បើក្រឡេកមកមើលព្រះរាជវាំងឯណេះវិញកំពុងតែមានការឆោឡោបាត់យ៉ុនហ្គី ធ្វើឲ្យស្តេចមីន និងម្ចាស់ក្សត្រីមីន មានការព្រួយបារម្ភពីបុត្រទ្រង់យ៉ាងខ្លាំង
«ហេតុអីក៏មានរឿងបែបនេះកើតឡើងហើយកន្លែងដែរទ្រង់យាងទៅចុងក្រោយគឺនៅកន្លែងណា?ហើយថ្ងៃដែរបុត្រយើងបាត់ខ្លួនអ៊ុនវ៉ូ តើឯងបានបាត់ទៅណា?តួនាទីរបស់ឯងគឺតាមការពារយ៉ុនហ្គី តែឯងបែរបណ្តោយឲ្យមានកើតរឿងបែបនេះទៅកើត»ស្តេចមីន មានការខឹងក្រោធចំពោះអ៊ុនវ៉ូ ជាខ្លាំងដែរបណ្តាយឲ្យមានបែបនេះកើតឡើង
«ក្រាបទូលព្រះអង្គមុនថ្ងៃដែរព្រះបុត្រាបាង់ព្រះកាយទ្រង់បានបញ្ជាឲ្យទូលបង្គំយករាជសាទៅនរគ...ដើម្បីយកទៅឲ្យស្តេចហ្វុងក្រាបទូលហើយកន្លែងដែរព្រះបុត្រាយាងទៅចុងក្រោយនោះគឺបណ្ណាល័យហើយសេនាម្នាក់ក៏បានទ្រង់ហៅឲ្យចូលមកក្នុងដំណាក់បណ្ណាល័យបន្ទាប់មកក៏ទ្រង់វាយសេនានោះសន្លប់ពេលចេញពីរាជដំណាក់បណ្ណាល័យសេនាដែរយាមនៅទីនោះក៏មានការសង្ស័យដែរតែដោយសារតែពាក្យគម្រាមរបស់ទ្រង់គម្រាមទៅពួកសេនានោះទើបទ្រងយាមចេញទៅបានបន្ទាប់មកក៏ទ្រង់ចេញទៅបាន»អ៊ុនវ៉ូ និយាយរៀបរាប់តាមដំណើររឿងដែរខ្លួនបានសួរទៅសេនាដែរការពារនៅដំណាក់បណ្ណាល័យ
កាត់
«យើងអាចហូបវាមួយចានតើបានទេ?»បន្ទាប់ពីរៀបចំតុនិងយកចង្កឹមកដាក់តុអស់ហើយយ៉ុនហ្គី ក៏បានដើរមកចង្ក្រានដែរជីមីន ធ្វើមីនិងទឹកស៊ុបនិងស្នើរសុំជីមីន ហូបមួយចានដោយសារតែម្សិលមិញហូបហើយជាប់មាត់ចង់ហូបម្តង់ទៀត
«ចង់ហូបមែនទេ?»យ៉ុនហ្គី មិនមាត់គ្រាន់តែងក់ក្បាលឯជីមីន ក៏ចាប់ផ្តើមលើកមីមកឲ្យយ៉ុនហ្គី ដែរអង្គុយនៅតុនៅជិតចង្ក្រាន
«ទឹកស៊ុបរបស់ឯងឆ្ងាញ់ណាបើនិយាយពីសរសៃរមីវិញឡើងស្វិត មុខឯងប្រឡាក់ហើយ»យ៉ុនហ្គី ហូបមីបានមួយម៉ាត់ក៏រៀបរាបពីសរសៃរមីនិងទឹកស៊ុបដែរជីមីន ធ្វើដោយឃើញថាមុខជីមីន មានប្រឡាក់ម្សៅមីនាយក៏លោមុខមកជិតជីមីន យកម្រាមដៃមកវាសលើថ្ពាល់ទន់ៗស-ម៉ដ្ឋខៃបើសិនជាអាចនាយចង់តែថើបជីមីន ទេ
«ខ ខ្ញ ខ្ញុំ ខ្ញុំទៅមើលភ្លើងទឹកស៊ុបសិនហូបឲ្យលឿនៗបន្តិចទៀតមានភ្ញៀវមកហើយ»អណ្តាតជីមីន ស្រាប់តែរឹងគ្រលាស់មិនចង់រួចសាច់ថ្ពាល់មានសាច់ស្រាប់តែមានកម្តៅនិងលេចឡើងនូវពណ៌ផ្កាឈូកស្រាលធ្វើឲ្យយ៉ុនហ្គី លេចស្នាមញញឹមចេញមកពេលជីមីន អៀនបែបនេះគឺគួុរឲ្យស្រលាញ់ខ្លាំងណាស់យ៉ុនហ្គី ហូបមីរហូតទាល់តែអស់និងយកចានមកឲ្យជីមីន លាងភ្ញៀវដែរជាអ្នកភូមិរបស់ជីមីន មានតាំងពីស្រីតាំងពីប្រុសចាប់ផ្តើមចូលមកបណ្តើរៗជីមីន ញាប់ដៃញាប់ជើងដួសទឹកស៊ុបនិងមីនដាក់ចានដោយមានយ៉ុនហ្គី ជាអ្នកកាន់ថាសឈើលើកយកមកឲ្យភ្ញៀវ
