គ្រាប់ពិលតូចៗធ្លាក់មកបណ្តាក់គ្នាជាបន្តបន្ទាប់ព្រះអាទិត្យបំបាំងកាយនៅឯផ្ទៃអាកាសបាត់ធ្វើឲ្យគ្មានពន្លឺមកបំភឺ.តទៅទៀតគឺមានដុតទៀតឬបំពក់ភ្លើងដើម្បីកាត់បន្ថយការរងារតែប៉ុណ្ណោះ
«អូននៅឈរអីត្រង់ហ្នឹង?យប់ហើយចូលទៅផ្ទុំទៅនៅខាងក្រៅបែបនេះមិនល្អទេហើយអូនក៏មិនមែនព្រះកាយតែមួយដូចមុនឡើយ»យ៉ុនហ្គី យកអាវក្រាស់ៗមកដណ្តប់លើស្មា ជីមីន
«អូនគ្រាន់តែចង់ទតមើលព្រិលធ្លាក់តែប៉ុណ្ណោះមុនដឹងពួកគេយ៉ាងម៉េចទៅហើយទេ?អូនកំពុងរស់នៅមានសេចក្តីសុខមានក្រយ៉ាសោយឆ្អែតៗមានភ្លើងបំពល់យ៉ាងកក់ក្តៅដែលខុសឆ្ងាយពីពួកគេកំពុងតែដេររនោលរនាលទាំងឈឺចាប់»ព្រះភក្ត្រស្រពាប់ស្រពោនដាបដោយទឹកព្រះនេត្រថ្លាឆ្ងង់ក្តៅអ៊ុនហូរមកយ៉ាងឈឺចាប់ពឺតផ្សារ
«បើពួកគេបានដឹងថាអូនបារម្ភពីពួកគេយ៉ាងនេះមិនដឹងថាពួកគេរំភើបសប្បាយចិត្តយ៉ាងណាទេ»ព្រះកេសារទោរទន់អង្អែលថើរដោយព្រះសាមុីទាំងព្រះភក្ត្រពិតនឹងដើមទ្រូងពោរពេញដោយភាពកក់ក្តៅនៃបេះដូងដោយក្តីស្រលាញ់
«ហ្អឹក ហ្អឹក យ៉ុន ហុី ហុឺ ហុី អូនអាណិតពួកគេ ហុឺ ហុឺ យ៉ុន ហុឺ អូន អូន ហ្អឹក»ជីមីន យំមកខ្លាំងៗឲ្យបានធូរស្បើយក្នុងព្រះទ័យខ្លះទ្រង់យល់យ៉ាង យល់យ៉ាងច្បាស់ថាពួកគេមានការឈឺចាប់ពេលពួកគេបានបាត់បង់សាច់ញាតិឬមនុស្សដែលពួកគេស្រលាញ់ពីព្រោះទ្រង់បានឆ្លងកាត់រឿងទាំងនេះអស់មកហើយ
«យំមកយំឲ្យអស់ចិត្តមកមានបងនៅកំដរអូននៅទីនេះហើយ»យ៉ុនហ្គី មានបន្ទូលស្រទន់ជាមួយព្រះមហេសីវ័យក្មេងព្រោះអីព្រះមហេសីទ្រង់បីដូចមនុស្សដែលមានកម្លាំងស្មារតីខ្សោយណាស់ដូចជាមនុស្សស្រីអញ្ចឹងមិនខុស
«ស្អែកមិនឲ្យយ៉ុនហ្គីល ទៅរៀនទៀតទេ ហ្អឹក ហើយបងក៏ដូចគ្នាហាមចេញទៅណា»ជីមីន ឱបយ៉ុនហ្គី ឡើងជាប់ដោយក្តីហួងហែងព្រះកាយយ៉ុនហ្គី មិនឲ្យយាងទៅណាចោលទ្រង់គឺទ្រង់ត្រូវនៅតែក្នុងរាជវាំងជាមួយទ្រង់និង យ៉ុនហ្គីលហើយអ្នកទាំងអស់គ្នាក៏ដឹងស្រាប់ហើយមែនទេ??ថាអ្នកដែលពរពោះគឺមានការប្រែប្រួលផ្នែកផ្លូវអារម្មណ៍យ៉ាងឆាប់រហ័សហើយអារម្មណ៍ទាំងនោះក៏ផ្សាភ្ជាប់ជាមួយទារកក្នុងផ្ទៃដែរ
