ខ្យល់ត្រជាក់ធ្វើឲ្យរាងកាយមនុស្សពីរនាក់ឱបគ្នាឡើងស្អិតរមួតដូចគេចាប់ចងផ្គួបចូលគ្នានៅក្នុងភួយតែមួយ
«ហឹម យ៉ុន យ៉ុនហ្គីងើបឡើងទៅស្រោចដំណាំ»ជីមីន ហៅឈ្មោះយ៉ុនហ្គី តិចៗខ្លាចថានឹងភ្ញាក់ យ៉ុនហ្គីល
«ហឹម ងងុយណាស់កំពុងតែស្រូលខ្លួនផងចាំតិចទៀតចាំងើប»យ៉ុនហ្គី បន្តឹងការឱបខ្លាំងជាមុនដោយនិយាយទាំងបិទភ្នែកដោយសារតែយប់មិញខ្លួនឡើងអស់កម្លាំងឲ្យរលីង
«អត់ទេឆាប់ងើបឡើងភ្លាម»ជីមីន និយាយទាំងរើកុំឲ្យយ៉ុនហ្គី បានឱបខ្លួនទៀត
«អត់ទេចាំស្អែកទៅយប់មិញបងអស់កម្លាំងណាស់»យ៉ុនហ្គី ផ្អឹមមុខនឹងកញ្ចឹង-កជីមីន និយាយទាំងសម្លេងង៉ុលៗដូចអ្នកស្រវឹងស្រាដោយសារតែខ្លួនអស់កម្លាំងឡើងនិងងងុយឡើងទន់ភ្នែកទៅហើយ
«ងើបឲ្យលឿនទៅមេឃជិតភ្លឺហើយ»ជីមីន នៅតឬនិយាយប្រកែកជាមួយ យ៉ុនហ្គី
«ថើបបងសិនចាំបងងើប»យ៉ុនហ្គី បន្ធូរការឱបជីមីន បន្តិចនឹងបានបង្វែរជីមីន ឲ្យបែរមុខមករកខ្លួន
«អត់ទេមិនថើបទេស្អុយមាត់ណាស់ខ្លាចបងសន្លប់បាត់»ជីមីន និយាយទាំងយកបាតដៃរបស់ខ្លួនមកអង្អែលថ្ពាល់យ៉ុនហ្គី ថ្នមៗ(មេឃនៅងងឹតនៅឡើយទេតែដោយសារតែនៅជិតគ្នាទើបរាវរកមុខឃើញ)
«អ៊ុប ហឹម ជីប ជីប អឹម ជីប ជីប»ជីមីន ត្រូវយ៉ុនហ្គី ចាប់មុខជាប់ហើយក៏បានឡើងមកទ្រោបពីលើឱនមកសង្រ្គប់បបូរក្លែបក្រូចពណ៌ផ្កាឈូកស្រាលបឺតជញ្ជក់បបូរមាត់ផ្នែកខាងក្រោមតិចៗបន្ទាប់មកក៏ស៊កអណ្តាតចូលក្រអូមមាត់របស់ជីមីន ធ្វើឲ្យអណ្តាតទាំងពីរពពាក់ពពូនគ្នាយ៉ាងស្អិតឲ្យរមួត
«អឹម បានហើយងើប»ថ្ពាល់ទាំងសងខាងរបស់ជីមីន ឡើងកម្តៅតិចៗដូចជាក្តៅខ្លួន
«បាទ បងដឹងហើយ»យ៉ុនហ្គី ញញឹមហើយក៏បានចុះពីលើជីមីន ក្រោកមកអង្គុយចាំជីមីន បង់ភួយរៀបចំខ្នើុយឲ្យមានរបៀបរៀបរយ
«តោះទៅចម្ការ»ជីមីន កាន់ចង្រ្កៀងដើរពីខាងមុខជីមីន ទាំងឈឺផ្នែកខាងក្រោមតិចៗដោយសារតែយ៉ុនហ្គី មិនបានធ្វើសង្រ្គាមស្នេហ៍ទាំងកម្រោលតាមចំណង់ដែលខ្លួនមាននោះទេពោលគឺយ៉ុនហ្គី បានធ្វើវាដោយសេចក្តីស្រលាញ់និងថ្នាក់ថ្នមបំផុត
