ល្វែងខាងលើរបស់ជីមីន ត្រូវបានទទេរស្អាតបន្សល់ទុកនូវដើមទ្រូងដែល.សល្វក់ពង្វក់ចិត្តឲ្យអ្នកកម្លោះកាន់តែភ្លើតភ្លើនលើសដើម
«ជីប ជីប ហឹម ជីប ជីប»ថេវ៉ុក ថើបថើរបឺតជញ្ជក់ជុំវិញបរិវេណដើមទ្រូងរបស់ជីមីន បង្ករបានជាស្នាមក្រហមដុំៗតូចៗជាច្រើន
«ឌឹប ឯងចង់ងាប់មែនទេអាចង្រៃ?»រាងកាយរបស់ថេវ៉ុក ត្រូវបានទាញបំបែកចេញពីរាងកាយរបស់ជីមីន ផ្ទៃមុខរបស់ថេវ៉ុក ត្រូវងាកទៅម្ខាងដោយដៃយ៉ុនហ្គី វាយមួយដៃចំថ្គាមខាងឆ្វេងធ្វើឲ្យមានឈាមច្រាលមកតិចៗ
«ជាអាចង្រៃឯងទៀតហើយ ឌឹប ឌឹប»ថេវ៉ុក ផ្ងើយមុខសម្លឹងមកមើលមុខយ៉ុនហ្គី ទាំងចងគំនុំសឹមក្តាប់ដៃចូលគ្នាវាយមកលើមុខយ៉ុនហ្គី ពីរដៃផ្ទួនៗគ្នា
«ឯងប្រាកដជាលែងចង់រស់មែនទេហើយបានជាហ៊ានមកប៉ះមនុស្សរបស់យើងបែបនេះ»បេះដូងរបស់យ៉ុនហ្គី លោតកាន់តែញាប់ជាងមុនពេលដែលបានឃើញលើដើមទ្រូងរបស់ជីមីន មានតែស្នាមបឺតជញ្ជក់ពណ៌ជាក្រហមដុំៗ
«ឆ្វាច់»យ៉ុនហ្គី ដកដាវរបស់ខ្លួនដែលបានទុកនៅក្បែរនោះលើកមលភ្ជុងនឹងកញ្ចឹង.ករបស់ថេវ៉ុក ទាំងកំហឹងមានសព្វពេញរាងកាយ
«យ៉ុន កុំអី ហ្អឹក ហ្អឹក»ហៀបនឹងកាត់ផ្តាច់ក្បាលរបស់ថេវ៉ុក ចេញពីរាងកាយទៅហើយតែបានជីមីន ចាប់ដៃយ៉ុនហ្គី ឃាត់ទាន់
«ក៏បានយើងយល់ដល់ឯងធ្លាប់ជាបងធម៌របស់ជីមីន យើងលើកលែងឲ្យឯងចុះឯងឆាប់ថយចេញទៅឲ្យឆ្ងាយទៅកុំឲ្យយើងបានឃើញមុខឯងម្តងទៀតឲ្យសោះបើមិនចង់ងាប់គ្មានដីកប់ទេ»សរសៃរ.ករបស់យ៉ុនហ្គី ស្រាប់តែប៉ោងលេចឡើងដែលធ្វើឲ្យយើងអាចមើលឃើញបានយ៉ាងច្បាស់ពីព្រោះពេលនេះយ៉ុនហ្គី ខឹងខ្លាំងឡើងញ័រដៃទៅហើយ
«អស់អីហើយណាស់ ហ្អឹក ហ្អឹក ហុឺ មានបងនៅទីនេះចាំការពារអូនហើយ ហ្អឹក»សក់ទន់ល្មើយត្រូវបានអង្អែលថើរៗនឹងបានទាញរាងកាយរបស់ជីមីន មកឱបជាប់នឹងទ្រូង
«ពុកម៉េចក៏ម៉ែយំ?»អាល្អិតយ៉ុនហ្គីល ដើរមកជិតអ្នកទាំងពីរទាំងងុីងុឺដោយសារតែមិនបានដឹងរឿងនោះទេពីព្រោះពេលមានរឿងយ៉ុនហ្គីល នៅអង្គុយឯគ្រែខាងក្រៅផ្ទះ
