«ឯងឃ្លានអត់?»ជីមីន ក៏មិនបានមាត់គឺគ្រាន់តែងក់ក្បាលតែប៉ុណ្ណោះ
«យូរៗទៅឯងដូចជាវាយស្មើជាមួយយើងពេកហើយគ្រាន់តែយើងសួរឯងក៏មិនឆ្លើយដែរសុខចិត្តងក់ក្បាល-ណ៎?»យ៉ុនហ្គី សើចបន្តិចបន្ទាប់មកក៏យកដៃមកច្បិចថ្ពាល់ប៉ោងៗដែរមានដំណាប់កន្ទួតពេញមាត់របស់ ជីមីន
«ទូលបង្គំជាប់មាត់»ជីមីន ឆ្លើយតបទៅយ៉ុងហ្គី តិចៗនឹងឱនមុខចុះហើយនៅធ្វើមាត់ស្រួចទៀតជាមួយនឹងដំណាប់កន្ទួតនៅពេញមាត់ធ្វើឲ្យជីមីន កាន់តែគួរឲ្យស្រលាញ់តែម្តង
«អាយុល្មមធ្វើជាប្តីគេហើយតែមើលចរិកចុះខ្លាំងជាក្មេងរត់ស្រាតទៀត ហឹស ហឹស»គ្រាន់តែឮយ៉ុនហ្គី មានបន្ទូលបែបនេះជីមីន ក៏ខាំបបូរមាត់ខ្លួនឯតិចៗ
«បានហើយយើងគ្រាន់តែនិយាយលេងទេ ម៉ោះទៅរកអីហូបយើងឃ្លានហើយ»យ៉ុនហ្គី ក៏បានទាញដៃជីមីន ចូលតូបលក់បាយដែរនៅជិតនោះ
«ត្រូវការហូបអីដែរលោកប្រុសទាំងពីរ?»យ៉ុនហ្គី នឹងជីមីន ក៏ចូលមកអង្គុយនៅសំយ៉ាបតូបឯអ្នកលក់ប្រុសម្នាក់ដែរជាម្ចាស់តូបក៏ដើរមកសួរ
«ដាក់គីមឈី ហើយនឹងស៊ុបសារ៉ាយឲ្យពួកខ្ញុំបួនចានមក»ជីមីន និយាយកម្ម៉ង់ប្រាប់ទៅអ្នកលក់ទាំងដែរនៅក្នុងខ្លួនគ្មានប្រាក់ទេតែនិយាយមកដូចខ្លួនឯងមានប្រាក់ហើយជាអ្នកចេញលុយអញ្ចឹង
«សូមរកចាំបន្តិច»និយាយរួចអ្នកលក់នោះក៏បានដើរទៅចង្ក្រាននឹងដួសបាយនឹងម្ហូបដែរជីមីន បានកម្ម៉ង់
«ឯងអ្នកចេញប្រាក់មែន»គ្រាន់តែឮបែបនេះក៏ជីមីន ឱនមុខចុះបន្តិច
«ទូល ទូលបង្គំ អឹម»ជីមីន រដេបរដុបនឹងបានយកដៃមកអង្អែក-កខ្លួនឯងតិចតាមបែបមនុស្សអឹមអៀន
«បានហើយយើងនិយាយលេងទេ»យ៉ុនហ្គី ញញឹមបន្តិចបន្ទាប់មកក៏យកដៃមកញីសក់ជីមីន តិចៗ
«ម្ហូបមកដល់ហើយ»ជីមីន ចាប់ផ្តើមញញឹមស្ញេញឡើងលិបភ្នែកពេលម្ហូបដែរខ្លួនបានកម្ម៉ង់បានមកដល់
«គីមឈីនេះជូរឆ្ងាញ់ណាស់ទ្រង់សាកសោយ-លមើល»ជីមីន ក៏បានចាប់គីមឈីដាក់ក្នុងចានបាយរបស់ យ៉ុនហ្គី