«ឯងគាត់សង្ហារខ្លាំងណាស់»នារីម្នាក់ដែរជាអ្នកភូមិរបស់ជីមីន កេះប្រាប់មិត្តភក្តិរបស់នាងពេលដែរយ៉ុនហ្គី លើមីមកឲ្យនាងនិងមិត្តនាង
«សាច់គាត់-សណាស់មើលតែសំឡីបើតាមដែរចាំគាត់បានមកហូបមីននៅហាងតបស់ជីមីន តែថ្ងៃនេះបែរជាមកលើមីទៅវិញ»នារីម្នាក់ទៀតដែរត្រូវជាមិត្តនារីម្នាក់ដែរមានកេះខ្លួននិយាយប្រាប់ដើមទងប្រាប់ទៅមិត្តខ្លួន
«ជីមីន ដាក់មីនឲ្យបងបីចានពីរចានធម្មតាចំណែកឯមួយចានទៀតកុំភ្លេចដាក់បេះដូងអូនមកផង»បុរសម្នាក់ដែរជាកូនមេភូមិចូលមកអង្គុយនៅតុនិងនិយាយលេបខាយសម្តីញ៉ែញ៉ងទៅជីមីន តាមទម្លាប់ដែរខ្លួនតែងតែធ្វើបែបនជារាងរាល់ថ្ងៃ
«សឺត»យ៉ុនហ្គី ឈរពីចំហៀងខ្លួនជីមីន លោមុខមកថើបថ្ពាល់ជីមីន ធ្វើឲ្យភ្ញៀវនៅក្នុងហាងបើកភ្នែកធំឯកូនមេភូមិវិញខឹងយ៉ុនហ្គី ឡើងក្តៅស្លឹកត្រចៀកនាយចាំបានថាមិ្សលមិញយ៉ុនហ្គី បានចូលមកហូបមីនៅហាងជីមីន តែថ្ងៃនេះនាយបែបជាមកលើកមីនៅហាងជីមីន ហើយឥលូវនៅមកថើបថ្ពាល់សំណព្វចិត្តនាយទៀតទាំងដែរនាយមិនដែរសូម្បីតែបានប៉ះខ្លួនជីមីន សូម្បីតែមម្រាមដៃតែយ៉ុនហ្គី ពិតជាហ៊ានខ្លាំងណាស់
«មិចក៏មកថើបខ្ញុំ?»ជីមីន យកដៃមកខ្ទប់កន្លែងដែរយ៉ុនហ្គី ថើបបបូរចាប់ផ្តើមញោចចេញស្នាមញញឹមជីមីន ក៏យកដៃម្ខាងមកវាយទ្រូងយ៉ុនហ្គី តិចៗដោយសារតែអៀនពេកសំណាងដែរមិនមែនជាវែកដួសទឹកស៊ុបបើមិនអញ្ចឹងនាយច្បាស់ជាបែកក្បាយដោយសារតែជីមីន មិនខាន
«បានយើងថើបគ្រាន់បើហើយសំណាងដែរយើងមិនខាំឬបឺតបើមិនចឹងថ្ពាល់ឯងនិងក្រហមជាងនេះទៅទៀតឯងគួរតែអគុណយើងទើបត្រូវ»យ៉ុនហ្គី ញញឹមកំហូចមកកាន់ជីមីន បន្ទាប់មកក៏ឈ្លៀតញាក់ជញ្ចើមដាក់កូនមេភូមិទៀតឯជីមីន ក៏ចាប់ផ្តើមរៀបចំមីឲ្យកូនមេភូមិ
«នេះមីលោក តុប»យ៉ុនហ្គី លើកមីនមកឲ្យកូនមេភូមិទាំងមុខងាប់និងទម្លាក់ចានមីស្ទើរក្រពប់
«ឈប់សិន នេះនែក-អាចង្រៃ ឌឹប ឌឹប ឌឹប»កូនមេភូមិក្រោកឡើងពីតុដាល់យ៉ុនហ្គី ដាល់យកៗមិនដកដៃធ្វើឲ្យឆោឡោដល់ភ្ញៀវដទៃនៅក្នុងហាងទើបពួកគេនាំគ្នាចូលមកឃាត់
«លោកយ៉ាងមិចហើយ»ជីមីន ក្រសោបមុខយ៉ុនហ្គី ឲ្យបែរមករកខ្លួននិងយកដៃមកប៉ះគែមមាត់ដែរមានឈាមរឹមថ្នមៗ
