បន្ទាប់ពីនៅក្នុងហាងគ្មានមនុស្សទៀតជីមីន ក៏បានពរយ៉ុនហ្គីល មកអង្គុយនៅតុ
«សឺត យ៉ុនហ្គីលចង់ចូលរៀនអត់កូន?»ជីមីន សួរទៅយ៉ុនហ្គីល ទាំងដៃអង្អែលក្បាលកូនប្រុសថ្នមៗដោយសារតែនៅសល់តែមួយខែទៀតយ៉ុនហ្គីល មានអាយុប្រាំមួយឆ្នាំហើយគឺគ្រប់អាយុអាចចូលរៀនបានហើយ នៅក្រោមការដឹងនាំរកយ៉ុនហ្គី ដែលជាព្រះមហាក្សត្រដែលនៅក្នុងប្រទេសកូរ៉េប្រទេសជាតិមានសុខសន្តិភាពប្រជាជនមានជីវភាពសមរម្យមិនសូវជាខ្វះខាតហើយមិនសូវជាមានមន្ត្រីពុករលួយគិតតែប្រាក់បុណ្យសក្តិទៀតហើយបើយ៉ុនហ្គី បានជ្រាបនោះមន្ត្រីនោះបើមិនត្រូវដកហូតដំណែងឬក៏ត្រូវរឹបអូសទ្រព្យសម្បត្តិក៏មានដែរ
«ទៅរៀងហ្នឹងមានគ្នាលេងអត់?»យ៉ុនហ្គីល សួរទាំងឆ្ងល់បើអត់មានគ្នាលេងទេយ៉ុនហ្គីល ដឹងតែអត់ទៅរៀនហើយបើរាល់ថ្ងៃហ្នឹងឲ្យតែជីមីន នៅក្នុងហាងយ៉ុនហ្គីល តែងតែមកលេងជាមួយនឹងកូនអ្នកលក់នៅជិតៗហ្នឹងរហូតហ្នឹងហើយបើឲ្យទៅរៀនហើយអត់មានគ្នាយ៉ុនហ្គីល លេងទៅរៀនធ្វើអី?(បើខ្ញុំវិញកាលរៀនមត្តេយ្យទៅរៀនដើម្បីទិញស្ករគ្រាប់ហូប🤣)
«ទៅរៀនយ៉ុនហ្គីល និងមានមិត្តភក្តិជាច្រើនតែយ៉ុនហ្គីល មិនត្រូវទៅរៀនដើម្បីតែលេងទេយ៉ុនហ្គីល ក៏ត្រូវតែទៅរៀនដើម្បីរៀនដូចគ្នាដើម្បីនៅពេលដែលយ៉ុនហ្គីល ធំទៅយ៉ុនហ្គីល និងក្លាយជាអ្នកចេះដឹងម្នាក់»ជីមីន និយាយពន្យល់យ៉ុនហ្គីល យ៉ាងច្រើនធ្វើឲ្យយ៉ុនហ្គីល ស្តាប់គ្មានចូលអីរលីងក៏ដោយសារតែយ៉ុនហ្គីល នៅក្មេងហើយពាក្យដែលជីមីន និយាយចេញមកគឺសុទ្ធតែជាពាក្យដែលជ្រៅក្មេងអាយុប្រាំឆ្នាំដូចជាយ៉ុនហ្គីល នេះមិចនិងយល់ទៅ
«បើចឹងហ្គីល ចង់ទៅរៀនឥលូវនេះ»យ៉ុនហ្គីល ក៏បាននិយាយទាំងញញឹមបញ្ចេញធ្មេញខ្លីៗដែលដុះឲ្យត្រឹមៗគ្នាដូចជាធ្មេញរបស់យ៉ុនហ្គី មិនខុស
