ប្រាំខែបានកន្លងផុតទៅសិសិររដូវក៏បានឈានចូលមកដល់ដែលជារដូចធ្លាក់ព្រិលខ្យល់បោកបក់ធ្វើឲ្យច្បារដំណាំរបស់ប្រជារាស្ត្ររងការខូចខាតជាទម្ងន់តែបញ្ហាទាំងនេះមិនមែនជាបញ្ហាធ្ងន់ធ្ងរនោះទេអ្វីដែលធ្ងន់ធ្ងរនោះគឺមានជម្ងឺអុជធំដែលធ្វើឲ្យប្រជារាស្ត្រស្លាប់អស់ជាច្រើន
«ចាប់ស្វែងរករាជពេទ្យគ្រប់ទីកន្លែងមិនថានៅក្នុងប្រទេសឬក៏ក្រៅប្រទេសឲ្យមកព្យាបាលកុំឲ្យជម្ងឺនេះរាលត្បាតកាន់តែធ្ងន់ធ្ងរសម្លាប់មនុស្សដែលមិនបានដឹងអីច្រើនយ៉ាងនេះ»នៅក្នុងរាជសាវនាការមានតឺយ៉ុនហ្គី និងមន្ត្រីក្រោមឱវាទតែប៉ុណ្ណោះចំណែកឯជីមីន វិញទ្រង់អវត្តមានតាំងពីទ្រង់បានពិនិត្យដឹងថាទ្រង់មានគភ៌តាំងពីមួយខែដំបូងមកម្លេះហើយយ៉ុនហ្គី មិនអនុញ្ញាតឲ្យជីមីន ចូលដំណាក់ចម្អិនក្រយ៉ាទៀតទេហើយមួយទៀតជីមីន ត្រូវទទួលបានការមើលថែរនិងការពារយ៉ាងល្អឲ្យតែទ្រង់ចង់យាងទៅណាគឺមានភីលាងប្រាំនាក់និងមានសេនាប្រាំនាក់ដើរតាមការពារទ្រង់រហូត
«បិតទ្វារឆ្លងដែលមិនឲ្យមានអ្នកចេញនិងអ្នកចូលជាដាច់ខាតលើកលែងតែមានការផ្លាកបញ្ជា»ព្រះនេត្រយ៉ុនហ្គី ចាប់ផ្តើមឡើងក្រហមចុងស្លឹកត្រចៀកនិងចុងច្រមុះយ៉ុនហ្គី ក៏ឡើងក្រហមដូចគ្នាមលពីទ្រង់ខ្ញាល់ខ្លាំងពេក
«ហើយចាត់មនុស្សឲ្យទៅសុើបថាជំម្ងឺអុជធំនេះមានប្រភពមកពីណា»មនុស្សក្រោមឱវាទនាំគ្នាស្ងាត់ឡើងជ្រៀបតែបន្តិចក្រោយមកមានមន្ត្រីម្នាក់ដែលគ្មានអ្នកណាឆ្ងាយក្រៅពីលោកមន្ត្រីយ៉េង ជុងលីយើងហ្នឹង
«វាដូចជាការនិយាយរបស់ទូលបង្គំកាលពីមុនមិនខុសគឺព្រះមហេសីគឺជាដើមហេតុដែលធ្វើឲ្យកើតមានគ្រោះចង្រៃនេះកើតឡើង»មន្ត្រីជុងលី និយាយដោយញញឹមចុងមាត់ព្រោះលោកដឹងថាយ៉ុនហ្គី ស្រលាញ់ប្រជានុរាស្ត្រជាងស្រលាញ់ខ្លួនទ្រង់ទៅទៀតចុះសម្បត្តិត្រឹមជីមីន ហ្នឹងជាស្អីទៅ?
