ចំមែនហើយអាល្អិតនេះ

358 45 4
                                    

  កាលបើបានជីមីន ថើបទ្រង់ហើយទ្រង់ក៏បានប្រលែងជីមីន ចេញពីការឱបឯជីមីន វិញស្ទុះចុះចេញពូគ្រែយ៉ាងលឿនណាមួយភ័យឯណាមួយទៀតក៏អៀនផងដែរបន្ទាប់មកក៏រត់ចេញពីបន្ទប់បាត់
«ឆឹស ចំមែនហើយ»យ៉ុនហ្គី នៅផ្ទុំនៅលើគ្រែទតមើលសម្មភាពរបស់ជីមីន ទាំងហួសចិត្តគ្រាន់តែឲ្យថើបទ្រង់តែមួយខ្សឺតសោះក៏អៀនដែរ>_<
«អៀនមើលតែមនុស្សស្រីចំមែនហើយអាល្អិតនេះ»យ៉ុនហ្គី នៅតែមានបន្ទូល-តទៀតនៅម្នាក់ឯងនៅក្នុងបន្ទប់របស់ជីមីន ឯដៃទ្រង់វិញនៅស្ទាបអង្អែលៗថ្ពាល់ខ្លួនឯនៅហ្នឹងឯព្រះភក្រ្តវិញ-ញញឹមស្រស់ស្រាយទាំងព្រឹកហ្មង
«ហ្វូ ហ្វូ ហ្វូ»កាលបើបានរត់ចេញមកខាងក្រៅហើយជីមីន ក៏សម្រួលអារម្មណ៍ហើយនឹងយកដៃរឹតទ្រូងខ្លួនឯងតិចៗឯថ្ពាល់វិញមិនបាច់និយាយទេឡើងក្រហមមើលតែប៉េងប៉ោះទុំ
  កាត់
«ហឹម»បើក្រឡេកមកមើលដំណាក់ព្រះមហេសីហ្វុងអុី នឹងយ៉ុនហ្គី វិញកាលពីយប់មិញនៅលើគ្រែមានគ្នាពីរនាក់តែនៅពេលដែរព្រះមហេសីហ្វុងអុី តើនពីផ្ទុំមកបាត់ព្រះស្វាមុីទ្រង់បាត់
«ព្រះមហេសី»សៀវអុីង នៅឈរមុនដំណាក់ក៏បន្លឺសម្លេងឡើងទាំងឱនក្បាលចុះ
«សុើបបានការអីខ្លះហើយពីវា»ព្រះមហេសីហ្វុងអុី មានបន្ទូលដោយព្រះភក្ត្រដូចជាម្នសូវល្អប៉ុន្មានទេបើតាមនឹងមើលព្រះមហេសីហ្វុងអុី ដូចជាស្អប់នឹងគុំគួនជីមីន ដល់ហើយ>_<
«វាមានម៉ែដែរដេកឈឺម្នាក់ដែរទទួលបានការមើលថែរយ៉ាងល្អហើយនៅព្រះអង្គឲ្យវាធ្វើជាចុងភៅនៅក្នុងរាជវាំងនេះទៀតហើយនៅប្រទានបន្ទប់ឲ្យវាម្នាក់ឯងដាច់ដោយឡែកទៀតហើយបន្ទប់វានៅក៏មិនឆ្ងាយពីនេះប៉ុន្មានដែរទូលបង្គំគិតថាព្រះអង្គប្រាកដជាតហរូវស្នេហ៍វាហើយក្រាបទូលកាលពីម្នព្រះអង្គបានលួចយាងចេញពីរាជវាំងហើយនៅខាងក្រៅរាជវាំងរហូតទាល់តែជិតកន្លះខែពេលដែរទ្រង់ត្រឡបើចូលមករាជវាំងវិញទ្រង់រៀងមានសាច់ជាងមុនហើយទ្រង់ក៏យកចិត្តទុកដាក់លើវាខ្លាំងណាស់ដែរខ្ញុំម្ចាស់សង្ស័យថាព្រះអង្គប្រាកដជាត្រូវស្នេហ៍អាខ្ទើយហ្នឹងហើយក្រទូលព្រះមហេសី»សៀវអុីង និយាយទាំងទឹកនុនិសពុលឯព្រពមហេសីហ្វុងអុី វិញសណ្តាប់ទាំងព្រះភក្រ្តវិញក៏មិនធម្មតាដែរទ្រង់ដូចជាងមានគម្រោងមិនល្អមកកាន់ជីមីន ហើយ
  កាត់
  បើក្រឡេកមកមើលអ៊ុនវូ ឯណេះវិញក៏បានមកដល់ស្រុកភូមិដែរជាគោលដៅរបស់ខ្លួនហើយ(ចង់សម្តៅទៅលើមន្រ្តីពុករលួយ)នៅក្នុងផ្សារនៅទីនេះមានមនុស្សអ៊ូរអរគ្រាន់បើដែរ អ៊ុនវូ ក៏ឈប់សេះនឹងចុះបណ្តើរនឹងដើរទៅមុខជារឿយៗក៏មានអ៊ុំស្រីម្នាក់វាយស្គរនៅមុខផ្ទះលោកវ៉ាង អុីស៊ុកដែរជាចាហ្វាយស្រុកនៅទីនេះឯអ៊ុនវូ មិនមាត់ក៏នៅឈរមើលពីចម្ងាយមិនបានប៉ុន្មានផងក៏មានសេនានៅក្នុងផ្ទះលោកវ៉ាង អុីស៊ុកចាប់ទាញនឹងទាត់ធ្លាក់អ៊ុំស្រីម្នាក់នោះយ៉ាងដំណំដូចគ្មានការអាណិតអាសូរដល់គាត់ទាល់តែសោះគាត់គ្រាន់តែរកអយុតិ្តធម៌ឲ្យកូនប្រុសគាត់ដែរត្រូវបានគេសម្លាប់ហេតុអីក៏លោកវ៉ាង​ អុីស៊ុកមិនមេត្តាសណ្តោសដល់អ្នកក្រខ្សត់ទីទាល់ក្រដូចជាគាត់ផងយុតិ្តធម៌មានតែអ្នកមានប្រាក់តែប៉ុណ្ណោះ
