ព្រះអាទិត្យបម្លាស់ផ្លាស់ផ្តូរទីតាំងពីទីទាបមកកាន់ទីខ្ពស់កណ្តាលឯនាអាកាសបញ្ចេញពន្លឺឡើងចិញ្ចាចនិងបង្កើនកម្តៅមកដុតកម្លោចផែនដីពីព្រោះតែខែនេះជាខែប្រាំដូនេះអាកាសធាតុឡើងកម្តៅខ្លាំងខុសពីខែវស្សា
«យ៉ុន បាត់ហ្គីល ទៅណាមួយព្រឹកហើយ?»ជីមីន មានរាជបន្ទូលសួរទៅកាន់ព្រះស្វាមុីពីព្រោះទ្រង់បានជ្រាបមកថាយ៉ុនហ្គីល ត្រូវយ៉ុនហ្គី បញ្ជូនទៅសាលានៅខាងក្រៅរាជវាំងឯណុះ
«បងបញ្ជូនយ៉ុនហ្គីល ទៅរផននៅសាលារៀនបាត់ហើយបងឲ្យរៀនតែម្នាក់ឯមិនរៀនទេថាខ្លោចខ្មោចហើយនៅយំប្រកាច់ប្រកិនរនោលរនោលមិនឈប់សោះ»យ៉ុនហ្គី ក៏បានបន្ទូបប្រាបើដំណើរដើមចមឲ្យអគ្គមហេសីទ្រង់បានជ្រាប
«ហឹស ហឹស មិនមែនមកពីខ្លាចខ្មោចទេដឹង?សង្ស័យតែអត់គ្នាលេងជាមួយទើបត្រូវជាង»ជីមីន សើចឡើងលិបព្រះនេត្រទាំងហួសព្រះទ័យកំពូលបុត្រមហាកំហូចឲ្យតែអត់បានដូចបំណងដឹងតែប្រកាច់ប្រកិនរនោលដីកកូរកកាយទាល់តែបានសម្រេច
«ជុប ជីប បុត្រខូចដូចជាអូនអញ្ចឹង»សាច់ថ្ពាល់របស់ជីមីន ត្រូវយ៉ុនហ្គី ថើបមួយខ្សឺតឯមួយខ្សឺតទៀតក៏ថើបជញ្ជក់ឡើងចេញដុំស្នាមពណ៌ក្រហមព្រើងៗមួយដុំ
«ឲ្យតែអាក្រក់ដឹងតែអូនហើយចំណែកល្អដឹងតែបងទាំងអស់ហ្នឹង»ជីមីន ក៏បានរាជបន្ទូលទាំងងាកព្រះភក្ត្រចេញទ្រង់មិនខ្ចីសូម្បីតែទតព្រះភក្ត្រយ៉ុនហ្គី ដែលគង់នៅជិតទ្រង់
«បងមិនចេះលួងទេតែបើអូនបាត់ខ្ញាល់យប់នេះបងឲ្យអូននៅលើ»យ៉ុនហ្គី ក៏បានស្រវ៉ាឱបជីមីន ហើយក៏មានបន្ទូលលួងលោមតាមបែបកេងចំណេញទាំងថ្ងៃត្រង់
«នៅលើ?បងចង់មានបន្ទូលពីអីអូនមិនយល់ទេ?»ជីមីន ក៏បែរព្រះភក្ត្រទាំងជ្រួញចិញ្ចើមមកទល់នឹងព្រះភក្ត្ររបស់ យ៉ុនហ្គី
«គឺចាប់មេអំបៅនៅយប់នេះបើអូនឈប់ខ្ញាញ់នឹងបងទៀត»ម្តងថានៅលើហើយម្តងនេះមកថាចាប់មេអំបៅទៅវិញតើទ្រង់ចង់មានរាជបន្ទូលពីអ្វីឲ្យប្រាកដ?
