បន្ទាប់ពីយំអស់ចិត្តហើយជីមីន ក៏ដើរមកចង្ក្រានបាយដើម្បីមកបំពេញតួនាទីរបស់ខ្លួន
«ពួកបងកំពុងតែធ្វើអីហ្នឹង»ជីមីន ញញឹមទៅកាន់ភីលាងពីរបីនាក់កំពុងដែរបង្កាត់ភ្លើងនិងមានរៀបចំគ្រឿងផ្សេងៗជាច្រើនបើតាមនិងមើលជាគ្រឿងសម្រាប់ធ្វើស៊ុប
«ពួកយើងកំពុងតែរៀបចំធ្វើស៊ុបថ្វាយព្រះមហេសីដោយសារតែព្រះមហេសីកំពុងតែមានគភ៌ទើបព្រះអង្គបានប្រាប់ឲ្យពួកយើងធ្វើស៊ុបសម្រាប់ប៉ូវទ្រង់តែបើជីមីន មកទៅហើយជីមីន ជាអ្នកធ្វើទៅចុះចាំពួកបងជាអ្នកជួុយហុចគ្រឿងនិងរកគ្រឿងផ្សំឲ្យ»ជីមីន ក៏ញញឹមឡើងមុខស្ងួតនៅពេលដែរឮបែបនេះឯទ្រូងខាងឆ្វេងក៏បានចាប់ខ្ទោកៗមកទៀតពេលនេះទុក្ខជាន់ទុក្ខហើយ
«អឹម សាច់មាន់នៅមិនទាន់កាត់នោះទេ»ជីមីន ក៏បានប្រទះភ្នែកនិងសាច់មាន់ដែរមិនទាន់បានកាត់ជីមីន ក៏បានដើរទៅកាន់កាំបិតដែរស-ស្ញាចមកាន់បន្ទប់មកក៏លើកមាន់ដាក់នៅលើជ្រុញ
«សឺត អួយ»ដោយមិនបានប្រយ័ត្នជីមីន ក៏បានធ្វើឲ្យមុតមម្រាមចង្អុលមុនមុតសាច់មាន់បាត់ទៅហើយ
«ឯងយ៉ាងមិចហើយ?»ភីលាងដែរនៅជិតៗនោះពីរ បីនាក់ក៏សួរមកជីមីន ទាំងបារម្ភ
«ខ្ញុំអត់អីទេបងខ្ញុំអាចបន្តទៀតបាន»ជីមីន ក៏និយាយទាំងញញឹមនៅក្នុងពេលនេះខ្លួនមិនបានចាប់អារម្មណ៍និងដៃដែរខ្លួនដែរហូរឈាមមកនោះទេឯអ្នកដែរបានឃើញដៃជីមីន ហូរឈាមក៏មានអារម្មណ៍ថាឈឺជំនួសដែរដែលខុសពីសាមីខ្លួនដែរមិនបានឈឺនឹងដៃតែឈឺនិងចិត្តច្រើនជាង
«ហុចដៃមកនេះមកបងរុំឲ្យ»ជីមីន ក៏បានហុចដៃទៅឲ្យភីលាងម្នាក់ដែរនៅក្នុងចំណោមនោះបានយកក្រណាត់មករុំដៃឲ្យខ្លួនហើយជីមីន ក៏បានបន្តស្ងោរស៊ុបបន្តទៅទៀតតែក៏បានដឹងថាស៊ុបប្រើពេលចម្អិនគឺមិនតិចម៉ោងនោះទេគឺត្រូវចំណាយពេលយូរដែរទម្រាំតែរួចរាល់ ឯពួកភីលាងក៏នាំគ្នាដួសស៊ុបនោះមកថ្វាយព្រះមហេសី ហ្វុងអុី
«អឹម អ៊ួក អ៊ួក ខិះ អ៊ួក អ៊ួក»គ្រាន់តែចានស៊ុបលើកមកជិតទ្រង់ភ្លាមមិនយ៉ុនហ្គី ក៏បានយកដៃខ្ទប់មាត់ខ្លួនឯងដោយសារតែទ្រង់ចាញ់ក្លិនទឹកស៊ុបខ្លាំងណាស់ហើយអាការ:ដែរទ្រង់ចាញ់នេះគឺចាញ់ជាងមនុស្សស្រីចាញ់ទៅទៀតនិយាយរួមគឺវេទនាជាងគេជាងឯង
«អ៊ួក អ៊ួក បុត្រយើងដូចជាស្រលាញ់យើងដល់ហើយបានជាមកឲ្យយើងចាញ់ជំនួសមាតាបែបនេះ ហឹស ហឹស»បន្ទាប់ពីក្អួតហើយយ៉ុនហ្គី ក៏ស្រាប់តែញញឹមនិងសើចឡើងបុត្រដំបូងផងធ្វើឲ្យទ្រង់ឡើងបាក់បៀរគ្មានកម្លាំងកំហែងទាល់តែសោះបុត្រទ្រង់អង្គនេះបើប្រសូត្រមកដឹងតែមានសុខភាពល្អហើយនិងរបុិលរប៉ូចខ្លាំងមិនខានទេបើនៅក្នុងពោះប៉ុណ្ណឹងហើយចុះទម្រាំតែប្រសូត្រមកនោះ
