ថាអត់កើតអត់កើតមែន

407 66 16
                                    

   ហាងរបស់ជីមីន បានបិទលឿនជាងរាល់ដងដោយមានយ៉ុនហ្គី ហើយនិងថេវ៉ុក ជាអ្នកជួយបិទឯជីមីន អត់វានជួយបិទទេហើយសូម្បីតែលាងចានយ៉ុនហ្គី ហើយនិងថេវ៉ុក ក៏ដណ្តើមគ្នាធ្វើដែរ
   «នេះជាប្រាក់របស់ហ្យុង សម្រាប់ថ្ងៃនេះ»ជីមីន ក៏បានហុចប្រាក់មួយចំនួនមកឲ្យ ថេវ៉ុក
   «បងអត់យកទេអូនទុកវិញទៅ»ថេវ៉ុក និយាយទាំងកំពុងចាប់ដៃ ជីមីន
   «អត់ទេហ្យុង យកទុកទៅ»ជីមីន ក៏បានដាក់ប្រាក់នោះនៅដៃ ថេវ៉ុក
   «អត់ទេ»អ្នកទាំងពីរក៏ចេះតែរុញប្រាកឲ្យគ្នាទៅវិញទៅមក
   «បើថាមិនយកក៏អត់ទៅដៃហ្នឹងនៅចាប់ធ្វើអីទៀតម៉េចក៏មិនប្រលែង?»ដោយឃើញទើសភ្នែកខ្លាំងពេកយ៉ុនហ្គី ក៏បាននិយាយកាត់ផ្តាច់ការចាប់ដៃគ្នារបស់អ្នកទាំងពីរឯថេវ៉ុក ក៏បានដកដៃពីដៃ ជីមីន
   «បើលោកអស់អីហើយក៏ឆាប់ទៅផ្ទះវិញទៅកុំគិតតែការងារគេហើយការងារផ្ទះឯងឡើងគរ-ដូចភ្នំនោះ»យ៉ុនហ្គី ក៏បាននិយាយត-ទៅទៀតបងបំណងចង់ដេញ ថេវ៉ុក
   «សឺត បងទៅហើយណា ហុីល»ថេវ៉ុក ក៏បានឆ្មក់ថើបថ្ពាល់ជីមីន មួយខ្សឺតហើយនៅដផងភ្នែកសម្លឹងមកមើលយ៉ុនហ្គី បន្តិចហើយក៏ដើរចេញទៅបាត់
   «ម៉េចក៏ឲ្យគេថើបថ្ពាល់ងាយៗអញ្ចឹង?»មុខរបស់យ៉ុនហ្គី ចាប់ផ្តើមក្រម៉ូវពេលដែលថេវ៉ុក បានថើបថ្ពាល់ជីមីន ហើយគ្មានទៅខឹងនឹងថេវ៉ុក អីបន្តិចសោះមានតែនៅឈរស្ងៀមហើយនៅយកដៃស្ទាបថ្ពាល់កន្លែងដែរថេវ៉ុក បានថើបទៀត
   «គាត់តែចឹងហើយពូយ៉ុន ហ្គីលប្រាប់តាំងតែពីយប់មិញអត់មានស្តាប់ទេ»យ៉ុនហ្គីល និយាយទាំងបានលើកដៃមកចាប់មម្រាមដៃយ៉ុនហ្គី ហើយអ្នកទាំងពីរក៏បានដើរទៅមុនបាត់ទុកឲ្យជីមីន នៅឈរមុខហាងតែម្នាក់ឯង(ហ្នឹងឲ្យរៀងកាលមុនទុកកូនចោល>_<)
   «ម៉េចក៏មកភ្នំចឹង?»មកដល់ជើងភ្នំយ៉ុនហ្គី ក៏សួរទៅ យ៉ុនហ្គីល
