នៅក្នុងបន្ទប់រាជពេទ្យមានសភាពស្ងាត់ជ្រងុំយ៉ុនហ្គី គង់នៅទតមើលវង់ភ័ក្ត្រដែរស្រស់ស្អាតជាមួយនឹងទឹកមុខស្លេកស្លាំងទាំងបារម្ភ តើនេះគឺជាអារម្មណ៍អ្វីទៅ?ទ្រង់មិនបានយល់ពីអង្គឯងនោះទេថារាល់ថ្ងៃនេះទ្រង់ទុកជីមីន ជាអ្វីឲ្យបា្រកដ
«សុំទោស យើងបានបំផ្លាញជីវិតរបស់ឯងហើយ»យ៉ុនហ្គី មានបន្ទូលនៅក្នុងព្រះទ័យឯព្រះភ័ក្ត្រសម្លឹងមកមើលជីមីន មិនដាក់មិនគួរណាទ្រង់បំផ្លាញជីវិតក្មេងប្រុសម្នាក់ដែរមិនដឹងខ្យល់អីនោះទេទ្រង់បានបំពានគេហើយថែមទាំងព្រះមានព្រះមហេសីរួចហើយក៏ទ្រង់នៅតែមិនអាចកាត់ព្រះទ័យពីជីមីន បានហើយទ្រង់ក៏នៅតែបន្តបំផ្លាញជីវិតគេរហូតធ្វើឲ្យគេបាត់បង់ម្តាយជាទីស្រលាញ់ម្នាក់ដោយមិនដឹងខ្លួន
«អ្ហឹស ហឹម»ជីមីន បញ្ចេញសម្លេងគ្រហឹមចេញមកបន្ទាប់មកក៏បើកភ្នែកតិចៗកែវភ្នែកភ្លឺថ្លាសម្លឹងរេមើលពេញបន្ទប់ក៏បានប្រទះភ្នែកនិង យ៉ុនហ្គី
«ជីមីន»យ៉ុនហ្គី ក៏ប្រញ៉ាប់ក្រាកពីតុមកជួយគ្រាឲ្យជីមីន អង្គុយផ្អែកខ្នងនិងគ្រែឯជីមីន វិញមិនបានមាត់អីដែរគ្រាន់តែញញឹមតិចៗ
«ហូបស៊ុបសិនទៅឲ្យមានកម្លាំង»យ៉ុនហ្គី ក៏បានយាងមកយកស៊ុបកាន់និងដៃហើយក៏ផ្លុំតិចៗឲ្យវាត្រជាក់ទង្វើលយកចិត្តទុកដាក់របស់យ៉ុនហ្គី មកលើខ្លួនធ្វើឲ្យជីមីន ពិបាកនិងកាត់ចិត្តផ្តាច់ពីយ៉ុនហ្គី ខ្លាំងណាស់
«ហ្វូ ហ្វូ អឹម ស៊ុបស្អីក៏ឆ្អាបមើលតែស៊ុបឆៅ»យ៉ុនហ្គី ផ្លុំទឹកស៊ុបនៅក្នុងស្លាបព្រាហ្វូៗក្លិនស៊ុបក៏បានជ្រាបចូលច្រមុះទ្រង់ធ្វើឲ្យទ្រង់ទទួលបានក្លិនវាទោះបីជាទ្រង់មិនបានដោយមិនបានសោយយ៉ុនហ្គី យកដៃខ្ទប់ច្រមុះនុងមាត់ច្លួនឯងទាំងព្រះភ័ក្ត្រក្រញ៉ូវពេលទទួលបានក្លិនទឹកស៊ុបដែរឆ្អាបៗនៅក្នុងចានយ៉ុនហ្គី