«ព្រះអង្គសប្តាហ៍ក្រោយខ្ញុំម្ចាស់ចង់សុំទ្រង់ទៅទតមើលពីជីវភាពរស់នៅរបស់ប្រជារស្ត្រនៅក្នុងនរគតើបានដែរទេ?តែខ្ញុំម្ចាស់ចង់ទោះបន្លំខ្លួនដូចជាកាលមុនទៀតតែមិនត្រូវការមនុស្សទៅច្រើនទេនាំតែមានអ្នកសង្ស័យ»ក្រោយពីបានសោយស៊ុបប៉ូវអស់ព្រះមហេសី ហ្វុងអុីក៏មានបន្ទូលស្នើសុំអនុញ្ញាតពីព្រះស្វាមុីទ្រង់
«ក៏បានយើងស្របតាមទ្រង់គ្រប់យ៉ាងឲ្យតែទ្រង់សប្បាយព្រះទ័យ»យ៉ុនហ្គី ក៏មានបន្ទូលទាំងញញឹុមទៅកាន់ព្រះមហេសី ហ្វុងអុីហើយណាមួយនៅក្នុងរាជវាំងវាក៏គួរឲ្យធុញថប់ដែរបានចេញនៅទតមើលខាងក្រៅខ្លះក៏ល្អ
«តែខ្ញុំម្ចាស់សុំឲ្យជីមីន ទៅជាគ្នាបានដែរទេ? ក្រាកទូល»ព្រះមហេសី ហ្វុងអុីក៏មានបន្ទូលស្នើសុំមួយទៀតទៅព្រះស្វាមុីរបស់ទ្រង់
«អឹម យើងតាមទ្រង់គ្រប់យ៉ាង»យ៉ុនហ្គី ក៏មានបន្ទូលយល់ស្របក៏ដោយសារតែទ្រង់ចង់ឲ្យព្រះមហេសីទ្រង់សប្បាយព្រះសប្បាយនិងមិនស្មុកស្មាញទៅតាមសម្តីរាជពេទ្យដែរបានទូលប្រាប់ទ្រង់
«ចាប់ផ្តើមគម្រោងការទៅ»ព្រះមហេសីហ្វុងអុី ក៏មានបន្ទូលខ្សឹបទៅកាន់សៀវអុីង ដែរល្មមឮតែពីរទៅកាន់ សៀវអុីងនៅពេលដែរយ៉ុនហ្គី យាងចេញទៅបាត់
«ចាប់ផ្តើមគម្រោងការតែទៅតែត្រូវតែប្រាកដថាព្រះមហេសីនឹងព្រះអង្គនិងគ្មានគ្រោះថ្នាក់តែត្រូវតែចាត់ការអាក្មេងមុខញីនោះឲ្យវិនាសទៅបើសិនជាពួកឯងហ៊ានប៉ះពាល់ពួកទ្រង់ពួកឯងគ្រួសាររបស់ពួករស់មុនស្រួលនោះទេ»និយាយរួចសៀវអុីង ក៏បានដកថង់ប្រាក់ដែរមានទម្ងន់មួយគីឡូងជាងហុចមកឲ្យក្រុមមនុស្សប្រុសប្រហែលជាដប់នាក់ហើយនាងក៏បានហុចរង់ប្រាក់ទៅឲ្យបុរសម្នាក់បើតាមនិងមើលប្រហែលជាមេគេហើយបើសិនអាចសូមអ្នកទាំងអស់គ្នាជួយផ្តល់មតិយោបល់អ្នកទាំងអស់គ្នាចំពោះសាច់រឿងនៅក្នុងភាគនេះផងដើម្បីឲ្យខ្ញុំបានដឹងពីចំណុចខ្លះខាតនិងចំណាប់អារម្មណ៍របស់អ្នកទាំងអស់គ្នា😁😅
Keo_theary
YOU ARE READING
វណ្ណៈស្នេហ៍(ចប់)
Romance-តើស្នេហារបស់ពួកគេអាចទៅរួចដែរឬទេបើសិនជាពួកគេមានភេទដូចគ្នាហើយមានឋាន:ខុសគ្នាទៀតនោះ? -ស្នេហាដែរកើតចេញពីការស្រលាញ់ភេទដូចគ្នាវាមិនមែនជាស្នេហានោះទេប៉ុន្តែវាគ្រាន់តែជាអារម្មណ៍ -តើពួកគេនឹងត្រូវប្រឈមមុខជាមួយនឹងបញ្ហាអ្វីខ្លះបើសិនជាពួកគេស្រលាញ់មនុស្សដែលមានភេទដ...