   «នៅលើនោះជាផ្ទះពួកយើង»យ៉ុនហ្គីល ក៏បានចង្អុកទៅលើកំពូលភ្នំដែលមានមួយខ្នងនៅលើភ្នំដែលមើលពីក្រោមទៅឃើញដំបូលផ្ទះតិចៗដោយសារតែបាំងដើមឈើ
   «អញ្ចឹងឡើងទៅណាតាមណា?»យ៉ុនហ្គីល ក៏មិនបានមាត់ក៏បានចង្អុលផ្លូវដែលនៅខាងស្តាំដៃខ្លួន
   «ឡើងលើខ្នងពូមកពូអៀវឯងឡើង»យ៉ុនហ្គី ក៏បានអង្គុយចុះឲ្យយ៉ុនហ្គីល ឡើងលើខ្នងខ្លួនដោយកាលមុនខ្លួនបានអៀវជីមីន តែឥលូវប្តូរមកអៀវយ៉ុនហ្គីល វិញ៉យ៉ុនហ្គីល វិញញញឹមឡើងខ្ជិបឡើងមកលើខ្នងយ៉ុនហ្គី ដៃស្រាក់ចូលគ្នាក្រព័ទ្ធ-កយ៉ុនហ្គី ជាប់
   «នៅលើភ្នំហ្នឹងខ្លាចអត់?»យ៉ុនហ្គី ក៏បានយកដៃទ្រគូថយ៉ុនហ្គីល ពីខាងក្រោមឯជើងវិញក៏ចេះតែដើរទៅមុខមិនឈប់
   «អត់ខ្លាចទេ»យ៉ុនហ្គីល ក៏បានឆ្លើយពីយ៉ុនហ្គី វិញទាំងស្ងាបម្ហបៗ
   «អញ្ចឹងចង់ឲ្យពូនៅបានជាគ្នាទេ?»យ៉ុនហ្គី ក៏បានសួរទៅយ៉ុនហ្គីល តទៀតថាចង់ឲ្យខ្លួននៅជាមួយបានគ្នាដែរឬអត់?ដោយសារតែយ៉ុនហ្គី ដូចជាត្រូវជើងជាមួយនិងខ្លួនដល់ហើយបើរឿងនិយាយវិញឡើងត្រូវគ្នា(មិនឲ្យត្រូវមិចបើបិតានិងបុត្រាគេហើយ>_<)
   «ពូមកនៅជាមួយយ៉ុនហ្គីល ហើយតាសពូថាចង់នៅជាមួយអីទៀត?»យ៉ុនហ្គីល សួរទៅយ៉ុនហ្គី វិញទាំងខំប្រឹងបើកភ្នែមព្រឹមៗ
   «អត់ទេពូអត់បាននៅជាមួយឯងរហូតទេតែតិចទៀតម៉ែឯងដេញពូឲ្យពូទៅផ្ទះពូវិញហើយ»យ៉ុនហ្គី ក៏និយាយរៀងទម្លាក់សម្លេងនិងបាននិយាយចាក់មនោគគមន៍ទៅកាន់ យ៉ុនហ្គីល
   «ម៉េចក៏គាត់ចង់ដេញពូចេញបើពូខំប្រឹងជួយធ្វើការនៅក្នុងហាងចង់អីហើយ»យ៉ុនហ្គីល ក៏ខំប្រឹងនិយាយទាំងទន់ភ្នែកទប់លែងជាប់ក៏បានដេកលក់បាត់តែយ៉ុនហ្គី មិនបានធ្លាក់ពីលើខ្នងយ៉ុនហ្គីល នោះទេដោយសារតែដៃម្ខាងរបស់យ៉ុនហ្គី ក៏បានទ្រគូថយ៉ុនហ្គីល ហើយទៀតយ៉ុនហ្គី ក៏បានក្រសោបខ្នងយ៉ុនហ្គីល ឡើងជាប់ដោយមានជីមីន ដើរនៅពីតែក៏រៀងឆ្ងាយពីគ្នាដែលដើរបានជិតមួយសន្ទុះយ៉ុនហ្គី ក៏បានមកដល់លើភ្នំមុន ជីមីន
