៉ុនហ្គី ជីមីន និង ព្រះមហេសីហ្វុងអុី
«យើងមកនេះចង់បបួលគ្រួសារឯងទៅលេងសមុទ្រចង់ទៅដែរអត់?ល្ងាចបានមកវិញ»យ៉ុនហ្គី ក៏មានបន្ទូលមកកាន់អ៊ុនវូ ហើយបើនិយាយពីទំនាក់ទំនងរបស់យ៉ុនហ្គី និងអ៊ុនវូ វិញអ្នកទាំងពីរប្រៀបបីដូចជាបងប្អូនគ្នាយ៉ាងអញ្ចឹង
«ជី អូនចង់ទៅដែរអត់?»អ៊ុនវូ ក៏បានងាកមកសួរ យ៉ុងជី
«គឺអូនក៏ចង់ទៅដែរណាមួយកូនវ៉ុន ឃើញទឹកមិនបានទេ ហឹស ហឹស»យ៉ុងជី និយាយទាំងសើចព្រមទាំងសម្លឹងមកមើលយ៉ុនហ្គីល ណាមវ៉ុន និងយីហ្វាង កំពុងតែលេងជាមួយគ្នា
«អញ្ចឹងសម្រេចថាទៅហើយចឹងពួកយើងជិះរទេះតែមួយទៅជាមួយគ្នាហើយឆាប់ដល់ហើយមិនចំណាយពេលយូរទៀត»រីឯយ៉ុងជី ក៏ចូលមកផ្ទះយកសម្លៀកបំពាក់មួយកំផ្លេរៗសម្រាប់ខ្លួនឯង អ៊ុនវូនិង ណាមវ៉ុន
«អាអូនមកគុយនេះជាមួយអាបងនិងយីហ្វាង មក»សមាជិកគ្រួសាររបស់អ៊ុនវូ និងយ៉ុងជី ក៏បានឡើងមកលើរទេះសេះដែលមានគ្នាតែបីនាក់តែប៉ុណ្ណោះ
«អាបងយីហ្វាង មានឆ្នាំហើយបានដុសធ្មេញពេញមាត់បែបនេះ?»នាងតូចណាមវ៉ុន ក៏យកមម្រាមចង្អុលរបស់នាងមកប៉ះនឹងធ្មេញ យីហ្វាង
«យីហ្វាង មានអាយុបីខួបទេ»យ៉ុនហ្គីល ក៏បានប្រាប់ណាមវ៉ុន តែក៏ដឹងស្រាប់ហើយថាណាមវ៉ុន ដឹងតែថាសួរ"ខួប"ហ្នឹងអីទេទៀតឥលូវហើយ?
«ចុះអាខួបហ្នឹងអីគេទៅ?»យ៉ុនហ្គីល ក៏បានបន្ទូលឆ្លើយមកកាន់ណាមវ៉ុន បន្ត
«ខួបគឺឆ្នាំយីហ្វាង មានអាយុបីឆ្នាំហើយ»នាងល្អិតណាមវ៉ុន ក៏ងក់ក្បាលតិចៗថាបានយល់ហើយ
«នេះមែនប្អូនអាបងនោះ?»ណាមវ៉ុន ចង់សម្តៅទៅលើ យីហ្វាង
«មិនមែនជាប្អូនបង្កើតទេយីហ្វាង ជាប្អូនជាដូនមួយប្អូនអាបងប្អូនអាបងមិនទាន់កើតទេទាល់តែយូរ.ហបានប្អូនអាបងកើតឥលូវមាតានិងបិតាបងកំពុងតែខំប្រឹងយកប្អូនឲ្យបងហើយ»យ៉ុនហ្គីល មានបន្ទូលទាំងលើកដៃចុះឡើងនិងមានបន្ទូលឮៗ
«ហាស់ ហា ហឹស ហឹស ទ្រង់ដឹងតែចប់ហើយ»អ៊ុនវូ ក៏បានឱនមកខ្សឹបដាក់យ៉ុនហ្គី តិចចំណែកឯអ្នកនៅក្នុងរទេះសេះវិញនាំគ្នាសើចឡើងព្រាតហើយសូម្បីតែជីមីន ក៏សើចដែរតែទ្រង់ក៏មានភាពអៀនខ្មាស់មកជាមួយផងដែរពីព្រោះយ៉ុនហ្គីល នេះមានបន្ទូលត្រង់ពេកហើយ(ក្មេងៗនៅតូចចឹងមិនសូវជាចេះកុហកប៉ុន្មានទេ)