«អូនឈឺជើងដើរអត់រួចមែនទេ?»ដោយឃើញជីមីន ហើយខ្ញើកៗមិនដូចធម្មតាយ៉ុនហ្គី ក៏សួរទាំងបារម្ភ
«អត់អីទេ អូន អូនមិនបានឈឺ ឈឺជើងទេ»នឹកឃើញដល់កាលយប់មិញធ្វើឲ្យជីមីន ធ្វើខ្លួនមិនចង់ត្រូវទៀតហើយ
«ឈប់រំឮករឿងអស់ហ្នឹងទៀតវាពិតជាគួរឲ្យខ្មាស់អៀនណាស់»យ៉ុនហ្គី បានឮអញ្ចឹងឡើងញញឹមហើយក៏លែងមាត់និយាយអី-តទៀតដោយសារតែជីមីន អៀនអើយសែនអៀនអៀនឡើងដល់ដំកាលចុងក្រោយហើយមើលទៅបានជាអៀនម្តងឡើងគាំងទ្រឹមស្ងាត់មាត់ឲ្យឈឹង
«ហឹស ហឹស កូនមួយហើយនៅតែអៀនទៀត»ថ្ពាល់ប៉ោងៗទន់ៗត្រូវបានចាប់ច្បិចដោយដៃយ៉ុនហ្គី ចាប់ច្បិចតិចៗ
«កុំទាញមើស យារថ្ពាល់អូនហើយ»ជីមីន មុខក្រញ៉ូវពេលដែលយ៉ុនហ្គី ចាប់ទាញថ្ពាល់របស់ខ្លួន
«លេងបន្តិចមិនបានទេអូមឯងនេះ»យ៉ុនហ្គី ឈប់លេងថ្ពាល់ជីមីន ហើយទៅដងទឹកមកស្រោចដំណាំតាមរងនីមួយៗដោយមានជីមីន កាន់ចង្រ្កៀងដើរតាមពីខាងក្រោយដើម្បីបំភ្លឺផ្លូវ
«នៅតែពីរ បីរងទៀតហើយៗ»មេឃចាប់ផ្តើមភ្លឺស្រាងៗជីមីន ក៏ឈប់កាន់ចង្រ្កៀងដើរតាមយ៉ុនហ្គី ទៀតដែរគឺជីមីន នៅអង្គុយបញ្ជាយ៉ុនហ្គី ឲ្យស្រោចរងដំណាំដែលមិនទាន់បានស្រោច (ដំណាំនៅលើភ្នំចឹងគេមិនបាញ់ស្រោចវាក៏បានដែរតែបើសិនជាយើងស្រោចវាគឺធ្វើឲ្យដំណាំមានជាតិទឹកគ្រាប់គ្រាន់និងលូតលាស់មានផ្លែនិងមើលធំៗល្អជាមួយនឹងការដាក់ជីធម្មជាតិដែលជាជីដែលបានពីកាកសំណល់ផ្ទះបាយទៀតដែលជីមីន បានដាក់មកលើរងដំណាំគ្រប់ប្រភេទដែលនៅក្នុងចម្ការទៀតធ្វើឲ្យវាមានរសជាតិឆ្ងាញ់មិនដូចបន្លែផ្លែឈើដែលទិញនៅផ្សារនោះទេ)
«យ៉ុន ហើយ បងដកដំឡូងបួន ប្រាំមើមលាងទឹកឲ្យស្អាតផង»ពេលយ៉ុនហ្គី ស្រោចដល់រងដំណាំដំឡូងជ្វាជីមីន ក៏ស្រែកប្រាប់ឲ្យយ៉ុនហ្គី