ពិធីឡើងគ្រងរាជ

574 67 7
                                    

«ហឹម អួយ»ព្រឹកថ្មីក៏បានចូលមកដល់ជីមីន ខំក្រោកឡើងទាំងជធ្ងន់ក្បាលជាខ្លាំងគេយកដៃមកស្ទាបក្បាលខ្លួនឯងក៏ដឹងថាក្តៅចំណែកភ្នែកជីមីន ក៏បានឡើងក្រហមនឹងហើមជីមីន ដើរចេញពីបន្ទប់ទាំងព្រលឹមស្រាងៗគេយកធុងយកទៅដងទឹកសម្រាប់ស្រោចដំណាំដែរគេបានដាំ
«ហឹស ពួកឯងធំលឿនណាស់»ជីមីន បន្ទន់ជង្គង់យកដៃអង្អែលផ្លែឪឡឹកដែរគេបានដាំនឹងញញឹមតិចៗទៅកាន់ពួកវា
«បើយ៉ុនហ្គី នៅពួកយើងនឹងបានហូបជាមួយគ្នាហើយ»ជីមីន នៅតែអង្អែលផ្លែឪឡឹកដែរខ្លួនបានដាំហើយក៏ធ្លាប់យ៉ុនហ្គី ជួយស្រោចវាដែរ
  បើក្រឡេកមកមើលនៅក្នុងរាជវាំងឯណេះវិញមានការមមាញឹកភីលាងស្រីញាប់ដៃញាប់ជើងលើកជញ្ជូបម្ហូបអាហារស្រាផ្លែឈើមកដាក់នៅលើតុជាច្រើនតុសម្រាប់មន្ត្រីរាជការដែរចូលរួមនៅក្នុងពិធីឡើងគ្រងរាជរបស់ យ៉ុនហ្គី
«ហុឺយ ធុញណាស់ឲ្យលឿនៗទៅមើស»យ៉ុនហ្គី ឈរឲ្យពួកភីលាងតុបតែងរាងកាយឲ្យយ៉ាងយូរមិនដឹងថាជាស្អីខ្លះទេរញ៉េរញ៉ៃណាស់
«ជិតរួចហើយក្រាបទូល»ពួកភីលៀងនាំគ្នាញាប់ដៃញាប់ជើងតុបតែងរាងកាយយ៉ុនហ្គី យ៉ាងលឿនរហូតទាល់តែរួចរាល់បន្ទាប់ពីពួកភីលៀងតុបតែងរាងកាយខ្លួនរួចហើយក៏ដល់វេលាដែរយ៉ុនហ្គី យាងមកកន្លែងពិធីនៅក្នុងពិធីឡើងគ្រងរាជមានមន្ត្រីជាច្រើនអង្គុយតាមតុនិមួយៗតាមឋានះរបស់ខ្លួន
«សូមក្រាបបង្គំព្រះអង្គសូមព្រះអង្គមានព្រះជន្មមុឺនៗឆ្នាំ»យ៉ុនហ្គី ដើរចូលមកក្នុងពិធីដែរមានសេនានឹងភីលាដើរតាមពីក្រោយមិនក្រោមដប់នាក់ទេយ៉ុនហ្គី ដើរមកជិតរាជបាឡាំងដែរមាមស្តេចមីន នៅគង់នៅទីនោះផងដែរ
«បិតាទុកចិត្តលើបុត្រហើយ»ស្តេចមីន យកម្ពុតមកពាក់ឪ្យយ៉ុនហ្គី បន្ទាប់ពីពាក់ម្ពុកហើយយ៉ុនហ្គី ក៏ត្រូវធ្វើពិធីមួយទៀតគឺពិធីសប្បថ-សប្បែរចំពោះប្រជារ្រាស្តនឹងចំពោះទឹកដីនៅមុខមន្ត្រីជាច្រើននាក់ទម្រាំចប់ពិធីគឺវាល្ងាចបាត់ទៅហើយយ៉ុនហ្គី ចាប់ផ្តើមស្រវឹងតែមិនសូវជាខ្លាំងប៉ុន្មានទេ
«យកសេះពីរមកចេញទៅក្រៅរាជវាំងជាមួយយើង»ផ្ទៃមុខយ៉ុនហ្គី ចាប់ផ្តើមក្រហមតិចៗយ៉ុនហ្គី និយាយសម្លេងស្អកៗទៅកាន់អ៊ុនវូ ដែរត្រូវជាជំណិតរបស់ខ្លួន
«ទ្រង់ចង់យាងទៅណាទាំងថ្មើរនេះ?»អ៊ុនវូ មិនបានទៅធ្វើតាមរាជបញ្ជារបស់យ៉ុនហ្គី ទេបែរជាទៅយូរយ៉ុនហ្គី ទៅវិញ
«ឯងទុកសម្តីយើងជាខ្យល់តើមែនទេ?ឯងចង់ដាច់ក្បាលមែន?»យ៉ុនហ្គី ចាប់ផ្តើមច្រឡោតខឹងពេលដែរអ៊ុនវូ មិនព្រងធ្វើតាមរាជបញ្ជាខ្លួនដូច្នេះ
«ក្រាបទូល»ប្រហែលជិតមួយសន្ទុះអ៊ុនវូ ក៏ត្រឡប់មកវិញជាមួយនឹងសេះពីរក្បាលដែរមានកម្លាំងខ្លាំងនឹងរត់លឿនបំផុតមកកន្លែងដើមតែនាយមិនបានឃើញយ៉ុនហ្គី នោះទេ
«ចេញដំណើរទៅ»បន្ទាប់ពីផ្លាស់សម្លៀកបំពាក់រួចហើយយ៉ុនហ្គី ក៏ដើរមកវិញយ៉ុនហ្គី និយាយទាំងឈរនៅក្រោយខ្នងអ៊ុនវូ ធ្វើឲ្យអ៊ុនវូ ភ្ញាក់ចង់អស់ព្រលឹង
«បើបែបនេះតែប៉ុន្មានដងទៀតទូលបង្គំដឹងតែគាំងបេះដីងស្លាប់ហើយ»អ៊ុនវូ យកដៃរឹតទ្រូងនាយភ័យមិនស្ទើរទេើេងមកឈរក្រោយខ្នងស្ងាត់ៗបែបនេះ
«ចេញដំណើរទៅនៅថ្មើរម៉ានទៀត?»យ៉ុនហ្គី ជិះសេះទៅមុននឹងងាកមកស្រែកថាឲ្យអ៊ុនវូ ដែរមិនទាន់ចេញសេះ
«ក្រាបទូល»អ៊ុនវូ ក៏ជិះមកតាមក្រោយ យ៉ុនហ្គី
«ព្រះអង្គមុនអាចយាងចេញពីរាជវាំថ្មើរនេះបានទេក្រាបទូលវាមានគ្រោះថ្នាក់ណាស់»សេនាដែរនៅចាំការពារទ្វារព្រះរាជវាំងបាននាំគ្នាឈរពាំងសេះមិនឲ្យយ៉ុនហ្គី ចេញនោះទេ
«ពួកឯងចង់ងាប់មែនទេ»យ៉ុនហ្គី ស្រែកសម្លុតទៅសេនាអស់នោះយ៉ាងខ្លាំងធ្វើឲ្យពួកគេបើកផ្លូវឲ្យទ្រង់ទៅ

បើសិនជាអាចសូមជួយផ្តល់មតិចំពោះសាច់រឿងផង
Keo_theary


វណ្ណៈស្នេហ៍(ចប់)Where stories live. Discover now