ចង់បានបែបនេះរាល់ថ្ងៃ

402 47 4
                                        

  បើក្រឡេកមកមើលខាងអ៊ុនវូ ហើយនឹងយ៉ុងជី ឯណេះវិញអ្នកទាំងពីរគឺមិនទាន់ទៅផ្ទះនៅឡើយទេគឺនៅនាំគ្នាឡើងរហូតទាល់តែមកដើ់ចម្ការរបស់យ៉ុងជី ដោយមានអ៊ុនវូ ជាអ្នកអៀវយ៉ុងជី មក
«នោះបេះអាមួយនោះមក»យ៉ុងជី ដែរអង្គុយនៅក្រោមម្លប់ឈើក៏ស្រែកប្រាក់ទៅអ៊ុនវូ ដែរកំពុងតែដើររកមកឪឡឹកសម្រាប់ហូប
«អាហ្នឹងមែន»អ៊ុនវូ ក៏ចង្អុលទៅកាន់ឪឡឹកនោះនឹងសួរត្បកមកកាន់យ៉ុងជី វិញ
«អឹម បេះម៉ោ»យ៉ុងជី ក៏ញញឹមឡើងស្ញេញហើយងក់ក្បាលឡើងញាប់តតាត់ៗ
«បានអីពុះទៅ?»អ៊ុនវូ ក៏សួរទៅកាន់យ៉ុងជី ឯយ៉ុងជី វិញក៏ញញឹមនឹងសម្លឹងមកមើលចង្កេះអ៊ុនវូ មិនដាក់ភ្នែក
«ឯងសម្លឹងស្អី?នេះកុំគិតថាចង់មានបំណងមិនល្អមកលើយើងណា?»អ៊ុនវូ ក៏បានយកដៃមកខ្ទប់ប្រឡោះភ្លៅរបស់ខ្លួន
«លោកឯងគិតស្អីមើលមាឌខ្ញុំនឹងមាឌលោកទៅមើលអ្នកណាត្រូវរំលោភអ្នកណា?»យ៉ុងជី ក៏និយាយទាំងសម្លក់ទៅកាន់អ៊ុនវូ វិញ
«អរ នេះគិតចង់មានគំនិតរំលោភយើងចឹងតើសបានធ្វើជាខ្លួនឯងស្ម័គ្រខ្លួនស័្មគ្រកាយជូនយើងមកកន្លែងសា្ងត់បែបនេះ»អ៊ុនវូ និយាយទាំងងាកមុខទៅម្ខាងហើយក៏លួចញញឹមម្នាក់ឯងផងដែរនាយមានអារម្មណ៍ថានាយដូចជាចូលចិត្តក្មេងម្នាក់នេះដល់ហើយ-ហើយពេលបានញ៉ោះយ៉ុងជី ចឹងនាយកាន់តែមានអារម្មណ៍ល្អណាស់ដែរ
«នេះនែ!!!អាប្រុសឆ្កួត ព្រុះ»យ៉ុងជី ដោយខ្មើតចិត្តនឹងអ៊ុនវូ ពេកក៏បាមដើរមកមុខអ៊ុនវូ នឹងបានរុញឲ្យអ៊ុនវូដួលផ្ងារក្រោយមួយទំហឹងបន្ទាប់មកខ្លួនក៏ឡើងមកជិះលើ អ៊ុនវូ
«ឯងចង់ ចង់ធ្វើអីយើង?»ម្តងនេះអ៊ុនវូ ក៏រៀងភ័យបន្តិចដែរពេលដែរយ៉ុងជី ឡើងមកជិះលើពោះខ្លួនបែបនេះ
«ចាប់លោកឯងរំលោភទេដឹង?»យ៉ុងជី និយាយទាំងក្រឡាប់ភ្នែកឡើងលើនឹងញញឹមចុងមាត់បន្ទាប់មកក៏ទាញ-កអាវអ៊ុនវូ ឲ្យរលុងបន្តិចនឹងបានលោមុខមករក-កញ្ចឹងករបស់ អ៊ុនវូ
«អ្ហាស សឺត»អ៊ុនវូ ស្រាប់តែញញឹមពេលដែរយ៉ុងជី បានខាំកញ្ចឹង-ករប់ខ្លួនអ៊ុនវូ ក៏ស្រាប់តែក្រសោបខ្នងអ៊ុនវូ ជាប់មិនឲ្យងើបរួចនោះទេ
«អាយ លែងខ្ញុំភ្លាមលែង-លែងភ្លាមលែង»យ៉ុងជី ក៏ស្រាប់តែរើបម្រាស់ពេលដែរអ៊ុនវូក្រសោបខ្នងខ្លួនជាប់បែបនេះឲ្យងើបមុខឡើងមិចនឹងរួចទៅ?
