ជំនួប

473 63 5
                                    

      មួយសន្ទុះធំក្រោយមករទេះសេះក៏ត្រូវបានឈប់ដើម្បីសម្រាកនឹងហូបអាហារថ្ងៃត្រង់ជីមីន ក៏ចុះពីរទេះទាំងមានយ៉ុនហ្គី ជាអ្នកជួយទប់
«ហូបឲ្យច្រើនៗទៅមុខឯងនេះដូជជាចាញ់ទឹកចាញ់ដីយ៉ាងអញ្ចឹង»អ៊ុនវូ បានដួសបាយនឹងចាប់ម្ហូបដាក់ចានឲ្យជីមីន ឡើងហៀរចាន
«អគុណបងហើយ»ជីមីន ក៏ញញឹមឡើងលិបភ្នែកទៅកាន់អ៊ុនវូ ឯយ៉ុនហ្គី វិញម្ខឡើងក្រហមភ្នែកសម្លឹងមកមើលសកម្មភាពស្និតស្នាលរបស់អ៊ុនវូ នឹងជីមីន ទាំងមិនបានមាត់អីទាំងអស់
«ឯងចង់ជិះសេះជាមួយនឹងបងទេ?»ជីមីន មិនមាត់ដោយសារតែមាត់ជាប់បាយបានត្រឹមតែងក់ក្បាល បន្ទាប់ពីហូបបាយនឹងសម្រាកបានមួយសន្ទុះហើយក៏ដល់ពេលចេញដំណើរទៅទៀតហើយ
«ឆាប់ចុះមកវិញភ្លាម»យ៉ុនហ្គី មានបន្ទូលទៅកាន់ជីមីន ដែរនៅលើខ្នងសេះជាមួយនឹងអ៊ុនវូ ដោយសង្កត់សម្លេងនឹងត្រជាក់ស្រេបជាទីបំផុតរហូតធ្វើឲ្យជីមីន ភ័យឡើងស្រៀវឆ្អឹងខ្នងអស់ហើយបន្ទាប់មកក៏ចុះមកខាងក្រោមវិញនឹងឡើងរទេះសេះជិះជាមួយនឹងយ៉ុនហ្គី បន្តហើយត្រូវទ្រោមខ្លួនមួយសារទៀតដោយសារតែហ៊ានពេកចុងក្រោយក៏ត្រូវសន្លប់ស្តូកតែម្តង ចំណាយពេលជិតមួយថ្ងៃពួកគេក៏បានមកដល់នរគចិនដែរទទួលបានការរាក់ទាក់យ៉ាងកក់ក្តៅពីស្តេចចិននឹងមានរៀបចំម្ហូបអាហារចិនជាច្រើនមុខតែជីមីន មិនបានមកចញលរួមជាមួយទេដោយសារតែសន្លប់បាត់ហើយ
«ទូលបង្គំ មីន យ៉ុនហ្គីសូមក្រាបថ្វាយបង្គំព្រះអង្គ»យ៉ុនហ្គី ក្រោយឡើងណែនាំខ្លួនជាមួយនឹងស្រាមួយពែងដែរនៅជាប់ដៃ
«សុទ្ធតែជាគ្នាឯងទេព្រះរាជសន្សាបិតាសូមផ្ញើរបុត្រីនឹងបុត្រហើយ»ស្តេចហ្វុង មានបន្ទួលទាំងព្រះភ័ក្ត្រញញឹមស្រស់ឯព្រះនាងហ្វុងអុី វិញព្រះភ័ក្ត្រឡើងញញឹមដោយសារតែព្រះស្វាមុីរបស់ព្រះនាងសង្ហារខ្លាំងណាស់បិតាព្រះនាងពិតជារើសព្រះស្វាមុីឲ្យព្រះនាងមិនខុសពិតមែន