«ឯងនេះក្បាលរឹងខ្លាំងណាស់យើងប្រាប់ថាមិចឯងមានដឹងទេ?»យ៉ុនហ្គី ក៏ខាំធ្មេញនឹងនិយាយទៅកាន់ ជីមីន
«ខ្ញ ខ្ញុំលែងហ៊ានទៀតហើយលោកសាកហូបមើលវាជូរឆ្ងាញ់ណាស់ ហា»ជីមីន ញញឹមបន្តិចបន្ទាប់មកក៏និយាយធម្មតាជាមួយនឹងយ៉ុនហ្គី វិញមិនមែនជាពាក្យរាជស័ព្ទដូចអម្បាញ់មិញនោះទេ
«ហូបអ្នកណាដណ្តើមឯងបានជាប្រឹងញាត់ចង់ចេញមកក្រៅអញ្ចឹង?»ដោយឃើញជីមីន ហូបរៀងលឿនៗហើយញាត់យកៗដូចមានអ្នកដណ្តើមចឹងយ៉ុនហ្គី ក៏សួរ
«ដោយ ដោយសារតែជ្រក់គីមឈីនេះវា វា វាជូរឆ្ងាញ់ហូបជាមួយនឹងស៊ុបសារ៉ាយចឹងរឹតតែឆ្ងាញ់បើមិនជឿលោកសាកមើល»ជីមីន និយាយទាំងបាយពេញមាត់ហើយរៀងង៉ុលៗបន្ទាប់មកក៏ញាំសារ៉ាយនឹងគីមឈី ដាក់ចូលគ្នាឲ្យ យ៉ុនហ្គី
«យើងបានប្រាប់ឲ្យឯងលាយនៅ?បើងចង់លាយក៏លាយរបស់ឯងទៅមិចក៏មកលាយរបស់យើងអញ្ចឹងចង់ត្រូវមែនទេ? ក្រតៗ»យ៉ុនហ្គី ខាំធ្មេញសង្គ្រឺតក្រតៗសួរទៅកាន់ ជីមីន
«សាកហូបសិនមើល អឹម មិចដែរឆ្ងាញ់ហេ?»ជីមីន ក៏បានយកស៊ុបសារ៉ាយនឹងគីមឈីដែរបានញាំចូលគ្នារួចបញ្ចុកទៅ យ៉ុនហ្គី
«អឹម ឆ្ងាញ់តើស»យ៉ុនហ្គី ទំពារតិចៗឲ្យអណ្តាតបានភ្លក់រសជាតិក៏ទទួលបាននូវរសជាតិប្លែកតែឆ្ងាញ់ជាមួយនឹងស៊ុបសារ៉ាយនឹងគីមឈីដែរបានផ្អាប់ជូរពេលទំពារចូលគ្នាទៅឡើយងឆ្ងាញ់
«ណេះហូបខ្លួនឯងទៅ»ជីមីន ក៏បានហុចចង្កឹះទៅឲ្យយ៉ុនហ្គី វិញតែយ៉ុនហ្គី មិនបានយកហើយនៅងាកមុខចេញទៀត
«ឯងជាអ្នកលាយរបស់យើងដោយគ្មានការអនុញ្ញាតពីយើងអញ្ចឹងឯងត្រូវតែបញ្ចុកយើងឲ្យទាល់តែអស់បានរួចខ្លួន»យ៉ុនហ្គី និយាយទាំងញញឹមតិចៗដោយប្រាកដចិត្តថាជីមីន នឹងព្រមតែគ្រប់យ៉ាងប្រែជាផ្ទុយស្រឡះ
«អត់ចង់មិនហូបអត់ទៅប៊ែក លោកមិនមែនជាកូនក្មេងទើបតែនឹងចេះអង្គុយទេបើមិនហូបអត់ទៅមិនមែនក្រពះខ្ញុំផង»ជីមីន ក៏បានដាក់ចង្ចឹះនៅលើចានបន្ទាប់បន្ទាប់មកក៏យកស៊ុបសារ៉ាយនឹងគីមឈីដែរខ្លួនបានលាយនោះមកហូបខ្លួនឯង