«អត់ទាន់បានទេកូនយ៉ុនហ្គីល អាចចូលរៀនបានទាល់តែយ៉ុនហ្គីល មានអាយុគ្រប់ប្រាំមួយឆ្នាំសិនទើបអាចចូលរៀនបាន»ជីមីន និយាយទាំងញញឹមទាំងដៃនៅអង្អែលក្បាលយ៉ុនហ្គីល មិនឈប់ដោយសារតែជីមីន ស្រលាញ់យ៉ុនហ្គីល ខ្លាំងណាស់ហើយជីមីន ក៏ចង់ឲ្យកូនខ្លួនមានអនាគតល្អនិងក្លាយជាមនុស្សដែលមានចំណេះដឹងម្នាក់នាពេលអនាគត់ហើយក៏បានជួយអភិវឌ្ឍន៍សង្គមជាតិឲ្យកាន់តែជឿនលឿននិងរីកចម្រើន ហើយក្មេងៗទាំងអស់ក៏មិនប្រាកដថានឹងចូលរៀនទាំងអស់ដែរដោយសារតែឪពុកម្តាយក្មេងៗទាំងនោះគិតថាការសិក្សាគឺគ្មានប្រយោជន៍នឹងនាំឲ្យកូនខាតពេលវេលាជាមួយខ្លួនហើយក៏ខ្លាចថាកូនរបស់ខ្លួននិងមានគ្រោះថ្នាក់ដោយសារតែគ្មានខ្លួននៅក្បែរ
«ចឹងហ្គីល អត់បានទៅរៀនផងហ្នឹងម៉ែហ្គីល ចង់ទៅហ្គីល ចង់ទៅរៀន ហា ហា ហ្អឹក ហ្អឹក ពូវ៉ុក ប្រាប់ម៉ែហ្គីល ថាហ្គីល ចង់ទៅរៀន ទៅរៀន ទៅរៀន»យ៉ុនហ្គីល ក៏ស្រាប់តែប្រកាន់នាលដីតាមរបៀបដែលក្មេងទាររបស់ដែរចង់បានមិនបានដូចជាក្មេងទូទៅ(ក្មេងខូច>_<)
«អឹប កុំយំណាក្មួយក្មេងល្អគេមិនយំទេ»ថេវ៉ុក ក៏បានចាប់លើកយ៉ុនហ្គីល ឡើងនឹងបាននិយាយលួងលោមកុំឲ្យយ៉ុនហ្គីល យំទៀត
«អត់ទេចង់ទៅរៀន ចង់ទៅរៀន ចង់ទៅរៀន»យ៉ុនហ្គីល បានថេវ៉ុក ចាប់លើកឡើងអញ្ចឹងក៏រឹយតែបានដៃបានខ្វៃដៃខ្វៃជើងនៅលើដៃ ថេវ៉ុកហ្នឹង>_<
«ក៏បាន ក៏បានចាំស្អែកចាំពុកយ៉ុនហ្គីល ទៅរៀនក៏បានដែរតែកូនត្រូវសន្យាជាមួយពុកថាយ៉ុនហ្គីល នឹងទៅរៀនហើយកុំយំទារមកផ្ទះវិញឲ្យសោះ»ជីមីន ក៏បានញញឹមនឹងបានលើកកូនដៃយកមកថ្ពក់ជាមួយនិងកូនដៃយ៉ុនហ្គីល ដោយកូនដៃរបស់យ៉ុនហ្គីល គឺជិតបុិនកូនដៃរបស់ជីមីន ទៅហើយដោយសារតែយ៉ុនហ្គីល កាត់ទៅរកយ៉ុនហ្គី ជាងកាត់ទៅរក ជីមីន(មានយ៉ុនហ្គីល ឆ្អឹងធំ)
«យ៉េ យ៉េ ផាច់ ផាច់ ផាច់ បានទៅរៀនហើយ»យ៉ុនហ្គីល ចុះពីដៃថេវ៉ុក អរឡើងលោតកញ្ជៀលហក់លោតពេញហាង
«ចំមែនហើយកូននេះ»ជីមីន បានញញឹមគ្រវីក្បាលអស់សំណើតជាមួយនិងយ៉ុនហ្គីល ជាខ្លាំងគិតៗទៅមានកូនសប្បាយដែរតើស មិនសូវជាស្ងាត់
