ពួកគេបន្តនិយាយគ្នាតាមផ្លូវពីនេះពីនោះរហូតទាល់តែដល់ផ្ទះ
«បានឆ្អិនហើយតែខ្ញុំភ្លេចឲ្យឈឹងចឹងមានតែហូបបាយជាមួយនឹងឪឡឹកហើយឲ្យខ្ញុំសុំទោសផងមកពីខ្ញុំភ្លេចយ៉ុនហ្គី លោកបុកអំបិលទៅខ្ញុំចិតឪឡឹក»ជីមីន មិនបណ្តោយឲ្យយ៉ុនហ្គី ចិតឪឡឹកទៀតទេខ្លាចថានឹងដូចកាលមុន
«អ៊ុនវូ លើកចានទៅបន្ទប់នោះទៅហើយទឹកថ្នាំនេះទៀតលើកថ្នមៗប្រយ័ត្នកម្ពប់»យ៉ុនហ្គី បានចិតប្រើអ៊ុនវូ ត-ដូចជីមីន ប្រើខ្លួនដែរ
«បាទ ដឹងហើយយយយយយ»អ៊ុនវូ ឆ្លើយអូសម្លេងឡើងវែងអន្លាយនឹងលើកចានទៅបន្ទប់ដែរយ៉ុនហ្គី ប្រាប់
«ពេលលោកទៅលោកអាចមានឱកាសមកលេងទីនេះម្តងទៀតដែរទេ?ពីភូមិនេះទៅផ្ទះលោកដែរទេ?លោកមិនស្តាយទេឬដែរទិញវាឲ្យខ្ញុំ?លោកមានមនុស្សនៅក្នុងចិត្តហើយនៅ?»ជីមីន ចិតឪឡឹកបណ្តើរសួរសំនួរជាច្រើនទៅយ៉ុនហ្គី បណ្តើរ
«យើងប្រហែលគ្មានឱកាសថានឹងបានមកទីនេះឬអត់ទេ»យ៉ុនហ្គី ញញឹមស្ងួតនិយាយទាំងទម្្លាក់ទឹកមុខចុះគេមិនសង្ឃឹមថានឹងមកទីនេះបានម្តងទៀឬអត់ទេ
«អឹម ឪឡឹកនេះធំចឹងវាផ្អែមណាស់លោកសាក់ភ្លក់ទៅ មើស»ជីមីន យកឪឡឹកដែរខ្លួនបានពុះជាចំណិតរាងទ្រវែងមកបញ្ចុកយ៉ុនហ្គី ព្រោះស្ថានការណ៍ពេលនេះគឺពិតជាអាប់អួរខហលាំងណាស់
«វាផ្អែមណាស់ផ្អែមជាងឪឡឹកដែរយើងធ្លាប់ហូបពីមុនៗទៅទៀត»គ្រាន់តែឮបែបនេះជីមីន ក៏ចាប់ផ្តើញញញឹមអៀនទៀតហើយ
«កាន់ហូបខ្លួនឯងទៅបើផ្អែជ្រលក់អំបិលទៅ»ជីមីន ឲ្យយ៉ុនហ្គី កាន់ឪឡឹកបន្ទាប់មកក៏កាន់ចានឪឡឹកទៅបន្ទប់លោកស្រីផាក បាត់
«ហឹស ហឹស អៀនចឹងគួរឲ្យស្រលាញ់ណាស់»យ៉ុនហ្គី គ្រវីក្បាលពេឃើញអាការះរបស់ជីមីន បន្ទាប់មកក៏កាន់ចានអំបិលទៅបន្ទប់លោកស្រីផាក
«ហូបទៅសាច់វផ្អែមណាស់»យ៉ុនហ្គី ចាប់ឪឡឹកដាក់ចានជីមីន
«លោកហូបទៅ»ជីមីន ក៏ចាប់ឪឡឹកដាក់ចានយ៉ុនហ្គី វិញដូចគ្នា
«ហូបអានទៅយើងជ្រលក់អំបិលហើយ-ហើយខ្លាចឯងខះ-ក»យ៉ុនហ្គី យកចំណិតឪឡឹកជ្រលក់អំបិលតិចៗរួចក៏ចាប់ដាក់ចាន ជីមីន