«ឯងខាំ-កយើងឡើងស្នាមហើយឯងចង់ឲ្យយើងលែងឯងមែន?»អ៊ុនវូ បានឱកាសនៅឱបយ៉ុងជី នៅហ្នឹង
«លែងខ្ញុំឲ្យលឿនតិចថាខ្ញុំមិនបានប្រាប់»យ៉ុងជី និយាយគម្រាមអ៊ុនវូ នឹងធ្វើមុខមាំទាំងដែរខ្លួននៅក្នុងដៃអ៊ុនវូ នៅឡើយសោះ
«ឯងចង់ធ្វើអីយើងចុះ»អ៊ុនវូ ក៏សួរត្បកទៅយ៉ុងជី វិញ
«លែងឲ្យលឿនប្រយ័ត្នខ្ញុំខាំដាច់-កទៅ»យ៉ុងជី ក៏នៅតែនិយាយគម្រាមទៅកាន់អ៊ុនវូ ដដែល
«ថើបថ្ពាល់យើងមួយខ្សឺតមកបើអត់យើងនឹងខាំ-កឯងវិញឯងគិតមើលបើ-កយើងនឹង-កឯងសុទ្ធតែស្នាមដូចគ្នាឯងគិតទៅមើលថាពុកឯងគិតយ៉ាងមិចចំពោះពួកយើងទៅ?បាត់មូយព្រឹកពេលមកផ្ទះវិញកញ្ចឹង-កក៏ស្រាប់តែមានស្នាមធ្មេញខាំយើងជាអ្នកដទៃគឺមិនអីទេតែឯងកញ្ចឹង-កស្នាមអញ្ចឹងតើវាយ៉ាងមិចទៅ?»អ៊ុនវូ និយាយដោយសម្លេងតិចៗនឹងស្អកៗគ្រលៗខ្សាវៗធ្វើឲ្យយ៉ុងជី ចាប់ផ្តើមភ័យហើយ
«សឺត លែងទៅ»យ៉ុងជី ក៏ឆ្មក់ថើបថ្ពាល់អ៊ុនវូ ឡើងលឿនឯមុខវិញមិនបាច់និយាយទេឡើងក្រហមអស់ហើយ
«អឹម»អ៊ុនវូ ក៏ព្រមអ្នកទាំងពីរក៏ក្រោកមកអង្គុយសម្រួលឥរិយាបថរៀងខ្លួនៗដោយម្នាក់ញញឹមជាប់មាត់ឯម្នាក់ទៀតអៀនឡើងមុខក្រហម
«កាលដែរខ្ញុំសម្លឹងមកមើលចង្កេះលោកហ្នឹងគឺគ្មានន័យអីផ្សេងទេគឺខ្ញុំចង់និយាយពីដាវដែរជាប់ចង្កេះលោកទេវាអាចពុះឪឡឹកបានតែ តែលោកឯងថាខ្ញុំហ្នឹងមានគំនិតមិនល្អទៅកាន់លោកឯង»យ៉ុងជី និយាយទាំងសម្លក់សម្លឹងទៅកាន់អ៊ុនវូ ទាំងខឹង
«អឹម ចឹងក៏ចឹងទៅយើងខ្ជិលប្រកែកជាមួយឯងណាស់»អ៊ុនវូ ក៏អុឺអើទៅតាមយ៉ុងជី បើមិនអញ្ចឹងទេរឿងតូចតាចក្លាយជារឿងធំមិនខាន
«អរ ខ្ញុំប្រកែកជាមួយនឹងលោកឯងហ៎?ចុះមុននេះអ្នកណាឡែតៗជាមួយខ្ញុំហ្នឹង»យ៉ុងជី ក៏ច្រត់ដៃនឹងចង្កេះស្រែកឡើងឮទៅកាន់ អ៊ុនវូ
«អឹម ទៅយើងអ្នកខុសយើងសុំទោសទៅ»និយាយបានតែប៉ុណ្ណឹងអ៊ុនវូ ក៏ដកដាវយកមកពុះឪឡឹក
«លោកឯងហូបអានេះទៅហើយអានេះទុកឲ្យខ្ញុំ»កាលបើអ៊ុនវូ ពុះឪឡឹកបែកជាពីរហើយយ៉ុងជី ក៏យកឪឡឹកចំហៀងធំសម្រាប់ហូបខ្លួនឯងឯជំហៀងរាងតូចឲ្យទៅ អ៊ុនវូឯអ៊ុនវូ វិញក៏មិនមាត់ច្រើនដែរដោយសារតែខ្ជិលមាត់ច្រើន