«កូនមួយហើយក៏នៅតតែស្អាត»ថេវ៉ុក សម្លឹងមើលមុខជីមីន ដោយលើកនេះថេវ៉ុក លែងនិយាយនៅក្នុងចិត្តទៀតហើយគឺថេវ៉ុក និយាយឲ្យជីមីន បានឮជីមីន វិញក៏ស្រាប់តែគាំងធ្មឹងលែងញញឹមពេលបានឮថេវ៉ុក និយាយបែបនេះ
«ម៉ែ ម៉ែ ហុីល ម៉ែ»ដោយឃើញជីមីន គាំងធ្មឹងអញ្ចឹងយ៉ុនហ្គីល ក៏បានមកអង្រួនដៃជីមីន តិច
«អរ អរ តោះទៅទិញសៀវភៅ»ជីមីន ក៏ទាញស្មារតីមកវិញនឹងបានដឹកដៃយ៉ុនហ្គីល ចេញពីហាងទៅហាងលក់ជក់និងសៀវភៅដែរនៅមិនឆ្ងាយពីហាងមីរបស់ខ្លួន(ជល់ហ្នឹងមានដងតូចបិិនកូនដៃធ្វើអំពីឈើនិងចុងជល់មានសរសៃរនិងចុងស្រួចតែទន់ដូចជាចុងប៊ិចឬក៏ខ្មៅដៃតែមានភាញខុសគ្មាបន្តិចដោយសារតែជក់គេយកមកជ្រលក់ជាមួយនិងទឹកថ្នាំពណ៌ខ្មៅហើយទឹកថ្នាំហ្នឹងទៀតសោទមុននឹងយកមកប្រើគេត្រូវកូរវាសិនដើម្បីឲ្យទឹកថ្នាំរាវល្អនិងមិនកកក៏ដូចជាទឹកលុខនៅសម័យបច្ចុប្បន្នដែរ)
«សៀវភៅច្រើនណាស់ម៉ែ»យ៉ុនហ្គីល និយាយឮៗ ទាំងអរនិងអើបរំភើបគ្រាន់តែឃើញសៀវភៅចង់តែយកមកសរសេរទេ
«កុំមាត់ឮពេលកូនខ្មាស់គេ»ជីមីន និយាយដោយសម្លេងស្រាលៗទៅកាន់កូនប្រុសតូចកុំឲ្យនិយាយឮៗពេកនៅទីសាធារណ:ពីព្រោះវាមានការរំខាន
«បាទ ហ្គីលដឹងហើយ»យ៉ុនហ្គីល និយាយទាំងស្ញេញនឹងឈប់និយាយឮៗតទៅទៀត បន្ទាប់ពីបានដើរមើលរួចហើយអ្នកទាំងពីរក៏បានចេញពីហាងសៀវភៅវិញជាមួយនិងសៀវភៅមួយក្បាលជក់ពីរដើម
«ម៉ែលក់មីជិតអស់នៅហ្គីល ចង់ទៅមើលលោកតាលោយាយ»យ៉ុនហ្គីល បានងើយមកនិយាយជាមួយជីមីន ពេលបានចូលមកដល់ក្នុងហាងមីវិញ
«ពីរ បីចានទៀតអស់ហើយកូន»ជីមីន ក៏បានដាក់សៀវភៅនិងជក់ចុះនៅលើតុនិងបានលើកយ៉ុនហ្គីល ឲ្យមកអង្គុយនៅលើភ្លៅ
«មិនបាច់លក់ទេពួកយើងទុកហូបទៅពេលនេះយ៉ុនហ្គីល ឃ្លានខ្លាំងណាស់»យ៉ុនហ្គីល ក៏បាននិយាយទាំងយកដៃមកអង្អែលកកបាលពោះរបខ់ខ្លួនឯងតិចៗហលយនៅពេបមាត់ទៀត
«អង្គុយហ្នឹងហើយកូនតិចទៀតបានហូបហើយ»និយាយរួចជីមីន ក៏បានងើបឡើងមកចង្ក្រានដួសទឹកស៊ុបស្រោតលើមីបីចានដោយមួយចានតិចជាងគេគឺជាចានរបស់យ៉ុនហ្គីល ឯពីរចានទៀតជារបស់ជីមីន និងថេវ៉ុក ជីមីនបានលើកមីដាកលើថាសដែលមានយ៉ុនហ្គីល និងថេវ៉ុក នៅអង្គុយចាំនឹងតិជាស្រេច