«ទៅបំបែកណាមវ៉ុន និងយ៉ុនហ្គីល ទៅឲ្យនៅជិតគ្នាមិនបានទេ»យ៉ុនហ្គី ក៏មានបន្ទូលខ្សឹបតិចៗបញ្ជាឲ្យអ៊ុនវូ ទៅបំបែកណាមវ៉ុន និងយ៉ុនហ្គីល កុំឲ្យនៅជិតគ្នាទៀតបើនៅជិតគ្នាយូរដឹងតែសួរជីកកាយបែបខ្ទិះជាពុំខានទេបើសុទ្ធតែជាកំពូលកូនផងបានប៉ះគ្នាអញ្ចឹងទៀតបើមិនប្រញាប់បំបែបនេះដឹងតែមានហានិភ័យហ្មងហ្នឹង
«វ៉ុន មកអង្គុយជាមួយពុកណា»អ៊ុនវូ ក៏បានក្រោកមកលើណាមវ៉ុន ដាក់នៅលើភ្លៅតែយ៉ុនហ្គីល និងយីហ្វាង ក៏មកគង់ជិតយ៉ុនហ្គី ដូចគ្នាដោយយីហ្វាង គង់នៅលើភ្លៅយ៉ុនហ្គី ដោយមានយ៉ុនហ្គី ឱបជាប់កុំឲ្យធ្លាក់(នៅក្នុងរទេះសេះហ្នឹងក៏មានតុសម្រាប់អង្គុយដែរដែលវាបានវាយជាប់នឹងរទេះសេះដែលមានទទឹងសែសិបសង់ទីម៉ែត្រចំណែកឯបណ្តាយវិញមានប្រវែងពីរម៉ែត្រកន្លះ)
«មាតាចុះពេលណាបានទៅដល់ទៅ?ប៊ែគ ប៊ែគ ឃើញហេអាបងក៏បានអង្គុយនៅលើភ្លៅមាតាអាបងដែរ»យ៉ុនហ្គីល ក៏បានស្រាក់ដៃឱប.កជីមីន ជាប់ហើយក៏មិនភ្លេចដែរអាឌឺដងមកកាន់ណាមវ៉ុន នោះ
«ហាស់ ហាស់ ណាមវ៉ុនបានដេកលើទ្រូងពុកណាមវ៉ុន ទៀត.ហ»ណាមវ៉ុន ក៏សើចឡើងកខិកនឹងផ្លេកក្បាលមកលើទ្រូងរបស់ អ៊ុនវូ
«បងក៏បានដែរ»យ៉ុនហ្គីល ក៏បានដោះដៃឈប់ស្រាក់.កជីមីន ដូរមកក្រព័ទ្ធឱបទ្រូងជីមីន វិញម្តង
«យ៉ាប់មែនក្មេងៗអស់នេះ ហឹស ហឹស»យ៉ុនហ្គី ក៏ស្រាប់តែសើចឡើងនូវការវិការឌឺដងផ្ចាញ់ផ្ចាររបស់ក្មេងៗទាំងពីរ
«អាបងធ្វើកិច្ចការលោកឃូឲ្យធ្វើហើយនៅ?អាអូនអត់ទាន់ធ្វើទេចាំយប់បានធ្វើចុះអាបងវិញ»ស្ងាត់មាត់បានបន្តិចណាមវ៉ុន ក៏បាននិយាយឡើងដែលបានការផ្តាច់ភាពស្ងប់ស្ងាត់ក្នុងរទេះសេះ
«អាបងដូចតែអាអូនឯងដែរហ្នឹងចាំយប់ចាំធ្វើ»យ៉ុនហ្គីល ក៏មានបន្ទូលទាំងលេចសក់ជីមីន តិចៗ(មនុស្សប្រុសនិងមនុស្សស្រីកូរ៉េនៅសម័យបុរាណមានសក់វែងដូចគ្នាតែគ្រាន់តែរបៀបនៃការតុបតែងសក់មានលក្ខណ:ខុសគ្នា)
«លោកឃូប្រាប់ថាស្អែកគាត់នឹងមានល្បែងឲ្យពួកយើងលេងតែគាត់ប្រាប់ថាឲ្យមើលភៅផង»តើល្បែងនេះជាល្បែងអ្វីទៅបានជាត្រូវមើលសៀវភៅនោះ?