  បន្ទាប់ពីដើរលេងជាមួយនឹងគ្នាអស់ចិត្តហើយអ្នកទាំងពីរក៏ត្រឡប់មកផ្ទះ
«ហឹស»គ្រាន់តែចុះពីខ្នងសេះភ្លាមយ៉ុងជី សម្លក់មុខអ៊ុនវូ បន្តិចបន្ទាប់មកក៏ខ្មើតដើរចេញពីអ៊ុនវូ បាត់
   បើក្រឡេកមកមើលនៅក្នុងរាជវាំងឯណេះវិញថ្មើរនេះក៏ដល់ពេលអាហារថ្ងៃត្រង់ដែរក៏ដូចជារាល់ដងជីមីន ក៏តែងតែចូលផ្ទះបាយធ្វើម្ហូបអាហារជាធម្មតាតាមទម្លាប់របស់ខ្លួនភីលាងម្នាក់ដែរតែងតែជួយហុចគ្រឿងគ្រៅឲ្យជីមីន ក៏បាននាំគ្នីគ្នាលើម្ហូបអាហារឯនាងក៏បានចាប់ផ្តើមគម្រោងការរបស់នាងគឺនាងបានលួចដាក់ម្សៅថ្នាំបន្តិចនៅក្នុងម្ហូបអាហាររបស់ លោកស្រីផាក
«អ៊ុំស្រីដល់ពេលហូបអាហារហើយ»ភីលាងម្នាក់នោះក៏ញញឹមចុងមាត់បន្តិចនឹងបានជួយគ្រាហ៍លោកស្រីផាក ឲ្យអង្គុយផ្អែកខ្នងនឹងក្បាលគ្រែបន្ទាប់មកក៏ជួយបញ្ចុកអាហារទៅលោកស្រីផាក ឲ្យលោកស្រីផាក ហូប
«អ៊ុំអរគុណក្មួយហើយបើមិនបានក្មួយជួយមើលថែរអ៊ុំទេអ៊ុំក៏មិនបានគ្រាន់បើដល់ថ្នាក់នេះទេ»លោកស្រីផាក ហូបអាហារដែរភីលាងម្នាក់នោះទាំងញញឹមផ្អែមទៅកាន់នាងទាំងលោកស្រីមិនដឹងថាមានគំនិតមិនល្អមកកាន់ខ្លួននោះទេ
«ចា៎ មិនអីទេអ៊ុំ»ភីលាងម្នាក់នោះក៏ញញឹមហើយក៏បញ្ចុកអាហារលោកស្រីផាក ប្រហែលជិតមួយសន្ទុះទើបរួចរាល់ ឯលោកស្រីផាក ក៏បិទភ្នែកសម្រាកប្រហែលមួយសន្ទុះក្រោកលោកស្រីផាក ក៏បានក្រោកពីសម្រាន្តវិញលោកស្រីផាក ក៏ចាប់ផ្តើមក្អកជាខ្លាំង
«ខិះ ខិះ ខិះ ខិះ»ដោយក្អកខ្លាំងពេកលោកស្រីផាក ក៏ក្រោកចុះពីលើគ្រែតិចដើម្បីទៅរកទឹកហូប
«ព្រុះ ខិះ ខិះ ខិះ»ដោយរាងកាយគ្មានកម្លាំងកំហែងនឹងខ្សោយផងនោះលោកស្រីផាក ក៏ស្រាប់តែទន់ជើងដួស
«ខិះ ខិះ ខិះ»លោកស្រីផាក ខំប្រឹងក្រោកឡើងត្រដាប់ត្រដួលមករកទឹកតែដែរនៅលើតុហូប
