គីមឈីនឹងស៊ុបសារ៉ាយដែរយ៉ុនហ្គី បានកម្ម៉ង់ក៏បានលើកមកដល់តុ
«សូមអញ្ជើញហូបដោយក្តីរីករាយ»អ្នកបម្រើការរត់តុលើម្ហូបអាហារក៏បានលើកមកដាក់លើតុនឹងគោរពឱនគំនាបទៅកាន់យ៉ុនហ្គី នឹងព្រះមហេសីហ្វុងអុី ដែរត្រូវជាភ្ញៀវ
«ណេះរបស់ឯង»យ៉ុនហ្គី ក៏បានយកស៊ុបសារ៉ាយលាយជាមួយនឹងបាយហើយលាយជាមួយនឹងគីមឈីរុញមកឲ្យជីមីន ដែរទ្រង់ធ្វើដូចជាកាលដែរទ្រង់នឹងជីមីន ធ្លាប់លាយពួកវាចូលគ្នា
«អឹម»ជីមីន ក៏បានញញឹមឡើងលិបភ្នែកបន្ទាប់មកក៏យកចង្កឹះមកហូបយកៗដោយមិនខ្វល់អីទៀតឡើយដោយសារតែឃ្លានទៅហើយ
«នេះជាគីមឈីវាសម្រាប់ហូបជាមួយនឹងស៊ុបសារ៉ាយ»ដោយឃើញព្រះមហេសីទ្រង់នៅសម្លឹងមើលម្ហូបអាហារដែរនៅនឹងលើតុយូរពេកទ្រង់ក៏រៀបរាប់ប្រាប់ទៅព្រះមហេសីទ្រង់
«ណេះសាកភ្លក់វា-លមើលវារសជាតិជូរៗ»យ៉ុនហ្គី ក៏បានយកចង្កឹះចាប់គីមឈីទៅបញ្ចុកព្រះមហេសីទ្រង់
«អឹម រសជាតិជូរតិចៗតែឆ្ងាញ់»ព្រះមហេសីហ្វុងអុី ក៏បានញញឹមនឹងងក់ក្បាលពេលបានភ្លក់រសជាតិរបស់វាឯជីមីន វិញដូចជាមានអារម្មណ៍ថារៀងអន់ចិត្តម៉េចៗទេទាំងដែរទ្រង់ទាំងពីជាប្តីប្រពន្ធនឹងគ្នាទៅហើយពួកទ្រង់ធ្វើបែបនេះជាមួយគ្នាក៏គ្មានទៅទាស់ខុសអីទេខ្លួនឯងជាស្អីដែរមិចក៏អារម្មណ៍ថាអន់ចិត្តបែបនេះ?
«ចង់លាយវាចូលគ្នាដែរទេ?»យ៉ុនហ្គី ក៏បានសម្លឹងមកមើលមុខព្រះមហេសីហ្វុងអុី បន្តិចបន្ទាប់មកក៏សួរទៅទ្រង់
«អឹម»ព្រះមហេសីហ្វងអុី ក៏បានញញឹមនឹងយល់ព្រមឯយ៉ុនហ្គី ក៏បានដាក់គីមឈី-ស៊ុបសារ៉ាយហើយនឹងបាយចូលគ្នាច្របល់ឲ្យសព្វចូលគ្នាបន្ទាប់មកក៏រុញទៅឲ្យព្រះមហេសីហ្វុងអុី ឯជីមីន វិញគិតតែពីឈ្ងោងមុខហូបបាយទាំងទឹកមុខអន់ចិត្តនឹងបានឆ្កឹះបាយចុះឡើងៗមិនឈប់
ចំណាយពេលប្រហែលកន្លះម៉ោងយ៉ុនហ្គី នឹងព្រះមហេសីទ្រង់ក៏បានយាងចេញពីហាងបាយ
«ដំណាប់កន្ទួត!!!!នៅទីនេះក៏មានលក់ដែរ?»កាលបើបានចេញពីហាងបាយហើយយ៉ុនហ្គី នឹងព្រះមហេសីទ្រង់ក៏មិនទាន់បានចេញពីផ្សារនេះភ្លាមៗដែរទ្រង់ក៏បានក្រឡេកឃើញអ្នកលក់ប្រុសម្នាក់កំពុងតែដើរតោងដំបងដែរមានដោតដំណាប់កន្ទួតឡើងច្រើនចង្កាក់
«ទ្រង់ចង់សោយអត់?»យ៉ុនហ្គី ក៏បានសម្លឹងមើលព្រះភក្ត្រព្រះមហេសីទ្រង់បន្ទាប់មកក៏ចាប់ផ្តើមសួរ
«អឹម»ព្រះមហេសីហ្វុងអុី ក៏បានយល់ព្រម
«អ្នកលក់ឲ្យដំណាប់កន្ទួតយើងប្រាំចង្កាក់»អ្នកលក់ដំណាប់កន្ទួតក៏បានមកនឹងបានហុចឲ្យដំណាប់កន្ទួតទៅយ៉ុនហ្គី ប្រាំចង្កាក់
«ណេះប្រាក់»យ៉ុនហ្គី ក៏បានហុចប្រាក់ទៅឲ្យអ្នកលក់
«ជីមីន»កាលបើបានឮយ៉ុនហ្គី បានហៅឈ្មោះខ្លួនដូច្នេះជីមីន ក៏បានដើរមកជិតយ៉ុនហ្គី ឯយ៉ុនហ្គី ក៏បានហុចដំណាប់កន្តួតបីចង្កាក់ទៅឲ្យជីមីន ឯពីរចង្កាក់ទៀតក៏បានហុចទៅឲ្យព្រះមហេសីទ្រង់
(ខ្ញុំសុំឈប់ពីរសប្តាហ៍សិនណាដោយសារតែជាប់រវល់😭🙏)
សូមផ្តល់មតិចំពោះសាច់រឿងនៅក្នុងភាគនេះផង
Keo_theary
![](https://img.wattpad.com/cover/297209061-288-k412594.jpg)
YOU ARE READING
វណ្ណៈស្នេហ៍(ចប់)
Romance-តើស្នេហារបស់ពួកគេអាចទៅរួចដែរឬទេបើសិនជាពួកគេមានភេទដូចគ្នាហើយមានឋាន:ខុសគ្នាទៀតនោះ? -ស្នេហាដែរកើតចេញពីការស្រលាញ់ភេទដូចគ្នាវាមិនមែនជាស្នេហានោះទេប៉ុន្តែវាគ្រាន់តែជាអារម្មណ៍ -តើពួកគេនឹងត្រូវប្រឈមមុខជាមួយនឹងបញ្ហាអ្វីខ្លះបើសិនជាពួកគេស្រលាញ់មនុស្សដែលមានភេទដ...