«សឺត ឈ្ងុយដល់ហើយ»ថេវ៉ុក និយាយទាំងបានហិតក្លិនទឹកស៊ុបនឹងបានហូបមីលាយជាមួយនិងសាច់ដែលហាន់ជាចំណិតៗស្តើងល្មមហូប
«ហ្វូ ហ្វូ ឆ្ងាញ់ណាស់ លេខមួយ»យ៉ុនហ្គីល កាន់ស្លាបព្រាហុតទឹកស៊ុបដែលក្រៅអ៊ុនៗនិងបានសរសើរថាទឹកស៊ុបឆ្ងាញ់នឹងបាននិយាយថាលេខមួយ៉ដៃវិញលើមម្រាមប្រាំដោយសារតែយ៉ុនហ្គីល ចេះលេខដែរតែអត់ចេះរាប់និងដឹងអំពីចំនួនរបស់វាទេ
«បើឆ្ងាញ់ក៏ហូបទៅ»ជីមីន និយាយទាំងបានចាប់សាច់ដាក់ចានឲ្យយ៉ុនហ្គីល ការចងចាំស្រពិចស្រពិលបានបង្ហាញឲ្យឃើញមុខបុរសម្នាក់ដែរមុខស្រដៀងនិងយ៉ុនហ្គីល តែជីមីន បានឃើញមុខបុរសនោះរៀងព្រាលៗបានចាប់សាច់ដាក់មកក្ន្ងចានច្លួនតែខ្លួនក៏បានចាប់សាច់នោះឲ្យបុរសម្នាក់នោះវិញអ្នកទាំងពីរចេះតែចាប់សាច់ដាក់ចានឲ្យគ្នាទៅវិញទៅមករហូតទាល់តែសាច់មួយដុំចែកគ្នាពីរនាកើទើបអស់ចិត្ត ខ្ញុំចង់ជួបលោកខ្ញុំចង់ស្គាល់មុខរបស់លោកខ្ញុំចង់ដឹងថាលោកជាអ្នកណាហេតុអ្វីបានជារំខានប្រព័ន្ធប្រសាទខ្ញុំយ៉ាងនេះ?រយ:ពេលប៉ុន្មានឆ្នាំនេះខ្ញុំចេះតែនឹកឃើញដល់លោយពេលបានឃើញមុខរបស់ យ៉ុនហ្គីលបើសិនជាអាចសូមអ្នកទាំងអស់គ្នាជួយផ្តល់មតិចំពោះសាច់រឿងផងដើម្បីឲ្យខ្ញុំបានដឹងពីចំណាប់អារម្មណ៍របស់អ្នកទាំងអស់គ្នាចំពោះសាច់រឿងនៅក្នុងភាគនេះហើយក៏បានឥ្យខ្ញុំបានថឹងពីចំណុចណាដែលខ្វះខាតនៅក្នុងសាច់រឿងនៅភាគនេះផងដែរ🌱✨
Keo_theary

YOU ARE READING
វណ្ណៈស្នេហ៍(ចប់)
Storie d'amore-តើស្នេហារបស់ពួកគេអាចទៅរួចដែរឬទេបើសិនជាពួកគេមានភេទដូចគ្នាហើយមានឋាន:ខុសគ្នាទៀតនោះ? -ស្នេហាដែរកើតចេញពីការស្រលាញ់ភេទដូចគ្នាវាមិនមែនជាស្នេហានោះទេប៉ុន្តែវាគ្រាន់តែជាអារម្មណ៍ -តើពួកគេនឹងត្រូវប្រឈមមុខជាមួយនឹងបញ្ហាអ្វីខ្លះបើសិនជាពួកគេស្រលាញ់មនុស្សដែលមានភេទដ...