«ទូលបង្គំ សៀវ ហ្វុងអុី សូមក្រាបថ្វាយបង្គំព្រះអង្គ»ព្រះនាងហ្វ្ងុងអុី ញញឹមបន្តិចបន្ទាប់មកក៏ក្រោយមកណែនាំខ្លួនទៅយ៉ុនហ្គី ឯយ៉ុនហ្គី វិញក៏មិនបានមាត់អ្វីដែរគ្រាន់តែញញឹមបន្តិចប៉ុណ្ណោះ ការជួបជុំសោយក្រយ៉ាពេលល្ងាចជុំគ្នាក៏ត្រូវបានបញ្ចប់យ៉ុនហ្គី ក៏យាងមកក្រឡាបន្ទុំដែរមានជីមីន ដេកសន្លប់នៅទីនៅ
«សឺត ហឹម»យ៉ុនហ្គី ចូលមកគង់នៅក្បែរជីមីន បន្ទាប់មកក៏លោមុខមកថើបថ្ងាសជីមីន មួយខ្សឺតឯជីមីន ក៏ចាប់ផ្តើមគ្រហឹមក្នុងបំពង់ក៏ធ្វើមុខស្អុយនឹងខំប្រឹងបើកភ្នែកតិចៗវាពិតជាគួរឲ្យស្រលាញ់ណាស់សម្រាប់យ៉ុនហ្គី
«ភ្ញាក់ហើយមែនទេ?ឯងមានឈឺត្រង់ណាអត់»យ៉ុនហ្គី ញញឹមនឹងអង្អែលក្បាលជីមីន ថ្នមៗ
«     »ជីមីន មិនបានឆ្លើយតបនឹងយ៉ុនហ្គី ទេបានត្រឹមតែបើកភ្នែកព្រិមនឹងធ្វើមុខស្អុយតែប៉ុណ្ណោះ
«ដេកបន្តិចទៀតទៅចាំពេលភ្ញាក់មកម្តងទៀតចាំយើងឲ្យពួកភីលាងងូតទឹកឲ្យឯង»យ៉ុនហ្គី នៅតែអង្អែលសក់ជីមីន ថ្នមដដែលបន្ទាប់មកក៏ឡើងមកលើគ្រែនឹងទាញខ្លួនប្រាណជីមីន មកឱបជាប់ទ្រូង
«ហឹម អឹស»មួយសន្ទុះក្រោយមកជីមីន ក៏បានភ្ញាក់ឡើងម្តងទៀតតែវាក៏បាក់ងងឹតបាត់ទៅហើយជីមីន ក៏ខំប្រឹងរើនឹងបេះដៃយ៉ុនហ្គី ពីខ្លួនរបស់ខ្លួន
«ហឹម សឺត»យ៉ុនហ្គី ក៏គ្រហឹមនៅក្នុងបំពង់ កពេលដែលទួលបានការរំខានពី ជីមីន
«សឺត ភ្ញាក់ហើយហេ?ចាំយើងនាំឯងទៅងូតទឹក»ចំណែកឯជីមីន ក៏មិនបានមាត់ក៏ក្រោកចុះពីគ្រែដើរតាមយ៉ុនហ្គី ដែរមានភីលាងស្រីម្នាក់ជាអ្នកនាំផ្លូវទៅដំណាក់ស្រង់ទឹក
«នាងអាចទៅវិញបានហើយ»បន្ទាប់ពីយាងមកដល់ដំណាងស្រង់ទឹកហើយយ៉ុនហ្គី ក៏មានបន្ទូលទៅកាន់ភីលាម្នាក់នោះឲ្យទៅវិញ
«ចូលទៅយើងបានឲ្យគេលាងទឹកក្តៅអ៊ុនៗសម្រាប់ឯង»យ៉ុនហ្គី ញញឹមបន្តិចបន្ទាប់មកក៏ដោះសម្លៀកបំពាក់របស់ជីមីន ចេញអស់បន្ទាប់មកក៏ដោះសម្លៀកបំពាក់ដែរនៅជាប់ខ្លួនឯងចេញផងដែរហើយក៏ចុះមកក្នុងអាងទឹកជាមួយនឹង ជីមីន
«ជុប ប៉ុន្មានថ្ងៃនេះយើងធ្វើបានឯងពេកហើយសុំទោស»យ៉ុនហ្គី ចូលខ្លួនមកឱបចង្កេះជីមីន ពីក្រោយបន្ទាប់មកក៏លោមុខមកថើបស្មាជីមីន មួយខ្សឺត