ព្យាយាមខ្ទប់មាត់និងច្រមុះខ្លួនឯងដើម្បីកុំឲ្យវាក្អួតទៀតអីទ្រង់ហត់និងការក្អួតខ្លាំងណាក្រយ៉ាដែរទ្រង់បានសោយទាំងប៉ុន្មានមិនដែរនៅក្នុងពោះទ្រង់ទេក្រៅពីគ្រឿម្ជូរក្រៅពីហ្នឹងក្អួតចេញមកក្រៅគ្មានសល់ហើយពេកក្អួតម្តងៗទ្រង់វេទនាខ្លាំងណាស់វាពិបាកជាងការធ្វើសឹកសង្គ្រៀមទៅទៀត
«ទ្រង់ ទ្រង់កើតអីមែនទេ?»ជីមីន សួរទៅយ៉ុនហ្គី ទាំងបារម្ភមើលអាការ:របស់យ៉ុនហ្គី ចុះមិនខុសពីអ្នកចាញ់គភ៌នោះទេ
«ស៊ុប ស៊ុបនោះឆ្អាបណាស់កាន់តែហិតកាន់តែគួរឲ្យចង់ក្អួតយើងឃើញវាហើយរអើមណាស់»យ៉ុនហ្គី ឡើងមកអង្គុយនៅលើគ្រែជាមួយនឹងជីមីន និងបានចង្អុលទៅចានសុបមាន់ខ្មៅដែរនៅលើតុទាំងខ្ពមរអើមជាខ្លាំង
«ទូលបង្គំគ្មានធំក្លិនអីឆ្អាបផងអម្បាញ់មិញនេះ»ត្រូវហើយពេលដែរយ៉ុនហ្គី លើកចានស៊ុនមកផ្លុំរៀបថានិងបញ្ចុកខ្លួនជីមីន គឺមិនបានធំក្លិនឆ្អាបអីនោះទេមានតែក្លិនឈ្ងុយភាយៗគួរឲ្យចង់ហូប
«បើមិនជឿក៏សាកហិតខ្លួនឯងទៅ»យ៉ុនហ្គី ក៏បានលើកចានស៊ុបមកជិតជីមីន ទាំងអស់ដង្ហើមបន្ទាប់ទ្រង់ក៏យាងមកគង់លើកៅអីឆ្ងាយពីគ្រែឯជីមីន ក៏លើកចានស៊ុបមកហូប
«អ៊ួក អ៊ួក គួរឲ្យរអើមណាស់បែរជាលេបដូចឆ្ងាញ់ណាស់អញ្ចឹង»យ៉ុនហ្គី គង់មើលជីមីន ហូបស៊ុបឡើងធម្មតាឯទ្រង់វិញក៏គង់មើលពីចម្ងាយទាំងរអើមដោយទ្រាំមិនបាន-តទៅទៀតយ៉ុនហ្គី ក៏បើករត់មករកកន្លែងស្មៅក្អួតយកៗចេញមកអស់នូវក្រយ៉ាទាំងប៉ុន្មានដែរទ្រង់បានសោយ
«ទ្រង់កើតអី?»ជីមីន អង្គុយនៅលើគ្រែសមហលឹងមកមើកផែនខ្នងរបស់យ៉ុនហ្គី ដែរយកដៃមករឹតទ្រូងខ្លួនដើម្បីឲ្យកម្អួតចេញមកឲ្យអស់
«សឺត គ្មានឆ្អាបអីផងឈ្ងុយសឹងអី»ជីមីន ឱនមកហិតចានស៊ុបមាន់ក៏ទទួលវានូវក្លិនឈ្ងុយដែរខុសឆ្ងាយពីយ៉ុនហ្គី បែរជាទទួលបាននូវក្លិនឆ្អាបៗទៅវិញ តើរាងអ្នកទាំងពីតើម្នាក់ណាទៅដែរច្រមុះមានបញ្ហាឲ្យប្រាកដ?