ដកវាមកផងដោយសារតែដីនៅលើភ្នំផុសល្អអញ្ចឹងចាប់តែស្លឹកវាក៏ដោយទាំងដំឡូងមកដែរ(ដំឡូងជ្វារហ្នឹងមានស្លឹកវែងៗដូចវល្លិ៍ហើយគេដាំវាអត់ដូចដំឡូងមីទេវាត្រូវការដីដែរមានសារធាតុចិញ្ចឹមច្រើនហើយបើសិនជាដាំវាអត់ដាំពូនដីកប់វាឲ្យជ្រៅទេវាអត់មានមើមទេគឺយើងត្រូវពូនដីឲ្យខ្ពស់ៗហើយគេដាំវាហ្នឹងគេយកតែទងវាមកដាំក៏ដុះដែរទោះបីជាទងហ្នឹងខ្ចីឬក៏អត់មានឫសក៏ដោយតែទងវានៅជិតចុងវាដាំអត់ដុះទេដំឡូងហ្នឹងមានរសជាតិផ្អែមឆ្ងាញ់សាច់របស់វាមានពណ៌ស្វាយឬពណ៌ទឹកក្រូចស្រាលឬពណ៌-ស ហ្នឹងដំឡូងមានលក់នៅក្នុងផ្សារកន្លែងលក់បន្លែក៏មានដែរគេអាចដាក់វាក្នុងសម្លប្រហើរឬក៏កកូរក៏បានដែរ)
«ពីរថ្ងៃសោះចង់បាក់ស្បាត»យ៉ុនហ្គី ទម្លាក់ស្មាខ្លួនឯងចុះទាំងអាការ:បែបខ្ជិលដោយសារតែអស់កម្លាំងពេក
«ដកដំឡូងជ្វាមកបងនៅអង្គុយធ្វើអី?»ជីមីន ក្រោកឈរច្រត់ចង្កេះស្រែឲ្យយ៉ុនហ្គី ដកដំឡូងជ្វាដែលខ្លួនបានប្រាប់ឲ្យដក
«បាទ ដឹងហើយ»យ៉ុនហ្គី ក្រោកឈរហើយក៏បានដកដំឡូងបានប្រាំមួយ ប្រាំពីរមើមហើយក៏បានយកវាទៅលាងទឹកឲ្យជ្រះដីហើយក៏បានដាក់វាចូលក្នុងធុងដងទឹកនឹងដើរមករកជីមីន ទាំងញញឹម
«ជុប ជុប ហត់ណាស់»យ៉ុនហ្គី លោមកថើបថ្ពាល់នឹងបបូរមាត់របស់ជីមីន ដើម្បីយកម្លាំង
«ទឹកមាត់ពេញថ្ពាល់អូនហើយ»ជីមីន មុខឡើងម៉ូវពេលយ៉ុនហ្គី ថើបថ្ពាល់ខ្លួនក៏បានយកដៃអាវមក ូតថ្ពាល់កន្លែងដែលយ៉ុនហ្គី បានថើប
«ម៉េចក៏អូនជូតចេញ?»យ៉ុនហ្គី ដាក់ធុងទឹកចុះនឹងបានចាប់ស្មាជីមីន ឲ្យបែរមករកខ្លួន
«មកពីចង់ជូតចេញ ប៊ែគ ហឹស ហឹស»ជីមីន គ្រវាសដៃយ៉ុនហ្គី ចេញពីស្មារបស់ខ្លួនហើយក៏រត់ទៅឡើងលឿនខ្លាចត្រូវរបស់ យ៉ុនហ្គី
«ចរិកមិនកែកូនមួយជិតពីរហើយធ្វើដូចក្មេងរត់ស្រាត»យ៉ុនហ្គី មិនបានរត់តាមជីមីន នោះទេខ្លាចជីមីន រត់លឿនខ្លាំងពេកទៅដួលដោយសារតែជីមីន ដឹងតែឈឺផ្នែកខាងក្រោមហើយព្រឹមមិញឃើញដើរខ្ញើកៗសោះដល់ឥឡូវរត់ឡើងប្រឹល