«ខិះ ខិះ ខិះ ខ្ញុំមិនដែលក្អកខ្លាំងដល់ថ្នាក់នេះទេ ខិះ ខិះ»លោកស្រីផាក កាន់ពែងតែទាំងញ័រដៃទទ្រើកបបូរមាត់ចាប់ផ្តើងឡើងស្លេកនឹងស្ងួតគ្មានសំណើមបន្ទាប់ពីបានហូបទឹកផ្សើមបំពង់-កហើយលោកស្រីផាក ក៏ខំប្រឹងដើរផងវាផងដោយសារតែដួលរហូតបានមកដល់លើគ្រែវិញ
  ព្រះសុរិយាយក៏បានលិចបានញុាំងឲ្យភ្លើងទៀននៅក្នុងរាជវាំងចាប់ផ្តើមអុចបំភ្លឺឯព្រះចន្ទនៅយប់នេះក៏បញ្ចេញពន្លឺភ្លឺត្រចះត្រចង់ចាំងមកលើផ្ទៃទឹកនៅជិតសួនច្បារនៅក្នុងរាជវាំងមេឃក៏ចាប់ផ្តើមចុះអព្ទខ្យល់ត្រជាក់បក់មកល្វើយៗមកប៉ះនឹងរាងកាយរបស់ជីមីន ដែរនៅអង្គុយសម្លឹងមកមើលពន្លឺព្រះចន្ទរះពេញវង់នៅក្នុងយប់នេះ
«មិចក៏ឯងនៅមិនទាន់ចូលដេកទៀត?»យ៉ុនហ្គី ដែរយាងកាត់ទីនោះក៏បានប្រទះព្រះនេត្យនឹងជីមីន ដែរអង្គុយនៅកណ្តាលសួរច្បារក្បែរមាត់ទឹកម្នាក់ឯងក៏សួរ
«ព្រះអង្គ»ជីមីន ក៏ញញឹមនឹងបានឱនគោរពទៅកាន់ យ៉ុនហ្គី
«នៅទីនេះគ្មានអ្នកណាទៀតទេមានតែយើងនឹងឯងចឹងហៅឈ្មោះយើងធម្មតាទៅបានហើយ»យ៉ុនហ្គី មានបន្ទូលទាំងព្រះភក្ត្រញញឹមបន្ទាប់មកក៏ទ្រង់បានយាងមកគង់នៅក្បែរជីមីន នឹងបានទាញក្បាលឲ្យជីមីន ផ្អែកលើស្មាទ្រង់ទៀត
«នៅបែបហ្នឹងហើយនេះជារាជបញ្ជា»ឯជីមីន វិញដោយគិតថាទង្វើលនេះមិនស័ក្តិសមក៏បានខិតចេញពីស្មារបស់យ៉ុនហ្គី ទៅហើយតែយ៉ុនហ្គី ក៏មានបន្ទូលឃាត់ជីមីន ហើយទ្រង់ក៏បានសង្គត់ក្បាលជីមីន ឲ្យពិតនឹងស្មាទ្រង់បន្តិចបន្ទាប់មកក៏បានអង្អែលក្បាលជីមីន ថើរៗទាំងព្រះភក្ត្រញញឹម
«យើងពិតជាចង់បានពេលបែបនេះរាល់ថ្ងៃណាស់»យ៉ុនហ្គី មានបន្ទូលទាំងព្រះនេត្យទតទៅមើលព្រះចន្ទពេញវង់បូករួមជាមួយនឹងផ្កាយរាប់មុឺននៅលើផ្ទៃមេឃ
«ហ្វូ ហ្វូ សឺតថ្ងៃនេះរងារណាស់»ខ្យល់ក៏ចាប់ផ្តើមចុះត្រជាក់យ៉ុនហ្គី ក៏បានទាញជីមីន មកឱបនៅនឹងទ្រង់ដោយយកលេសថារងារ ក្រោយចំណាយពេលមើលព្រះចន្ទពេញវង់ជាមួយនឹងជីមីន ប្រហែលមួយសន្ទុះធំយ៉ុនហ្គី ក៏បានយាងទៅផ្ទុំនៅដំណាក់ទ្រង់វិញចំណែកឯជីមីន ក៏ដូចគ្នា

Keo_theary

វណ្ណៈស្នេហ៍(ចប់)Where stories live. Discover now