«អត់ទេស្អែកបងមានការត្រូវចេញទៅក្រៅរាជវាំងជាចាំបាច់តែបងនឹងត្រឡប់មកវិញឲ្យឆាប់រហ័សជាទីបំផុត»ជីមីន កាលបើទ្រង់បានសណ្តាប់ឮបែបនេះទ្រង់កាន់តែឱនយ៉ុនហ្គី កាន់តែណែនយំមកមិនឈប់គ្រវីក្បាលឲ្យតតាត់
«ហ្អឹក ហឹក មិនឲ្យទៅ ហុឺ ហុឺ មិនឲ្យទៅអូនមិនអនុញ្ញាតបើបងទៅអូនក៏ត្រូវទៅដូចគ្នា ហុឺ ហុឺ ហុឺ ហ្អឹក ហឹក ហឹក ហ្អឹក ហុី»យ៉ុនហ្គី ញញឹមបន្តិចហើយក៏បីជីមីន មកក្នុងដំណាក់ដោយផ្ទុំឱបយ៉ុនហ្គីល និងជីមីន ជាប់នឹងទ្រូង
ព្រះអាទិត្យដែលបានអស្តង្គតក៏យាងយាត្រារះមកបំភ្លឺផែនដីម្តងទៀតសារជាថ្មីតាមគន្លងរង្វិលនៃប្រព័ន្ធព្រះអាទិត្យ
«បងចង់ទៅណា?»ដោយលើកនេះខុសពីរាល់ដងដែលយ៉ុនហ្គី តើនមុនទ្រង់បែបនេះជីមីន ក៏មានបន្ទូលចោទសួរទៅព្រះស្វាមុី
«បងទៅត្រួតពិនិត្យផ្សិតពុលដែលជាប្រភពជម្ងឺឆ្លងរាលត្បាត»យ៉ុនហ្គី មានបន្ទូលប្រាប់ជីមីន តាមត្រង់ទ្រង់មិនចង់កុហកជីមីន ទេ
«អូនចង់ទៅជាមួយបងដែរ»ជីមីន ចាប់ដើមដៃយ៉ុនហ្គី ជាប់ដោយព្រះភក្ត្រអង្វរ.ក
«នៅទីនោះគ្រោះថ្នាក់ណាបងមិនឲ្យអូនទៅទេ»យ៉ុនហ្គី មិនត្រឹមតែយាងទៅត្រួតពិនិត្យផ្សិតនោះ.នោះទេគឺទ្រង់ត្រូវយាងទៅសួរសុខទុក្ខប្រជាជនដែលមានផ្ទុកនូវជម្ងឺអាសន្នរោគទៀត
«បើអូនមិនបានទៅបងក៏មិនបានទៅដូចគ្នា»ជីមីន មានបន្ទូលគម្រាមទៅកាន់ យ៉ុនហ្គី
«ក៏បានអូនអាចទៅជាមួយបងបានតែអូនត្រូវតែគង់នៅតែមួយកន្លែងហាមយាងទៅណាផ្តេសផ្តាស»ដោយពេលវេលាជិតខិតជិតមកដល់ហើយយ៉ុនហ្គី មិនចង់បង្អែរបង្អង់យូរនោះទេក៏ឆ្លើុយថាយល់ព្រមភ្លាម
«អឹមៗអូនសន្យា»ជីមីន ងក់ក្បាលយល់ព្រមយ៉ាងរហ័សទាំងសប្បាយព្រះទ័យ
«ចុះហ្គីល វិញនោះ?»ដោយបារម្ភពីយ៉ុនហ្គីល ផងដែរនោះជីមីន ក៏សួរទៅ យ៉ុនហ្គី
«គឺត្រូវនៅក្នុងរាជវាំងមិនអាចយាងទៅជាមួយពួកយើងបានទេ»យ៉ុនហ្គី មានបន្ទូលស្របនឹងខ្សែព្រះនេត្រទតមករាជបុត្រាតូចដែលកំពុងផ្ទុំលក់យ៉ាងស្កប់ស្កល់
«ចាំពេលហ្គីល តើនសិនទៅចាំពួកយើងយាងទៅ»ដោយមិនចង់យាងទៅដោយមិនឲ្យដំណឹងឲ្យយ៉ុនហ្គីល បានជ្រាបជីមីន ក៏ឃាត់យ៉ុនហ្គី ឲ្យនៅបន្តិចសិន
«អឹម ក៏បាន»យ៉ុនហ្គី បានយល់ព្រមចំពោះសំណើររបស់ ជីមីន
