លួចរត់ពីព្រះរាជវាំង

1K 101 6
                                    

កាត់
«ហឹម ថ្ងៃនេះហត់ខ្លាំងណាស់»ជីមីន ចាប់ផ្តើមបិទហាងរបស់ខ្លួនដោយប្រមូលចានយកមកលាងនិងរៀបចំទុកដាក់របស់របរឲ្យបានត្រឹមត្រូវនិងដើរត្រឡបើមកផ្ទះវិញជាមួយនិងផ្លៃប៉មមួយកន្ត្រកដែរលោកយាយម្នាក់កាលពីថ្ងៃមិញគាត់ឲ្យមក
ជីមីននិងមានកញ្ចប់ថ្នាំផងដែរជីមន រៀបចំធ្វើអាហារពេលល្ងាចសម្រាប់ខ្លួននិងលោកស្រីមីន និងបានយកថ្នាំមកដាំសម្រាប់ឲ្យលោកស្រីផាក ពិសារផ្ទះរបស់ជីមីន នៅជិតជើងភ្នំមានអាកាសធាតុត្រជាក់មានអំណោយផលសម្រាប់ការដាំដំណាំនិងមានសភាពស្ងប់ស្ងាត់នៅដាច់ឆ្ងាយពីផ្ទះអ្នកភូមិចំណាយពេលប្រហែលជាមួយសន្ទុះធំអាហារនិងថ្នាំក៏បានរួចរាល់ជីមីន លើកពួកវាមកដាក់នៅលើតុដែរនៅជិតនិងគ្រែដែរលោកស្រីផាក សម្រាន្ត
«ម៉ែដល់ពេលហូបបាយនិងហូបថ្នាំហើយ»ជីមីន ដើរមកជិតគ្រែងបន្ទាប់មកក៏និយាយតិចៗដើម្បីដាស់លោកស្រីផាក ដែរគាត់កំពុងតែសម្រាន្ត
«ហឹម កូនមកដល់ផ្ទះយូរហើយឬនៅ?»លោកស្រីផាក ក្រោកអង្គុយដោយមានជំនួយពីជីមីន ជីមីនជួយគ្រាហ៍លោកស្រីផាក ឲ្យផ្អែកខ្នងនិងក្បាលគ្រែបន្ទាប់មកក៏ដើរទៅយកអាហារនិងថ្នាំដែរនៅលើតុបាយយកមកលើគ្រែនិងផ្លុំតិចៗឲ្យវាត្រជាក់និងចាប់ផ្តើមបញ្ចុកលោកស្រីផាក អស់បាយមួយចានកន្លះដែរជាចានជងតូចបន្ទាប់មកក៏លើជងដែរមានទឹកថ្នាំដែរខ្លួនបានដាំរម្ងាស់យកមកផ្លុំឲ្យវារានអ៊ុនៗនិងយកស្លាបព្រាមកដួសបញ្ចុកលោកស្រីផាក ម្តងបន្តិចៗរហូតទាល់តែអស់បន្ទាប់ពីបញ្ចុកអាហារនិងថ្នាំឲ្យលោកស្រីផាក ពិសាររួចហើយជីមីន ក៏បានយកចានមកទុកនិងតុនិងហូបបាយខ្លួនឯងម្តងបន្ទាប់មកក៏ប្រមូលចានទៅលាងទុកដាក់និងចូលដេកក្បាលព្រលប់ព្រោះខ្លួនត្រូវភ្ញាក់នៅទាបភ្លើបធ្វើកិច្ចការផ្ទះនិងទៅធ្វើមីនិងទឹកស៊ុបសម្រាប់លក់
«ហឹម ដេកទៅកុំគិតច្រើនព្រឹកស្អែកអ្វីនិងល្អប្រសើរ»ជីមីន ជាមនុស្សដែរគិតច្រើនគេតែងតែបារម្ភថាពេលដែរខ្លួនមិននៅម៉ែខ្លួនអាចនិងមានរឿងអីកើតឡើងសភាពជំងឺលោកស្រីផាក កាន់តែទ្រោតទ្រោមពីមួយថ្ងៃទៅមួយថ្ងៃលោកស្រីចាប់ផ្តើមមានជំងឺប្រចាំកាយក្រោយពេលដែរលោកផាក បានទទួលមរណះភាពទៅបើគិតមកដល់ពេលនេះគឺរយះពេលបួនឆ្នាំហើយដែរលោកស្រីសម្រាន្តនៅតែលើគ្រែពេលខ្លះលោកស្រីក៏មានអារម្មណ៍ថាអាណិតជីមីន