«ពេញចានខ្ញុំហើយលោកហូបទៅ»ជីមីន ក៏ចាប់ឪឡឹកពីចានខ្លួនដាក់ចានយ៉ុនហ្គី ខ្លះ
«បានហើយអ្នកទាំងពីរមើលឃើញខ្ញុំដែរទេ?ទុកខ្ញុំជាអរូបឬខ្យល់អាកាសឬអត់ជារូបចម្លាក់?បើអ្នកទាំងពីរនៅតែបែបនេះទៀតបាយមួយពេលនេះប្រហែលជាដល់ស្អែកហើយមើលទៅ»ដោយទើបភ្នែកពេកអ៊ុមវូ ក៏ដាក់ឲ្យយ៉ុនហ្គី នឹង ជីមីនមួយរ៉ាវ ធ្វើឲ្យយ៉ុនហ្គី សម្លក់មកនាយឡើងភ្លែ
«បិទមាង់ហើយហូបបាយទៅ»យ៉ុនហ្គី និយាយដោយសម្លេងត្រជាក់ស្រេបជាមួយនឹងទឹកមុខស្មើធេង
«បិទមាត់ហូបបាយ៉ាងមិចហើយ?»អ៊ុនវូ ផ្គើនក៏និយាយ-តមាត់ជាមួយនឹងយ៉ុនហ្គី ពេលទៅដល់រាជវាំងវិញដឹងតែត្រូវទទួលពិន័យទៀតហើយ
«ហឹស ហឹសបិទមាត់ហូបបាយយ៉ាងមិច? ហឹស ហឹស»ជីមីន ក៏មិនណយដែរក៏បន្ទរពីក្រោយអ៊ុនវូ ទៀត
«បានហើយ-បានហើយហូបបាយទៅ»ដោយឃើញយ៉ុនហ្គី សម្លក់អ៊ុនវូ យូរពេកជីមីន ក៏បបួលឲ្យពួកគេហូបបាយវិញអាហារពេលថ្ងៃត្រង់ក៏ត្រូវបានបញ្ចប់យ៉ុនហ្គី ក៏បានលាលោកស្រីផាក នឹងជីមីន ត្រឡប់ទៅរាជវាំងវិញ
«ទ្រង់ចាប់អារម្មណ៍អាល្អិតនោះមែនទេ?»អ៊ុនវូ សួរទៅយ៉ុនហ្គី ដែរកំពុងអង្គុយលើសេះចំណែកឯខ្លួនក៏ដឹងសេះយ៉ុនហ្គី មិនឲ្យអ៊ុនវូ ជិះសេះជាមួយនឹងទ្រង់ទេតែលើកលែងតែជីមីន តែប៉ុណ្ណោះ(គាត់ចូលរាជវាំងវិញហើយអហ្ចឹងខ្ញុំប្រើរាជស័ព្ទវិញ)
«ចាប់អារម្មណ៍ឬមិនចាប់អារម្មណ៍រឿងយើងទៅវិញឯងដឹងតែត្រូវថ្មោងហើយនិយាយស្តីមិនចេះគិត»គ្រាន់តែឮបែបនេះភ្លាមទឹកមុខដែរញញឹមឲ្យពព្រាយរបស់អ៊ុនវូ ត្រស្រពោនក្រៀមស្វិតដោយផ្លាអត់ទឹកនាយដឹងថាពេលដែរយ៉ុនហ្គី ដាក់ពិន័យឲ្យខ្លួនម្តងៗបើមិនត្រូវវាយនឹងដំបងក៏រត់តាមសេះដែរយ៉ុនហ្គី ជិះចំណាយពេលប្រហែលពីរម៉ោងកន្លះជិតបីម៉ោងអ្នកទាំងពីរក៏បានមកដល់រាជវាំង