   «ដល់ផ្ទះហើយ»យ៉ុនហ្គី ក៏បានគោះខ្នងយ៉ុនហ្គីល តិចៗឲ្យយ៉ុនហ្គីល ដឹងតែអត់ឮយ៉ុនហ្គី ឆ្លើយសោះដោយសារតែយ៉ុនហ្គីល បានដេកលក់បាត់ទៅហើយ-ហើយយ៉ុនហ្គី គោះខ្នងក៏មិនភ្ញាក់ដែល
   «ដេកលក់បាត់ហើយ?»យ៉ុនហ្គី ក៏បានឈរចាំជីមីន មកដល់
   «យ៉ុនហ្គីល ដេកលក់បាត់ហើយ»យ៉ុនហ្គី និយាយតិចៗប្រាប់ជីមីន ឯជីមីន ក៏បានបកដៃឲ្យយ៉ុនហ្គី ដើរមកតាមខ្លួន
   «ក្រាក»ទា្វរបន្ទប់ដេករបស់ជីមីន បានបើកឡើងជីមីន ក៏ក្រាលភួយតម្រៀបវាឲ្យបានស្អាតឯយ៉ុនហ្គី ក៏ដាក់យ៉ុនហ្គីល ថ្នមៗនៅលើភួយ
   «ដេកលក់ស្រួលដល់ហើយសង្ស័យតែហត់ណាស់ហើយមើលទៅ?»យ៉ុនហ្គី ក៏បានអង្គុយពែនភ្នែនសម្លឹងមកមើលមុខយ៉ុនហ្គីល គឺរៀងស្រដៀងខ្លួនខ្លះៗដែរ
   «ឯងទៅណា»ដោយឃើញជីមីន ចង់ងើបចេញយ៉ុនហ្គី ក៏បានចាប់ដៃជីមីន សួរ
   «ទៅធ្វើម្ហូប»ជីមីន ក៏បានងាកមកមើលមុខយ៉ុនហ្គី ហើយក៏ឆ្លើយ
   «ចាំយើងជួយ»យ៉ុនហ្គីល ក៏បានក្រោកឡើងដើរមកតាមជីមីន ដល់ចង្ក្រានបាយ
   «លោកចេះបង្កាត់ភ្លើងដែរទេ?»ដោយឃើញយ៉ុនហ្គី អញ្ចឹងជីមីន ក៏មិនសូវជាទយកចិត្តដែរថាយ៉ុនហ្គី អាចជួយខ្លួនបានឬក៏អត់?
   «យើងចេះ»យ៉ុនហ្គី ក៏បានរកប្រាប់បង្កាត់ភ្លើង(ប្រដាប់បង្កាត់ភ្លើងហ្នឹងអាចជាដុំថ្មឬក៏ជាបំពង់ដែលមានរាងទ្រវែងមានទំហំបិុនកូនដៃប្រវែងដប់សង់ទីម៉ែត្រដែលអាចបើកចេញបើកចូលបានដូចជាំពង់ក្រេមរបស់មនុស្សស្រីលាបតែវាមួលអស់កើតតែប៉ុណ្ណោះសម្រាប់ដុំថ្មគេយកវាមកវ៉ៃចូលគ្នាឯបំពង់ភ្លើងវិញគេផ្ទុំវាទើបវាចេញរងើកមក)
   «នេះយកអង្ករនិងសាច់ជ្រូកហើយនៅបន្លែនេះទៀតទៅលាងផង»ជីមីន ក៏បានដាក់អង្ករចូលមកក្នុងឆ្នាំដាំល្មមហូបបីនាល់ហើយក៏បានយកដាច់ជ្រូកមួយដុំនិងបន្លែគ្រប់មុខឲ្យយ៉ុនហ្គី យកទៅលាងឯយ៉ុនហ្គី វិញបានត្រឹមតែញញឹមដោយសារតែខ្លួនមិនរឡាក់រឡើកដូចកាលពីប៉ុន្មានឆ្នាំមុននោះទេ