«អត់មានអីទេហ្គីល យកសៀវភៅទៅទុកទៅ»យ៉ុនហ្គី ផ្តាច់ខ្លួនចេញពីការឱបហើយក៏ញញឹមយ៉ាងស្រទន់មកកាន់អាល្អិតសិមនាំរាងកាយរបស់ជីមីន មកដេកដោយខ្លួនបានរៀបចំភួយខ្នើយសម្រាប់ ជីមីន
«បងមានការមួយភ្លែតបន្តិចទៀតបងត្រឡប់មកវិញ ជុប ហ្គីលមើលម៉ែផងពុកទៅក្រៅមួយភ្លែត»មុននឹងទៅយ៉ុនហ្គី ក៏បានផ្តិតស្នាមថើបលើថ្ងាសរបស់ជីមីន មួយខ្សឺតហើយក៏បាននិយាយផ្តែផ្តាំយ៉ុនហ្គីល ឲ្យមើលជីមីន ផង យ៉ុនហ្គីបានចេញមកខាងក្រៅបននទប់នឹងបានយកដាវរបស់ខ្លួនមកជាមួយទៀតផងហើយនឹងបានស្រាយសេះជិះចុះមកលើភ្នំបំណងមករកថេវ៉ុក ដោយសារតែភ្នំនេះខ្ពស់គ្រាន់បើដែរអញ្ចឹងថេវ៉ុក មិនទាន់ចុះពីលើភ្នំនៅឡើយទេ
«ឆ្វាច់ អ្ហា អ្ហា»សេះត្រូវបានបង្អោរដើម្បីបន្ថែមល្បឿនឲ្យវារត់កាន់តែលឿនជាងមុនថេវ៉ុក ក្នុងដំណើរទេ្រតទ្រាតត្រូវកាប់មួយដាវចំកណ្តាលខ្នងធ្្វើឲ្យថេវ៉ុក ដួលព្រុះប្រកាច់ពេញដីយ៉ុនហ្គី ញញឹមចុងមាត់ហើយក៏បានចុះពីលើខ្នងសេះសម្លឹងមកមើលសភាពលំបាកវេទនារបស់ថេវ៉ុក ទាំងសប្បាយរីករាយជាខ្លាំងនៅពេលដែលខ្លួនបានសម្លាប់មនុស្សដែលខ្លួនស្អប់ផ្ទាល់ដៃបែបនេះ
«ហឹស យើងប្រាប់ឯងហើយថាឯងនឹងងាប់គ្មានដីកប់ទេ ឆ្វាប់ ឆ្វាច់»បំពង់.ករបស់ថេវ៉ុក ត្រូវបានកាត់ផ្តាច់ធ្វើឲ្យថេវ៉ុក កាន់តែប្រកាច់លើសដើមទាំងសេចក្តីវេទនាហើយមួយដាវទៀតបានត្រូវនឹងទ្រូងរបស់ថេវ៉ុក ដាច់រយះជាពីរដូចជាទ្រូងមាន់ឈាមបាញ់សាចស្រោចហូរពេញដីឯរាងកាយរបស់ថេវ៉ុក ក៏គ្មានចលនាទៀតហើយឯម្ចាស់ខ្លួនក៏បានស្លាប់បាត់បង់ជីវិតទៅហើយអាចថាយ៉ុនហ្គី មានភាពឃោរឃៅរបន្តិចមែនក៏ដោយសារតែយ៉ុនហ្គី ស្រលាញ់ជីមីន ខ្លាំងណាស់ដែរបើកាលពីជិតដប់ឆ្នាំមុនពពួកចោរដែលមានបំណងប៉ុនប៉ងសម្លាប់ជីមីន ក៏ត្រូវយ៉ុនហ្គី សម្លាប់មិនឲ្យសល់សូម្បីតែម្នាក់ចុះទម្រាំតែថេវ៉ុក ដែលហ៊ានបំពានរាងកាយរបស់ជីមីន ទៀតនោះតើឲ្យយ៉ុនហ្គី គ្រប់គ្រងកំហឹងរបស់ខ្លួនឯងបានយ៉ាងម៉េចនឹងកើតទៅ?