«មាតាបិតាឆាប់មកវិញណា»យ៉ុនហ្គីល រាដៃបក់បោយាព្រះមាតាបិតាដែលមានធុរ:សំខាន់ត្រូវយាងចេញពីរាជវាំងហើយទ្រង់ក៏មិនយំបានរឹងទទឹងចចេះចង់យាងទៅជាមួយព្រះមាតាបិតាដែរ
«កុំយំណាបុត្រាឆ្លាតរបស់មាតាបិតា»យ៉ុនហ្គី លើកយ៉ុនហ្គីល មកឱបបន្តិចហើយក៏ដាក់យ៉ុនហ្គីល ចុះវិញសឹមយាងយាត្រាមកគង់ក្នុងរទេះសេះដោយមានមន្ត្រីដប់នាក់ជាងជិះសេះអមតាមក្រោយនិងមានសេនាហុកសិបនាក់ជាងដើរយាមការពាររទេះសេះពីខាងក្រោយនិងខាងមុខរទេះសេះ
«អុីវ ហប ហប ហប ឈប់»ចំណាយពេលមួយព្រឹកជិតថ្ងៃត្រង់ទីបំផុតអ្នករាល់គ្នាក៏បានមកដល់ជម្រំមួយកន្លែងដែលជាគោលដៃដែលបានគ្រោងទុកកាលពីថ្ងៃម្សិលមិញ
«ម៉េចក៏មកកន្លែងនេះទៅវិញ?បងបានមានបន្ទូលថានឹងយាងទៅរកមើលប្រភពជម្ងឺនោះ?»ជីមីន យាងចុះពីលើរទេះសេះដោយធ្វើព្រះនេត្រម៉ក់ៗដាក់ព្រះស្វាមុី
«គឺអូនត្រូវគង់នៅតែមួយកន្លែងមិនអាចយាងទៅជាមួយបងបានទេ»យ៉ុនហ្គី នាំជីមីន មកគង់នៅក្នុងជម្រំដែលមានភ្នក់ភ្លើងសម្រាប់ដាំទឹកក្តៅនៅក្នុងនោះ(វាជាពំនូកភ្លើងដែលគេដុតតិចៗនិងមានទម្ររឈើបីដើមសម្រាប់ដាក់ដៃកំសៀវបានណាមួយជម្រំដែលគេបានបោះនេះគឺមានទំហំធំទូលាយមិនអាចបង្ករជាអគ្គិភ័យបានទេ)
«តែអូន/ស្តាប់តាមបង»យ៉ុនហ្គី មានបន្ទូលកាត់រាជបន្ទូលជីមីន ត្រឹមតែនាំជីមីន មកជាមួយនេះទ្រង់បារម្ភសឹងអីទៅហើយ.ហើយបើឲ្យជីមីន យាងទៅតំបន់កាន់តែគ្រោះថ្នាក់ជាងនេះទៅ?
«សឺត បងទៅហើយណាបងនឹងប្រញាប់ត្រឡប់មកវិញ»យ៉ុនហ្គី ទាញជីមីន មកឱបហើយក៏ថើបថ្ងាស.សរលោងមួយខ្សឺតមសឹមនឹងយាងចេញទៅដោយមានអាវក្រាសៗសម្រាប់កាត់បន្ថយភាពត្រជាក់បើសិនជាអ្នកសូមអ្នកទាំងអស់គ្នាជួយផ្តល់មតិចំពោះសាច់រឿងនៅខាងក្រោមនេះផងហើយបើសិនជាអ្នកទាំងអស់គ្នាមានអីចង់និយាយទាក់ទងនិងសាច់រឿងអាចនិយាយមកបាន
Keo_theary

YOU ARE READING
វណ្ណៈស្នេហ៍(ចប់)
Romance-តើស្នេហារបស់ពួកគេអាចទៅរួចដែរឬទេបើសិនជាពួកគេមានភេទដូចគ្នាហើយមានឋាន:ខុសគ្នាទៀតនោះ? -ស្នេហាដែរកើតចេញពីការស្រលាញ់ភេទដូចគ្នាវាមិនមែនជាស្នេហានោះទេប៉ុន្តែវាគ្រាន់តែជាអារម្មណ៍ -តើពួកគេនឹងត្រូវប្រឈមមុខជាមួយនឹងបញ្ហាអ្វីខ្លះបើសិនជាពួកគេស្រលាញ់មនុស្សដែលមានភេទដ...