«បងយកដំឡូងហ្នឹងទៅលាងទឹកម្តងទៀតហើយដាក់ទឹកដូចដាំបាយអញ្ចឹងដាក់ឲ្យច្រើនទៅហើយដាក់វាដាំនៅលើចង្រា្កនទៅ»និយាយប្រាប់យ៉ុនហ្គី បានតែប៉ុណ្ណឹងជីមីន ក៏បានដើរមកក្នុងបន្ទប់មកមើលយ៉ុនហ្គីល ថាភ្ញាក់ពីដេកឬក៏នៅ? ចំណែកយ៉ុនហ្គី ក្រោយពីជីមីន ដើរទៅមើលយ៉ុនហ្គីល បាត់ហើយយ៉ុនហ្គី ក៏ធ្វើតាមដែលជីមីន បានប្រាប់មុនដំបូងយ៉ុនហ្គី យកដំឡូងមកលាងហើយក៏បានដាក់ដំឡូងនៅក្នុងឆ្នាំងដែលមានទឹកហើយក៏បានលើកឆ្នាំងដែលដាក់ទឹកត្រាំដំឡូងនោះមកក្នុងផ្ទះបាយហើយក៏បានស្រង់មើលដំឡុងជកវាយកមកពូនផេះកប់មើមរបស់វា
«ហាក!!!មួយថ្ងៃហើយភ្លើងអត់ទាន់ឆេះទៀត?»ជីមីន ចេញពីក្នុងបន្ទប់ជាមួយនិងយ៉ុនហ្គីល មកមើល យ៉ុនហ្គី ថាធ្វើអីបានខ្លះហើយ
«ភ្លើងមានឆេះមកពីណាបើអូនឲ្យបងយកវាមកដាំក្នុងចង្រ្កានហ្នឹង»យ៉ុនហ្គី ក៏និយាយទាំងញញឹមចេញធ្មេញហើយក៏បានចង្អុលទៅពំនូនដែលខ្លួនបានពូនជាមួយនិងផេះ
«បងនាំយ៉ុនហ្គីល ទៅងូតទឹកទៅនៅកន្លែងនេះទុកឲ្យអូនអ្នកធ្វើ»ជីមីន បានត្រឹមតែខាំមាត់សង្កត់ចិត្តកុំឲ្យជះកំហឹងមកលើយ៉ុនហ្គី ដោយសារតែជីមីន ប្រាប់ឲ្យធ្វើអញ្ចឹងយ៉ុនហ្គី បែរជាធ្វើអញ្ចុះទៅវិញ
«តោះទៅងូតទឹក»ដោយសារតែលើកនេះជីមីន អត់បានស្តីឲ្យខ្លួនដូចរាល់ដងយ៉ុនហ្គី ក៏មិនបានខ្វល់នោះទេដោយគិតថាខ្លួនបានធ្វើត្រូវតាមដែលជីមីន បានប្រាប់រួចហើយ
«បើបែបនេះយូរទៀតឆ្កួតខ្ញុំមិនខានទេ»ជីមីន យកកញ្រ្ចែងមកដាក់ដំឡូងហើយក៏បានយកវាមកលាងទឹកម្តងទៀតហើយក៏ចាប់ផ្តើមបង្កាត់ភ្លើងដាំបាយនិងស្ងោរដំឡូង
«ពុកយ៉ុន ថ្ងៃហ្នឹងជូនយ៉ុនហ្គីល ទៅសាលាដែរអត់?»បន្ទាប់ងូតទឹកស្លៀកពាក់ខោអាវរួចហើយយ៉ុនហ្គី និងយ៉ុនហ្គីល ក៏នាំគ្នាមកអង្គុយនៅលើគ្រែខាងមុខផ្ទះដោយយ៉ុនហ្គី អង្គុយធម្មតាឯយ៉ុនហ្គីល វិញនៅឱប-កយ៉ុនហ្គី ពីខាងក្រោមខ្នងជិះយិតយោងនៅលើខ្នង យ៉ុនហ្គី
«ពុកជូនកូនទៅតើស តែចាំហូបបាយហើយសិនចាំទៅរៀន»យ៉ុនហ្គី និយាយទាំងញញឹមទោះបីយ៉ុនហ្គីល រឹតបំពង់-ករបស់ខ្លួនចង់ជិតអស់ខ្យល់ក៏ដោយ
«ដល់ពេលហូបបាយហើយ»បន្ទាប់ពីដាំស្លរួចហើយជីមីន ក៏ស្រែកប្រាប់អ្នកទាំងពីរពីផ្ទះបាយ