«ប៉ះពាល់មនុស្សរបស់យើងគឺបែបនេះ»ដាវមានមុខស.ស្ញាចត្រូវហូរដោយឈាមក្រហមស្រស់ចម្អាបនៃក្លិនឈាមធ្វើឲ្យយ៉ុនហ្គី កាន់តែពេញចិត្តលើសដើមរាងកាយរបស់ថេវ៉ុក ត្រូវយ៉ុនហ្គី អូសចេញពីផ្លូវមកកន្លែងព្រៃក្រាស់ៗដែលនៅឆ្ងាយពីផ្លូវ
«ឈូ ឈូ»ដាវមានមុខមុតស្រួចត្រូវបានលាងជម្រះក្លិនឈាមនិងឈាមកកដែលមាននៅជាប់ដាវចេញហើយយ៉ុនហ្គីិ ក៏បានលុបមុខលាងដៃចេញដែរដើម្បីកុំឲ្យមានជាប់ឈាមឬមានក្លិនឆ្អាប
«បងទៅណាមុននេះ?»ជីមីន សួរទៅយ៉ុនហ្គី ទាំងបារម្ភដោយសារតែមុននេះគេភ័យខ្លាំងណាស់ហើយថែមទាំងយ៉ុនហ្គី ទៅចោលខ្លួនទៀត
«បងទៅចម្ការមិញនេះតែឥលូវបងមកវិញហើយ»យ៉ុនហ្គី ញញឹមផ្អែមមកកាន់ជីមីន ដែលជាស្នាមញញឹមដែលមានភាពកក់ក្តៅនិងមានអារម្មណ៍សុវត្ថិភាព
«ព្រឹកស្អែកបងត្រូវត្រឡប់ទៅរាជវាំងវិញហើយអូននិងកូនក៏ត្រូវតែទៅជាមួយបងដូចគ្នាបង»ជីមីន មិនបានមាត់ឬក៏និយាយប្រកែកអីទេគឺបានត្រឹមតែញញឹមនិងបិទភ្នែកក្នុងរង្វង់ដៃកក់ក្តៅរបស់ យ៉ុនហ្គី
«ហ្គីល ហេវបាយ»អាល្អិតមកអង្គុយជិតអ្នកទាំងពីរទាំងអង្អែលពោះខ្លួនឯងតិចៗ
«សឺត តោះពួកយើងហូបបាយទៅនេះថ្ងៃត្រង់ហើយ»ផ្ទៃមុខស្រស់ស្អាតស្រាប់តែស្រស់ថ្លាឡើងវិញបានខ្លះជីមីន វាសទឹកថ្លៃនៅជាប់ថ្ពាល់ចេញហើយក៏ញញឹមមកកាន់កូនប្រុសសឹមក្រោកឡើងមកលើគ្រែខាងមុខផ្ទះ
«អូនអង្គុយឲ្យស្ងៀមទៅចាំបងជាអ្នកទៅយក»ជីមីន មិនមាត់គឺគ្រាន់តែងក់ក្បាលតិចៗតាមពាក្យសម្តីរបស់ យ៉ុនហ្គី
«ហូបឲ្យច្រើនៗទៅនឹងអាលមានសាច់ជាងមុនពេលបងឱបទៅស្រួល»យ៉ុនហ្គី បានចាប់ម្ហូបមកដាក់ចានរបស់ ជីមីន
«ឈប់ចាប់ដាក់ទៅអូនហូបមិនអស់ទេ»ស្នាមញញឹមញោចនៅលើផ្ទៃមុខរបស់ជីមីន ដោយមានការយកចិត្តទុកដាក់និងការមើលថែរពី យ៉ុនហ្គី
«ហូបមិនអស់ក៏ត្រូវតែហូបដែរពេលនេះអូនមិនមែនខ្លួនមួយទេ»យ៉ុនហ្គី និយាយទាំងញញឹមរសាយអស់កំហឹងដែលមានដោយសារតែដើមហេតុនៃកំហឹងរបស់ខ្លួនបានស្លាប់បាត់ទៅហើយយ៉ុនហ្គី ដាក់ដៃមកលើពោះជីមីន នឹងអង្អែលលើវាថ្នមៗទាំងមុនដឹងថាមានជីវិតតូចបានបង្ករកំណើតឬក៏អត់ផង?