   «ហើយឯងនៅតែដដែលនៅតែមើលងាយថាយើងធ្វើមិនកើតដដែលឯងមិនប្រែប្រួលសោះ»យ៉ុនហ្គី ក៏បានលាងសាច់ជ្រូកនិងបន្លែងទាំងញញឹមបិទមាតើមិនជិតនិងគ្រវីក្បាលតិចៗហួសចិត្តនិងអត្តចរិករបស់ជីមីន បន្ទាប់ពីលាងបន្លែរួចហើយយ៉ុនហ្គី ក៏បានលាងអង្ករម្តងតែយ៉ុនហ្គី ក៏បានដាក់ទឹកឡើងម៉ាឆ្នាំងលើកមកឲ្យជីមីន នៅចង្ក្រានបាយ
   «ថាអត់កើតអត់កើតមែន»គ្រាន់តែឃើញទឹកដាក់ដាំបាយជីមីន ឡើងគ្រវីក្បាលថាយ៉ុនហ្គី អត់ចេះដាក់ទឹកដាំបាយសោះឯបន្លែនិងសាច់វិញអត់អីទេ
   «ឈូ ក្រឹប លោកនៅមើលភ្លើងទៅខ្ញុំហាន់សាច់និងបន្លែ»ជីមីន ក៏បានចាក់ទឹកចេញពីឆ្នាំងខ្លះបើទុកទឹកច្រើនបាយក្លាយជាបរបរមិនខានទេហើយក៏បានមកហាន់សាច់និងបន្លែសម្រាប់ឆាហូបជីមីន ហាន់បន្លែទាំងស្ថិតនៅក្រោមក្រសែភ្នែករបស់ យ៉ុនហ្គី
   «នៅទីបំផុតបងក៏បានជូបអូនម្តងបងសន្យាថានឹងមិនឲ្យអូនទៅណាចោលបងម្តងទៀតនោះទេ»យ៉ុនហ្គី បានត្រឹមតែនិយាយពាក្យទងនៅក្នុងចិត្តដោយសម្លឹងមកមើលជីមីន ទាំងយកចិត្តទុកដាក់នៅពេលនេះទ្រង់បានជួបជីមីន ហើយរងចាំតែខ្លួនរំលឹកការចងចឈរបស់ជីមីន ថាជីមីន ជាអ្នកណាហើយនិងខ្លួនជាអ្នកណានោះទេនេះប្រាំពីរឆ្នាំមកហើយជីមីន ក៏នៅតែមិនអាចចងចាំខ្លួនបានដោយសារតែគ្មានអ្នករំលឹកការចងចាំរបស់ជីមីន ក៏ថាបានហើយជីមីន ក៏មិនអាចមានការចងចាំដោយខ្លួនឯងបានដែរអញ្ចឹងមានតែយ៉ុនហ្គី តែម្នាក់គត់ដែលជាអ្នកនាំយកការចងចាំរបស់ជីមីន មកវិញ

  បើសិនជាអាចសូមអ្នកទាំងអស់គ្នាជួយផ្តល់មតិយោបល់របស់អ្នកទាំងអស់គ្នាចំពោះសាច់រឿងនៅក្នុងភាគនេះផងដើម្បីឲ្យខ្ញុំបានដឹងពីចំណាប់អារម្មណ៍របស់អ្នកទាំងអស់គ្នាចំពោះសាច់រឿងហើយក៏បានឲ្យខ្ញុំបានដឹងពីចំណុចណាដែលបានខ្វះខាតនៅក្នុងភាគនេះ
Keo_theary
  
  

វណ្ណៈស្នេហ៍(ចប់)Where stories live. Discover now