«ចាំបងជួយ»យ៉ុនហ្គី ទុកឲ្យយ៉ុនហ្គីល នៅអង្គុយម្នាក់ឯងនៅលើគ្រែ
«បងយកបាយ ចាន ស្លាបព្រាចេញទៅ»ជីមីន បានរៀបចំចាន ស្លាបព្រារួចហើយហុចមកឲ្យយ៉ុនហ្គី យកចេញមកលើគ្រែ
«ជុប ជុប បងទៅហើយ»មុននឹងលើកចានមកខាងក្រៅផ្ទះបាយយ៉ុនហ្គី ក៏បានថើបថ្ពាល់ជីមីន ពីរ បីខ្សឺតមុននឹងចេញមកខាងក្រៅ
«ហូបបាយហើយបានទៅរៀន ផាច់ ផាច់ ផាច់ ផាច់ យ៉េ យ៉េ»យ៉ុនហ្គីល អង្គុយទះដៃខ្លួនឯងទាំងសប្បាយចិត្តដោយសារតែពេលបានហូបបាយហើយដឹងតែបានជិះសេះទៅរៀនហើយ
«ហឹស ហឹស ចង់ទៅរៀដល់ថ្នាក់ហ្នឹងផងលោកកូន?»យ៉ុនហ្គី ដាក់ចានស្លាបព្រាចុះនៅជិតយ៉ុនហ្គីល ហើយក៏បានចូលមកផ្ទះបាយមួយជើងទៀតយកដំឡូងស្ងោរចេញមកខាងក្រៅ
«បងនាំកូនទៅលាងដៃទៅ»ជីមីន ញញឹមផ្អែមមកកាន់យ៉ុនហ្គី និងយ៉ុនហ្គីល ដោយសេចក្តីស្រលាញ់ឯយ៉ុនហ្គី ក៏ដឹកដៃយ៉ុនហ្គីល ចុះពីលើគ្រែនាំយ៉ុនហ្គីល មកលាងដៃដោយសារតែថ្ងៃនេះជីមីន ចៀនសាច់ជ្រូកប្រឡាក់អញ្ចឹងយ៉ុនហ្គីល ដឹងតែហូបបាយដោយដៃហើយបើម្ហូបរាវៗមានទឹកយ៉ុនហ្គីល ទើបយ៉ុនហ្គីល ហូបាយជាមួយស្លាបព្រា
«អឹប»យ៉ុនហ្គី លើកយ៉ុនហ្គីល មកដាក់នៅលើគ្រែបន្ទាប់ពីបានលាងដៃរួច
«ឆ្ញាញ់លេខមួយ»យ៉ុនហ្គីល ហូបបាយជាមួយសាច់ជ្រូកចៀនឡើងប៉ោងពេញមាត់ហើយក៏និយាយង៉ុលៗសរសើរពីរសជាតិសាច់ជ្រូកដែលជីមីន បានប្រឡាក់នឹងបានលើមម្រាមប្រាំសម្គាល់ថាជាលេខមួយដោយសារតែយ៉ុនហ្គីល ទើបតែបានរៀនលេខមួយ លេខពីរ មកពីសាលាតែយ៉ុនហ្គីល ចេះតែរាប់ទេមិនទាន់ចេះសម្គាល់វាទេអញ្ចឹងទើបយ៉ុនហ្គីល និយាយទាំងលើកមម្រាមប្រាំរបស់ខ្លួនបង្ហាញមកជីមីន និង យ៉ុនហ្គី
«នេះលេខមួយគេលើកមម្រាមមួយបែបនេះកូន»យ៉ុនហ្គី ញញឹមទាំងពេញចិត្តមកកាន់កូនប្រុសហើយក៏បានលើកមម្រាមដៃចង្អុលរបស់ខ្លួនបង្ហាញយ៉ុនហ្គីល ឯមម្រាមទាំងបួនទៀតក៏បានក្តាប់ទុក
«ឆ្អាញ់លេខមួយ»យ៉ុនហ្គីល ក៏លើកមម្រាមកណ្តាលនិងមម្រាមចង្អុលរបស់ខ្លួនម្តងទៀត
