មុខម្ហូបជាច្រើនមុនតម្រៀមគ្នាជាពីរជួរដែលក្នុងមួយជួរមានម្ហូបប្រាំមុខពីព្រោះថ្ងៃនេះជាថ្ងៃយ៉ុនហ្គីល បានចូលរៀនទើបជីមីន ធ្វើម្ហូបជាច្រើនមុខបែបនេះបើរាល់ដងទ្រង់ធ្វើតែបួន.ប្រាំមុខនោះទេ
«អួយ!!!មានសាច់មាន់ទៀត»យ៉ុនហ្គីល មានបន្ទូលទាំងមានក្រយ៉ាពេញមាត់ចំណែកឯព្រះហស្ដទ្រង់វិញកំពុងតែកាន់ភ្លៅមាន់មួយចំហៀងធំ
«សោយឲ្យច្រើនៗទៅថ្ងៃនេះជាបុត្រចូលរៀនអញ្ចឹងមាតាក៏ចង់ប៉ូវបុត្រ»ជីមីន ក៏បានជិ្រចកោះមាន់ឲ្យវាតូចៗហើយក៏បានយកមកដាក់ក្នុងភាជន៍របស់ យ៉ុនហ្គីល(ភាជន៍ ហ្នឹងគឺជាចានដោយសារតែរឿងនេះតហរូវប្រើពាក្យរាជស័ព្ទទើបខ្ញុំសរសេរពាក្យបច្ចេកទេសបែបនេះទៅតែខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងបានយល់)
«ចុះបងវិញអូនមិនប៉ូវទេឬ?»ណក!!!ក្រឡាមានបន្ទូលនេះមួយរយភាគរយគឺទ្រង់ដឹងតែច្រណែនបុត្រតូចយើងនេះទៀតហើយ
«ធំៗអស់ហើយឃ្លានអីសោយហ្នឹងទៅចាំបាច់ឲ្យអូនប៉ូវដែរឬ?»ថាមែនៗយ៉ុនហ្គី ដឹងតែត្រូវមាត់របស់ជីមីន និងទទួលការសម្លក់យ៉ាងថ្លែពេលដែលទ្រង់ច្រណែនបុត្រខុសរបៀបបែបនេះ
«មិនដឹងថាឃ្លានអីទេតែថាបើបានអូនប៉ូវវិញដឹងតែមានកម្លាំងព្រឹសតែម្តង»ជីមីន វិញក៏មិនបានមានរាជបន្ទូលអ្វីទាំងអស់ពេលបានសណ្តាប់ឮអញ្ចឹងទ្រង់ក៏បែរជាមានព្រះទ័យថាសាច់ថ្ពាល់របស់ទ្រង់វាមានកម្តៅតិចៗទៅវិញហើយក៏ប្រែពណ៌ពីថ្ពាល់.សរលោងមកមានពណ៌ផ្កាឈូកព្រើងៗដូចអ្នកស្រវឹងស្រា
«បងឯងបើមានបន្ទូលបែបនេះនៅមុខបុត្រទៀតប្រយ័ត្នតែមានរឿងជាមួយអូន»ជីមីន មានបន្ទូលខ្សឹបៗជុតត្រចៀកយ៉ុនហ្គី ហើយក៏បានលួចមួលសាច់ភ្លៅយ៉ុនហ្គី នៅខាងក្រោមតុដែលមានកម្រាលសម្រាប់បិទបាំងអញ្ចឹងយ៉ុនហ្គីល វិញបានទតឃើញនោះទេ
«ចុះបើនៅតែពីរនាក់អូនអាចលើសពីហ្នឹងបានដែតអត់អួយ!!!!មីន មីនបងឈឺ សឺត អួយលែងបងឈប់ហើយៗ»យ៉ុនហ្គី នៅតែផ្គើនឯជីមីន វុញក៏មិនណយដែរមានតែមួលសាច់ភ្លៅយ៉ុនហ្គី ថែមទៀត
«បិតាចាមោចខាំមែនបានជាបិតាស្រែកបែបនេះ?»យ៉ុនហ្គីល ក៏បើកព្រះនេត្រភ្លឹសៗទតមកកាន់ព្រះបិតាសឹមមានបន្ទូលចោទសួរពីមូលហេតុដែលបិតាទ្រង់បានស្រែក
«គឺអឺ អឺបិតាតសរសៃរទាញអត់អីទេបុត្រសោយទៀតទៅ»យ៉ុនហ្គី ក៏ចង់មានបន្ទូលប្រាប់បុត្រតាមត្រង់ដែរតែកាល:ទេស:ដូចជាមិនអំណោយផលសោះទើបទ្រង់ជ្តើយយកការកុហកដោយខ្សែព្រះនេត្រដាក់កំហិតយ៉ាងដាច់អហាង្ការពី ជីមីន
«អរ!!!បុត្រយល់ហើយ»មានបន្ទូលតែប៉ុណ្ណឹងទ្រង់ក៏បានសោយក្រយ៉ាបន្តទៀតឡើងពេញមាត់ដូចត្រីកំពងមិនខុស