«ច្រមុះឯងមានបញ្ហាហើយ»បន្ទាប់ពីក្អួតរួចហើយយ៉ុនហ្គី ក៏យាងត្រឡប់មកវិញក៏មានបន្ទូលតែប៉ុន្មានម៉ាត់ក៏មិនដឹងថាទ្រង់យាងទៅណាទៀតដែរ
«មុនបាច់គួរសមនោះទេ»យ៉ុនហ្គី ក៏បានធ្វើដៃជាសញ្ញាប្រាប់ទៅកាន់រាជពេទ្យ
«ក្រាបទូល»រាជពេទ្យក៏ងើបក្បាលមកវិញ
«យើងគ្រាន់តែចង់សួរលោកខ្លះៗម៉េចក៏មួយរយ:នេះយើងចេះតែធំក្លិនឆ្អាបហើយក្អួតមិនឈប់ហើយសោយអីក៏ចេះតែក្អូតមកវិញអស់លើកលែងតែរបស់ជូរៗ»គ្រាន់តែឮសំណួរបែបនេះភ្លាមរាជពេទ្យក៏ស្រាប់តែញញឹមឡើងមក
«ក្រាបទូល ព្រះអង្គទ្រង់កំពុងតែចាញ់គភ៌ជំនួសព្រះមហេសីហើយ ក្រាបទូល»គ្រាន់តែឮបែបនេះភ្លាមយ៉ុនហ្គី ក៏ស្រាប់តែញញឹមឡើងអរមួយរំពេច
«លោកនិយាយនេះ តើពិត ពិតដែរទេ?»យ៉ុនហ្គី សួររាជពេទ្យទាំងញញឹមញ័រមាត់
«ក្រាបទូល»រាជពេទ្យក៏និយាយឡើងទាំងញញឹម
«ពេលនេះយើងក្លាយជាបិតាគេហើយ»យ៉ុនហ្គី ក៏មានបន្ទូលទាំងញញឹមបន្ទាប់មកក៏យាងទៅរកព្រះមហេសីហ្វុងអុី ភ្លេចគិតពីជីមីន ដែរដេករងចាំទ្រង់ម្នាក់ឯងនៅក្នុងបន្ទប់រាជពេទ្យម្នាក់ឯង
«នេះទ្រង់មានគភ៌ហេ?»យ៉ុនហ្គី ចូលខ្លួនមកឱបព្រះមហេសីហ្វុងអុី ទាំងញញឹមរហូតទ្រង់ពិតជាសប្បាយអររកអ្វីប្រៀបមិនបាននោះទេនៅពេលនេះ
«មិចក៏ទ្រង់ដឹង?»ព្រះមហេសីហ្វុងអុី ក៏បានចោទសួរទៅកាន់យ៉ុនហ្គី ទាំងរំភើបមិននឹកស្មានមនុស្សដូចជាទ្រង់មិនសូវជាខ្វាយខ្វល់នឹងទ្រង់ទេតែទ្រង់បែរជាដឹងថាទ្រង់កំពុងតែមានគភ៌ទៅវិញទាំងដែរទ្រង់មិនបានប្រាប់
«ទ្រង់មានបន្ទូលមកប្រាប់យើងមកថាពិតដែរទេក៏ដោយសារតែមួយរយ:នេះយើងឧស្សាហ៍ក្អួតពេកយើងក៏បានសួរទៅរាជពេទ្យថាយើងកើតអីឲ្យប្រាកដតែរាជពេទ្យក៏បានប្រាប់យើងថាយើងចាញ់គភ៌ជំនួសទ្រង់ទៅវិញនេះ នេះយើងមានបុត្រហើយហើយនៅពេលនេះយើងក្លាយជាបិតាគេដែរហើយ»យ៉ុនហ្គី នៅតែមានបន្ទូលបន្តទាំងដែរទ្រង់កំពុងតែនៅឱបព្រះមហេសីហ្វុងអុី ដដែល
«អឹម»ព្រះមហេសីហ្វុងអុី ក៏បានមានបន្ទូលអី-តទៀតទេគឺគ្រាន់តែគ្រហឹមនៅក្នុងបំពង់-កព្រះមហេសីហ្វុងអុី មានគភ៌គឺជាការពិតតែកាលដែរយ៉ុនហ្គី ចាញ់គភ៌ជំនួសទ្រង់នោះគឺមិនពិតទេតែទ្រង់ក៏ជ្រើសយកពាក្យកុហកប្រសើរជាងពាក្យពិតមានបន្ទូលចេញមកកាលដែរទ្រង់មានគភ៌បែបនេះប្រហែលជាទ្រង់អាច-ចងព្រះទ័យព្រះស្វាមុីទ្រង់បានហើយបើតាមមើលទៅមើលចុះគ្រាន់តែទ្រង់បានជ្រាបដឹងថាព្រះមហេសីទ្រង់មានគភ៌ទ្រង់រំភើបអរស្ទើរហោះទៅហើយ