«ក៏បានឈប់ខ្ញាល់ក៏បានតែបងត្រូវតែនាំអូនចាប់មេអំបៅ»ទ្រង់មិនដែលបានទតឃើញមេអំបៅហើរនៅពេលយប់នោះទេអញ្ចឹងទ្រង់ពិតជាចង់ឃើញវាខ្លាំងណាស់ពីព្រោះទ្រង់ធ្លាប់តែឃើញមេអំបៅនៅពេលថ្ងៃ
«ជុប បែបនេះទើបគួរឲ្យស្រលាញ់»យ៉ុនហ្គី ក៏បានថើបថ្ពាល់ជីមីន មួយខ្សឺតទៀត
«នេះថ្ងៃត្រង់ហើយដល់ពេលទៅទទួលបុត្រពីសាលាហើយ អឹប កុំរើប្រយ័ត្នធ្លាក់ទុកកម្លាំងរបស់អូនចាប់មេអំបៅជាមួយបង»យ៉ុនហ្គី បានលើកបីជីមីន មករករទេះសេះជាយានជំនិះសម្រាប់ឲ្យពួកទ្រង់យាងទៅទទួលយ៉ុនហ្គីល ក្រោមក្រសែភ្នែកសេនានុងភីលាងជាច្រលនដោយមានអ្នកខ្លះច្រណែននិងមានអ្នកខ្លះទៀតក៏មានការស្អប់ខ្ពើមពីសំណាក់សេនាភីលាងនៅក្នុងរាជវាំងសម្លឹងមកមើលគ្រប់គ្នាធ្វើឲ្យជីមីន អៀនរហូតទ្រាំមិនបានក៏ខ្ទប់ព្រះភក្ត្រនឹងដើមទ្រូងរបស់យ៉ុនហ្គី តែម្តងទៀតបើទ្រង់មិនខ្ទប់ទេដឹងតែទ្រង់អៀនប្រកាច់ធ្លាប់ចេញពីការបីជាពុំខាន
«មាតាបិតា!!!»យ៉ុនហ្គីល ស្រែកអស់សម្លេងពេលបានទតឃើញមាតាបិតាទ្រង់មកទទួលទ្រង់ចុះពីរៀនបែបនេះ
«ជុប រៀនថ្ងៃនេះយ៉ាងម៉េចដែរបុត្រ?»សាច់ថ្ពាល់ទន់ដូចជានំប៉ាវត្រូវបានផ្តិតស្នាមថើបមួយខ្សឺតធ្វើឲ្យយ៉ុនហ្គី ដែលបានទតឃើញក៏ហាក់ចង់អន់ព្រះទ័យណាស់ដែរ?មើលចុះទ្រង់ថើបជីមីន តែរហូតតែជីមីន មិនដែលថើបទ្រង់វិញទេតែបែរជាទៅថើបយ៉ុនហ្គីល ទៅវិញហឹម!!!!យ៉ាប់មែនទែនតើសដល់ពេលអញ្ចឹងពេកទៅថើបគេរហូតតែគេមិនតបថើបយើងវិញសូម្បីតែម្តងបើគ្រាន់តែគិតក៏ឈឺចិត្តដែរ!!!
«ង៉ៃនេះបុត្រមានពួកម៉ាកឆើនហាមាតាហើយលោកឃូយាយថាបុត្រពូកែទៀត.ហ»យ៉ុនហ្គីល មានបន្ទូលដោយឡាយឡំជាមួយនឹងកាយវិការរស់ឲ្យរវើកស្របពេលដែររទេះសេះកំពុងតែធ្វើដំណើតមកកាន់រាជវាំងវិញចំណែកឯយ៉ុនហ្គី វិញព្រះភក្ត្រឡើងស្លក់ដូចមិនបានផ្ទុំពេលយ៉ុនហ្គីល គង់នៅលើភ្លៅរបស់ជីមីន ហើយនៅខ្ទប់ព្រះភក្ត្រនៅពីលើដើមទ្រង់របស់ជីមីន ដែលគ្រងដោយសាច់ក្រណាត់រលើបរលោងដែលមានតម្លៃថ្លៃអាចទិញបានសេះប្រាំមួយក្បាលឯណុះ
«បើបុត្រមានមិត្តភក្តិហើយនេះបុត្រទៅផ្ទុំនៅបន្ទប់បុត្រវិញទៅមានមិត្តភក្តិគឺបុត្រលែងខ្លាចខ្មោចហើយ»យ៉ុនហ្គី មានបន្ទូលទាំងព្រះស្មើធេងដោយយើងអាចម៉ៃបានថាទ្រង់កំពុងតែខ្ញាល់ជាមួយបុត្រាតូចយើងនេះហើយស្តាប់រាជបន្ទូលរបស់ទ្រង់ចុះមិនដឹងក្បាលមុនដឹងកន្ទុលស្តាប់ទៅមិនយល់អត្ថន័យតែក៏ធ្វើឲ្យយើងគិតតហូតដល់ឈឺក្បាលបាន