«នាំគ្នាសម្រាកទៅដើម្បីកុំឲ្យទៅសមុទ្រអត់មានកម្លាំងលេងទឹកសមុទ្រ»យ៉ុងជី ដែលស្ងាត់មាត់យ៉ាងយូរក៏បាននិយាយឡើង
«បាទ/ចាស»ក្មេងៗក៏បាននិយាយឡើងព្រមគ្នាទើបខំសម្ងំបិទភ្នែកឲ្យលក់រីឯយីហ្វាង វិញផ្ទុំលក់បាត់ហើយបានយ៉ុនហ្គី លួងដោយទះគូថតិចៗ
«ប្រហែលយ៉ុនហ្គីល និងណាមវ៉ុន រៀនថ្នាក់ជាមួយគ្នាហើយបានជាសិ្នតស្នាលជាមួយគ្នាបែបនេះ»ជីមីន ក៏មានបន្ទូលទាំងញញឹមស្រស់សម្លឹងមិមើលក្មេងៗទាំងពីរដែលជាមិត្តនឹងគ្នា
«ព្រះមហេសីជាមនុស្សប្រុសមែនទេ?»ដោយឃើញដើមទ្រូងរបស់ជីមីន រាបស្មើមិនមានដើមទ្រូងខ្ពស់ដូចជាសៀវអុីង និងព្រះមហេសីហ្វុងអុី យ៉ុងជីក៏បានសួរឲ្យអស់ចម្ងល់នៅក្នុងចិត្តពីព្រោះជីមីន នេះស្អាតណាស់យ៉ុងជី មិនអាចបែងចែកឲ្យបានច្បាស់ទេថាជីមីន ជាមនុស្សស្រីឬក៏មនុស្សប្រុស?
«បាទ ខ្ញុំគឺជាមនុស្សប្រុស»ជីមីន មានបន្ទូលដោយខ្សែព្រះនេត្រទតមកកាន់យ៉ុងជី ដែលជាភរិយារបស់អ៊ុនវូ ដែលជាមនុស្សប្រុសដូចជាទ្រង់ដែរតែយ៉ុងជី នេះណាពិតជាស្រស់ស្អាតមុនធម្មតាទេ
«ហឹស ហឹស ឈ្មោះយ៉ុងជី តើត្រូវទេអ៊ុនវូ ហ្យុងបានប្រាប់ខ្ញុំពីយ៉ុងជី ច្រើនណាស់»ជីមីន មានរាជបន្ទូលដោយភ្ជាប់មកជាមួយនឹងឈ្មោះរបស់យ៉ុងជី មកជាមួយផងដែរដែល.សបញ្ជាក់ថាទ្រង់មានការគោរពមកកាន់យ៉ុងជី និងចង់មានភាពស្និតស្នាលជាមួយគ្នា
«ក្រាបទូល ចុះព្រះមហេសីព្រះនាមជីមីន មែនទេ?ព្រះនាមរបស់ទ្រង់ពិតជាពិរោះហើយមានបង្កប់អត្ថន័យល្អទៀតពីព្រោះទូលបង្គំក៏បានរៀនសូត្រខ្លះពីលោកពុកអំពីអត្ថន័យរបស់ឈ្មោះផងដែរតែបានតែតិចតួចទេ»យ៉ុងជី និយាយទាំងញញឹមពីព្រោះជីមីន មិនមានការប្រកាន់ខ្លួនអីទេហើតមួយវិញទៀតពេលបាននិយាយជាមួយនិងជីមីន អញ្ចឹងមានអារម្មណ៍ថាខ្លួនដូចជាមានភាពចុះសម្រុងជាមួយនិងជីមីន ណាស់
«យ៉ុងជី មានអាយុប៉ុន្មានដែរហើយ?ហើយទើបតែម្ភៃប្រាំមួយទេ»ជីមីន ក៏បានប្រាំពីព្រះជន្មរបស់ទ្រង់ឲ្យយ៉ុងជី បានដឹង
«ទូលបង្គំក៏អាយុម្ភៃប្រាំមួយដែរ»យ៉ុងជី ក៏និយាយទាំងញញឹម
«អញ្ចឹងយ៉ុងជី ហើយយើងថាជីមីន ធម្មតាទៅចំណែកយើងសុំហៅថាយ៉ុងជី ដែរហើយណា»ជីមីន មានបន្ទូលទាំងញញឹមមិនឈប់កាលបើបានយ៉ុងជី និយាយឆ្លងឆ្លើយជាគ្នាបែបនេះទាំងដៃទ្រង់ទ្រគូថយ៉ុនហ្គីល ជាប់ខ្លាចថាយ៉ុនហ្គីល នឹងធ្លាក់ពីលើព្រះកាយទ្រង់