«ហឹក ហឹក សូមមេត្តាឲ្យខ្ញុំបានជួបនឹងលោកម្ចាស់ អុីស៊ុកផងក្មួយ ហឹក ហុឺ ហឹក ហឹក»អ៊ុំស្រីគាត់យំទាំងលត់ជង្គង់ក្រាបក្បាលនឹងដីអង្វរសុំក្តីមេត្តាពីទាហានម្នាក់នោះឲ្យគាត់បានជួបនឹងលោកអុីសុ៊ក ផង
«ឌឹប ឌឹប ឌឹប ចេញឲ្យឆ្ងាយទៅយាយឯងនេះថ្ងៃណាក៏មករំខានទីនេះដែរកូនយាយឯងងាប់មួយខែមកនេះយាយឯងមកកូរទីនេះទាំងមួយខែហើយវាងាប់-ងាប់ទៅនៅរកយុត្តិធម៌រកស្អគទៀតខ្មោចងាប់គឺងាប់យាយឯងចង់រកយុតិ្តធម៌បានអីមកវិញរកឃើញហើយវារស់ឡើងវិញមែន»សេនាម្នាក់នោះនិយាយទាំងយកជើងទាត់ធាក់អ៊ុំស្រីយ៉ាងដំណំនឹងនៅនិយាយសម្តីគ្មានសីលធម៌នៅក្នុងខ្លួនចេញមកទៀត
«អ៊ុំសុំអង្វរ សុំអង្វរ សុំអង្វរ ឲ្យអ៊ុំបានជួបលោកម្ចាស់ផងចុះនេះ នេះអ៊ុំជូនក្មួយ»អ៊ុំស្រីនិយាយទាំងទឹកោះ្នែកជោគថ្ពាល់ឯខ្លួនប្រាណវិញត្រូវសេនានោះទាត់ធាក់ឈឺឡើងសព្វសាច់អៅហើយតែគាត់នៅតែនិយាយល្អទៅកាន់សេនានោះនឹងបានយកប្រាក់មួយថងើហុចឲ្យសេនានោះប្រាក់ដែរគាត់ហុចឲ្យសេនានោះជាប្រាក់ដែរកូនគាត់មុននឹងស្លាប់បានឲ្យគាត់
«តែប៉ុណ្ណឹងទេ ហេ?»សេនានោះយកថង់ប្រាក់មកមើករួចក៏និយាយ-ត
«ពេលនេះលោកម្ចាស់មិននៅទេចាំស្អែកទៅ»សេនានោះក៏បាននិយាយល្អជាមួយនឹងអ៊ុំស្រីនឹងសម្លឹងមកមើលថង់ប្រាក់ក្នុងដៃមកមើលឯអ៊ុំស្រីក៏បានត្រឡប់ទៅផ្ទះវិញឯប្រជាជនដែរប្រកបរបរនឹងដើរឆ្លងកាត់ទីនេះធ្វើដូចជារឿងធម្មតាគ្មានរឿងអីកើតឡើងអញ្ចឹង
«លោកម្ចាស់»សេនានោះឱនក្បាលចុះគោរពទៅកាន់លោកអុីស៊ុក ដែរបានដើរចេញមក
«ហឹស យាយកញ្ចាស់នេះពិតជាខាំមិនលែងមែនមួយថ្ងៃៗគិតតែមកវាយស្គរដំឡង់ដល់យើងមែនទែន»លោកអុីស៊ុក និយាយដោយទឹកមុខពឹសពុលនឹងខឹងចិត្តនឹងអ៊ុំស្រីអម្បាញ់វិញជាខ្លាំង
«លោកម្ចាស់អុីស៊ុក»ក្រោយពីឈរស្តាប់ឮសម្តីដែរលោកអុីស៊ុក បនាដឹងសព្វគ្រប់អស់ហើយអ៊ុនវូ ក៏ដឹកសេះមករកលោកម្ចាស់ អុីស៊ុក
«លោកម្ចាស់ អ៊ុនវូ»លោកអុីស៊ុក ក៏បានឱនក្បាលគោរពទៅកាន់អ៊ូនវូ បន្តិច
«អ្ហា អ្ហា»ហេតុអីក៏លោកម្ចាស់ធ្វើបែបនេះវាដូចជាមិនសមទេ»អ៊ុនវូ ក៏បនជួយលើកដៃលោកអុីស៊ុក ឡើង
«អញ្ជើញខាងណេះលោកម្ចាស់ អ៊ុនវូ»លោកអុីស៊ុក និយាយដោយភ្ជាប់ជាមួយស្នាមញញឹមឡើងស្រស់ខុសឆ្ងាយពីទឹកមុខអម្បាញ់មិញណាស់
បើសិនជាអាចសូមផ្តល់មតិចំពោះសាច់រឿងនៅភាគនេះផង
Keo_theary

វណ្ណៈស្នេហ៍(ចប់)Where stories live. Discover now