«អត់អីទេ»យ៉ុនហ្គី ញញឹមចុងមាត់ទៅកាន់កូនមេភូមិតាមរបៀបអ្នកឈ្នះបើនាយវាកូនមេភូមិវិញច្បាស់ណាស់និងត្រវជីមីន ស្តីឲ្យជាមិនខាន
កាត់
«យ៉ុនហ្គី ប្រាកដជានៅខាងក្រៅរាជវាំងហើយឯឆាប់ទៅតាមរកគេមកតែមិនបាច់ផ្សព្វផ្សយចេញទៅទេនេះជាកំហុសរបស់ឯង»ស្តេចមីន មានបន្ទូលដាក់កំហិតទៅអ៊ុនវូ និងបង្គាប់បញ្ជាមិនឲ្យលេចឮរឿងនេះចេញទៅខាងក្រៅព្រះរាជវាំងទេ
កាត់
ជីមីន បានបិទហាងនៅវេលាថ្ងៃត្រង់ដោយសារតែមីលក់អស់ទៅហើយ
«ថ្ងៃនេះខ្ញុំនិងនាំលោកទៅកន្លែងមួយ»ជីមីន ជិះនៅលើខ្នងសោះដោយមានយ៉ុនហ្គី ជិះឃាំងខ្លួនពីខាងក្រោយនិងប្រាប់កន្លែងឲ្យយ៉ុនហ្គី ដោយកាន់កំបិតទៅជាមួយផងដែរ
«ឯងចង់សម្លាប់អាម្នាក់នោះមែនទេ?តែយើងថាកុំអីនាំតែជាប់គុកទាំងវ័យក្មេងទេ អួយ មិចក៏វាយើងទៀតហើយ?»ដោយខ្នាញ់និងសម្តីយ៉ុនហ្គី ពេកជីមីន ក៏វាដើមដៃយ៉ុនហ្គី មួយទំហឹង
«ខ្ញុំមិនមែនទៅសម្លាប់មនុស្សទេលោកឯងគិតដល់ណាហើយ?ឥលូវចេញសេះទៅ»ជីមីន បានប្រាប់ទីតាំងដែរខ្លួនត្រូវទៅដោយមានយ៉ុនហ្គី ជាអ្នកបញ្ជាសេះឯជីមីន អង្គុយពីខាងមុខចំណាយពេលជិតមួយសន្ទុះពួកគេក៏មកដល់កន្លែងមួយ
«មកធ្វើអីនៅទីនេះសុទ្ធតែដំបងយក្សហ្នឹង?»យ៉ុនហ្គី មានចម្ងល់ចំពោះជីមីន ជាខ្លាំងជិះសេះមកជិតមួយសន្ទុះក៏បានមកដល់ព្រៃដំបងយក្សសំប៉ែត
«ទៅកាប់វាមកហើយសកបន្លាឲ្យស្អាត»ជីមីន ហុចកាំបិតទៅឲ្យយ៉ុនហ្គី និងបានប្រើឲ្យនាយកាប់ដំបងយក្សនោះ
«កាប់យកធ្វើអី?ឬយកទៅដាក់នៅក្នុងទឹកស៊ុបអញ្ចឹងតើស ទើបទឹកស៊ុបរបស់ឯងឆ្ងាញ់ណាស់តែថាវាមិនពុលទេ?»យ៉ុនហ្គី សួរសំណួរបែបហួសចិត្តធ្វើឲ្យជីមីន សើចដោយសារតែព្រឹកមិញពេលជីមីន ដាក់គ្រឿងនៅក្នុងទឹកស៊ុបយ៉ុនហ្គី មិនបាននៅជាមួយទេគឺនាយកំពុងតែរៀបចំតុ
«ហឹស ហឹស ហឹស មិនមែនយកទៅធ្វើទឹកស៊ុបទេឆាប់កាប់វាមក»ជីមីន សើចឡើងចង់រឹងពោះដោយសសរតែសំនួរនេះយ៉ុនហ្គី សួររៀងប្លែកៗបើសិនជាអាចសូមជួយផ្តល់មតិចំពោះសាច់រឿងផង
Keo_theary
![](https://img.wattpad.com/cover/297209061-288-k412594.jpg)
YOU ARE READING
វណ្ណៈស្នេហ៍(ចប់)
Romance-តើស្នេហារបស់ពួកគេអាចទៅរួចដែរឬទេបើសិនជាពួកគេមានភេទដូចគ្នាហើយមានឋាន:ខុសគ្នាទៀតនោះ? -ស្នេហាដែរកើតចេញពីការស្រលាញ់ភេទដូចគ្នាវាមិនមែនជាស្នេហានោះទេប៉ុន្តែវាគ្រាន់តែជាអារម្មណ៍ -តើពួកគេនឹងត្រូវប្រឈមមុខជាមួយនឹងបញ្ហាអ្វីខ្លះបើសិនជាពួកគេស្រលាញ់មនុស្សដែលមានភេទដ...