ដែរ ដែរធ្វើការតាំងពីនៅក្មេងរកប្រាក់ចិញ្ចឹមជីវិតដោយការដាំបន្លែកាលគេមានអាយុដប់ឆ្នាំរហូតដល់ដប់ប្រាំមួយឆ្នាំតែនៅពេលគេអាយុដប់ប្រាំពីរឆ្នាំគេក៏យកប្រាក់ដែរបានមកពីការលក់បន្លែសន្សំចូលគ្នាបន្តិចបន្តួចនិងចាប់ផ្តើមបើកហាងលក់មីមួយកន្លែនៅក្នុងផ្សារដែរនៅក្នុងភូមិហាងមីរបស់ជីមីន មានភាពល្បីល្បាញជាមួយនិងរសជាតិទឹកស៊ុបដែររក្សារសជាតិដើមមិនដែរប្រែប្រួលពេលបានហូបមួយចានចង់ហូបមួយចានទៀតអ្នមដំណើរមកពីស្រុកឆ្ងាយៗតែងតែចូលមកហូបមីនៅហាងរបស់ជីមីន ដោយការឮគេល្បី-តៗគ្នាថាឆ្ងាញ់ក៏ចូលមកសាកហូបហើយក៏មានភ្ញៀរមួយចំនួនធំតែងតែមកចែចង់ជីមីន ផងដែរសូម្បីតែកូនមេភូមិដែរជាកម្លោះសង្ហារប្រចាំភូមិបែរជាមកស្រលាញ់មនុស្សប្រុសដូចជាជីមីន ទៅវិញ
កាត់
នៅក្នុងព្រះរាងដំណាក់របស់យ៉ុនហ្គី ទ្រង់មិនទាន់ចូលផ្ទុំទេទ្រង់កំពុងតែអង្គុយព្រះតម្រិះពីគម្រោងចេញទៅក្រៅព្រះរាជវាំងដោយមិនឲ្យមាននរណាដឹងសូម្បីតែជំនិតរបស់ទ្រង់ទ្រង់ចង់យាងទៅទតពីជីវភាពប្រជាជនដែរទៅតាមស្រុកឃុំតើបានសុខទុក្ខយ៉ាងណា?រស់ទៅមានសន្តិភាពឬមានភាពអយុត្តិធម៌ឬអត់?តើមន្ត្រីណាដែរពុករលួយយកប្រាក់ជាធំនិងបម្រើប្រជាជនឬអត់?
«យើងនឹកឃើញហើយព្រឹកស្អែកយើងទៅដំណាក់បណ្ណាល័យព្រោះកន្លែងនោះមិនសូវមានសេនាការពារច្រើនប៉ុន្មានទេនិងបន្លំខ្លួនជាសេនាការពាររាជវាំងលួចចេញទៅតែយើងក៏ត្រូវការសម្លៀកបំពាក់សេនាដែរបើយើងចេញទៅពេលនេះក៏មិនកើតដែរព្រោះព្រោះរាជវាំងបិទទ្វារបាត់ទៅហើយ»បន្ទាប់ពីរកគំនិតចេញពីរាជវាំងឃើញហើយទ្រង់ក៏រៀបចំសម្ពាយដែរមានដុំមាសនិងកាកនិងផ្លាកបញ្ជាសម្រាប់សម្គាល់ពីអត្តសញ្ញាណរបស់ទ្រូងបង្ការទុកនិងមានដាវសំណព្វចិត្តរបស់ទ្រង់ដែរភ្លឺចែងចាំឡើងស-ស្ញាចបន្ទាប់ពីរៀបចំសម្ពាយរួចហើយទ្រង់ក៏ឡើងមកផ្ទុំទាំងទឹកមុខស្រស់ស្រាយសប្បាយចិត្តញញឹមបិទមាត់មិនជិតព្រោះទ្រង់មានទតមើលពីស្ថានភាពរស់នៅសព្វថ្ងៃរបស់ប្រជារាស្រ្តផងនិងបានដើរកម្សាន្តព្រះកាយផងព្រះមួយថ្ងៃទ្រង់ត្រូវរស់ទៅក្នុងព្រះរាជវាំងប្រៀបដូចជាគុកឃុំឃាំងព្រះកាយទ្រង់និងចិត្តរបស់ទ្រង់ផងមួយថ្ងៃៗទ្រង់ត្រូវរស់ទៅជាមួយនិងច្បាប់ទម្លាប់មានសេនានិងភីលាងតាមឆ្វេងតាមស្តាំឡើងស្អិតប្រៀបដូចជាសត្វតុកកែដែរទំ-កធ្វើឲ្យទ្រង់ធុញថប់ជាខ្លាំងតាមពិតទៅទ្រង់ក៏ធ្លាប់សុំស្តេចមីន ចេញទៅក្រៅរាជវាំជាច្រើនដងមកហើយតែទ្រង់មិនអនុញ្ញាតតែលើកនេះទ្រងមានតែលួចទៅដោយស្ងាត់ៗទេទើបបាន