«និយាយអីបងហ្នឹង?ខ្លួនតែតែមួយមករហូតហើយ»ជីមីន និយាយទាំងលាយឡំនឹងការសើចតិចៗធ្វើឲ្យភ្នែកជីមីន ឡើងលិបអស់ទៅហើយ
«តែត.ទៅថ្ងៃក្រោយក៏មិនបា្រកដដែរ»ស្នាមញញឹមប្រុសកំហូចក៏ស្រាប់តែលេចឡើងមកកាន់ជីមីន ព្រមជាមួយនឹងពាក្យសម្តីបង្កប់ន័យយ៉ាងជ្រាជ្រៅ
«ឈប់និយាយទីពេលនេះជាពេលហូបបាយមុននឹងនិយាយអីបងគួរមើលឆ្វេងមើលស្តាំខ្វះផងថាមានកូននៅជិតដែរឬអត់?កូននៅហ្នឹងទេនិយាយអីឲ្យខ្មាស់កូនខ្វះផងបើបងមិនខ្មាស់ទេក៏អូនខ្មាស់ដែរ»ជីមីន មិនសូវជាមានការពេញចិត្តប៉ុន្មានពេលនៅពេលដែលយ៉ុនហ្គី បាននិយាយរឿងអស់នេះពេលមានកូននៅជិតបែបនេះ
«ជុប ទៅបងឈប់និយាយហើយ»យ៉ុនហ្គី ឱបថើបបបូរមាត់ក្លែបក្រូចរបស់ជីមីន មួយជុបហើយក៏ហូបបាយបន្តរឯជីមីន វិញឡើងខឹងអាហាមមិនឲ្យនិយាយចំពោះមុខកូនហើយនៅផ្គើនថើបបបូរមាត់ខ្លួនមុខកូនទៀត
«អ៊ែគ អ៊ែគ ហា»អាល្អិតយ៉ុនហ្គី យកដៃខ្ទប់ភ្នែកខ្លួនឯងឡើងជិតឈឹងមិនហ៊ានមើល.តទៅទៀតទេ
«បានហើយហូបបាយទៅកូន»ជីមីន រៀងអៀននឹងអាល្អិតដែរដល់ពេលយ៉ុនហ្គី មកលេងចឹងៗអីមុខកូនបែបនេះ
«អត់ទេហ្គីល ទៅហូបឲ្យឆ្ងាយហើយ»យ៉ុនហ្គីល បានដួសម្ហូបដាក់កើបាយហើយក៏បានចុះពីលើគ្រែមកហូបបាយនៅក្រោមសើមឈើដែលនៅឆ្ងាយបន្តិចពីកន្លែងជីមីន និងយ៉ុនហ្គី ហូបបាយ
«បងឯងលើកក្រោយអត់មានមកធ្វើចឹងៗទៀតនៅមុខកូនទេ»ជីមីន សម្លឹងមកយ៉ុនហ្គី ទាំងក្រសែភ្នែកដាក់គំនាប
« »យ៉ុនហ្គី មិនបានមាត់គិតតែពីឈ្ងោកមុខហូបបាយ
«ម៉េចក៏មិនឆ្លើយបងគ.ហើយមែនទេ?ឬក៏បងមិនទុកពាក្យសម្តីរបស់អូននៅក្នុងចិត្តទេ?»ជីមីន ស្រាប់តែច្រឡោតឡើងភ្លាមពេលយ៉ុនហ្គី នៅតែផ្គើនជាមួយខ្លួនបែបនេះ