«លើកបែបហ្នឹងពីរហើយកូនបែបនេះបានគេហៅថាលេខមួយ»យ៉ុនហ្គី សង្កត់មម្រាមកណ្តាលរបស់យ៉ុនហ្គីល ចុះហើយក៏ទុកតែមម្រាមចង្អុលលើកឡើង
«ហឹស ហឹស ហឹស បើឆ្ងាញ់ហូបឲ្យច្រើនទៅកូនឆាប់ធំ»យ៉ុនហ្គី បានហែកសាច់ជ្រូកជាចម្រៀកៗមកដាក់ក្នុងចានរបស់យ៉ុនហ្គីល ដោយសារតែសាច់ជ្រូកប្រឡាក់នេះហាលថ្ងៃគឺវារឹងហើយដល់ពេលយកមកចៀនទៀតរឹតតែរឹងលើសដើមបើមិនហែកទេខ្លាចថាយ៉ុនហ្គីល នឹងស្លាក់
«បាទ ហិ ហិ»យ៉ុនហ្គីល សើចទាំងសប្បាយចិត្តហើយក៏ហូបបាយឡើងលឿនប្រញាប់បានជិះសេះ ចំណាយពេលជិតមួយសន្ទុះអ្នកទាំងបីក៏បានហូបបាយពេលព្រឹករួចហើយក៏នាំគ្នាជិះសេះចុះពីលើភ្នំដោយមានយ៉ុនហ្គីល អង្គុលនៅខាងមុខគេឯជីមីន អង្គុយខាងក្រោយយ៉ុនហ្គីល តែនៅកណ្តាលយ៉ុនហ្គី ឯយ៉ុនហ្គី វិញនៅអង្គុយពីខាងក្រោយ ជីមីន
«ធ្វើការមួយថ្ងៃហើយមេឃទើបតែភ្លឺ»យ៉ុនហ្គី និយាយទាំងញញឹមទាំងបង្អោលសេះឲ្យរត់តិចៗ
«ក្រោកពេលមេឃងងឹតៗបែបហ្នឹងហើយ»ជីមីន និយាយទាំងដៃម្ខាងកាន់បន្លែកាលពីម្សិលមិញជាប់ដៃដែលជាបន្លែសម្រាប់ដាក់ក្នុងទឹកស៊ុប
«បងថាអូនឈប់លក់មីទៀតទៅត្រឹមអូននិងកូនបងអាចចិញ្ចឹមបាន»យ៉ុនហ្គី និយាយទាំងកង្វក់ដោយសារតែមិនចង់ឲ្យថេវ៉ុក និងជីមីន បាននៅជិតគ្នាទាល់តែសោះ
«តែវាជាមុខរបររបស់អូន អូនបានរស់នៅដល់ឥឡូវក៏ដោយសារតែមុខរបរនេះដែរ»យ៉ុនហ្គី និងជីមីន និយាយគ្នាធម្មតាចំណែកឯអ្នកមិនធម្មតានោះគឺយ៉ុនហ្គីល ដែលកំពុងតែជាប់ហូបដំឡូងស្ងោរឡើងពេញមាត់
«តែបងមិនចង់ឲ្យអាម្នាក់នោះនៅក្បែរអូននោះទេសម្តីឈ្លើយ គ្មានសីលធម៌»យ៉ុនហ្គី និយាយចេញមកប្រាប់ជីមីន អំពីការពិតដោយសារតែខ្លួននិងថេវ៉ុក ដូចជាមិនត្រូវគ្នាទាល់តែសោះ
«មិនដឹងថាអ្នកណាឈ្លើយគ្មានសីលធម៌ឲ្យប្រាកដនោះទេ?»ជីមីន និយាយទាំងពេបមាត់តិចៗដែលយ៉ុនហ្គី និយាយថាឲ្យថេវ៉ុក តែអត់មានគិតថាខ្លួនឯងហ្នឹងជាមនុស្សឈ្លើយឬក៏អត់ទេ?