ព្រឹកថ្មីក៏បានឈាមមកដល់ជីមីន ត្រូវងើបតាំងពីមាន់រងាវនៅងងឹតៗងើបធ្វើអាហារសម្រាបើលោកស្រីមីន និងរៀបចំធ្វើគ្រឿស៊ុបនិងធ្វើមីទៅពីផ្ទះឲ្យហើយទាល់ទេដល់ហាងទើបជីមីន ស្ងោរមីនិងធ្វើទឹកស៊ុបជីមីន ដួសទឹកពីទឹកជ្រោះដែរហូរនៅលើភ្នំមកស្រោច ឆៃថាវ ត្រសក់ ត្រប់ ឪឡឹក ដំឡូង ដែរខ្លួនបានដាំសម្រាប់យកមកលក់ក្នុងហាងដាំដែរជីមីន ដាំគឺវាល្អខ្លាំងណាស់ស្រស់មានផ្លែធំៗដោយសារតែពួកវាសុាំនិងអាកសធាតុត្រជាក់
កាត់
បើក្រឡេកមកមើលព្រះបុត្រាយ៉ុនហ្គី ឯណេះវិញបន្ទាប់ពីសោយព្រះក្រយ៉ាពេលព្រឹកហើយទ្រង់ក៏បញ្ជាឲ្យជំនិតរបស់ទ្រង់ទៅធ្វើអីក៏មិនដឹងដើម្បីកុំឲ្យតាមទ្រង់ជាប់ពេកពេលសម្រេចផែនការទីមួយហើយទ្រងក៏យកមកបណ្ណាល័យជាមួយនិងសម្ពាយដែរទ្រង់បានរៀបតាំពីយប់មិញ
«សេនាចូលមកខាងក្នុងម្នាក់មកហើយកុំភ្លេចបិទទ្វារវិញផងយើងមានការងារឲ្យធ្វើ»បន្ទាប់ពីគង់អានសៀវភៅបានរៀងយូរគ្រាន់បើដែរហើយទ្រង់ក៏បានចាប់ផ្តើមផែនការទីពីរ
«ដើរមកជិតយើងមក ឲ្យឆាប់ឡើងទៅអេះអុញធ្វើស្អីទៀត?»ដោយឃើញសេនាម្នាក់ដែរមានចូលមករួចហើយទ្រង់ក៏មានរាងបន្ទូលឲ្យសេនានោះដើរមកជិតទ្រង់ដោយឃើញសេនានោះរៀងអេះអុញទ្រង់ក៏សម្លុតដាក់សេនានោះធ្វើឲ្យសេនានោះភ័យចង់លេចនោម
«ព្រូស»យ៉ុនហ្គី លោកដាវសំណព្វរបស់ខ្លួនដើរមកក្រឡឹងជិតវិញខ្លួនសេនានោះពីរ បីជុំបន្ទាប់មកក៏វាយកញ្ចឹង-កសេនានោះមួយដាវសន្លប់ឲ្យស្តូក
«ហឹស ខ្វះតែបន្តិចទៀតយើងបានចេញទៅខាងក្រៅហើយ»បន្ទាប់ពីយកសម្លៀកបំពាក់សេនានោះមកពាក់រួចរាល់ហើយយ៉ុនហ្គី ក៏ស្ពាយសម្ពាយជាមួយនិងដាវសំណព្វរបស់ខ្លួនបើកទ្វារចេញមកខាងក្រៅ
«ឈប់សិនឯងចង់ទៅណាក៏យើងជូនទៅ?តែថាមុខឯងដូចជាប្រហែលៗ»ពេលចេញមកដល់មាត់ទ្វារបណ្ណាល័យក៏មានសេនាប់ស្មាទ្រង់