«អឹម លោកនិយាយត្រូវយើងយល់ស្រប»យ៉ុនហ្គី យាងចុះពីរាជបាល័ង្គដោយញញឹមចុងមាត់និងងក់ក្បាលយាងសន្សឹមមករកលោកមន្ត្រីជុងលី ដែលកំពុងចម្កោងខ្នងទាំងញញឹមពេញចិត្ត
«តែត្រូវទៅងាប់នៅឋាននរក ជ្រិច ឆ្វាច់ អ្ហា អ្ហា ឆ្វាច់ ច្រច!!!»ផ្លែដាវមុតស្រួចចាល់ទម្លុះរាងកាយរបស់លោកមន្ត្ត្រីជុងលី ធ្វើឲ្យឈាមបាញ់សាចពេញសាវនាការដូចជាភ្លៀងឈាមមន្ត្រីគ្រប់រូបញ័រខ្លួនចំប្រក់ពេលបានឃើញនូវភាពកាចសាហាវរបស់ យ៉ុនហ្គី
«រស់ស្រួលពេកបែរជាមិនចង់តែបែរជាចង់ងាប់ ភ្លើយ!!!»ដោយទទួលបានចាល់ជាច្រើនកន្លែងឈាមក្រហមឆ្អិនឆ្អៅហូរមកបណ្តាក់គ្នាឥតដាច់នាំឲ្យកម្តៅក្នុងខ្លួនរបស់លោកមន្ត្រីជុងលី ចុះអន់ថយរហូតទាល់តែដាច់ខ្យល់សា្លប់ភ្លាមៗ
«មានអ្នកមានយោបល់អីទៀតទេ?»យ៉ុនហ្គី កាន់ដាវស្រស់ឈាមតក់ៗលើកឡើងចង្អុលទៅមន្ត្រីគ្រប់រូបនៅក្នុងសាវនាការ
«គឺ គឺ គឺ គឺមាន ក្រាបទូល»មន្ត្រីម្នាក់ដើរមកលើកម្រាលព្រំពណ៌ក្រហមនិយាយដោយចង់ខ្យល់គរ.សន្លប់មកពីគាត់មានអាយុរៀងចំណាស់ដែរទៅហើយួើបគាត់មានការតក់ស្លុតខ្លាំងបែបនេះ
«ឆាប់និយាយមកនៅគឺៗស្អី?»យ៉ុនហ្គី ស្រែកសន្លុតទៅកាន់មន្ត្រីម្នាក់នោះព្រោះទ្រង់មិនទាន់បាត់ខ្ញាញ់ជាមួយនឹងលោកមន្ត្រីជុងលី នៅឡើយទេ
«មានប្រជាជនបានរាយការណ៍មកថា ថា ថាអ្នកដែលឆ្លងជម្ងឺនេះមកពីពួកគេបានបរិភោគផ្សិតព្រៃម្យ៉ាងដែលដុះនៅក្នុងព្រៃនៅតំបន់....ក្រាបទូល»លោកមន្ត្រីចំណាស់នៅតែមានភាពភ័យខ្លាចទោះបីជាលោកមិនបានប្រព្រឹត្តខុសក៏ដោយ
«ល្អយើងនឹងចុះទៅត្រួតពិនិត្យនៅតំបន់នោះស្អែកមានអ្នកណាមានអីចង់រាយការណ៍អត់បើអត់នាំគ្នារំសាយទៅ»យ៉ុនហ្គី យាងទៅស្រង់ព្រះកាយចេញកុំឲ្យជាប់ដាបឈាមនៅលើព្រះកាយរបស់ទ្រង់បន្ទាប់ពីស្រង់ព្រះកាយរួចយ៉ុនហ្គី ក៏យាងមកសោយក្រយ៉ាជំុជីមីន និង យ៉ុនហ្គីល
«ជុប ជុប ម្ចាស់ប្អូនហាឮបងហៅទេ?កាលអូនចេញមកខាងក្រៅទៅ.ហាស?»យ៉ុនហ្គីល ផ្អឹមត្រចៀកនឹងពោះជីមីន មានបន្ទូលលេងជាមួយម្ចាស់ប្អូនដែលនៅក្នុងពោះមិនទាន់នឹងប្រសូតទាំងញញឹម
«មាតាសោយអានេះឲ្យឆើនៗទៅឲ្យម្ចាស់ប្អូនឆាប់ធំ»យ៉ុនហ្គីល ចាប់ហែកភ្លៅមាន់មួយចំហៀងមកដាក់ឲ្យជីមីន សោយ
«បុត្រក៏ដូចគ្នាសោយឲ្យច្រើនៗទៅ»ចាប់តាំងពីជ្រាបថាទ្រង់មានម្ចាស់ប្អូនហើយយ៉ុនហ្គីល មិនសូវជារឹងរូសដូចពីមុននោះទេហើយជារៀងរាល់យប់យ៉ុនហ្គីល តែងតែផ្ទុំឱបពោះជីមីន មានបន្ទូលជាមួយម្ចាស់ប្អូនតាំងពីមួយខែដំបូងមកម្ល៉េះមុននឹងចូលផ្ទុំ
«បិតាសោយដែរទៅ»យ៉ុនហ្គីល ចាប់មាន់ហែកស្លាបមាន់មកដាក់ក្នុងចាន យ៉ុនហ្គី
«ម៉េចក៏បងធ្វើព្រះភក្ត្របែបនេះមានរឿងអីមែនទេ?»ដោយឃើញព្រះភក្ត្រព្រះស្វាមុីស្រពាប់ស្រពោនជីមីន ក៏មានបន្ទូលសួរឡើង
«ហឹម!!គឺប្រជារាស្ត្រឆ្លងជម្ងឺអាសន្នរោគស្លាប់.តៗគ្នាដោយសារតែមកពីពួកគេហូបផ្សិតព្រៃផ្តេសផ្តាស»យ៉ុនហ្គី ដកដង្ហើមធំទាំងមានកង្វក់ប្រជារាស្ត្រកំពុងតែរងទុកឲ្យទ្រង់សោយក្រយ៉ាម៉េចនឹងចូលទៅ?