«បងឮតើសបងសន្យាថានឹងមិនធ្វើចឹងនៅចំពោះមុខកូនទៀតទេតែបើកូនអត់នៅជិតបងនឹងធ្វើលើសពីហ្នឹង ជុប សឺត សឺត ថ្ពាល់អូនក្រអូប»យ៉ុនហ្គី គ្មានបំណងចង់ឲ្យជីមីន ខឹងនោះទេគឺគ្រាន់តែចង់ញ៉ោះឲ្យជីមីន បានធូរស្រាលអារម្មណ៍តានតឹងខ្លះតែប៉ុណ្ណោះ
«ហឹស ឈប់និយាយរកបងហើយនិយាយមិនចូលគ្នា»ជីមីន បានអង្គុយខិតឆ្ងាយពីយ៉ុនហ្គី បន្តិចបង្ហាញថាខ្លួនពេលនេះកំពុងតែខឹងហើយ
«អូ!!អូ!!កុំអាលខឹងបងមើលបងនិយាយលេងតើសខឹងបែបនេះប្រយ័ត្នតែមុខចាស់មុនអាយុទៅ»យ៉ុនហ្គី ដាក់ចានបាយចុះសឹមសសៀរៗមកឱបជីមីន ឡើងណែនដៃ
«លែងអូនទៅកុំមកឱបអូនអូនមិនចង់ឆ្លងចាស់តាមបងទេ»ជីមីន ស្រាប់តែញញឹមឡើងមកវិញពេលបានឮពាក្យសម្តីលោងលោមដែលផ្អែមល្ហែមជាងទឹកឃ្មុំដែលទើបតែនឹងយកមកពីសម្បុកទៅទៀត
«បងចាស់បែបនេះពីព្រោះបងជាមនុស្សឆេវឆាវឆាប់ខឹងទើបមុខបងចាស់អាយុអូនអាចហៅថាតាបានបែបនេះអូនកុំខឹងអីណាបើមិនចង់ចាស់ដូចជាបង»ជីមីន ញញឹមឡើងស្រស់គ្រាន់តែពាក្យសរសើរប៉ុណ្ណឹងក៏អាចធ្វើឲ្យជីមីន ឆ្អែតបាយបាត់ទៅហើយ
«លែងអូនហើយហូបបាយទៅ»យ៉ុនហ្គី បានលែងជីមីន ហើយក៏បានហូបបាយរហូតទាល់តែរួចរាល់នឹងបានលាងចានលាងឆ្នាំងទុកដាក់ចំណែកឯជីមីន វិញចាំតែស្រួលពេពីព្រោះមានយ៉ុនហ្គី ជាអ្នករ៉ាប់រងការងារអស់នេះហើយ
ព្រះសូរិយាចាប់ផ្តើមលិចទៅសន្សឹមៗនាំយកនូវស្បៃរាត្រីដែលមានលាយឡំជាមួយនឹងព្រះភិរុណនឹងផ្គររន្ទះជាខ្លាំងបានលាងសម្អាតសាកសព្វឈាមរបស់ថេវ៉ុក នៅតាមផ្លូវឡើងជ្រះស្អាតគ្មានបន្សល់ស្លាកស្នាមហើយការបាត់ខ្លួនរបស់ថេវ៉ុក នេះក៏គ្មានអ្នកចាប់អារម្មណ៍ដែរពីព្រោះថេវ៉ុក រស់នៅតែម្នាក់ឯងហើយនៅផ្ទះដាច់ពីគេពីឯងគ្រាន់បើដែរអញ្ចឹងគ្មានអ្នកចាប់អារម្មណ៍ទេហើយជម្លោះរវាងជីមីន និងថេវ៉ុក គឺនាពេលព្រឹកគឺមិនសូវមានមនុស្សបានដឹងនោះទេ