«បុត្របាង់ទៅណា?ដឹងទេថាបិតាបារម្ភពីបុត្រប៉ុណ្ណា ផាច់ ផាច់»ស្តេចមីន កាលដែរបានឃើញយ៉ុនហ្គី ហើយចិត្តបារម្ភនឹងខឹងលាយឡំចូលគ្នាធ្វើឲ្យទ្រង់លើកដៃទះកំផ្លៀងយ៉ុនហ្គី ពីរដៃជាប់គ្នាបន្ទាប់មកទ្រង់ក៏ចូលខ្លួនឱបយ៉ុនហ្គី វិញ
«បាត់ទៅប៉ុន្មានថ្ងៃនេះបុត្រដូចជាមានឡើងសាច់ជាងមុន»ស្តេចមីន ប្រលែងយ៉ុនហ្គី វិញនឹងអាចដឹងទំហំខ្លួនយ៉ុនហ្គី រាងធំជាងមុនចំណែកឯសាច់វិញឡើងរីក
«ព្រះបុត្រាមិនឡើងសាច់ទើបចម្លែកក្រាបទូលបើទៅនៅជាមួយនឹងចុងភៅដៃឯងទឹកស្អាតទាំងធ្វើម្ហូបឆ្ងាញ់ ហឹស ហឹស»អ៊ុនវូ និយាយប្រាប់ដំណើរដើមទងដែរយ៉ុនហ្គី ឡើងសាច់ជាមុនដោយសារតែនាយធ្លាប់បានហូបមីដែរជាស្នាដៃដែរជីមីន ធ្វើហូបហើយជាប់មាត់
«បិតមាត់ឯងទៅ»យ៉ុនហ្គី និយាយទាំងទឹកមុខស្មើធេងនឹងសម្លក់អ៊ុនវូ ដោយក្រសែភ្នែកពិឃាទ
«ពិតមែនទេបុត្រ?»ស្តេចមីន សួរទៅកាន់យ៉ុនហ្គី ទាំងលើកចិញ្ចើម
«ក្រាបទូលព្រះបិតាគេធ្វើម្ហូបឆ្ងាញ់ណាស់»យ៉ុនហ្គី ញញឹមទៅកាន់ស្តេចមីន តិចៗ
«បិតាកាន់តែចាស់ហើយ-ហើយពិធីឡើងគ្រងរាជនឹងប្រារព្ធនៅសប្តាហ៍ក្រោយនេះហើយ»ស្តេចមីន ញញឹមទៅកាន់យ៉ុនហ្គី បន្ទាប់មកក៏យាងទៅបាត់
«សប្តាហ៍ក្រោយលឿនពេកទេដឹងនេះទ្រង់មានបន្ទូលថាប្រាំមួយខែទៀតឯណោះមិចក៏ទៅជាចឹងទៅវិញ»យ៉ុនហ្គី ចាប់ផ្តើមក្រពុលមុខគិតអីលេងចេញពេលឮដំណឹងទេពេលគេគ្រងរាជរួចច្បាស់ណាស់ថានឹងត្រូវរៀបអភិសេគជាមួយនឹងបុត្រត្រីស្តេចចិនជាមិនអានទេបើសិនជាអាចសូមជួយផ្តល់មតិចំពោះសាច់រឿងផង
Keo_theary
![](https://img.wattpad.com/cover/297209061-288-k412594.jpg)
YOU ARE READING
វណ្ណៈស្នេហ៍(ចប់)
Romance-តើស្នេហារបស់ពួកគេអាចទៅរួចដែរឬទេបើសិនជាពួកគេមានភេទដូចគ្នាហើយមានឋាន:ខុសគ្នាទៀតនោះ? -ស្នេហាដែរកើតចេញពីការស្រលាញ់ភេទដូចគ្នាវាមិនមែនជាស្នេហានោះទេប៉ុន្តែវាគ្រាន់តែជាអារម្មណ៍ -តើពួកគេនឹងត្រូវប្រឈមមុខជាមួយនឹងបញ្ហាអ្វីខ្លះបើសិនជាពួកគេស្រលាញ់មនុស្សដែលមានភេទដ...