«អត់ទេមានពួកម៉ាកក៏បុត្រនៅតែខ្លាចខ្មោចដែរ ហ្អឺ ហ្អឺ បិតាចិត្តអាខក់ ហឹក ហឹក ហុឺ»យ៉ុនហ្គីល ចាប់ផ្តើមចេញទឹកព្រះនេត្ររមើតរមួលនៅលើភ្លៅរបស់ ជីមីន
«មាតាបុត្រខ្លាចខ្មោចបុត្រអត់ផ្ទុំម្នាក់ឯងទេ ហុឺ ហុឺ ហុឺ»យ៉ុនហ្គីល រើចុះរើឡើងមិនឈប់ដោយសង្ឃឹមថាព្រះមាតានឹងនៅខាងទ្រង់
«បុត្រនៅតែអាចផ្ទុំជាមួយមាតាបានណា ជុប បុត្រល្អមិនព្រះកន្សែងដោយសារតែរឿងបែបនេះនោះទេ»ជីមីន បានថើបថ្ងាសយ៉ុនហ្គីល ដើម្បីលួងលោមហើយក៏ឱបទ្រង់ជាប់នឹងទ្រូង
«សឺត សឺត ចាលាញ់មាតាជាងគេ ជីប សឺត សឺត»យ៉ុនហ្គីល បានពេបមាត់ហើក៏បានថើបថ្ពាល់ជីមីន ជាច្រើនខ្សឺតហើយក៏មិនភ្លេចរបៀបថើបហើយជញ្ជល់ដែរគឺទ្រង់និងបិតាទ្រង់ថាដូចគ្នាដូចបេះដាក់អញ្ចឹងម្នាក់ៗចង់ឈ្នះតែរៀងខ្លួន
«ចុះបិតាបុត្រលែងស្រលាញ់ហើយមែនទេ?អឹម ចឹងមិនអីទេបិតាថាចង់ឲ្យបុត្រផ្ទុំជាមួយវិញដែរតែឥលូវមិនបាច់ទេបើបុត្រមិនស្រលាញ់បិតាផង»សណ្តាប់់ឮដូច្នោះយ៉ុនហ្គីល មនបង្អង់យូរទរក៏ក្រោកចេញពីលើភ្លៅរបស់ជីមីន មកគង់នៅលើភ្លៅយ៉ុនហ្គី វិញម្តងដើម្បីយកចិត្តយកថ្លើមព្រះបិតា
«ជុប ជុប ចាលាញ់បិតាជាងគេ ជុប ជុប ជុប»យ៉ុនហ្គីល បានចាប់ព្រះភក្ត្រព្រះបិតាហើយក៏បានថើបសព្វពាសពេសព្រះភក្ត្រព្រះបិតាសឹបរាមកឱប.កព្រះបិតាឡើងជាប់ស្អិតដូចជាតុកកែតោងជញ្ជាំង
«ហឹស ហឹស មិនបាច់មកយកព្រះទ័យបិតាទេ»សាច់ថ្ពាល់ទន់រលោងត្រូវបានទាញលេងតិចៗខ្នាញ់ណាស់លោកអើយនៅក្មេងសោះតែរឿងអេបអបនេះទ្រង់លេខមួយហើយ
«បិតាកុំទាញមើលបុត្រឈឺណា»យ៉ុនហ្គីល បានសម្លង់បិតាបន្តិចហើយឈប់សម្លក់វិញ
«អូនទតទៅបុត្រសម្លក់បងនេះបើមិនកាត់តាមអូនតើឲ្យកាត់តាមអ្នកណា?»ទៀតហើយ!!!!យប់ហ្នឹងយ៉ុនហ្គី ដឹងតែអត់វានចាប់មេអំបៅជាមួយជីមីន បាត់ហើយបើទ្រង់មានបន្ទូលបែបនេះអី>_<
«អូនមិនដឹងទេរឿងបងទេនៅមិននៅទាញថ្ពាល់បុត្រលេងដល់ពេលបុត្រសម្លក់តាំងមកចោទអូន»ចប់បាត់ហើយ!!!!នេះទ្រង់កំពុងតែធ្វើអីហ្នឹងពេលនេះកប៉ាលភ្លើងទាំងពីរកំពុងតែខ្ញាញ់នឹងទ្រង់ហើយតើគិតយ៉ាងម៉េចទៅពេលនេះ?