«សោយមួយៗទៅបុត្រគ្មានអ្នកណាដណ្តើមបុត្រទេ»ដោយឃើញបុត្រាតូចយើងសោយក្រយ៉ាឡើងញាប់ហើយពេញមាត់ទៀតនោះធ្វើឲ្យជីមីន គ្មានការកង្វល់គឺមិនបានទេបុត្រមានតែមួយហ្នឹងផងស្រលាញ់ស្ទើរលរបទៅហើយដូច្នោះទ្រង់មុនចង់ឃើញបុត្រាទ្រង់ត្រូលអួលក្រយ៉ានោះទេ
«អឹម អឹម»បុត្រាតូចបញ្ចេញស្លេងចេញពីបំពង់.កពីព្រោះទ្រង់វានអួលក្រយ៉ាបាត់ទៅហើយ
«ឌឹប ឌឹប យ៉ុនហុចទឹកឲ្យបុត្រសោយទៅ ឌឹប ឌឹប»ខ្នងបុត្រាតូចត្រូវគក់និងរឺតតិចៗឲ្យក្រយ៉ាដែលយ៉ុនហ្គីល បានសោយឲ្យធ្លាក់ដល់ក្រពះពោះវៀន
«ខិ ខិ ខិ ខិ»អស់ពីអួយក្រយ៉ាឥឡូវចូលដល់ឈ្លក់ទឹកវិញម្តងយ៉ុនហ្គីល ថ្ងៃនេះសាច់កម្មមិនស្ទើរនោះទេ
«ហ្នឹងហើយមកពីសោយលឿនពេកមាតាប្រាប់មិនស្តាប់មាតាទេ»យ៉ុនហ្គី សើចចុងមាត់បន្តិចពេលដែលកំពូលបុត្រមហារឹងរបស់ទ្រង់ពេលប្រាប់មិនយកព្រះទ័យសណ្តាប់ទេតែដល់ពេលអញ្ចឹងបានដឹងប្រឹង
«បុត្រឈប់សោយលឿនៗទៀតហើយ»យ៉ុនហ្គីល ដាក់សាច់មាន់នៅក្នុងភាជន៍ហើយក៏បានយកទឹកមកសោយរហូតទាស់តែឆ្អែត
«នេះជាទោសដែលបុត្ររឹងមិនស្តាប់មាតាគឺអញ្ចឹងឯង»ដោយឃើញថាយ៉ុនហ្គីល អញ្ចឹងហើយហ្នឹងយ៉ុនហ្គី ក៏មានបន្ទូលបញ្ជួសថែមទៀត
«ថ្ងៃនេះបងចេះតែយ៉ាងម៉េចហ្នឹង?បងមករដូវមែនទេបានជាឃើញអីក៏ទើសៗបែបនេះ?»រាជបន្ទូលមួយខ្សែរបស់ជីមីន ធ្វើឲ្យស្នាមញញឹមជាប់ព្រះភក្ត្ររបស់យ៉ុនហ្គី ត្រូវបាត់ទៅវិញ
«បងជាមនុស្សប្រុសឲ្យមករដូវយ៉ាងម៉េចនឹងបានទៅ?អូនកុំចេះតែមានបន្ទូលសួរបងបែបបានទេ?សំណួរនេះបងគួរតែសួរអូនទើបត្រូវអូនមករដូវមែនទេបានជាបងធ្វើអីក៏ខុសៗមិនត្រូវព្រទ័យអូនបែបនេះ?»យ៉ុនហ្គី ក៏បានសួរត្បកសំណួរនេះមកកាន់ជីមីន វិញ(នៅពេលដែលមករដូវគឺមានការប្រែប្រួលនៃអារម្មណ៍ឆាប់ឆេវឆាវនិងអន់ចិត្តជាដើម)
«មាតាបុត្រចង់សោយបង្អែមសាដែកខៀវ»យ៉ុនហ្គីល ក៏មានបន្ទូលកាត់ផ្តាច់ការទាស់ទែងពាក្យសម្តីរបស់មាតាបិតាទ្រង់
«បុត្រចង់សោយបង្អែម?តែនេះបុត្រទើបតែសោយក្រយ៉ាហើយហ្នឹង?»ជីមីន ក៏បានឱនព្រះភក្ត្រមកសួរ យ៉ុនហ្គីល
«តែបុត្រចង់សោយណាមាតាណាបុត្រចង់សោយ»យ៉ុនហ្គីល មាត់ពេបតិចៗយ៉ុនហ្គីល ដើម្បីឲ្យជីមីន អាណិតតែមើលទៅចុះមិនមែនគួរអាណិតអីទេបែរជាគួរឲ្យចង់សើចទៅវិញ (ដូចរូបខាងក្រោម>_<)

YOU ARE READING
វណ្ណៈស្នេហ៍(ចប់)
Romance-តើស្នេហារបស់ពួកគេអាចទៅរួចដែរឬទេបើសិនជាពួកគេមានភេទដូចគ្នាហើយមានឋាន:ខុសគ្នាទៀតនោះ? -ស្នេហាដែរកើតចេញពីការស្រលាញ់ភេទដូចគ្នាវាមិនមែនជាស្នេហានោះទេប៉ុន្តែវាគ្រាន់តែជាអារម្មណ៍ -តើពួកគេនឹងត្រូវប្រឈមមុខជាមួយនឹងបញ្ហាអ្វីខ្លះបើសិនជាពួកគេស្រលាញ់មនុស្សដែលមានភេទដ...