«អញ្ចឹងឯងជាអ្នកចេញប្រាក់ទៅដោយសារតែម្ហូបទាំងអស់នេះយើងមិនបានកម្ម៉ង់មកទេ»យ៉ុនហ្គី ក៏ញញឹមម្តងទៀតតាមរបៀបអ្នកឈ្នះដោយសារតែដឹងថាជីមីន គ្មានប្រាក់ជាប់ខ្លួនទេឯជីមីន ក៏ដាក់ចានខ្លួននៅលើតុបន្ទាប់មកក៏លើកចានរបស់យ៉ុនហ្គី មកបញ្ចុកយ៉ុនហ្គី ធ្វើឲ្យអ្នកនៅម្តុំនោះគេងាកមើលឡើងព្រាត
«លោកអត់ខ្មាស់គេទេអី?មើលណ-មានគេមើលមកយើងឡើងព្រាត»ជីមីន បញ្ចុកយ៉ុនហ្គី បណ្តើរសួរទៅយ៉ុនហ្គី បណ្តើរ
«យើងមិនខ្វល់ទេឯងចង់ខ្វល់ក៏ខ្វល់ទៅយើងមិនខ្ចីទៅឈឺក្បាលរឿងអស់ៗហ្នឹងទេ»យ៉ុនហ្គី និយាយដោយទឹកមុខរៀបស្មើទាំងគ្មានប្រតិកម្មអីបន្តិតទាល់តែសោះ
«ហុើយអស់ហើយ តុប»ជីមីន ក៏បានដាក់ចានយ៉ុនហ្គី ចុះបន្ទាប់មកក៏លើកចានមកហូបខ្លួនឯងម្តង
«អឹម អឹម ឌឹប ឌឹប ឌឹប»ដោយសារតែស៊ុបសារ៉ាយលាយជាមួយនឹងបាយហើយនឹងគីមឈីរបស់ជីមីន ទុកយូរក៏ធ្វើបាយរីកគោកទឹកហើយជីមីន ក៏ហូបលឿនទៀតនោះក៏បានអួលនឹងគក់ទ្រូងខ្លួនឯងឌឹបៗតែម្តង
«ផឹកទឹកសិនទៅ»យ៉ុនហ្គី ដែរកំពុងតែកាន់ពែងផឹកទឹកបានពាក់កណ្តាលពែងពេលឃើញជីមីន អួលអញ្ចឹងក៏ហុចពែងទឹកដែរខ្លួនផឹកអស់ពាក់កណ្តាលនៅពាក់កណ្តាលទៅឲ្យ ជីមីន
«ក្អឹប តិចមេះ?»លើកតែមួយក្អឹកក៏អស់ជីមីន ក៏សួរទៅ យ៉ុនហ្គី
«បើយើងផឹកជិតអស់ហើយមិនតិច»យ៉ុនហ្គី សើចបន្តិចបន្ទាប់មកក៏យកពែងពីដៃជីមីន ចាក់ទឹកឲ្យជីមីន ផឹកថែមទៀតរហូតទាល់តែបាត់អួលអស់ទឹកជិតកន្លះប៉ាន់
បើសិនជាអ្នកសូមអ្នកទាំងអស់គ្នាជួយផ្តល់មតិចំពោះសាច់រឿងផង
Keo_theary
YOU ARE READING
វណ្ណៈស្នេហ៍(ចប់)
Любовные романы-តើស្នេហារបស់ពួកគេអាចទៅរួចដែរឬទេបើសិនជាពួកគេមានភេទដូចគ្នាហើយមានឋាន:ខុសគ្នាទៀតនោះ? -ស្នេហាដែរកើតចេញពីការស្រលាញ់ភេទដូចគ្នាវាមិនមែនជាស្នេហានោះទេប៉ុន្តែវាគ្រាន់តែជាអារម្មណ៍ -តើពួកគេនឹងត្រូវប្រឈមមុខជាមួយនឹងបញ្ហាអ្វីខ្លះបើសិនជាពួកគេស្រលាញ់មនុស្សដែលមានភេទដ...