«បើអូនខ្ញាញ់នឹងបងយប់នេះដឹងតែអត់បានចាប់មេអំបៅហើយ»យ៉ុនហ្គី ក៏បានយកលេសចាប់មេអំបៅមកធ្វើជារឃាំងឃាំងការខ្ញាញ់របស់អគ្គមហេសីទ្រង់
«មិនបានចាប់ក៏អត់ទៅអូនលែងខ្វល់ហើយ ហឹស»ពេលនេះជីមីន គ្រោក្រាធឡើង.ងខ្ទើតដូចខ្ទួយអញ្ចឹង
«ចាប់មេអំបៅនៅណាបិតា»បុត្រាតូចដែលទើបនឹងក្រោធជាមួយបិតាទ្រង់ពេលបានសណ្តាប់ឮថាយប់នេះចាប់មេអំបៅ
«មេអំបៅគេចាប់បានតែមនុស្សធំៗទេបុត្រតូចដូចជាបុត្រនេះចាប់មេអំបៅមិនបានទេពីព្រោះមេអំបៅវាហើរខ្ពស់មនុស្សធំទើបចាប់បាន»រាជបន្ទូលរបស់យ៉ុនហ្គី គៗសុទ្ធតែកុហកសុទ្ធពេលយប់មេអំបៅវាដេកនៅពេលយប់ហើយពេលថ្ងៃទើបវាហើរតែមេអំបៅដែលទ្រង់មានបន្ទូលសង្ស័យតែជាមេអំបៅក្នុងន័យផ្សេងទេដឹង?
«ចឹងបុត្រអាចចាប់ចង្កៀងហោះបានអត់?»យ៉ុនហ្គីល ក៏ងើយព្រះភក្ត្រឡើងលើទតមកកាន់បិតាទ្រង់
«អីគេចង្កៀងហោះហ្នឹងបុត្រ?»យ៉ុនហ្គី សួរទៅកាន់បុត្រាតូចទាំងមានចម្ងល់ទ្រង់មិនដែលជា្របទេថាមានសត្វប្រភេទនេះក្នុងប្រទេសកូរ៉េនោះ
«អំពិលអំពែកបងស្គាល់ដែរទេគូថវាចេញពន្លឺភ្លឹបភ្លែតៗនោះអី»ដំបូងថាមិនចង់មានបន្ទូលជាមួយយ៉ុនហ្គី ប៉ុន្មានទេតែដោយយ៉ុនហ្គី អត់ស្គាល់ចង្កៀងហោះហ្នឹងជាអ្វីទ្រង់ក៏បានបន្ទូលប្រាប់
«ចឹងចាំពេលយប់បិតាជូនបុត្រទៅចាប់វាចុះអូនវិញចង់យាងទៅដែរទេ?តែថាប្រហែលជាអត់ទេមើលទៅ?តែមិនអីទេបងយាងទៅតែពីរនាក់បុត្រក៏បានដែរបើអូននៅតែខ្ញាល់នឹងបងបែបនេះនោះដឹងតែអូនអត់ចង់ទៅហើយ»យ៉ុនហ្គី មានបន្ទូលទាំងទតព្រះភក្ត្ររបស់ជីមីន ទាំងញញឹមមានសង្ឃឹមថាជីមីន នឹងចង់យាងទៅជាមួយពួកទ្រង់ដែរ
«អូនមិនយាងទៅបងក៏គ្មានសិទ្ធយាងទៅដូចគ្នា»រាជបន្ទូលបង្គប់ន័យធ្វើឲ្យយ៉ុនហ្គី គាំងយោបល់ជាខ្លាំងនេះចង់មានន័យថាយ៉ាងម៉េច?បើជីមីន យាងទៅទ្រង់ក៏យាងទៅបានដូចគ្នាហើយបើជីមីន មិនយាងទៅទេទ្រង់មិនអាចសូម្បីតែមានគំនិតចង់លួចជូនយ៉ុនហ្គីល ទៅគិតទៅជីមីន នេះខូចដែរហ្នឹងណាពេលនេះព្រួញមួយបាញ់បានសត្វពីរក្បាលហើយពីព្រោះយ៉ុនហ្គី មិនហ៊ានក្អកជាមួយជីមីន ទេ