«អូនគិតថាបងគួរតែជម្លៀសប្រជារាស្ត្រដែលមិនទាន់ឆ្លងចេញពីតំបន់ដែលកំពុងតែឆ្លងចេញទៅហើយគួរតែរកគ្រូពេទ្យស្វែងរកថ្នាំព្យាបាលឲ្យឆាប់រហ័សមុននឹងរាលដាលកាន់តែធ្ងន់ធ្ងរហើយបងគួរតែប្រាប់ឲ្យពួកគេយកក្រណាត់មកបិទបាំងច្រមុះនិងមាត់កុំឲ្យមានអត្រាចម្លងកាន់តែខ្ពស់ជម្ងឺនេះវាបន្សាំខ្លួនបានយ៉ាងល្អនៅក្នុងរដូវរងារបងគួរតែឲ្យពួកគេផឹកទឹកក្តៅឲ្យបានច្រើនទើបល្អ»ជីមីន បញ្ចេញគំនិតរបស់ទ្រង់ចេញមកហើយយើងក៏បានដឹងស្រាប់ហើយថាជីមីន ក៏មានចំណេះព្យាបាលជម្ងឺផ្សេងៗមកពីលោកអ៊ុំព្យូរ បានខ្លះៗដែរ
«គំនិតនេះល្អបងយល់ស្រប»យ៉ុនហ្គី ក៏ញញឹមឡើងបន្តិចទ្រង់ពិតជាសព្វព្រះរាជហឬទ័យជាមួយគំនិតដ៏ល្អនេះណាស
«បងមិនអាចបង្អត់ខ្លួន៉ងមិនសោយក្រយ៉ានោះទេប្រជារាស្ត្រជាច្រើនកំពុងតែទន្ទឹងរងចាំមកអ៊ីបងត្រូវតែសោយឲ្យមានកម្លាំង»ជីមីន បានបញ្ចុកក្រយ៉ាឲ្យយ៉ុនហ្គី សោយបើសិនជាទ្រង់មិនបញ្ចុកទេសង្ស័យតែទ្រង់អត់សោយមែនហើយ
«ជុប អរគុណអូនដែលតែងនៅក្បែរបងគ្រប់ពេល»យ៉ុនហ្គី ឱនមកថើបថ្ងាសជីមីន មួយខ្សឺតទាំងស្នាមញញឹមឲ្យតែពេលទ្រង់ទាល់តម្រិះតែងតែមានជីមីន ជាកម្លាំងចិត្តជាអ្នកជួយដោះស្រាយតែរហូត
«អូនមិនទទួលពាក្យអរគុណបងទេបើចង់អរគុណអូនសោយក្រយ៉ាដែលអូនចាប់ឲ្យ.ឲ្យអស់ទៅ»ជីមីន ចាប់ក្រយ៉ាជាច្រើនមុខមកដាក់ឲ្យយ៉ុនហ្គី សោយជំនួយដោយពាក្យអគុណ
«មាតាក៏ដូចគ្នាសោយដែរទៅ»យ៉ុនហ្គីល ក្រោកឈរឡើងចាប់ក្រយ៉ាមកដាក់ក្នុងចាន(ភាជន៍)ជីមីន យ៉ាងច្រើនមិនចាញ់ចាន យ៉ុនហ្គី ទេ
ក្រោយយ៉ាពេលថ្ងៃត្រង់បានបញ្ចប់យ៉ុនហ្គី និងជីមីន ក៏យាងមកដំណាក់រាជពេទ្យរកសៀវភៅរូបមន្តថ្នាំព្យាបាលពិសគ្រប់ប្រភេទតែគ្មានបានឃើញពីរបៀបព្យាបាលជម្ងឺអុជធំនោះទេហើយប្រជារាស្ត្រដែលបានឆ្លងជម្ងឺនេះមានអាការ:ដូច.តទៅដំបូងឡើងជាអុជពណ៌ក្រហមកន្ទួលធំៗបានប្រហែលកន្លះថ្ងៃក៏វិវដ្ដទៅជាពងខ្ទុះនិងហូរចេញទឹករងុីមកភ្នែកពួកគេចាប់ផ្តើឡើងពណ៌ក្រហមនិងស្រវ៉ាំង