«គ្រាំង គ្រាំង ឈូ ឈូ ឈូ ឈូ គ្រាំង»ព្រះភិរុណបង្អុរមកកាន់តែខ្លាំងប្រណួប្រណាំងជាមួយនឹងផ្គររន្ទះបញ្ចេញភ្លើងឆ្វេកឆ្វាកពាសពេញផ្ទៃអាកាសនៅឯផ្ទះនៅលើភ្នំភួយដ៏ក្រាស់មួយគ្របដណ្តប់រាយកាយមនុស្សបីនាក់ដើម្បីផ្តល់កម្តៅឲ្យគ្នានឹងកុំឲ្យមានភាពភ័យខ្លាចជាមួយនឹងផ្គររន្ទះដែលជាគ្រោះធម្មជាតុមួយនេះ
«ពុក ហ្គីលខ្លាច»អាល្អិតយ៉ុនហ្គីល នៅក្នុងមួយចន្លោះកណ្តាល់ជីមីន និងយ៉ុនហ្គី គ្របក្បាលខ្លួនឯងឡើងជិតមិនហ៊ានចេញមកទេ
«សម្ងំដេកទៅកូន»យ៉ុនហ្គី និយាយលូងលោមយ៉ុនហ្គីល កុំឲ្យខ្លាចនិងបានឲ្យយ៉ុនហ្គីុល ដេកបើយ៉ុនហ្គីល មុនដេកហើយនៅតែបន្តដេកស្តាប់ផ្ទរលាន់ផ្ទររន្ទះបែបនេះគឺកាន់តែគួរឲ្យខ្លាច
«អូនក៏ដូចគ្នាសម្ងំដេកទៅមានបងនៅក្បែរនៅឱបអូនហើយកុំខ្លាចអី»យ៉ុនហ្គី អអ្អែលផ្ទៃមុខ.សរលោងថើរៗហើយក៏មិនភ្លេចនិយាយលួងលោមដែរ
«ជុប អត់អីទេសម្ងំទៅ»ថ្ងាស.សរលោងត្រូបានផ្តិតស្នាមថើបដៃយ៉ុនហ្គី បន្តឹងការឱបឲ្យខ្លាំងជាមុនតែក៏មិនហ៊ានឱបខ្លាំងពេកដែរខ្លាចថាគាបកូនកំហូចដែលឃ្លុំក្នុងភួយបើសិនេះាអាចសូមអ្នកទាំងអស់គ្នាជួយផ្តល់មតិចំពើសាច់រឿងត្រង់ចំណុចណាដែលបានខ្វះខាតឬក៏ជាចំណាប់អារម្មណ៍របស់អ្នកទាំងអស់គ្នាចំពោះសាច់រឿងនៅក្មុងភាគនេះផងដើម្បីឲ្យខ្ញុំបានដឹងនឹងមានភាពងាយស្រួចក្នុងការកែប្រែចំណុះដែលខ្វះខាតទាំងនោះ ☃️⚡
Keo_theary 🍀
YOU ARE READING
វណ្ណៈស្នេហ៍(ចប់)
Romance-តើស្នេហារបស់ពួកគេអាចទៅរួចដែរឬទេបើសិនជាពួកគេមានភេទដូចគ្នាហើយមានឋាន:ខុសគ្នាទៀតនោះ? -ស្នេហាដែរកើតចេញពីការស្រលាញ់ភេទដូចគ្នាវាមិនមែនជាស្នេហានោះទេប៉ុន្តែវាគ្រាន់តែជាអារម្មណ៍ -តើពួកគេនឹងត្រូវប្រឈមមុខជាមួយនឹងបញ្ហាអ្វីខ្លះបើសិនជាពួកគេស្រលាញ់មនុស្សដែលមានភេទដ...