ប្រាំបួនខែបានកន្លងផុតទៅមុខរបួសរបស់ជីមីន ក៏បានជាសះស្បើយហើយជីមីន ក៏បានរឹងដៃរឹងជើងហើយឯយ៉ុនហ្គីល វិញក៏បានដុះធ្មេញពីរគ្រាប់នៅផ្នែកខាងលើនិងចេះវាផងដែរតែមិនទាន់ចេះដើរទេតែយ៉ុនហ្គីុល ចេះអង្គុយហើយ
«យ៉ុនហ្គីល យ៉ុនហ្គីលមកនេះមកកូន»ជីមីន អង្គុយនៅមាត់ទ្វារក្នុងបន្ទប់ដៃកាន់កូនសត្វសេះដែរធ្វើពីឈើលើកឱ្យយ៉ុនហ្គីល បានឃើញនិងបានវាមករកខ្លួន
«ហា ហា ហិ ហា»យ៉ុនហ្គីល បានវារហូតទាល់តែមកជិតជីមីន និងបានទទួលយកកូនសេះឈើពីដៃជីមីន នឹងបានកាន់វាមកខាំតិចៗទឹកមាត់ហូរកក្លាក់ឯមុខវិញញញឹមឡើងរីកដោយសារតែបានលេងកូនសេះឈើដែរលោកតាព្យូរ បានធ្វើឲ្យ
«អឹប មើលថ្ពាល់ចុះអាល្អិតនេះកូនអ្នកណាគេនេះ?សឺត សឺត»ជីមីន បានលើកជីមីន ពរចេញមកខាងក្រៅបន្ទប់នឹងបានថើបថ្ពាល់ទន់ៗរបស់កូនខ្សឺតៗ
«អរ ចៅហុីល ឃ្លានអត់ចៅ?»ប្រពន្ធលោកអ៊ុំព្យូរ គ្រាន់តែបានឃើញចៅប្រុសភ្លាមក៏បានមកជួយពរយ៉ុនហ្គីល ពីជីមីន
«កូនទៅចម្ការមួយភ្លែតសិនម៉ែ»ជីមីន ក៏បានញញឹមបន្ទាប់មកក៏បានយកកន្ត្រកតូចមួយមកកាន់និងមានកន្ត្រៃមួយទៅជាមួយផងដែរ
«ផ្លែល្អៗណាស់ពួកឯងនេះ»ជីមីន ញញឹមយកដៃទ្រផ្លែស្រ្តបឺរីដែលខ្លួនបានដាំដែរមានពណ៌ក្រហមស្រស់គួរឲ្យចង់ហូបបន្ទាប់ពីបានមើលផ្លែស្ត្របឺរីនិងដំណាំផ្សេងទៀតដែរខ្លួនបានដាំដែរស្រស់បំព្រងល្អឡើងខៀវស្រងាត់បន្ទាប់ពីបានមើលដំណាំដែរខ្លួនបានដាំរួចហើយជីមីន ក៏បានបេះផ្លែស្ត្របឺរីមួយចំនួននិងឪឡឹកមួយផ្លែសម្រាប់ហូប
«ពុកម៉ែកូនមកពីចម្ការវិញហើយ»ជីមីន និយាយឡើងទាំងញញឹមដោយមានកាន់ផ្លែឈើដែរខ្លួនបានបេះមកពីចម្ការ
«ហា ហា»ឯយ៉ុនហ្គីល វិញគ្រាន់តែឃើញជីមីន ដើរមកក៏វាពីកន្លែងលោកអ៊ុំព្យូរ អង្គុយមករក ជីមីន
«សឺត ទៅលោកយាយ លោកតាសិនទៅកូនពុកទៅយកកាំបិតសិន»ជីមីន ក៏បានថើបថ្ពាល់យ៉ុនហ្គីល មួយខ្សឺតបន្ទាប់មកក៏បានលើកយ៉ុនហ្គីល ទៅឱ្យប្រពន្ធលោកអ៊ុំព្យូរ ហើយក៏បានដើរសម្តៅទៅផ្ទះបាយដើម្បីយកកាំបិតចាននិងចានជងហើយនិងស្លាបព្រាដើម្បីកិនផ្លែឈើបញ្ចុក យ៉ុនហ្គីល