«បងមិនបានឈ្លើយទេបងមិនមែនជាមនុស្សបែបហ្នឹងទេអូនមើលមកបងអូនគិតថាបងជាមនុស្សបែបហ្នឹងមែន?»យ៉ុនហ្គី និយាយការពារខ្លួនភ្លាមៗពេលជីមីន ចង់និយាយដៀមដាមឲ្យខ្លួន
«អូនមានបានថាឲ្យបងនៅ?បងមានខ្លួនមែនទេបានជារើសយកដាក់ខ្លួនបែបនេះ»ជីមីន សើចចុងមាត់បន្តិចពេលបានឮយ៉ុនហ្គី និយាយបែបនេះ
«នេះអូន ជុប ជុប នេះជាការដាក់ទោសដែលអូនចេះតែនិយាយចោទប្រកាន់បង»យ៉ុនហ្គី ថើបថ្ពាល់ជីមីន ពីរខ្សឺតទាំងខ្នក់ខ្នាញ់នឹងជីមីន ខ្លាំងមែនទែនហើយ
«អូនអ្នកបើកហាងចំណែកឯបងទៅយកសាច់ជ្រូកនិងគ្រឿក្នុងជ្រូកពីតូបនៅខាងនោះមក»បន្ទាប់ពីមកដល់ហាងមីហើយអ្នកទាំងបីក៏បានចុះពីលើខ្នងសេះហើយជីមីន ក៏បានយកថង់ប្រាក់មកឲ្យយ៉ុនហ្គី ទៅយកសាច់ជ្រូកនិងគ្រឿងក្នុងជ្រូកពីម៉ូយរបស់ខ្លួន
«ទិញឲ្យអស់ប្រាក់ហ្នឹងមែនទេ?»ដោយយ៉ុនហ្គី មិនដែលដើរផ្សារទិញរបស់អស់ហ្នឹងយ៉ុនហ្គី ក៏បានលើកថង់ប្រាក់មកសួរ ជីមីន
«អត់ទេទៅប្រាប់គេទៅថាអូនឲ្យបងយកទៅដលើគេប្រាប់បងហើយថាអស់ប៉ុន្មាននោះ»ជីមីន ក៏បាននិយាយពន្យល់យ៉ុនហ្គី ដោយខ្លាចថាយ៉ុនហ្គី អត់យល់ហើយទិញអស់ប្រាក់ទៀត
«អរ បាទបងដឹងហើយ»យ៉ុនហ្គី ញញឹមបន្តិចហើយក៏ដើរមកតូបគេកាប់ជ្រូកលក់តាមដែលជីមីន បានប្រាប់ខ្លួនបើសិនជាអាចសូមអ្នកទាំងអស់គ្នាជួយផ្តល់មតិយោបល់របស់អ្នកទាំងអស់គ្នាចំពោះកន្លែងណាដែលបានខ្វះខាតនៅក្នុងសាច់រឿងក្នុងភាគនេះឬក៏ផ្តល់មតិយោបល់ចំពោះចំណាប់អារម្មណ៍របស់អ្នកទាំងអស់គ្នាចំពោះសាច់រឿងនៅក្នុងភាគនេះផង ដើម្បីឲ្យខ្ញុំបានដឹងនឹងងាយស្រួលនូវក្នុងការកែសម្រួល ☃︎
Keo_theary ☘︎

YOU ARE READING
វណ្ណៈស្នេហ៍(ចប់)
Romance-តើស្នេហារបស់ពួកគេអាចទៅរួចដែរឬទេបើសិនជាពួកគេមានភេទដូចគ្នាហើយមានឋាន:ខុសគ្នាទៀតនោះ? -ស្នេហាដែរកើតចេញពីការស្រលាញ់ភេទដូចគ្នាវាមិនមែនជាស្នេហានោះទេប៉ុន្តែវាគ្រាន់តែជាអារម្មណ៍ -តើពួកគេនឹងត្រូវប្រឈមមុខជាមួយនឹងបញ្ហាអ្វីខ្លះបើសិនជាពួកគេស្រលាញ់មនុស្សដែលមានភេទដ...