«អូនគម្រាមបង?»យ៉ុនហ្គី ក៏មានបន្ទូលទាំងព្រះនេត្រទល់នឹងព្រះនេត្ររបស់ ជីមីន
«អូនមិនបានគម្រាមតែបើបងហ៊ានដឹងតែរឿងជាមួយអូនហើយ»ជីមីន មានរាជបន្ទូលតែប៉ុណ្ណឹងក៏លែងមានរាជបន្ទូល.តទៅទៀតទេនៅក្នុងរទេះសេះក៏មានសភាពស្ងប់ស្ងាត់ដែលអាចស្តាប់សម្រឹងជើងសេះបាន
«មាតាបិតាឈ្លោះគ្នាមែន?»ដោយស្ងប់ស្ងាត់បន្តិចយ៉ុនហ្គីល ក៏បានរាជបន្ទូលសួរឡើង
«គឺមាតាបិតាអត់បានឈ្លោះគ្នាទេណាគឺគ្រាន់តែទាស់សម្តីគ្នាតិចតួច»បើតាមគិតមើលជីមីន គ្មានខុសអីបន្តិចណាស់តែយ៉ុនហ្គី តើសជាអ្នកមកញ៉ោះជីមីន នោះ
«ទៅបងសុំទោសចាំយប់នេះបងឲ្យនៅលើ»នេះទៀតហើយឲ្យនៅលើទៀតហើយកាន់តែគិតជីមីន កាន់តែមិនយល់ថានៅលើហ្នឹងចង់សម្តៅលើអី?
«ម៉េចក៏ចាប់មេអំបៅអូនត្រូវនៅលើបង?»ជីមីន ក៏បានសួរដើម្បីឲ្យអស់ចម្ងល់ដែលបានឆ្ងល់មកជាយូរ
«មេអំបៅពេលយប់វាហើរខ្ពស់ៗណាស់បងតហរូវឲ្យអូននៅលើបងទើបចាប់បាន»យ៉ុនហ្គី ចង់មានបន្ទូលថាទ្រង់នឹងលើកជីមីន ឲ្យនៅពីលើទ្រង់
«ម្តងមើលមេអំបៅម្តងមើលអំពិលអំពែកតើមើលមួយណាឲ្យប្រាកដឥលូវ?»ជីមីន សួរទាំងចង់ខ្ញាល់តិចៗដែរដែលយ៉ុនហ្គី មានបន្ទូលប្រឡិចក្រឡុចបែបនេះ
«ចាប់មេអំបៅមុនទើបមើលអំពិលអំពែកតាមក្រោយ»ពួកទ្រង់មានបន្ទូលឆ្លើយឆ្លងគ្នាចុះឡើងរហូតតែមកដល់រាជវាំងវិញហើយសាលារៀននោះក៏នៅមិនឆ្ងាយពីរាជវាំងប៉ុន្មានដែរ
តើអ្នកទាំងអស់គ្នាយល់យ៉ាងម៉េចដែរចំពោះសាច់រឿងនៅក្នុងភាគនេះ?បើសិនជាអាចសូមអ្នកទាំងអស់គ្នាជួយផ្តល់មតិចំពោះសាច់រឿងនៅខាងក្រោមនេះផងដើម្បីឲ្យបានដឹងពីការយល់ឃើញ ចំណាប់អារម្មណ៍ឬក៏ចំណុចណាដែលបានខ្វះខាតដើម្បីឲ្យខ្ញុំុមានភាពងាយស្រួលក្នុងការកែសម្រួលវា 🌦⚡
Keo_theary 🌱⛅

YOU ARE READING
វណ្ណៈស្នេហ៍(ចប់)
Romansa-តើស្នេហារបស់ពួកគេអាចទៅរួចដែរឬទេបើសិនជាពួកគេមានភេទដូចគ្នាហើយមានឋាន:ខុសគ្នាទៀតនោះ? -ស្នេហាដែរកើតចេញពីការស្រលាញ់ភេទដូចគ្នាវាមិនមែនជាស្នេហានោះទេប៉ុន្តែវាគ្រាន់តែជាអារម្មណ៍ -តើពួកគេនឹងត្រូវប្រឈមមុខជាមួយនឹងបញ្ហាអ្វីខ្លះបើសិនជាពួកគេស្រលាញ់មនុស្សដែលមានភេទដ...