«ឪឡឹកធំៗដល់ហើយម៉ែកូនចង់បើកតូបលក់បន្លែនិងមីពុកម៉ែគិតយ៉ាងណាដែរ»ជីមីន និយាយទាំងចិត្តសម្បកឪឡឹកចំណែកឯសំបកឪឡឹកមានជាប់សាច់ក្រហមតិចក៏ត្រូវយ៉ុនហ្គីល វាមកជិតនិងបានរើសសម្បកនោះមកខាំញិលៗទំនងដូចជាចូលចិត្តដល់ហើយ(មកដល់កន្លែងហ្នឹងដូចជាកន្លែងដែរយ៉ុនហ្គី ចិតឪឡឹកដោយទាំងសាច់ឪឡឹកច្រើនៗជាប់សំបកឪឡឹកអញ្ចឹង>_<)
«ហាក ហឹស ហឹស មិចក៏ទៅខាំសប្បកឪឡឹកអញ្ចឹងកូន?»ជីមីន ចាប់ផ្តើមសើចឡើងលិបភ្នែកអស់រលីងនៅពេលឃើញយ៉ុនហ្គីល នៅខាំសប្បកឪឡឹកញិលៗបើតាមមើលដូចជាឆ្ងាញ់ដល់ហើយ>_< ហើយវាក៏បានឱ្យជីមីន ស្រម៉ៃឃើញដល់បុរសម្នាក់នោះទៀតហើយដែរបានហុចសម្បកឪឡឹកមកឲ្យខ្លួនហូបតែជីមីន មិនអាចមើលឃើញមុខបុរសម្នាក់នោះឡើងដោយសារតែវាមានភាពស្រពិចស្រពិលនៅឡើង បន្ទាប់ពីចិតសប្បកឪឡឹកនិងពុះឪឡឹករួចហើយជីមីន ក៏បានយកផ្លែស្រ្តបឺរីមកលាងទឹកសម្រាប់ហូចជាមួយលោកអ៊ុំព្យូរ និងប្រពន្ធលោកអ៊ុំព្យូរ និងបានយកផ្លែស្រ្តបឺរីពីរគ្រាប់ដាក់ក្នុងចានសម្រាប់កិនវាឱ្យបែកសាច់បញ្ជុកយ៉ុនហ្គីល ដែរផ្លែស្ត្របឺរីនេះផងដែរវាមានទំហំជិតប៉ុនមេជើងឯណោះហើយផ្លែស្ត្របឺរីតែពីផ្លែហ្នឹងដឹងតែធ្វើឲ្យយ៉ុនហ្គីល ឆ្អែតហើយណាមួយវិញទៀយ៉ុនហ្គីុល ក៏ចូលចិត្តផ្លែស្ត្របឺរីហ្នឹងដែរហើយកាលកំណើតយ៉ុនហ្គីល ជីមីនគាតប់ហូបផ្លែស្ត្របឺរីគ្មានដឹងជូរអីទេតែផ្លែស្ត្របឺរីដែរជីមីន ដាំនេះរសជាតិមិនសូវជាជូរប៉ុន្មានទេ
«ក៏ល្អដែរតែម៉ែថាឱ្យចៅហ្គីល ធំសិនទៅកូន»ប្រពន្ធលោកអ៊ុំព្យូរ ក៏បាននិយាយតបទៅជីមីន វិញហើយរាល់ថ្ងៃនេះយ៉ុនហ្គីល តាមជីមីនសឹងអីហើយហ្នឹងបើជីមីន បើកតូបលក់ប្រាកដជាអត់ទាន់កើតទេ
«យ៉ុនហ្គីល ហាមាត់មកកូន»យ៉ុនហ្គីល ហាមាត់ទាំងញញឹមឯទឹកមាត់ក៏ចាប់ផ្តើមហូរមកដូចទឹកទៅតាមរបៀបក្មេង
«ធ្វើមុខអីអញ្ចឹងកូន»ជីមីន ព្យាយាមទប់សំណើចនៅពេលដែរយ៉ុនហ្គីល ធ្វើមុខជូរតែសង្ស័យតែបេះចំផ្លែស្រ្តបឺរីជូរខ្លាំងហើយជីមីន ក៏បានដួសមួយចុងស្លាបព្រាមកភ្លក់ក៏ដឹងថាជូរមែនមិនមែនជូរធម្មតាៗទេគឺឡើងជូរស្ញេញ>_<
«ថ្ងៃនេះពួកយើងទៅផ្សារ តើល្អទេ?»អង្គុយហូបផ្លែឈើសុខលោកអ៊ុំព្យូរ ក៏នឹកឃើញថាចង់ទៅផ្សារ