«ព្រះរាជបុត្រប្រើឲ្យយើងយកសម្ពាយនេះទៅឲ្យចាហ្វាយស្រុកនៅក្រៅរាជវាំងកុំសួរនាំច្រើនពេកនាំតែខាតការប្រយ័ត្នតែក្បាលមិននៅជាប់-កទៅ»យ៉ុនហ្គី ព្យាយាមកែសម្លេងខ្លួនឯងទាំងឱនមុខចុះពេលសេនានោះសង្ស័យខ្លួនបន្ទាប់មកក៏ចេញផុតពីបណ្ណាល័យបន្ទាប់មកក៏នៅទ្វាររាជវាំងមួយតង់ទៀតទើបផុតយ៉ុនហ្គី ឱនមុខចុះនិងព្យាយាមត្បៀតសម្លេងខ្លួននិងប្រាប់ហេតុផលថាព្រះរាជបុត្រយ៉ុនហ្គី ប្រើខ្លួនឲ្យយកសម្ពាយទៅឲ្យចាហ្វាយស្រុក
«ហុឺយ រួចខ្លួនហើយ»យ៉ុនហ្គី ចេញផុតពីរាជវាំនិងធ្វើដំណើរថ្មើរជើងដើរមកកន្លែងលក់សេះនិងទិញសេះមួយក្បាលដែរវាជាសេះពូជល្អមានសុខភាពល្អមាំទាំនិងរត់លឿនហើយវាំសាំងអស់ផ្អើលបន្ទាប់ពីនាយទិញសេះបានហើយក៏ជិះសេះសម្តៅមកស្រុក.....ដែរជាស្រុកដែរជីមីន រស់នៅ(ដល់ត្រឹមនេះខ្ញុំលែងប្រើពាក្យរាជស័ព្ទសម្រាប់យ៉ុនហ្គី ទៀតហើយដោយសារតែគាត់ក្លែងជាប្រជាជនធម្មតា)
«អ៊ូរអរយ៉ាងនេះផងជាពិសេសហាងមួយនោះ ហប»យ៉ុនហ្គី បញ្ឈប់សេះនិងចុះដឹកវានិងចាប់អារម្មណ៍ហាងរបស់ជីមីន ដែរមានភ្ញៀវឡើងកុះកររកកន្លែងអង្គុយស្ទើរតែមិនបាន
«ជាហាងលក់មីតើស មានមនុស្សចូលច្រើនចឹងប្រកដជាហាងដែរឆ្ងាញ់ជាងគេហើយមើលទៅណាមួយយើងក៏ឃ្លានដែរហើយ»ទម្រាំតែចេញពីរាជវាំនិងជិះសេះមកដល់ទីនេះគឺវាក៏មានរយះពេលយូរដែរហើយថ្មើរនេះក៏ថ្ងៃត្រង់ណាស់ហើយ
«អ្នកនាងដាក់ឲ្យខ្ញុំមួយចានមក»យ៉ុនហ្គី និយាយពាក្យអ្នកនាងទៅជីមីន នាយស្មានថាជីមីន ជាមនុស្សស្រីដោយសារតែរូបរាងជីមីន តូចច្រឡឹងដូចមនុស្សស្រីជាមួយនិងសក់ត្រឹមចង្កេះទៀតអ្នកណាមិនយល់ច្រឡំ(ជនជាតកូរ៉េសម័យមុនមិនថាមនុស្សស្រីឬមនុស្សប្រុសគឺមានសក់វែងដូចគ្នា)
«ហិ ហិ ខ្ញុំជាមនុស្សប្រុសទេ»ជីមីន ស្រាប់ទែសើចចេញមកឡើងលឹបភ្នែកធ្វើឲ្យយ៉ុនហ្គី ដូចជាជាប់ចិត្តជាមួយនិងជីមីន បាត់ទៅហើយពេលជីមីន សើចចឹងគឺគួរឲ្យស្រលាញ់ណាស់
«មនុស្សប្រុសកុហកទេដឹងយើងមិនជឿទេ»យ៉ុនហ្គី និយាយល្មមឮដល់អ៊ុំប្រុសម្នាក់ដែរអង្គុយរួមតុជាមួយនិងគេ
«គេមិនមែនជាមនុស្សស្រីទេជាមនុស្សប្រុសភ្ញៀវដែរមកពៗឆ្ងាយៗតែងតែយល់ច្រលំថាជីមីន ជាមនុស្សស្រីតែគ្រប់គ្នាណាមួយជីមីន គេទន់ផ្លន់ដូចជាស្រីយ៉ាងចឹង»អ៊ុំប្រុសម្នាក់នោះរៀបរាប់យ៉ាងក្បោះក្បាយរហូតទាល់តែជីមីន លើកមីមកដល់

បើសិនជាអាចសូមជួយផ្តល់មតិចំពោះសាច់រឿងផង
Keo_theary

វណ្ណៈស្នេហ៍(ចប់)Where stories live. Discover now