«អឹប នៅក្នុងដំណាក់យូរពេកមិនល្អនោះទេហើយណាមួយក៏គ្មានខ្យល់ដែរ»មានបន្ទូលរួចយ៉ុងហ្គី ក៏បីព្រះមហេសីហ្វុងអុី ចេញមករាជដំណាក់ខាងក្រោយដែរជាកន្លែងដែរមានសភាពស្ងប់ស្ងាត់នឹងមានខ្យល់អាកាសបរិសុទ្ធសម្រាប់បន្ទូអារម្មណ៍តានតឹង
«ខ្ញុំម្ចាស់ថាទ្រង់គួរតែដាក់ខ្ញុំម្ចាស់ចុះទៅមើលចុះមានគេមើលមកច្រើនណាស់»ត្រូវហើយសេនានិងភីលាងជាច្រើនសម្លឹងមកមើលទ្រង់ច្រើនណាស់ហើយនៅក្នុងនោះក៏មានជីមីន ដូចគ្នាដោយសារតែមិនចង់សម្រាកនៅបន្ទប់រាជពេទ្យយូរជីមីន ក៏សម្រេចចិត្តចេញពីបន្ទប់រាជពេទ្យវិញតែក៏ត្រូវទុចដំណើរនៅពេលឃើញសកម្មភាពយ៉ុនហ្គី បីព្រះមហេសីហ្វុងអុី ពីចម្ងាយ
«ហឹក»ជីមីន យកដៃខ្ទប់មាត់ខ្លួនឯងបន្ទាប់មកក៏ដើរចេញឡើងញាប់ជើងទាំងទឹកដក់នៅក្នុងរង្វង់ភ្នែកទ្រូងខាងឆ្វេងចាប់ផ្តើមឈឺខ្ទោកៗដូចជាមានគេច្របាច់ តើនេះគេកើតឆ្កួតស្អីហ្នឹងមិចក៏ត្រូវមកយំនៅពេលដែរឃើញសកម្មភាពបែបនេះ?រាងព្រះមហេសីហ្វុងអុី នឹងយ៉ុនហ្គី ពួកទ្រង់ទាំងពីជាគួរស្វាមុីភរិយានិងគ្នាទោះពួកទ្រង់ធ្វើអ្វីក៏គ្មានអីខុសដែរតែហេតុអីគេមានអារម្មណ៍ថាអន់ចិត្តនិងច្រណែនម្ល៉េះនៅពេលដែរឃើញសកម្មភាពបែបនេះ?
«ឌឹប ឌឹប កុំយំ ហុឺ ហុឺ ឮអត់?ប្រាប់ថាកុំយំ ហឹក ហុឺ ហុឺ ឌឹប ឌឹប»ដៃម្ខាងខ្ទប់មាត់ខ្លួនឯង-ឯដៃម្ខាងទៀតក៏យកមកគក់ខ្លួនឯងឌឹបៗនៅពេលដែរខួរក្បាលបានបង្ហាញសកម្មភាពអម្បាញ់មិញមករហូតធ្វើឲ្យសាច់មួយដៃនៅផ្នែកខាងឆ្វេងនៃរាងកាយចាប់ផ្តើមចាប់ខ្ទោកៗមិនឈប់វាបានធ្វើឲ្យសាមីខ្លួនឈឺជាខ្លាំងតែមិនមែនឈឺដោយការវាយខ្លួនឯងនោះទេតែវាឈឺដោយសារតែសកម្មភាពដែខ្លួនបានឃើញច្រើនជាងបើសិនជាអាចសូមអ្នកទាំងអស់គ្នាផ្តល់មតិយោបល់រប់អ្នកទាំងអស់គ្នាចំពោះសាច់រឿងនៅខាងក្រោមនេះផង🎋⛈️
Keo_theary

YOU ARE READING
វណ្ណៈស្នេហ៍(ចប់)
Romance-តើស្នេហារបស់ពួកគេអាចទៅរួចដែរឬទេបើសិនជាពួកគេមានភេទដូចគ្នាហើយមានឋាន:ខុសគ្នាទៀតនោះ? -ស្នេហាដែរកើតចេញពីការស្រលាញ់ភេទដូចគ្នាវាមិនមែនជាស្នេហានោះទេប៉ុន្តែវាគ្រាន់តែជាអារម្មណ៍ -តើពួកគេនឹងត្រូវប្រឈមមុខជាមួយនឹងបញ្ហាអ្វីខ្លះបើសិនជាពួកគេស្រលាញ់មនុស្សដែលមានភេទដ...