«ម៉េចក៏រកមិនឃើញ?»ជីមីន និងរាជពេទ្យនៅក្នុងដំណាក់មានការមមាញឹកគ្មានសូម្បីពេលសម្រាកបានយូរបន្ទាប់ពីបានដឹងពីផលវិបាករបស់ជម្ងឺអាសន្នរោគមួយនេះដោយរាជពេទ្យទាំងអស់នេះបានដឹងពត៌មានមកពីអ្នកដែលបានចាត់ឲ្យទៅសុើបការកាលពីបី បួនថ្ងៃមុន
«បើតាមនឹងស្តាប់គឺត្រូវតែយកពិលបង្ក្រាបពិសហើយទើបបានបើតាមស្មានផ្សិតនោះគឺមានពិសច្បាស់ណាស់»រាជពេទ្យទាំងអស់ក្នុងដំណាក់ឡើងក្រញ៉ាញ់ខួរអស់ហើយដោយមិនដឹងថាព្យាបាលជម្ងឺនេះបែបណានោះទេពីព្រោះវាគឺជាជម្ងឺមួយដែលថ្មីស្រឡាងដែលពួកគេមិនដែលបានជួបពីមុនមកបើអាសន្នរោគធម្មតាគឺអាចព្យាបាលបានតែអាសន្នរោគមួយនេះវាពិតជាកាចសាហាវណាស់ត្រឹមតែមួយប៉ព្រិចភ្នែកក៏សម្លាប់មនុស្សឡើងរាប់មិនអស់
«ចុះបើយើងមកពិសនោះមកបន្សាបខុសនោះ?ក្រាបទូល»រាជពេទ្យម្នាក់ក៏និយាយពីផលវិបាកវាឡើងមក
«បើខុសក៏ប្តូរទៅបើមិនព្យាបាលដោយវិធីនេះទេគឺនៅតែមានអ្នកស្លាប់ជាបន្តបន្ទាប់បើបង្ក្រាបថ្នាំមិនត្រូវគឺមានតែបង្ក្រាបពិស»រាជពេទ្យទាំងអស់ក៏ញញឹមយល់ស្របពិតមែនហើយ!!!!បើផ្លូវត្រង់ដើរយូរយើងគួរតែដើរ្លូវកាត់ដើម្បីឲ្យឆាប់ដល់គោលដៅ
«នេះល្ងាចណាស់ទៅហើយពួកលោកអាចសម្រាកបាន»ដោយទតឃើញពួកគាត់ហត់នឿយមិនដកដៃបែបនេះយ៉ុនហ្គី ក៏អនុញ្ញាតឲ្យពួកគាត់ចុះពីធ្វើការមុនពេលកំណត់បើសិនជាសូមអ្នកទាំងអស់គ្នាជួយប្រាប់ចំណាប់អារម្មណ៍របស់អ្នកទាំងអស់គ្នាចំពោះសាច់រឿងនៅក្នុងភាគនេះផងថាវាយ៉ាងម៉េចដែរ?
Keo_theary

YOU ARE READING
វណ្ណៈស្នេហ៍(ចប់)
Romance-តើស្នេហារបស់ពួកគេអាចទៅរួចដែរឬទេបើសិនជាពួកគេមានភេទដូចគ្នាហើយមានឋាន:ខុសគ្នាទៀតនោះ? -ស្នេហាដែរកើតចេញពីការស្រលាញ់ភេទដូចគ្នាវាមិនមែនជាស្នេហានោះទេប៉ុន្តែវាគ្រាន់តែជាអារម្មណ៍ -តើពួកគេនឹងត្រូវប្រឈមមុខជាមួយនឹងបញ្ហាអ្វីខ្លះបើសិនជាពួកគេស្រលាញ់មនុស្សដែលមានភេទដ...