«ល្អតើសពុក»ជីមីន ក៏ឆ្លើយតបទៅលោកអ៊ុំព្យូរ ទាំងញញឹមដោយសារតែតាំងពីមកនៅទីនេះមកជីមីន មិនធ្លាប់ចុះពីលើភ្នំសូម្បីតែម្តងបើបានទៅផ្សារអញ្ចឹងក៏ល្អនិងបានស្គាល់ពីមនុស្សនៅខាងក្រៅខ្លះ បន្ទាប់ពីមូលមតិគ្នាហើយអ្នកទាំងបួនក៏នាំគ្នាចុះពីលើភ្នំមកផ្សារនៅឯក្នុងភូមិដោយពីផ្សារមកផ្ទះនៅលើភ្នំមានចម្ងាយមិនសូវជាឆ្ងាយពីគ្នាប៉ុន្មានទេ
«មនុស្សច្រើនដល់ហើយពុក»ជីមីន និយាយទាំងញញឹមខ្ជឹបពេលដែរបានមកមើលផ្សារស្អីក៏មានលក់ដែរឱ្យតែមានប្រាក់ទិញឯយ៉ុនហ្គីល វិញភ្នែកចេះតែសម្លឹងមកមើលដំណាប់កន្ទួតចង្កាក់មិនឈប់ឯជីមីន ឃើញអញ្ចឹងក៏បានពរយ៉ុនហ្គីល មកជិតដំណាប់កន្ទួតឯយ៉ុនហ្គីល វិញបានមកជិតអញ្ចឹងក៏បានលើកដៃចង្អុលទាំងដែរខ្លួនឯងហ្នឹងហូបអត់តើផងតែចង់បានអីណា>_<
«ឱ្យដំណាប់កន្ទួតពីរចង្កាក់មក»លោកអ៊ុំព្យូរ ក៏បានប្រាប់ទៅបុរសម្នាក់ដែរជាអ្នកលក់ដំណាប់កន្ទួតឯយ៉ុនហ្គីល វិញចាប់កាន់ចង់មិនជាប់ដោយសារតែខ្លួនជាក្មេងតែក៏នៅតែខំប្រឹងកាន់ស្ទើរតែធ្លាក់នៅនិងដីក៏បានធ្វើឱ្យជីមីន សម្លឹងមកមើលមុខយ៉ុនហ្គីល និងដំណាប់កន្ទួតឆ្លះគ្នាក៏មានលេចមុខបុរសម្នាក់នោះទៀតហើយដែរមានសប្បុរដូចជាយ៉ុនហ្គីល អញ្ចឹងផែនខ្នងធំគ្រងដោយសម្លៀកបំពាក់តាមបែបអភិជនតែខ្លួនមើលមុខអត់ច្បាស់ទេក៏បានហុចដំណាប់កន្ទួតឲ្យមកខ្លួន
«គេជាអ្នកណា?»ជីមីន ឧទាណ៍ឡើងទាំងចម្ងល់តើគេនិងបុរសម្នាក់ហ្នឹងធ្លាប់ស្គាល់គ្នាពីមុខមកឬ?
បើសិនជាអាចសូមអ្នកទាំងអស់គ្នាជួយផ្តល់មតិចំពោះសាច់រឿងនៅក្នុងភាគនេះផងដើម្បីឲ្យខ្ញុំបានដឹងពីចំណាប់អារម្មណ៍របស់អ្នកទាំងអស់គ្នា🍮🧀
Keo_theary
YOU ARE READING
វណ្ណៈស្នេហ៍(ចប់)
Любовные романы-តើស្នេហារបស់ពួកគេអាចទៅរួចដែរឬទេបើសិនជាពួកគេមានភេទដូចគ្នាហើយមានឋាន:ខុសគ្នាទៀតនោះ? -ស្នេហាដែរកើតចេញពីការស្រលាញ់ភេទដូចគ្នាវាមិនមែនជាស្នេហានោះទេប៉ុន្តែវាគ្រាន់តែជាអារម្មណ៍ -តើពួកគេនឹងត្រូវប្រឈមមុខជាមួយនឹងបញ្ហាអ្វីខ្លះបើសិនជាពួកគេស្រលាញ់មនុស្សដែលមានភេទដ...