«អ៊ុនវូ ប្រពន្ធឯងយ៉ាងម៉េចដែរមានខ្លាចូលខ្លួនដែរអត់?»យ៉ុនហ្គី ទតមកកាន់ជីមីន និងយ៉ុងជី ដែលនិយាយជាមួយគ្នាឡើងសប្បាយគ្មានខ្វាយខ្វល់ពីអីទាំងអស់
«កាយពីមុនមិនទាន់ការលើសខ្លាទៀតតែទូលបង្គំបង្រ្កាបបានហើយតែពេលខ្វះក៏រើមកខ្វះៗដែរតែមិនដូចមុនទេ»អ៊ុនវូ ខ្សឹបមកប្រាប់យ៉ុនហ្គី ទាំងសើចនៅដើម.កតិចៗ
«បើយើងវិញខ្លាតាំងពីបានជួបនៅពេលមានយ៉ុនហ្គីល មកម្ល៉េះបញ្ជាយើងបងឲ្យស្តីផងសម្លុតយើងផងសំខាន់នៅបោកយករាងកាយយើងទៀតហើយក៏មិនមែនមួយដងពីរដងដែរលើងលើសពីហ្នឹងហើយឯងគិតទៅមើលរវាងទាំងពីរអ្នកណាកម្សត់ជាង?»យ៉ុនហ្គី ក៏មានបន្ទូលត្អូញត្អែរឲ្យអ៊ុនវូ ស្តាប់ហើយជួយពិចារណា
«ប្រាកដជាទូលបង្គំហើយទម្រាំតែញ៉ែបានចង់អស់ជីវិត»អ៊ុនវូ និយាយទាំងទម្លាក់ទឹកមុខចុះបង្ហាញពីភាពកម្សកម្សត់របស់ខ្លួនមកកាន់ យ៉ុនហ្គី
«ទៅសមរភូមិន្ទ សម្រាប់មនុស្សរាប់មុឺននាក់មិនរញើតដៃតែនេះស្អីនេះ?ប្រពន្ធមាឌដូចពពែរគ្មានចេះក្បាច់គុណស្អីផងហេតុអីយើងត្រូវខ្លាចទៅវិញ?ឮទៅដល់ណាដឹងតែខ្មាស់គេដល់នោះហើយបើធ្វើជាប្តីគេណាឯជឿតែយើងទៅប្រពន្ធខ្លាំងជាមួយយើងតែពេលថ្ងៃទេតែពេលយប់ទន្សាយចូលខ្លួនហើយមិនហ៊ានក្អកជាមួយយើងទេ»យ៉ុនហ្គី មានបន្ទូលអួតអាងថាទ្រង់មិនហ៊ានទេជីមីន ហ្នឹង.ហតែទ្រង់ហ្នឹងមានបន្ទូលម៉ាស្តាប់ល្មមឮតែពីរនាក់អ៊ុនវូ ហ្នឹង
«ទ្រង់មានបន្ទូលបែបនេះពិតជាត្រឹមត្រូវណាស់ទូលបង្គំគាំទ្រ»អ៊ុនវូ ក៏បានលើកមម្រាមមេដៃសរសរយ៉ុនហ្គី ពីព្រោះខ្លួនយល់ស្របនឹងគំនិតមួយនេះណាស់
«ជីមីន កាលមុនសុភាពរាបសារហើយស្លូតទៀតែឥឡូវនេះមិនបានទេដូចកប៉ាល់ភ្លើងអញ្ចឹងប៉ះដឹងតែរលាកៗ»ដោយមិនចង់បញ្ឈប់ត្រឹមនេះយ៉ុនហ្គី ក៏មានរាជបន្ទូក.តទៀត
«ឲ្យធ្វើយ៉ាចទៅបើជាប្រពន្ធយើងទៅហើយចេះតែទ្រាំៗទៅ ក្រាបទូល»អ៊ុនវូ ក៏និយាយលើកទឹកចិត្ត យ៉ុនហ្គី

ផ្តល់នៅខាងក្រោមនេះចំពោះចំណាប់អារម្មណ៍ឬក៏ពាក្យអីដែលចង់និយាយនៅខាងក្រោមដើម្បីបានរង្វាន់ពេលរឿងនេះចប់ 🤑🔨
Keo_theary 🦔🎋



វណ្ណៈស្នេហ៍(ចប់)Where stories live. Discover now