«អ្ហាស»ជីមីន លេចចេញសម្លេងថ្ងូរចេញមកពេលដែរយ៉ុនហ្គី យកដៃមកប៉ះចុងស្រួចរបស់ខ្លួន
«យើងមិនបានធ្វើអីឯងទេអង្គុយឲ្យស្ងៀមទៅចាំយើងដុះខ្លួនឲ្យ»យ៉ុនហ្គី ញោចចេញស្នាមញញឹមបន្តិចពេលបានឃើញទឹកមុខដែរភ័យៗរបស់ ជីមីន មួយសន្ទុះក្រោយមកយ៉ុនហ្គី នឹងជីមីន ក៏បានមកដល់បន្ទប់វិញ
«ស្អែកពួកយើងនឹងទៅប្រទេសកូរ៉េវិញហើយឯងសប្បាយចិត្តដែរទេ?មិចក៏ឯងស្ងាត់?»យ៉ុនហ្គី ក៏ងើបមុខមកសួរជីមីន ដែរដេកនៅជិតខ្លួន
«អឹម ដេកលក់បាត់ហើយ»យ៉ុនហ្គី ក៏ញញឹមបែបហួសចិត្តបន្តិចបន្ទាប់មកក៏ទាញភួយយកមកដណ្តប់ខ្លួននឹង ជីមីន
ឮស
   ព្រឹកនៃថ្ងៃថ្មីក៏បានឈានចូលមកដល់នៅប្រទេសចិនថ្ងៃនេះក៏ចាប់ផ្តើមមានព្រិលធ្លាក់តិចៗដោយសារតែថ្ងៃនេះជាថ្ងៃដែរធ្លាក់ព្រិលថ្ងៃដំបូង
«បិតាសុំផ្ញើបុត្រីនឹងបុត្រហើយ»ស្តេចហ្វុង ញញឹមបន្តិចបន្ទាប់មកក៏ចូលខ្លួនមកឱបយ៉ុនហ្គី បន្តិច
«បិតាកុំធ្វើព្រះភ័ក្ត្របែបនេះអីពួកយើងមិនមែនបែកគ្នារហូតណាបើបុត្រនឹកបិតាបុត្រនឹងយាងមកលេង»ព្រះនាងហ្វុងអុី ញញឹមទៅកាន់ស្តេចហ្វុង បន្តិចបន្ទាប់មកក៏ចូលខ្លួនមកបព្រះបិតារបស់ព្រះនាង(មាតាព្រះនាងបានសោយទីវង្គត់ហើយតាំពីព្រះនាងព្រះជន្មដប់វស្សាឯណោះ) បន្ទាប់ពីមានបន្ទូលផ្តែផ្តាំបុត្រីនឹងបុត្រសន្សាទ្រង់រួចហើយក៏ដល់ពេលដែរត្រូវត្រលប់មកប្រទេសកូរ៉េវិញដោយជីមីន ជិះសេះជាមួយនឹងអ៊ុនវូ ព្រះនាងហ្វុងអី នឹងយ៉ុនហ្គីជិះរទេះសេះពីរនាក់ឯភីលាងរបស់ព្រះនាងហ្វុងអុី ជិះនៅខាងក្រៅរទេះសេះ (ជិះលើរទេះតែនៅខាងក្រៅ) នៅក្នុងរទេះសេះមានសភាពស្ងប់ស្ងាត់យ៉ុនហ្គី នឹងព្រះនាងហ្វុងអុី មិនបានមានបន្ទូលពីអ្វីរកគ្នាឡើយ ចំណាយពេលមួយល្ងាចរទេះសេះក៏បានមកដល់ប្រទេសកូរ៉េវិញ

សុំទោសដែរខ្ញុំបង្ហោះអត់ទៀងហើយរៀងដាច់ៗចឹងដោយសារតែទូរស័ព្ទខ្ញុំកាត់លុយជាងស្អីទៀត

បើសិនជាអាចជួយផ្តល់មតិចំពោះសាច់រឿងផង
Keo_theary

វណ្ណៈស្នេហ៍(ចប់)Where stories live. Discover now